ភ្នំពេញ៖ កម្លាំងប្រជាការពារបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាចោរឆក់បាន២នាក់ភ្លាមៗ បន្ទាប់ពីជនសង្ស័យទាំងនេះធ្វើសកម្មភាពទាំងព្រលឹម។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីរដ្ឋបាលខណ្ឌដូនពេញ។
រដ្ឋបាលខណ្ឌដូនពេញបានបន្តថា នៅព្រឹកព្រលឹមថ្ងៃចន្ទ ទី៤ ខែតុលា ឆ្នាំ២០២១នេះចោរឆក់ពីរនាក់ត្រូវបានកម្លាំងប្រជាការពារខណ្ឌឃាត់ខ្លួនបានក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ហើយក្រោយពីឃាត់ខ្លួនជនល្មេីសបានហើយ ក្រុមប្រជាការពារខណ្ឌបានប្រគល់ជូនទៅសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាល២ ចាត់ការតាមនីតិវិធីច្បាប់(ជនល្មេីសធ្វេីសកម្មភាពឆក់ពីភូមិសាស្ត្រផ្សារកណ្តាល២)។
ជនសង្ស័យទាំង២សមត្ថកិច្ចកំពុងធ្វើកំណត់ហេតុស្តាប់ចម្លើយ ដើម្បីបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ និងបន្តនីតិវិធីកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ៕
ដោយ ៖ សិលា