ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ ខ្លួនជាសមត្ថកិច្ចបែរជាមេឆ្នោតដ៏ធំប្រចាំខេត្តកំពង់ស្ពឺរងការរិះគន់ពីប្រជាពលរដ្ឋ មន្ត្រីរាជការសមត្ថកិច្ចយ៉ាងចាស់ដៃ

ចែករំលែក៖

មេឆ្នោតដ៏ធំជាងគេក្នុងទីរួមខេត្តកំពង់ស្ពឺត្រូវបានប្រជាពលរដ្ឋ អាជីវករ មន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត សមត្ថ កិច្ចជាច្រើនស្ថាប័នបាននិយាយតៗគ្នាថា ឈ្មោះអ៊ុង ប្ញទ្ធី ពាក់ស័ក្តិ៤កន្លះបើកកត់កន្ទុយលេខជាចំហរ ប៉ុន្តែ គ្មានសមត្ថកិច្ចហ៊ានបង្ក្រាបនោះឡើយ ។ ពួកគាត់បានខ្សឹបខ្សៀវបន្តគ្នាថា ទីតាំងមេឆ្នោតរបស់លោកស័ក្តិ៤ កន្លះ អ៊ុង ប្ញទ្ធី កុំថាឡើយដល់មេសមត្ថកិច្ចជាច្រើនស្ថាប័ន ដែលជាមន្ត្រីនគរបាលយុត្តិធម៌ ក៏ដូចជាអាជ្ញាធរ មានសិទ្ធបង្ក្រាប ហើយបានដឹងសកម្មភាពនេះ? ក្នុងនោះសូម្បីតែព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ លោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានដឹងក្នុងរឿងនេះ ប៉ុន្តែត្រង់គាត់បង្ក្រាបឬ មិនបង្ក្រាបនោះជាសិទ្ធិរបស់គាត់ ហើយប្រជាពលរដ្ឋ អាជីវករ បុគ្គលិកមន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត និង សមត្ថកិច្ចច្រើនស្ថាប័នទៀតក៏មិនហ៊ានចោទប្រកាន់អ្នកធំទាំងនោះជាប់ពាក់ព័ន្ធទទួលផលប្រយោជន៍ និង កន្ទេលធំបន្លំដេកនោះឡើយ ។

សមត្ថកិច្ចខ្លះបានរំពឹងថា កន្លងទៅលោក អ៊ុង ប្ញទី្ធ ដែលមួយឆ្នាំឡើងស័ក្តិ២ទី៣ដង ជំនាញខាងបើកបន ល្បែងមេឆ្នោតដ៏ធំក្នុងទីរួមខេត្តកំពង់ស្ពឺ ធ្លាប់មេបញ្ជាការអង្គភាពរបស់ខ្លួនហៅទៅធ្វើកិច្ចសន្យាបញ្ឈប់សកម្ម ភាពបើកបនល្បែងស៊ីសង ដោយសារជះឥទ្ធិពលដ៏អាក្រក់ ប៉ះពាល់ដល់អង្គភាព ។ ពិសេសខ្លួនក៏ជាសមត្ថ កិច្ចមិនត្រូវប្រព្រឹត្តអំពើអបាយមុខខុសច្បាប់ដូច្នេះឡើយ ។ ផ្ទុយទៅវិញ លោក អ៊ុង ប្ញទ្ធី នៅតែដំណើរការ បើកកន្ទុយលេខនេះដដែល ហើយកាន់តែមានកូនកញ្ច្រែងច្រើនលើសមុន យកលុយទូទាត់ក្នុងផ្ទះរបស់ខ្លួន ដោយគ្មានព្រឺសម្បុរ ខ្លាចរអាសមត្ថកិច្ច អាជ្ញាធរ ឬ តំណាងអយ្យការនោះឡើយ ។ ខ្លួនចាត់ទុកថា នេះជា មុខរបររបស់ភរិយា ។

