ព័ត៌មានទាន់ហេតុការណ៍៖

មួយថ្ងៃកម្លាំងនគរបាលខណ្ឌបឹងកេងកងធ្វើការឃាត់ខ្លួន មនុស្ស៤នាក់ ៣បទល្មើសផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញៈ នៅម៉ោង១៧៖៣០នាទីល្ងាច ថ្ងៃទី៩ ខែធ្នូឆ្នាំ២០១៩ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាបូបដៃ បានសសម្រេចរួចព្យាយាមជិះម៉ូតូគេចខ្លួនតែត្រូវបានប្រជាពលរដ្ឋឃើញស្រែកថាចោរៗធ្វើអោយជនសង្ស័យទាំង២នាក់ជិះជ្រុលទៅបុកម៉ូតូផ្សេងទៀត ស្របពេលជួបកម្លាំងល្បាតរបស់ខណ្ឌបឹងកេងកង តែម្តងរួចក៏ការឃាត់ខ្លួនយកសាកសួរនៅអធិកាតដ្ឋាននគរបាលខណ្ឌ ជនសង្ស័យទាំង២ត្រូវឃាត់ខ្លួននិងរៀបចំឯកសុំណុំរឿងបញ្ជូនទៅតុលាការ។

នៅម៉ោង១៤៖៣០នាទីបុរសម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌបឹងកេងកង ធ្វើការឃាត់ខ្លួន នៅចំនុច ផ្លូវលេខ៣០៤ សង្កាត់បឹងកេងកងទី២ ពីបទលួចម៉ូតូកាលពីថ្ងៃទី ៥ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ។

បុរសម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌបឹងកេងកងធ្វើការឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន នាម៉ោងជាង៣រំលងអាធ្រាតឈានចូលថ្ងៃទី៩ខែធ្នូ ឆ្នាំ២០១៩ នៅតាមដងផ្លូវ បន្ទាប់ពីឃាតខ្លួនកម្លាំងបាន រកឃើញថ្នាំមួយកញ្ចប់ និងសម្ភារៈប្រើប្រាស់មួយចំនួន។

ជនសង្ស័យទាំង៤នាក់ត្រូវបានឃុំខ្លួនបណ្តោះ អាសន្ន និង រៀបចំឯកសាបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់ ៕ សរស្មី


ចែករំលែក៖