ភ្នំពេញ៖ រថយន្តសណ្តោងកុងតឺន័រមួយគ្រឿង ដោយសារតែបើកបរ ខ្វះការប្រុងប្រយត្ន័ បានបួងចង្កូតបត់ស្តាំ ជ្រុលទៅកៀរ នឹងរថយន្ត ម៉ាក អូឌី Q7 ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យរងការខូចខាត បន្តិចបន្តួច មិនមានគ្រោះថ្នាក់ដល់មនុស្ស ។
ហេតុការណ៍នេះ បានកើត ឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ជិតផ្ទះ ឧកញ៉ា ថៃប៉ុនរ៉ុង ផ្លូវព្រះមុនីរ៉េត កែងនិងផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាក់ អូឌី Q7 ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AI 0787 បើកដោយបុរសម្នាក់រួមដំណើរជាមួយ និងនារីម្នាក់ បានធ្វើដំណើរតាមផ្លូវ មុនីរ៉េត ក្នុងទិសដៅ ពីលិចទៅកើត ហើយស្របពេលនោះដែរ ក៏ស្រាប់តែ បុរសម្នាក់ បានបើករថយន្តសណ្តោងកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C 3152 បានធ្វើដំណើរ ស្របទិសគ្នា លុះមកដល់ចំនុចកើតហេតុ រថយន្តសណ្តោងកុងតឺន័រ បានបួងចង្កូត បត់ស្តាំឡើងទៅផ្លូវ៤៣០ តែដោយសារតែអ្នកបើកបរ ខ្វះការប្រុងប្រយត្ន័ ទើបបណ្ដាលឲ្យរថយន្ត ជ្រុលទៅកៀរ និង រថយន្ត ម៉ាកអូឌី Q7 បណ្តាលឲ្យរងការខូចខាត បាក់កញ្ចក់មើលក្រោយ មិនកូថថ្នាំថ្ពាល់មុខចំហៀងខាងឆ្វេង គៀប់ជាប់ និងរថយន្តកុងតឺន័រតែម្តង តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សដែលជិះនៅរថយន្ត ។
ក្រោយពេលកើតហេតុ ឃើញមានសមត្ថកិច្ច មូលដ្ឋាន និងជំនាញ់ បានចុះទៅកន្លែងកើតហេតុ រួចហើយបានឲ្យ តំណាងភាគីទាំងសង្ខាង ធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្ត កុងតឺន័រសុខចិត្ត យករថយន្ត អូឌី ទៅជួសជុលឲ្យវិញដើម្បីបញ្ចប់រឿង ៕ សុខាសែនជ័យ