ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដក្រឡុកស៊ីម៉ង់ត៍ បុកកូរ៉ូឡាពីក្រោយ ម្ចាស់ចុះឈ្លោះប្រកែកគ្នាយកត្រូវរៀងខ្លួន

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដធុនធំប្រភេទក្រឡុកស៊ីម៉ង់ត៍ បើកបុករថយន្ដកូរ៉ូឡា ពីក្រោយបណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច ហើយតៃកុងរថយន្ដប្រកែកគ្នារកត្រូវរៀងៗខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ កាលពីវេលាម៉ោង២២ និង១៥នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដក្រឡុកស៊ីម៉ង់ត៍ ពាក់ស្លាកលេខ ភ្នំពេញ 5A-0946 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ទិសដៅពីកើតទៅលិច ស្របគ្នាជាមួយរថយន្ដកូរ៉ូឡា ពាក់ស្លាកលេខ ភ្នំពេញ2AK-4942 ពណ៌ទឹកប្រាក់ ដែលបើកបរដោយនារីម្នាក់ ។

ប្រភពបន្តថា ខណៈដែលកំពុងបើកបរទន្ទឹមគ្នាស្រាប់តែរថយន្ដកូរ៉ូឡាព្យាយាមបើកវ៉ា និងងាកចង្កូតចូលគន្លងរថយន្ដក្រឡុកស៊ីម៉ង់ត៍ជាហេតុធ្វើឲ្យរថយន្ដក្រឡុកស៊ីម៉ង់ត៍ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលប៉ះគូទរថយន្ដកូរ៉ូឡាបណ្ដាលឲ្យខូចខាតបន្តិចបន្តួច។

ក្រោយពីកើតហេតុភាគីទាំងសងខាងចុះពីរថយន្ដប្រកែករកត្រូវរៀងខ្លួនទោះបីជាមានការសម្របសម្រួលពីសមត្ថកិច្ចយ៉ាងណាក៏ដោយ។ ក្រោយមកទោះសមត្ថកិច្ចទាក់ទងខាងជំនាញចរាចរណ៍រាជធានីភ្នំពេញដើម្បីចុះធ្វើការវាស់វែងយករថយន្ដទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