១–មានឡានជាមធ្យោបាយដឹកឈើជិត១០គ្រឿង ប្រភេទកង់៦ និងកង់១០
២–មានឡានស្ទួច២គ្រឿង (តូចមួយគ្រឿង–ធំ១គ្រឿង)
៣–ដឹកឈើចម្រុះ មានឈើអារ ឬឈើក្រហម, ឈើឈ្លីក,ឈើធ្នង់, ឈើម្រិញ,ឈើរាជកុល
៤–មានដេប៉ូឈើ ស្របច្បាប់១កន្លែង នៅភូមិត្រពាំងគីន ស្រុកសំរោងទងខេត្តកំពង់ស្ពឺ
៥–ប្រមូលទិញឈើនៅតំបន់ជាំ ក្នុងឃុំតាសាល និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់
៦–ឈើអារ ឬ ឈើក្រហមដឹកចូលដេប៉ូ នៅភូមិត្រពាំងគីន ដេប៉ូស្របច្បាប់របស់ខ្លួន
៧–ឈើធ្នង់, ឈើម្រេញ,ឈើរាជកុល ដាក់ចូលកុងតឺន័រ ដឹកទៅខេត្តព្រះសីហនុ
៨–ខ្លួនជាឈ្មួញឈើ ជាជនសុីវិល តែជិះឡាន ម៉ាកត្រាយតុន ពាក់ស្លាកលេខ (ខម)
៩–អតីតមេឈ្មួញឈើនៅខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ដឹកឈើឆ្លងទៅវៀតណាម
១០–មានមេការជិះឡាន Camary ឆ្លាមពណ៍ត្រីឆ្លូញ ជិះមើលផ្លូវ ដើម្បីបញ្ជាឡានដឹកឈើចេញពីសំរោង ពីតំបន់ជាំ ឃុំតាសាល និងឃុំត្រពាំងជោ
១១–សមត្ថកិច្ចមានភារកិច្ចបង្ក្រាបឈើ ត្រូវ (ណុប ឌី)ហៅប៉ាវផឹកសុីមិនរើសថ្ងៃ
១២–មានផ្ទះសំណាក់(ហេងលាភ ឱរ៉ាល់) សម្រាប់ទុកឡានឃ្លុបចំណុះ២តោនកន្លះជាច្រើនគ្រឿងសម្រាប់ជញ្ជូនឈើប្រណិតដាក់ចូលទូកុងតឺន័រ
១៣–មុខសញ្ញាសមត្ថកិច្ច អាជ្ញាធរ ជំនាញ ជាច្រើនស្ថាប័ន ចាំយកលុយក្បាលឡាន ដាក់ខែ មានអត្តសញ្ញាណហើយ
១៤–យប់នេះដឹកឈើចេញពីសំរោង តាមរយះឡានស្ទួច៥តោន , តែខាងបរិស្ថានទូរស័ព្ទអោយចូលជ្រកលាក់ខ្លួនសិន ខណះមានអ្នកដឹងរឿងជៀសវាង បែកពាងប្រហុកទាំងអស់គ្នា
១៥–ឡានកង់១០កំពុងចូលទៅលើកឈើនៅសំរោង ដែលមានចំងាយតែជាង១០គីឡូម៉ែត្រពីផ្លូវបំបែក (យាយទេ ទឹកពុះ) តែផ្អាកខណះមានដំណឹងមិនល្អយប់នេះ
១៦–យប់ម្សិលមិញដឹកឈើអារ ឬឈើក្រហម២ឡាន ប្រកបដោយសុវត្ថិភាព
១៧–យប់នេះ ៥០បូក៥០ ចង់ដឹកផង ព្រលឹងចុងសក់ផង
១៨–កាលពីរសៀលម៉ោង៤ជិត៥ថ្ងៃទី២៨ ខែកុម្ភៈ (ណុប ឌី)ជិះឡានត្រាយ តុន ចេញពីខេត្តទៅស្រុកឱរ៉ាល់
១៩–សមត្ថកិច្ចបង្ក្រាបឈើ ក្លាយជាដៃគូសុីផឹកជាមួយគ្នាទៅហើយ (ចាំបើកគ្របអាប៉ោងប្រាប់)អោយមេៗខាងលើដឹង
២០–សមត្ថកិច្ចយកលុយក្បាលឡានច្រើន បើឈើធ្នង់ ឈើឈ្លីក ឈើម្រេញលើកលែងតែឈើក្រហម ឬឈើអារ យកតាមហាងឆេងធម្មតា
២១–ចាំសរុបបន្តទៀត ……ពេលក្រោយ…….!
ដោយ៖ ខ្សឹបដាក់ត្រចៀក