ក្នុងទីរួមខេត្តកំពង់ស្ពឺ អ្នកណាៗក៏ដឹងថា លោក អ៊ុង ប្ញទ្ធី ជាមេឆ្នោតទាំងខ្លួនជាមន្ត្រីនគរបាលយុត្តិធម៌ មាន តួនាទី ភារកិច្ចបង្ក្រាបបទល្មើសទាំងនេះ តែខ្លួនជាអ្នកប្រព្រឹត្តនិងជាមេខ្លោងនៃបនល្បែងខុសច្បាប់ទៅវិញ? មន្ត្រីខ្លះលួចបង្ហើបថា លោកអ៊ុង ប្ញទ្ធី ជិះរថយន្តពីរគ្រឿង ១ម៉ាកតែត្រុន និង១គ្រឿងទៀតម៉ាកម៉ាស្តា ពាក់ ស្លាកលេខខ.ម សង្ស័យថាគ្មានពន្ធ ប៉ុន្តែដោយអំណាចនៃទឹកលុយដែលបានមកពីការបើកបនល្បែងល្មើស ច្បាប់ ត្រូវមបានគេទទួលស្គាល់ថា គាត់មានឥទ្ធិពលក្នុងការបើកបរឡានអត់ពន្ធ មានមុខផឹកស៊ីជាមួយមេៗ សមត្ថកិច្ចក្នុងខេត្ត ទើបទីតាំងល្បែងរបស់គាត់នៅតែមានឱកាសបើកកត់ស៊ីសងកាន់តែធំ ពង្រាយកូន កញ្ច្រែងកាន់តែច្រើន ទទួលបានកម្រៃក្នុង១ថ្ងៃៗរាប់សិបលានរៀល ។

ប៉ុន្តែមុខរបរនេះ បានជះឥទ្ធិពលដ៏ អាក្រក់ក្នុងសង្គម ជាពិសេសក្នុងក្រុងច្បារមន ទីរួមខេត្តកំពង់ស្ពឺ ខណៈបនល្បែងជាប្រភពផ្តើមឲ្យមានបទ ល្មើសនៅអំពើលួចឆក់ប្លន់ ហិង្សាក្នុងក្រុមគ្រួសារ ការខាតបង់ទ្រព្យសម្បតិ្ត ការឈ្លោះបាក់បែកក្នុងក្រុមគ្រួ សារ ជាពិសេសបនល្បែងក៏ត្រូវបានថ្នាក់លើ ជាពិសេសគណៈបញ្ជាការឯកភាពខេត្ត មានភារកិច្ចទទួលខុស ត្រូវ ក្នុងការបញ្ជាឲ្យអាជ្ញាធរ សមត្ថកិច្ច ក្នុងដែនរដ្ឋបាលខ្លួនគ្រប់គ្រងបង្ក្រាប អនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ភូមិឃុំមានសុវត្ថិភាព ប្រយោជន៍ចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពល រដ្ឋទទួលបានភាពកក់ក្តៅ និងសុវត្ថិភាពតាមមូលដ្ឋាន ។

ផ្ទុយទៅវិញ មិនត្រឹមតែចិញ្ចឹមទីតាំងនៃបនល្បែងដ៏ ធំ ក្នុងទីរួមខេត្តកំពង់ស្ពឺប៉ុណ្ណោះទេ ត្រូវបានគេសង្ស័យថា អនុញ្ញាតឲ្យលោកស័ក្តិ៤កន្លះ អ៊ុង ប្ញទ្ធីបើកបន ល្បែងជាមេឆ្នោតដ៏ធំក្នុងខេត្តនេះបន្ថែមទៀត ។ ចំណុចនេះ បានក្លាយជាចម្ងល់ និងសំណូមពរពីពលរដ្ឋ អាជីវករ បុគ្គលិក មន្ត្រីរាជការ តាមមន្ទីរជុំវិញខេត្ត សមត្ថកិច្ចជាច្រើនស្ថាប័នបានលើកឡើងថា ហេតុអ្វីបាន ជាគណៈបញ្ជាការឯកភាពខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត មេៗសមត្ថកិច្ចជាច្រើនស្ថាប័ន មិនបង្ក្រាបទីតាំងបនល្បែងនេះ? ឬមួយពាក់ព័ន្ធនឹងមនោសញ្ចេតនា ប៉ុន្តែពួកគាត់សំណូមពរដ៏ទទូចមេត្តា ថ្នាក់លើដែលមានសមត្ថកិច្ចបង្ក្រាបក្នុងបទល្មើសនេះ ចាត់វិធានការ ដំណើរការនីតវិធីឲ្យស្របតាមទិស ស្លោករបស់រាជរដ្ឋាភិបាល ភូមិឃុំមានសុវត្ថិភាពនោះផង ព្រោះបនល្បែងវាមិនចំណេញឡើយ ចំពោះការរីក ចម្រើនក្នុងមូលដ្ឋាន មានតែចិញ្ចឹមបទល្មើសដែលពលរដ្ឋតែងស្អប់ខ្ពើមប៉ុណ្ណោះ ៕


ចែករំលែក៖