ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងៗសម្រុកនាំគ្នាទៅប្រឡងយកប័ណ្ណបើកបរនៅមន្ទីរសាធារណការខេត្តព្រៃវែង !

ចែករំលែក៖

ភ្នំពេញ៖ ចេះតែល្បី តៗគ្នាថា, ការប្រឡងយកប័ណ្ណបើកបរនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង មានភាពធូររលុង ទើបឃើញប្រជាពលរដ្ឋចេះតែនាំគ្នាសំរុកផ្អើលទៅប្រឡងយកប័ណ្ណបើកបរនៅខេត្តព្រៃវែង។ ដោយឡែកខេត្តដទៃទៀតមានលក្ខណៈតឹងតែង មានន័យថាអនុវត្តតាមការណែនាំរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ធ្វើយ៉ាងណាឲ្យស្របតាមនីតិវិធីនិងមានសុក្រឹត។

ដោយឡែកខេត្តព្រៃវែង ត្រូវបានប្រជាពលរដ្ឋផ្អើលថា , អង្គភាពមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មានភាពធូររលុងក្នុងការប្រឡងយកប័ណ្ណបើកបរ ទើបម្នាក់ៗផ្អើលពីខេត្តដទៃទៅប្រឡងនៅខេត្តព្រៃវែង។
ប្រជាពលរដ្ឋខ្លះបានលើកឡើងថា, នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ គឺមានប្រជាពលរដ្ឋពីខេត្តផ្សេងៗ បានទៅប្រឡងយកប័ណ្ណបើកបរនៅអង្គភាពមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងមានចំនួនច្រើន ប៉ុន្តែគេពុំដឹងថាការលើកឡើងចំពោះភាពធូររលុងនេះ ជាការពិតឬមួយយ៉ាងណាទេ ? ដូច្នេះខាងក្រសួងគួរធ្វើការពិនិត្យពិចារណាស្រាវជ្រាវរកឲ្យឃើញអំពីមូលហេតុ តើហេតុអ្វីបានជាប្រជាពលរដ្ឋមិនព្រមប្រឡងនៅខេត្តរបស់ខ្លួនសុខចិត្តទៅប្រឡងយកប័ណ្ណបើកបរនៅអង្គភាពមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងដែលមិនមែនជាខេត្តរបស់ខ្លួននោះទៅវិញ ហើយការប្រឡងបែបនេះស្របតាមនីតិវិធី នៃក្រសួងសាធារណការនិងដឹកជញ្ជូនដែរឬទេ ? ៕

ដោយ៖ ខ្សឹបដាក់ត្រចៀក

 


ចែករំលែក៖