ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង ៖ ស្តីពីការបើកឱ្យចរាចរណ៍យានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ២៦៨A (ព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ពិសេសក្រុមហ៊ុនដឹកជញ្ជូនទំនិញធុនធំ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ ២៦៨អា (ព្រៃមាន់ ដល់ អាងត្រពាំងថ្ម) ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មេត្តាជ្រាបថា៖ កន្លងមកដោយសារតែ ទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់បន្តបន្ទាប់នាំឲ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់កំណាត់ផ្លូវខេត្តលេខ ២៦៨អា ជាហេតុបណ្តាលអោយយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទត្រូវបានហាមឃាត់ធ្វើចរាចរណ៍ឆ្លងកាត់។

យោងតាមស្ថានភាពបច្ចុប្បន្នជំនន់ទឹកភ្លៀងមានការស្រុកចុះ និងបានឈប់ហូរកាត់កំណាត់ផ្លូវខេត្តខាងលើ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សូមធ្វើការបើកឲ្យចរាចរណ៍ឡើងវិញនូវយានយន្តដឹកជញ្ជូន ធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ ២៦៨អា (ព្រៃមាន់ ដល់ អាងត្រពាំងថ្ម) ដោយការ ប្រុងប្រយ័ត្នខ្ពស់ និងសូមអោយការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ស្របទៅតាមទម្ងន់កម្រិតកំណត់ដោយច្បាប់ ចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ ។

ក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សង្ឃឹមយ៉ាង មុតមាំថា បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញធុនធំទាំងអស់ និងអនុវត្តតាមសេចក្តីជូនដំណឹងនេះដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកថែរក្សា ផ្លូវថ្នល់ ស្ពាន ប្រើប្រាស់ឲ្យបានយូរអង្វែង៕

ដោយ ៖ សិលា


ចែករំលែក៖