ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េបើកបុកម៉ូតូហើយ ព្យាយាមបើករត់ទៅបុករថយន្តមួយគ្រឿងទៀត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បើករថយន្តកូរ៉េ និងមានបុរសម្នាក់ទៀត រួមដំណើរជាមួយជ្រុល បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច នៅកាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី១៦ ខែមករា​ ឆ្នាំ២០១៩​ តាមបណ្តោយផ្លូវ១៤៣​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី៣​ ខណ្ឌចំការមន​ តែមិនឈប់ទទួលខុសត្រូវ ក៏ព្យាយាមបើករត់ រហូតមកដល់ចំណុចផ្លូវលេខ៣៣៨ កែងផ្លូវ១៩៩​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២​ ខណ្ឌចំការមន​ទើបជ្រុលបុកជាមួយរថយន្តម៉ាស្តាមួយគ្រឿងទៀត រងការខូចខាត ហើយត្រូវបានប្រជាពលរដ្ឋចាប់តៃកុងវាយទ្រមខ្លួន ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុរថយន្តម៉ាកកូរ៉េ​ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AB 4340 បើកបរដោយបុរសម្នាក់ និងព្រូម្នាក់ទៀតបានបើកបកម៉ូតូមួយគ្រឿងនៅតាមបណ្តោយផ្លូវលេខ១៤៣​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី៣​ បណ្តាលឲ្យរងរបួសស្រាល​ ។

សាក្សីបានបន្តថា​ ភ្លាមនោះរថយន្តបង្កបានព្យាយាមបើករត់ដោយបើកតាមបណ្តោយផ្លូវ៣៣៨ក្នុងទិសដៅពីត្បូងទៅជើងរហូតមកដល់ចំណុចផ្លូវកែងលេង១៩៩ក៏បុកជាមួយរថយន្តម៉ាក​ ម៉ាស្ថា​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2AD3166 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៩​ បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណុំ​ ភ្លាមនោះក៏ត្រូវបានប្រជាលរដ្ឋដេញចាប់បានតៃកុងរថយន្តបង្ក និងព្រួតវាយទ្រមខ្លួមទើបប្រគល់ឲ្យសមត្ថកិច្វ។

ក្រោយពេលកើតហេតុម្ចាស់ម៉ូតូដោយសារតែមិនចង់មានរងវែងឆ្ងាយក៏សុំយកម៉ូតូទៅជួសជុលខ្លួនឯងដោយឡែករថយន្តទាំង២គ្រឿងរួមទាំងម្ចាស់រថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕សុខាសែនជ័យ


ចែករំលែក៖