ព័ត៌មានទាន់ហេតុការណ៍៖

អ្នកស្រុកម៉ាឡៃ ក្រៅពីដំណាំចម្ការ នៅរដូវប្រាំង ប្រកបដាំដំណាំត្រសក់់ផ្អែម

ចែករំលែក៖

បន្ទាយមានជ័យ៖ ជាការពិតណាស់ ប្រជាកសិករនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាទូទៅគេសង្កេតឃើញពួកគាត់នៅរដូវវស្សាដាំដំណាំពោត និងដាំដំឡូងមី ដែលជាដំណាំមួយរួមផ្សំ ក្រៅពីពួកគាត់ធ្វើស្រែ ។

ដំណាំពោត និងដំឡូងមីដំណាំទាំងនោះ ដែលអ្នកស្រុកជាយដែន ម៉ាឡៃ រកចំណូលបានជាមធ្យម ដើម្បីកាត់បន្ថយចំណាកស្រុក បើទោះជាពួកគាត់នៅជាប់ព្រំដែនថៃក៏ដោយ ។ ក្រោយពីរដូវវស្សា អ្នកស្រុកម៉ាឡៃ ប្រកបដាំដំណាំត្រសក់់ផ្អែម ត្រសក់់ផ្អ ត្រសក់់ស្រូវ និងឪឡឹកជាដើម ។ នេះបើតាមការបញ្ជាក់ពីលោកអភិបាលស្រុកម៉ាឡៃ អែម សុខា ក្រោយពីប្រជាពលរដ្ឋប្រកបរបធ្វើស្រែចម្ការមកខែប្រាំង ពួកគាត់បង្កើតសហគមន៍ ដូចជាដាំត្រសក់់ផ្អែម ដែលច្រើនជាងគេ គីឃុំទួលពង្រ ហើយការប្រកបដំណាំនោះ ប្រហែលជា២០ភាគរយប៉ុណ្ណោះក្រៅពីនោះពួកគាត់ដាំស្រូវ ពោត និងដំឡូងមីនៅរដូវវស្សា ។

លោកថា បន្ទាប់ពីបានផលខាងភាគីថៃ បានមកទទួលទិញពីពួកគាត់ ដោយគាត់មានសមាគមរបស់ពួកគាត់ ក្នុងនោះ១គីឡូក្រាម តម្លៃ២០បាត ប្រាក់ថៃ គិតជាប្រាក់រៀល ស្មើ២៥០០រៀល ។ តែការប្រកបរបដំណាំត្រសក់់ផ្អែមនោះ មានរយ:ពេលខ្លី គឺប្រមូលផលបានតែម្ដងក្នុងមួយរដូវ ។

លោកបន្ថែមថា ការដាំដំណាំត្រសក់ផ្អែម ឬត្រសក់់ស្រូវអាស្រយ័ ប្រជាពលរដ្ឋដាំបានទៅលើកសិក ដែលមានស្រះទឹកស្រាប់ ពួកគាត់ទៅបង្កបង្កើនផលនៅទីនោះ ព្រោះថា ជាលក្ខណ:ឯកជននៅពេលរដូវវស្សាកសិករ ដែលប្រកបដាំដំណាំខាងលើនោះគាត់ទប់ទឹកទុក គ្រាន់ប្រកបរបររបស់គាត់នៅរដូវប្រាំង ដូច្នេះទើបអាចបង្កបង្កើនផលដូចជាដំណាំខាងលើ ។

លោកបញ្ជាក់បន្ថែមថា ចំណែកដំឡូងមី វិញ កសិករកំពុងតែប្រមូលផល ហើយក៏កំពុងតែនាំចេញទៅប្រទេសថៃផងដែរ ។ តែក្នុងនោះ ដំឡូងមីត្រូវបានឈ្មួញកណ្ដាលនាំមកពីបណ្ដាខេត្តដូចជាស្រុកថ្មពួក និងស្រុកស្វាយចេក ភាគច្រើន គេនាំចេញតាមស្រុកម៉ាឡៃ ទៅលក់ឲ្យឈ្ញួញថៃ តម្លៃដំឡូងមីស្ងួត បានជាង៥បាត ក្នុង១គីឡូក្រាម បើគិតជាប្រាក់រៀល គីជាង៦០០រៀល ។

លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋកាត់បន្ថយចំណាកស្រុកផងដែរ ការធ្វើចំណាកស្រុកទៅក្រៅប្រទេស មិនចំណេញនោះទេ ទី១ ពេលវេលា ដែលគាត់ខាតបង់ ឆ្ងាយផ្ទះសម្បែង ហើយក៏ណែនាំគាត់ឲ្យខិតខំរកចំណូលបង្កបង្កើនផល ក្នុងស្រុកដូចជាដាំដំណាំខាងលើជាដើម ៕ វណ្ណា


ចែករំលែក៖