ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពកកស្ទះនៅមុខផ្សារលើ និងផ្សារក្រោមសម្រុកមកទិញរបស់របរសែនចិន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្សណែនច្រើនតាន់តាប់ ដែលភាគច្រើនជាប្រជាពលរដ្ឋខ្មែរ និង អ្នកកាត់ខ្សែស្រឡាយចិន មានទាំងអ្នកលក់ និងអ្នកទិញបានសម្រុកមកទិញ និងលក់ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍ ជាក់ស្តែនៅព្រឹកថ្ងៃទីអាទិត្យ ១៤រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័គ ព.ស ២៥៦២ត្រូវ នឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ នៅផ្សារលើខេត្តកំពង់ឆ្នាំង មានមនុស្សម្នាជាច្រើនបានចូលមកផ្សារលើដើម្បីទិញរបស់របសម្រាប់សែនចិន ។

លោក មុយ អ៊ីម ប្រធានចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងប្រាប់ ឲ្យដឹងថា សម្រាប់បុណ្យចូលឆ្នាំចិននេះ កម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ក្រុងកំពង់ឆ្នាំង បានសហការជាមួយនគរបាលខេត្តកំពង់ឆ្នាំង ដាក់ពង្រាយកម្លាំងតាមគោលដៅចំនួនពីរកន្លែង គឺនៅចំណុចមុខផ្សារលើ និងផ្សារក្រោមជាចំណុចដែលប្រជាពលរដ្ឋប្រមូលផ្តុំមកច្រើនជាងគេបណ្តាលឲ្យកកស្ទះផងដែរ ។

នៅព្រឹកនេះ ចំណុចផ្សារលើប្រជាពលរដ្ឋនៅតែច្រើនដដែល ហើយក៏មានការកក ស្ទះផងដែរ ប៉ុន្តែការកស្ទះមិនជាយូរ ដូចជារៀងរាល់ឆ្នាំនោះទេ ដោយសារមានកម្លាំងនគរបានជួយអន្តរាគមន៍ ក្នុងសម្រួលចរាចរណ៍ ៕ ចន្ថា


ចែករំលែក៖