ព័ត៌មានទាន់ហេតុការណ៍៖

នាងក្រមុំ អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ បាត់ពីផ្ទះច្រើនថ្ងៃ គ្មានដំណឹង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នាងក្រមុំសិស្សថ្នាក់ទី១២មួយរូប ដែលបាត់ខ្លួនចំនួន៧ថ្ងៃមកហើយ មិនឃើញចូលផ្ទះសោះ ធ្វើឲ្យឪពុកម្តាយព្រួយបារម្ភ ជាខ្លាំង ​ទៅដាក់ពាក្យបណ្តឹងអោយនគរបាលស្រុកសំរោងទង និងខេត្តកំពង់ស្ពឺ ជួយស្វែងរក ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានសូមឲ្យលោកស្នងការរងនគរបាលទទួលផែនស្រាវជ្រាវ លោកអធិការដ្ឋាននគរបាលស្រុកលោកនាយការិយាល័យទាំងអស់ មេត្តាជួយសហការរកក្មេងស្រីដែលមាន ភ្ជាប់រូបថតនោះផង ។

ប្រភពពីនគរបាលបានបញ្ជាក់ថា កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ មានឈ្មោះ ប៉ាច ប៉ាង ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរជាកសិករ (ជាឪពុកបង្កើត) រស់នៅក្នុងភូមិត្រពាំងព្រុស ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្ដឹងរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុក និងខេត្ត អំពីករណីបាត់កូនរបស់ខ្លួនមានឈ្មោះ យី សុខហេង ភេទស្រី អាយុ១៨ ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២នៅវិទ្យាល័យឌីប៉ុក បន្ទាប់ពីឪពុកក្មេងស្រីនិយាយថា បានចេញពីផ្ទះម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ប្រាប់អ្នកផ្ទះថា ទៅរៀននៅវិទ្យាល័យឌីប៉ុក តែមិនឃើញវិលមកផ្ទះវិញ រហូតមកដល់ថ្ងៃនេះ ។

បុរសជាឪពុក បន្តទៀតថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឬអស់លោកសមត្ថកិច្ចណា បានឃើញកូនស្រីគាត់ដែល មានភិនភាគដូចរូបថតខាងក្រោមនេះ សូមជួយរាយការណ៍មកសមត្ថកិច្ចស្រុកសំរោងទង និងសមត្ថកិច្ចខេត្តកំពង់ស្ពឺរាល់ម៉ោងធ្វើការផង ឬទូរសព្ទ័មកតាមរយះលេខ ០១៦៧០១៦៣២ ផង ។

ដោយឡែកប្រភពមួយទៀតបានឲ្យដឹងថា ឪពុកក្មេងស្រីដែលបាត់ខ្លួន ជានាយទាហានជាន់ខ្ពស់មួយរូបផងដែរ ។

ក្មេងស្រីឈ្មោះ យីសុ ខហេង អាយុ១៨ ឆ្នាំ រៀននៅសាលាវិទ្យាល័យ ឌីប៉ុក(ក្ដីល្វា) បានបាត់ពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ។

មូលហេតុដែលបានបាត់ ខ្លួន គឺរង់ចាំទទួលផលិផលតាម Online នៅចំណុចផ្សារព្រៃផ្ដៅលើកទី១ ក្រុមOnline ថា មកដល់អង្គស្នួល លើកទី២ ថាមកដល់ថ្នល់ទទឹង ក្រោយមកបានបិទទូរស័ព្ទ និងបាត់ខ្លួនមកដល់ ថ្ងៃទី៣១ មិនទាន់បានឮដំណឹងអ្វីសោះ
បើសិនបានឃើញមនុស្សភិនភាគដូចខាងលើនេះ សូមផ្ដល់ដំណឹង តាមលេខខាងក្រោ
097 657 5768, 078 66 36 11 ដោយអនុគ្រោះ ៕ សេនាស័ក្តិ


ចែករំលែក៖