ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋឃុំត្រស់ស្រុករមាសហែកនាំគ្នាដាំដំណាំ​ស្វាយចន្ទី

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដំណាំ​ស្វាយចន្ទីរ​មាន​កំណើន​កាន់តែ​ច្រើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គប្បី​ក្រសួង មន្ទីរ កសិកម្ម និង​ផ្នែក​ពាក់​ព​ន្ធ័ ចុះជួយ​បណ្តុះបណ្តាល ពី​បច្ចេកទេស ដាំ និង ថែទាំ ដើម្បី​បាន​ទិ​ន្និ​ផល​ខ្ពស់​។​

លោក សុខ ជា​ដាលីន ពលរដ្ឋ​រស់នៅ ឃុំ ត្រស់ ស្រុក​រមាសហែក ខេត្តស្វាយរៀង នៅ​ថ្ងៃទី ១៥ ខែមករា ឆ្នាំ​២០១៩​នេះ បាន​អំពាវនាវ​ និង​ស្នើ​ដល់​ក្រសួង​និង​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ជួយ​ចុះ​ធ្វើការ​បណ្តុះ​​បណ្តាល​បច្ចេកទេស ដាំ​និង​ថែទាំ ដំណាំ​ស្វាយចន្ទី ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់​បន្តិច​និង​ជួយ​រក​ទីផ្សារ​ទទួល​ទិញ​ឲ្យ​ច្បាស់លាស់​ផង​ខ​ណះ​ដែល​ក្រុម​គាត់​ដាំ​បាន​ហើយ​ប្រមូល​ផល​មិន​គ្រប់​និង​តម្លៃ​ដើម​ផង​។​

លោក​បាន​បន្តទៀតថា បច្ចុប្បន្ន ការដាំ​ដំណាំ ស្វាយចន្ទី នៅក្នុង ឃុំ ត្រស់ និង​ស្រុក​រមាសហែក​មានការ​ដាំ​កើនឡើង ច្រើនជាង​បណ្តា​ឆ្នាំមុនៗ រីឯ​ការថែទាំ​លើ​ដំណាំ មិនសូវមាន​បច្ចេកទេស​ត្រឹមត្រូវ​ទេ ដូច្នេះហើយ មន្ទីរ និង​ក្រសួង គួរ​ចុះ អប់រំ ផ្សព្វផ្សាយ​ពី​វិធី ថែទាំ បច្ចេកទេស​ដាំ ឲ្យបាន​ញឹកញាប់ ដើម្បី​ពួកគាត់​ទទួលបាន បច្ចេកទេស​យក ទៅ​អនុវត្ត​ដាំ​ឲ្យ​ទទួលបាន​ទិន្នផល​និង​តម្លៃ​បាន​ខ្ពស់ជាង​នេះ​បន្តិច​ពីព្រោះ​សព្វថ្ងៃ​ពុំទាន់​មាន​ក្រុមហ៊ុន​ណាមួយ​មក​ទទួល​ទិញ​នោះទេ​ ដោយ​ធ្វើបាន​ផល​ហើយ​ត្រូវ​ដឹក​ទៅ​លក់​ឈ្មួញ​ដែល​បាន​ទាប​ស្ទើរ​ពុំរួច​ដើម​ផង ​។​

ទាក់ទង​ទៅ​និង​ការស្នើសុំ​របស់​ពលរដ្ឋ ឲ្យ​មន្ទីរ​កសិកម្ម ក៏ ដូច​ក្រសួង​ចុះជួយ​បណ្តុះបណ្តាល បច្ចេកទេស​ដាំ និង​ថែទាំ ដំណាំ​ស្វាយចន្ទី នោះ លោក ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​ប្រាប់ឲ្យដឹង​តាម​ទូ​រស​ព្ធ័​ថា​៖​សំណើរ​ដែល​ពលរដ្ឋ​ស្នើឲ្យ​មន្ទីរ​ជួយ​បណ្តុះបណ្តាល​នោះ មន្ទីរ​និង​ទទួល​ចុះ​ផ្សព្វផ្សាយ អប់រំ បច្ចេកទេស និង​របៀប​ថែទាំ​នៅពេល​ខាងមុខ ខណៈដែល​មន្ត្រី​ជំនាញ​ចុះ​ស្វែងយល់​ពី​ទិន្ន​យ័ ដាំ​ណាំ​ទាំងនោះ ​តែ​ទោះជា​យ៉ាងណា​មន្ទីរ​បាន​ចុះ​ស្វែងយល់​ដំណាំ​កសិឧស្សាហកម្ម​នេះ​ញឹកញាប់​ណាស់​ហើយ​ព្រមទាំង​ជំរុញ​ចលនា​ដាំ​បន្ថែម ឲ្យអស់​លទ្ធភាព​ដី ដើម្បី​បំរើការ​នាំចេញ ។​

ជុំវិញ​ការស្នើសុំ​រក​ទីផ្សារ​ប្រមូល​ទិញ​ផលិតផល​( គ្រាប់ស្វាយចន្ទី ) ដែល​ផលិត​បាន​នោះ​មន្ទីរ និង​សហការ​ជាមួយ ផ្នែក​ពាក់​ព​ន្ធ័ ដើម្បី​ស្វែងរក​នៅពេលណា​មួយ​សម​ស្រប បន្ទាប់ពី​ផលិតផល​យើង​សម្រេច​ផលិត​បាន​ច្រើន​និង​តម្រូវការ​រោងចក្រ សសហគ្រាសណាមួយផងដែរ ៕


ចែករំលែក៖