ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អាជីវកម្មខ្សាច់នៅកំពង់ផែទំនប់រលកជាប្រភពចំណូលរបស់ក្រុមមន្ត្រីពុករលួយ

ចែករំលែក៖

ប្រភពពីមន្ត្រីបម្រើការងារនៅកំពង់ផែទំនប់រលកបានឲ្យដឹងថា រយៈពេលប្រមាណជាង១ខែកន្លងទៅនេះមានឈ្មួញដឹកជញ្ជូនខ្សាច់តាមស្រឡាងធំៗយកមកលើកដាក់និងដឹកជញ្ជូនចេញពីកំពង់ផែនេះយ៉ាងពេញបន្ទុកធ្វើឲ្យស្ទះដល់ការលើកដាក់ទំនិញ របស់ក្រុមឈ្មួញដែលនាំចូលទំនិញតាមច្រកនេះផងដែរ។ ប្រភពបានឲ្យដឹងទៀតថា ការនាំចូលទំនិញតាមច្រកកំពង់ផែទំនប់រលកកំពុងថយចុះយ៉ាងគំហុក ព្រោះតែអាជីវ កម្មខ្សាច់របស់មន្ត្រីយោធាជាន់ខ្ពស់ម្នាក់កំពុងធ្វើឲ្យប៉ះពាល់ដល់ការនាំចូលទំនិញនិងផ្ទេរទំនិញនៅកំពង់ផែនេះ ។

មន្ត្រីបម្រើការងារនៅច្រកកំពង់ផែទំនប់រលកបានឲ្យដឹងថា ឈ្មួញធ្វើអាជីវកម្មខ្សាច់ ដែលមានមន្ត្រីយោធាជាន់ខ្ពស់ជាបង្អែករឹងមាំបានប្រើប្រាស់ស្រឡាងធំៗដឹកជញ្ជូន

ខ្សាច់មកគរទុកនៅក្នុងបរិវេណកំពង់ផែទំនប់រលក ហើយប្រើប្រាស់រថយន្តធំៗកើប ខ្សាច់និងដឹកជញ្ជូនខ្សាច់ចេញទៅខាងក្រៅយ៉ាងពេញបន្ទុកតែម្តង ។

មន្ត្រីរាជការ និងសមត្ថកិច្ចដែលបម្រើការងារនៅក្នុងកំពង់ផែទំនប់រលកបានឲ្យដឹង ថា រយៈពេលជាង១ខែកន្លងទៅនេះលោក សូ ជុងហួរ ដែលជាថៅកែកំពង់ផែទំនប់ រលកបានចុះកុងត្រាជាមួយក្រុមហ៊ុនអាជីវកម្មខ្សាច់របស់ឈ្មួញមានអំណាចដើម្បីឲ្យស្រឡាងដឹកជញ្ជូនខ្សាច់ធំៗចូលចតនិងផ្ទេរខ្សាច់នៅក្នុងកំពង់ផែនេះ ហើយបរិមាណ ខ្សាច់គរដូចភ្នំ។ មន្ត្រីមន្ទីររ៉ែ និងថាមពលខេត្តព្រះសីហនុគិតតែពីរឿងផលប្រយោជន៍ប៉ុណ្ណោះហើយមិនចាត់វិធានការទប់ស្កាត់អាជីវកម្មខ្សាច់ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់ឈ្មួញនាំចូលទំនិញតាមច្រកទំនប់រលក និងប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះឡើយ។ ហេតុនេះហើយទើបមន្ត្រីនៅក្នុងកំពង់ផែទំនប់រលកបានលាតត្រដាងរឿងនេះជា សាធារណៈដើម្បីឲ្យក្រសួង ព្រមទាំងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ជាបន្ទាន់និងពិនិត្យឡើងវិញខ្លះផង ។

សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងកំពង់ផែទំនប់រលកបានឲ្យដឹងថា ការចូលចតស្រឡាងដឹកខ្សាច់ធំៗរាប់សិបគ្រឿងក្នុងមួយថ្ងៃៗនិងសកម្មភាពរថយន្តដឹកខ្សាច់ចេញពីបរិវេណ កំពង់ផែទំនប់រលកបានធ្វើឲ្យរាំងស្ទះដល់ទូកនិងកប៉ាល់ដឹកទំនិញដែលត្រូវចូលចតនិងផ្ទេរទំនិញក្នុងកំពង់ផែនេះផងដែរ។ ចំណែកមន្ត្រីមន្ទីរពាក់ព័ន្ធធ្វើជាមិនដឹងមិនឮអ្វីទាំងអស់ ហើយគិតគូរតែរឿងប្រមូលលុយដាក់ហោប៉ៅបណ្ដោយឲ្យលោក សូ ជុងហួរ ដែលជាម្ចាស់កំពង់ផែទំនប់រលកធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនដោយមិនខ្វល់ពីការធ្លាក់ចុះចំណូលពន្ធដែលឈ្មួញនាំចូលទំនិញតាមច្រកនេះឡើយ ៕

 


ចែករំលែក៖