អន្តរជាតិ ៖ នាយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្មីៗកន្លងទៅនេះ កិច្ចប្រជុំត្រីភាគីរវាងចិន អ៊ីរ៉ង់ និងរុស្ស៊ីនៅទីក្រុងប៉េកាំងបានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ ។ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈឹមចិនបានធ្វើ ការស្ទង់មតិទៅកាន់អ្នកប្រើប្រាស់អ៊ីនធឺណេតទូទាំងពិភពលោកដោយបានបង្ហាញឲ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍បានសម្គាល់ឃើញជាទូទៅថា កិច្ចប្រជុំទីក្រុងប៉េកាំងគឺជាការសាកល្បងដ៏មានប្រយោជន៍មួយដើម្បីជំរុញការដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់តាមផ្លូវនយោបាយ ហើយបានកោតសរសើរចំពោះប្រទេសចិន ដែលបានដើរ តួនាទីជាលក្ខណៈស្ថាបនា ក្នុងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ។
គេហទំព័រ «CCFR China state-controlled media » កាល ពី ១០ ឆ្នាំ មុន អ៊ីរ៉ង់ បាន ឈាន ដល់ កិច្ច ព្រម ព្រៀង គ្រប់ ជ្រុងជ្រោយ លើ បញ្ហា នុយក្លេអ៊ែរ អ៊ីរ៉ង់ ជាមួយ សហរដ្ឋ អាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង និង អាល្លឺម៉ង់។ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានដកខ្លួន ចេញពីកិច្ចព្រមព្រៀងដោយឯកតោភាគីក្នុងឆ្នាំ ២០១៨ ហើយបានដាក់ទណ្ឌកម្ម និងសម្ពាធយ៉ាងខ្លាំងលើអ៊ីរ៉ង់ជាថ្មីឡើងវិញ ម៉្លោះហើយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់បានជាប់គាំងជាថ្មីម្តងទៀត។
ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន 87.6% សម្គាល់ឃើញថា កិច្ចព្រមព្រៀង គ្រប់ ជ្រុងជ្រោយ លើ បញ្ហា នុយក្លេអ៊ែរ អ៊ីរ៉ង់ គឺជា សមិទ្ធផល ដ៏ សំខាន់ មួយ ក្នុង ការ ដោះស្រាយ បញ្ហា រសើប តាម រយៈ ការ ពិភាក្សា និង ការ ចរចា ដែល ប្រទេស នានាគួរតែ រក្សា ប្រសិទ្ធភាពរបស់វា ហើយ មិន គួរបោះបង់ចោល វា ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន89.8% បានលើកឡើងថា រាល់ការដាក់ទណ្ឌកម្មដោយឯកតោភាគីនិងខុសច្បាប់ ការគំរាមកំហែងកម្លាំងបាយនិងការដាក់សម្ពាធខ្លាំងនឹងមិនអាចជួយដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់បានទេ។អ្នកផ្តល់បទសម្ភាសន៍ចំនួន 89.8% បានសម្គាល់ឃើញថា ការទាក់ទងផ្លូវការទូតនិងការសន្ទនាផ្នែកនយោបាយដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ទើបជាជម្រើសដ៏មានប្រសិទ្ធភាព និងអាចសម្រេចបានតែមួយគត់សម្រាប់ការដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់៕
ដោយ ៖ សិលា