ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើល ដល់អ្នកភូមិ ក៏ដូចជាក្រុមគ្រួសារ ខណៈប្រទះឃើញកូនប្រុស អាយុ៧ឆ្នាំ បានលង់ទឹកត្រពាំងធំ និងប្រញាប់ប្រញាល់ លើកបីដាក់គោក និងជួយសង្គ្រោះ អកុសលហួសពេលទៅហើយ បន្ទាប់ពីចុះមុជទឹកស្រះ ត្រពាំងធំលង់ស្លាប់ ។
ហេតុការណ៍នេះបានកើត ឡើងកាលពីថ្ងៃសុក្រ ២រោច ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២១០៩ នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ច នគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា ក្មេងប្រុសដែលរងគ្រោះ មានឈ្មោះ ម៉ុន ត្រា អាយុ៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ។
តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុឃើញក្មេងប្រុសខាងលើ បានទៅឃ្វាលក្របីនៅ ឯវាលស្រែដូចសព្វដងនៅ ក្បែរទឹកស្រះត្រពាំងធំ ហើយទំនងជាក្ដៅស្អុះពេក ក៏ឆ្លៀតពេលទំនេរចុះមុជទឹកហើយមានការធ្វេសប្រហែស បណ្ដាលឲ្យឈ្លក់ទឹកស្លាប់ តែម្ដង ។
ប្រភពបន្តថា បន្ទាប់ពីបាត់កូនយូរពេក ក្រុមគ្រួសារ និងអ្នកភូមិខំស្វះស្វែងដើរ រកស្រាប់តែប្រទះឃើញលង់ទឹកស្រះត្រពាំងធំ បង្កការភ្ញាក់ផ្អើលតែម្ដង ។
បច្ចុប្បន្ចុប្បន្នសាកសពក្រោយពីសមត្ថកិច្ចជំនាញបាន ពិនិត្យរួច ក៏បានប្រគល់ជូនក្រុមគ្រួសារយក ទៅបូជាធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន