ឃើញផ្ទាល់នឹងភ្នែក ភ្នាក់ងារកាសែតនគរវត្ត បានចុះទៅដល់ភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ស្ថិតនៅតាមដងស្ទឺងជំនីក បានប្រទះឃើញរោងម៉ាស៊ីន រ៉ៃប្រភេទបញ្ឈរ ដែលសង់លើផ្ទៃដីដ៏ធំល្វឹងល្វើយ និងមានគំនរឈើ ច្រើនសន្ធឹកសន្ធាប់នៅទីនោះ ។ ប្រជាពលរដ្ឋភូមិក្សេត្របុរីបានឲ្យដឹងថា ម្ចាស់រោងម៉ាស៊ីនរ៉ៃ ... Read More »
ខ្សឹបដាក់ត្រចៀក
ខ្សឹបដាក់ត្រចៀក៖ លោក ហេង ណារិទ្ធ ក្រាញននៀលនិងតំណែងអនុប្រធាននាយកដ្ឋាន មិនព្រមចូលនិវត្តន៍ជិត១ឆ្នាំហើយ…!!!
ភ្នំពេញ៖ បុគ្គលិក មន្ត្រីរាជការជាច្រើននាក់នៅក្នុងនាយកដ្ឋាន អ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ កម្ពុជា បានសំដែងនូវការមិនសប្បាយចិត្ត និងរិះគន់យ៉ាងខ្លាំងទៅលើ លោក ហេង ណារិទ្ធ មានតួនាទីជាអនុប្រធាននាយកដ្ឋាន អ្នកជាប់ពន្ធធំ នៅតែឆ្ងាញ់និងតំណែង ក្រាញននៀលមិនព្រមចូលនិវត្តន៍ ... Read More »
ខ្សឹបដាក់ត្រចៀក៖ នាយខណ្ឌរដ្ឋបាលជលផលកណ្តាលបើកឲ្យមានបទល្មើសនេសាទ
បទល្មើសនេសាទនៅក្នុងខេត្តកណ្តាលបានបើកជាចំហរ ហើយកន្លែងខ្លះកើតឡើងដោយការជ្រោមជ្រែងពីលោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាលនោះទៀតផង ។ ជាក់ស្តែងបទល្មើសនេសាទនៅអតីតឡូត៍លេខ៧ ស្ថិតក្នុងឃុំលើកដែក ស្រុកកោះធំជាប់ស្រុកស្អាង ក្នុងខេត្តកណ្តាល របាំងធ្នួស និងរបាំងព្រួល បានកើតឡើងជាចំហរ ដោយគ្មាននរណាហ៊ានសួរនាំនោះឡើយ ក៏ព្រោះតែមេការនៅទីនោះប្រាប់អាជ្ញាធរ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ធ្នួសនិងរបាំងព្រួលនៅក្នុងអតីតឡូត៍លេខ៧ស្រុកកោះធំ កំពុងដំណើរការ
ធ្នួស និងរបាំងព្រួលកំពុងដំណើរការល្មើសច្បាប់នៅក្នុងអតីតឡូត៍លេខ៧ ស្ថិតក្នុង ឃុំលើកដែក ស្រុកកោះធំ ។ សកម្មភាពទាំងនេះគឺល្មើសច្បាប់ទាំងស្រុង ។ យ៉ាង ណាក៏ដោយ ឈ្មួញអាចប្រព្រឹត្តល្មើសដោយសារតែការឃុបឃិតគ្នាជាមួយសមត្ថកិច្ច ជំនាញរដ្ឋបាលជលផល ពោលគឺនាយខណ្ឌរដ្ឋបាលជលផលកណ្តាល ។ សកម្មភាព ... Read More »
ខ្សឹបដាក់ត្រចៀក៖ លោកសួស សុផានិតចាប់ឈើយកលុយបានស្រួលៗ
តាំងពីលោកសួស សុផានិត ឡើងមកកាន់តំណែងជានាយផ្នែករដ្ឋបាលព្រៃឈើភ្នំក្រវាញមក គេសង្កេតឃើញថា ក្នុងតួនាទីជាមេព្រៃ លោកសួស សុផានិត មិនបានបង្ក្រាបបទល្មើសព្រៃឈើនោះទេ គឺចាំយកលុយតែពីឈ្មួញអ្នករកស៊ីដឹកឈើតាមរថយន្ត ឬគោយន្តកែច្នៃតែប៉ុណ្ណោះ ។ ប្រភពឲ្យដឹងថា គោយន្តកែច្នៃ១គ្រឿង ប្រសិនបើលួចចរាចរណ៍ដោយមិនប្រាប់លោកមុននោះ ហើយបើលោកចាប់បាន ... Read More »
ខ្សឹបដាក់ត្រចៀក៖ លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកភ្នំក្រវាញ់ ដែលទើបឡើងកាន់តំណែងថ្មី បើកដៃឲ្យឈ្នួញ ប្រព្រឹត្តបទល្មើស ព្រៃឈើតាមអំពើចិត្ត
លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទើបតែឡើងកាន់តំណែង កាលពីពេលថ្មីៗនេះ កំពុងកាក់កបប្រមូលលុយ តាមរយៈការបើក ដៃឲ្យឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ តាមតែអំពើចិត្ត ។ ពួកឈ្មួញធំៗបង់ប្រាក់ពេញៗដៃឲ្យលោក សួស សុផានិត ... Read More »
ខ្សឹបដាក់ត្រចៀក៖ ជាង គង់ នៅខាងកើតភ្នំជីសូរ កែច្នៃរថយន្តបែនខុសច្បាប់
គេរាយការណ៍ថា យានដ្ឋានជួសជុលរថយន្តមួយកន្លែងនៅខាងកើតភ្នំជីសូរ ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ កំពុងលបលួច កែច្នៃរថយន្តគ្រប់ប្រភេទឲ្យទៅជារថយន្តបែន ។ ការកែច្នៃបំពានច្បាប់របស់យានដ្ឋានជួសជុលរថយន្តខាងលើនេះ បង្កហានិភ័យ ឬគ្រោះថ្នាក់យ៉ាងច្រើនសម្រាប់អ្នកយករថយន្តទៅប្រើប្រាស់ ។ ប៉ុន្តែយ៉ាងណាក៏ដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ក៏ដូចជាអាជ្ញាធរស្រុកសំរោង ... Read More »
ខ្សឹបដាក់ត្រចៀក៖ ម៉ូតូដឹកឈើជិត២០០គ្រឿងក្នុងមួយ យប់ឆ្លងកាត់ប៉ុស្តិ៍ភ្នំក្រហមទៅវៀតណាម
បញ្ហាម៉ូតូដឹកឈើឆ្លងដែនខេត្តរតនគិរីទៅប្រទេសវៀតណាម ក្លាយជាប្រធានបទ ក្តៅគគុកមួយ ពីព្រោះបើសិនមានការរឹតបន្តឹងយ៉ាងណានោះ ប្រជាពលរដ្ឋរកស៊ីតាម ម៉ូតូដែលមានគ្នាច្រើនអាចនឹងប្រតិកម្មជាមួយអាជ្ញាធរមិនខាន ។ យ៉ាងណាក៏ដោយ ការនាំឈើចេញតាមរយៈម៉ូតូនៅតែមិនអាចគេចផុតពីការបង់ប្រាក់ឲ្យមន្ត្រីដែលឈរ ជើងនៅតាមច្រកនោះបានឡើយ ។ នៅច្រកព្រំដែនជិតប៉ុស្តិ៍រដ្ឋបាលប៉ក់ញ៉ៃ ស្ថិតក្នុង ស្រុកអូរយ៉ាដាវ ម៉ូតូរាប់រយគ្រឿងបានកកស្ទះកាលពីយប់ថ្ងៃទី៦ ... Read More »
ខ្សឹបដាក់ត្រចៀក៖ យប់ថ្ងៃទី២៩ ខែតុលា រថយន្តសាំយ៉ុង១០គ្រឿងដឹកឈើចេញពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា
បើទោះបីជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រមានអភិបាលខេត្ត មណ្ឌលគិរី រឿងបទល្មើសយ៉ាងណាក៏ដោយ ក៏ឈើនៅតែបន្តនាំចេញទៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃ ។ អ្វីដែលគួរឲ្យហួសចិត្តទៀតនោះ គឺព្រៃឈើនៅតំបន់ការពារអភិរក្ស កំពុងរងការកាប់បំផ្លាញដឹកជញ្ជូនទៅប្រទេសវៀតណាមរាល់យប់ ។ នោះគឺព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃកែវសីមា ... Read More »
ខ្សឹបដាក់ត្រចៀក៖ ប្រធានសុរិយោដីស្រុកសំរោង ដើរយកលុយពីអ្នកធ្វើផ្ទះបានស្រួលៗ
ប្រជាពលរដ្ឋរស់នៅស្រុកសំរោង ខេត្តតាកែវ បាននិយាយថា អ្នកដែលត្រូវធ្វើផ្ទះថ្មី ត្រូវតែចំណាយលុយក្រោមតុ ជូនប្រធានសុរិយោដីភូមិបាលស្រុកសំរោង ដោយខានមិនបាន ។ លុយនោះ ត្រូវគេអះអាងថា ចូលក្នុងហោប៉ៅលោកប្រធាន មិនមែនចូលក្នុងកញ្ចប់ថវិកាជាតិនោះឡើយ ។ ប្រភពបានឲ្យដឹងថា លោក ... Read More »
ខ្សឹបដាក់ត្រចៀក៖ ទីតាំងវិទ្យាល័យប៊ុន រ៉ានីហ៊ុន សែន ភ្នំជីសូរ ជាកន្លែងផ្ញើរថយន្តយកលុយឯកជន
ភ្ញៀវទេសចរណ៍ ដែលចូលទៅលេងភ្នំជីសូរ ត្រូវយករថយន្តផ្ញើក្នុងវិទ្យាល័យប៊ុន រ៉ានីហ៊ុន សែន ភ្នំជីសូរ ដោយខានមិនបាន ។ លុយដែលប្រមូលបានពីរថយន្តភ្ញៀវទេសចរណ៍ មិនមែនដើម្បីយកទៅអភិវឌ្ឍន៍តំបន់ទេសចរណ៍ ឬក៏ទ្រទ្រង់សកម្មភាពនានារបស់សាលានោះឡើយ ផ្ទុយទៅវិញ វាហូរចូលទៅក្នុងហោប៉ៅរបស់អ្នកម៉ៅការសាលានេះតែប៉ុណ្ណោះ ។ លោកប៉ែន ... Read More »
ខ្សឹបដាក់ត្រចៀក៖ សមត្ថកិច្ចច្រកបឹងត្រកួនឲ្យឈ្មួញដឹកជញ្ជូនធ្យូងចេញទៅប្រទេសថៃ យ៉ាងគគ្រឹកគគ្រេង
ប្រជាពលរដ្ឋដែលរស់នៅក្បែរច្រកតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងមួយថ្ងៃៗសមត្ថកិច្ចប្រចាំច្រកបឹងត្រកួនឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនធ្យូងចេញទៅប្រទេសថៃតាមច្រកនេះរាប់រយតោន ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើដែលនៅសេសសល់ក្នុងខេត្តឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យ កំពុងប្រឈមនឹងសេចក្ដីវិនាសព្រោះត្រូវប្រជាពលរដ្ឋកាប់ឈើដុតជាធ្យូងទុកលក់ឲ្យឈ្មួញដែលប្រមូលទិញធ្យូងនាំចេញទៅស្រុកសៀម តាមច្រកតំបន់បឹងត្រកួន។ បើតាមសេចក្ដីរាយការណ៍ពីមន្ត្រីនៅច្រកតំបន់បឹងត្រកួន បានឲ្យដឹងថា ក្នុងមួយថ្ងៃៗឈ្មួញដឹកជញ្ជូនធ្យូងតាមរថយន្តធុនធំ តាមត្រាក់ទ័រ ... Read More »
ខ្សឹបដាក់ត្រចៀក៖ អភិបាលខេត្តកំពង់ធំស្ងាត់ឈឺងរឿងបទល្មើសព្រៃឈើ
ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ បានកត់សម្គាល់ថា រហូតមកដល់ពេលនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពង់ធំ នៅតែកើតឡើងយ៉ាងពេញបន្ទុក ព្រោះលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ មិនចាត់វិធានការបង្ក្រាបបទល្មើសដែលកើតឡើងយ៉ាងរាលដាលនោះទេ។ បញ្ហានេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយទៀតឡើយព្រោះលោក ... Read More »
ខ្សឹបដាក់ត្រចៀក៖ នាយកដែនជម្រកសត្វព្រៃកែវសីមា មកដល់ភ្លាមផ្អើលភ្លាម
លោកព្រំ សុវណ្ណា នាយកដែនជម្រកសត្វព្រៃកែវសីមា ដែលទើបតែតែងតាំងដោយរដ្ឋបាលសាលាខេត្តមណ្ឌលគិរី មិនបានមួយខែផង ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធនឹងបទល្មើសនៃការដឹកជញ្ជូនឈើ ។ មន្ត្រីដែនជម្រកសត្វព្រៃដែលមានតួនាទីជាអ្នកបង្ក្រាបបទល្មើសព្រៃឈើ បានក្លាយទៅជាអ្នកដែលឃុបឃិត ឬដើមចមកសាងបទល្មើសទៅវិញ ។ ក្រៅពីការប្រមូលប្រាក់តាមរថយន្តម៉ូតូដឹកជញ្ជូនឈើ មន្ត្រីដែនជម្រកសត្វព្រៃជាអ្នកដែលគៀងគរឲ្យប្រជាពលរដ្ឋកាប់ព្រៃដើម្បីយកដី ។ បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា ... Read More »
ខ្សឹបដាក់ត្រចៀក៖ កម្មកររថភ្លើងមិនទាន់បើកប្រាក់ខែ
កម្មកររថភ្លើងស្ថិតក្រោមក្រុមហ៊ុន ថូល រហូតមកដល់សប្តាហ៍ទី៣ នៃខែតុលា មិនទាន់បើកប្រាក់បៀវត្សរ៍នៅឡើយ នៅគ្រាដែលប្រាក់បៀវត្សរ៍ ខែកញ្ញា ត្រូវបានគេបើកឲ្យតែត្រឹមពាក់កណ្តាល ។ ការយឺតយ៉ាវនៃការបើកប្រាក់បៀវត្សរ៍ របស់ក្រុមកម្មករ មន្ត្រីរាជការនៃអង្គភាព រាជាយស្ម័យានកម្ពុជា បានញាំងឲ្យមានការជជែកគ្នា និងរអ៊ូរទាំពីក្រុមបុគ្គលិក ... Read More »
ខ្សឹបដាក់ត្រចៀក៖ ប្រជាពលរដ្ឋចោទមន្ត្រីយោធាម្នាក់រកស៊ីឈើ
ប្រជាពលរដ្ឋនៅភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ដាក់ការសង្ស័យថា លោក ទត លាស់ ជាមន្ត្រីយោធានៃការិយាល័យអភិវឌ្ឍន៍ កងពលតូចអន្តរាគមន៍លេខ១៤ ខេត្តពោធិ៍សាត់ ជាប់ពាក់ព័ន្ធនឹងរបររកស៊ីឈើខុសច្បាប់ ។ នៅក្រោយផ្ទះរបស់មន្ត្រីយោធារូបនេះមានគំនរឈើជាច្រើន ជាពិសេសឈើ ដែលច្បាប់ហាមឃាត់ក្នុងការកាប់និងដឹកជញ្ជូន ... Read More »
ខ្សឹបដាក់ត្រចៀក៖ លោកព្រះរាជអាជ្ញាខេត្តកំពង់ធំស្ងាត់ឈឹង
បន្ទាប់ពីក្ឌុងក្ឌាំងមួយរយៈចាប់ក្រុមអ្នករកស៊ីដឹកឈើខុសច្បាប់ ឆ្លងកាត់ខេត្តកំពង់ធំរួចមក ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំស្ងាត់ស្ងៀមយ៉ាងល្អ ។ សកម្មភាពបែបនេះត្រូវគេអះអាងថា ជាវិធីវាយស្មៅបង្អើលពស់ ឬគៀងត្រីបញ្ចូលទ្រូ ។ ឥឡូវនេះមិនមែនខេត្តកំពង់ធំ គ្មានបទល្មើសឆ្លងកាត់នោះទេ ប៉ុន្តែ ប្រហែលជាមានការត្រូវរ៉ូវគ្នាជាមួយមន្ត្រីស្ថាប័នតុលាការរួចហើយ ទើបបានជាមិនឃើញមានសកម្មភាពចាប់បង្ក្រាបដូចមុនៗទៀតនោះ ។ សកម្មភាពដ៏ហ៊ឺកហ៊ាក់របស់លោក ... Read More »
ខ្សឹបដាក់ត្រចៀក៖ លោក ញឹប ស្រ៊ន ពាក់ព័ន្ធយ៉ាងជ្រៅនឹងបទល្មើសនេសាទនៅខេត្តតាកែវ
គេរាយការណ៍ថា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកញឹប ស៊្រន ពាក់ព័ន្ធយ៉ាងជ្រៅនឹងបទល្មើសនេសាទ ដែលកំពុងកើតឡើងព្រោងព្រាតនៅស្រុកអង្គរបុរី និងស្រុកបុរីជលសា ។ ជាក់ស្តែង ក្រុមមន្ត្រីជលផលថ្នាក់ក្រោម បាននិងកំពុងឃុបឃិតជាមួយពួកឈ្មួញជនជាតិវៀតណាមប្រព្រឹត្តបទល្មើសនេសាទជារៀងរាល់ថ្ងៃ ប៉ុន្តែប្រជាពលរដ្ឋខ្មែរម្ចាស់ស្រុក បែរជាត្រូវពួកមន្ត្រីជលផលទាំងនោះគំរាមកំហែងមិនឲ្យបានចូលនេសាទដើម្បីចិញ្ចឹមជីវិតនោះឡើយ ... Read More »
ខ្សឹបដាក់ត្រចៀក៖ គ្រប់អភិបាលខេត្តមណ្ឌលគិរី សុទ្ធតែចាញ់ឥទ្ធិពលអ្នកមានលុយ សៀង ស៊ីណា
បុរសម្នាក់ឈ្មោះ សៀង ស៊ីណា ត្រូវជាប្អូនប្រុសអតីតមេបញ្ជាការយោធាខេត្ត បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំងសម្រាប់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តនេះ នៅគ្រាដែលគាត់អាចឈរជើងបានយ៉ាងរឹងមាំ ក្នុងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើទោះបីជាគាត់ខ្សត់ចំណេះដឹង យ៉ាងណាក៏ដោយ ។ ក្រសួងបរិស្ថានតាំងពីជំនាន់លោកម៉ុក ម៉ារ៉េត បានដកតំណែង តួនាទីលោកសៀង ... Read More »
ខ្សឹបដាក់ត្រចៀក៖ ខឹម ប៊ុនថន មន្ត្រីជលផលទទួលម៉ៅការកសាងបទល្មើសនេសាទនៅស្រុកអង្គរបុរី
ពិតជាមិនមែនអាជ្ញាធរដែនដី ឬកងកម្លាំងប្រដាប់អាវុធនោះទេ ដែលជាអ្នកកសាងបទល្មើសជលផល ល្បីខ្ទរខ្ទានៅស្រុកអង្គរបុរី ខេត្តតាកែវនោះ ផ្ទុយទៅវិញគឺមន្ត្រីជលផល ដែលប្រចាំការនៅស្រុកនេះតែម្តង ជាអ្នកបើកដៃ ឲ្យមានបទល្មើសនេសាទ តាមរយៈការបង្ហូរជនជាតិវៀតណាមឲ្យចូលមកនេសាទក្នុងទឹកដីខ្មែររាល់ថ្ងៃ ។ នោះគឺលោក ខឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផលអង្គរបុរីតែម្តង ... Read More »
ខ្សិបដាក់ត្រចៀក ៖ នគរបាលស្រុកអង្គរបុរីលែងសៀកជាមួយលោកស្នងការខេត្ត
នៅគ្រាដែលរាជរដ្ឋាភិបាលបញ្ជាឲ្យបិទទាំងស្រុងចំពោះសង្វៀនជល់មាន់គ្រប់ ទីកន្លែងទូទាំងប្រទេសនោះនៅស្រុកអង្គរបុរីខេត្តតាកែវសង្វៀនជល់មាន់២កន្លែងបាន ឆ្មក់បើកជារៀងរាល់ថ្ងៃ ដែលមានមន្ត្រីនគរបាលថ្នាក់ស្រុកជាអ្នកសម្របសម្រួល ។ រីឯ មន្ត្រីនគរបាលខេត្ត ពោលគឺលោកស្នងការខេត្តត្រូវបានពួកមន្ត្រីថ្នាក់ស្រុកព្យាយាម បិទបាំង ឬថាគ្មានបញ្ហាសង្វៀនជល់មាន់នោះទេ ។ និយាយឲ្យខ្លីគឺអធិការស្រុកអង្គរ បុរីស៊ីដាច់ស្នងការខេត្តរឿងសង្វៀនជល់មាន់នេះ ។ ប្រភពរាយការណ៍ថា ... Read More »
ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទពេញផ្ទៃទឹកស្រុកអង្គរបុរី
ប្រជាពលរដ្ឋខ្មែរនៅស្រុកអង្គរបុរីនិយាយថា អភិបាលខេត្តតាកែវបច្ចុប្បន្ន លោក អ៊ូច ភា ងាប់ត្រគាកស្តូក ទុកឲ្យមន្ត្រីជលផលក្រឡុកតាមចិត្ត ។ ប៉ុន្តែប្រជាពលរដ្ឋខ្លះនិយាយថា លោកអភិបាលខេត្តក៏ទទួលបានផលប្រយោជន៍ការបិទភ្នែកនេះដែរ ។ សមតាមអ្វី ដែលពួកមន្ត្រីជលផលនិយាយប្រាប់ លោកអភិបាលខេត្តថា ធនធានធម្មជាតិផ្នែកជលផល ... Read More »
ខ្សឹបដាក់ត្រចៀក៖ ពួកជលផលខេត្តតាកែវយល់ថា បើមិនឲ្យជនជាតិវៀតណាមចូលនេសាទ ក៏ធនធានមច្ឆជាតិហូរតាមទឹកទៅវៀតណាមដែរ
ក្រុមមន្ត្រីជលផលខេត្តតាកែវ អះអាងដូចជាទំនងថា ធនធានធម្មជាតិដូចជាត្រី បង្កងជាដើម នៅក្នុងភូមិសាស្ត្រស្រុកបុរីជលសារ និងស្រុកអង្គរបុរី ជាប់ព្រំដែនប្រទេសវៀតណាម បើមិនអនុញ្ញាតឲ្យជនជាតិវៀតណាម ដែលមានជំនាញខាងនេសាទ ចូលមកនេសាទក្នុងដែនដីខ្មែរទេនោះ ក៏ផលមច្ឆជាតិទាំងនោះត្រូវហូរតាមទឹកចូលទៅប្រទេសវៀតណាមដដែលទេ ។ ដូច្នេះ យើងត្រូវអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងដែនដីខ្មែរ យកប្រាក់ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យប្រើកូនចៅឲ្យយកលុយពីរថយន្តដឹកមាន់ទាចូលពីថៃរាល់ថ្ងៃ
គ្មានទេការត្រួតពិនិត្យសុខភាពសត្វ ដែលនាំចូលពីប្រទេសថៃ ឆ្លងកាត់ ច្រកទ្វារព្រំដែនអន្តរជាតិជាំ-សាង៉ាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ ដែលបានបញ្ចេញកម្លាំងជាមន្ត្រីនៃការិយាល័យកសិកម្ម ស្រុកអន្លង់វែង ឲ្យចាំលូកដៃយកលុយពីឈ្មួញដឹកមាន់ ទា ពីប្រទេសថៃមកនោះ និយាយថា បញ្ហាសុខភាពសត្វ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ដីព្រៃកោងកាងនៅស្រុកស្រែអំបិលប្រឈមនឹងការរលាយបាត់បង់
ប្រជាពលរដ្ឋនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុងបានឲ្យដឹងថា ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការទាន់ពេលវេលាទេនោះ ដីព្រៃកោងកាង នៅក្នុងភូមិចម្ការក្រោម នឹងក្លាយជាកម្មសិទ្ធិឯកជនអស់ជាមិនខាន ។ មេខ្លោងនៅក្នុងចលនាទន្ទ្រានកាន់កាបដីព្រៃកោងកាង គឺលោក ម៉េង តិច អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងជាប្រធានគ្រប់គ្រងបរិស្ថានក្នុងស្រុកស្រែអំបិលនេះតែម្តង ។ ... Read More »
ខ្សឹបដាក់ត្រចៀក៖ លោកកែវ អូម៉ាលីស្ស មើលនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំផង
លោកកែវ អូម៉ាលីស្ស ទើបបានតែងតាំងជាប្រធានរដ្ឋបាលព្រៃឈើថ្មីៗនេះ ត្រូវគេរំពឹងថា ជាផ្នែកមួយដែលជំរុញឲ្យមានការកាត់បន្ថយបទល្មើសព្រៃឈើនៅទូទាំងប្រទេស ។ មួយរយៈកន្លងមក បទល្មើសព្រៃឈើ ត្រូវគេកត់សម្គាល់ថាបានកើនឡើងគួរឲ្យកត់សម្គាល់ ហើយអគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើ ហាក់ដូចជាមិនមានចំណាត់ការចំពោះមន្ត្រីក្រោមឱវាទ ដែលពាក់ព័ន្ធយ៉ាងជ្រៅជាមួយឈ្មួញ ក្នុងការរកស៊ីបទល្មើសព្រៃឈើនោះឡើយ ។ ប៉ុន្តែសម្រាប់លោក ... Read More »
ខ្សឹបដាក់ត្រចៀក៖ អភិបាលខេត្តកំពង់ធំមើលមិនឃើញបទល្មើសនេសាទ និងព្រៃឈើ
មួយរយៈចុងក្រោយនេះទង្វើមិនប្រក្រតីនិងការពង្រឹងអំណាចតាមច្រើនរូបភាពរបស់ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ត្រូវបានមន្ត្រីសាលាខេត្តនេះ មួយចំនួនលាត ត្រដាងជាបន្តបន្ទាប់ដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានដឹងឮហើយចាត់វិធានការទប់ស្កាត់ជាបន្ទាន់ផងដែរ។ ជាពិសេសចាប់តាំងពីលោក សុខ លូ អភិបាល ខេត្តកំពង់ធំ ប្រើពាក្យអសុរោះចារលើរបាយការណ៍របស់លោក ធីវ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបត្រូវប៉ាន់សម្បើម
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តសៀមរាប មួយចំនួនបានឲ្យដឹងថា បច្ចុប្បន្នលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកស្វាយលើ ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង និងស្រុកជីក្រែង មិនចាត់វិធានការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ដែលកំពុងកើតឡើងយ៉ាងរាលដាលនោះទេ ។ ផ្ទុយទៅវិញលោក ម៉ុង ប៊ុនលីម ... Read More »
ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តកំពង់ធំ ស្ងាត់ជ្រាបរឿងបង្ក្រាបបទល្មើស
ប្រជាពលរដ្ឋខេត្តកំពង់ធំសង្កេតឃើញថា បទល្មើសនៅក្នុងខេត្តនេះកើតឡើងព្រោងព្រាត ទាំងបញ្ហាព្រៃឈើ និងបញ្ហានេសាទ ។ អភិបាលខេត្តកំពង់ធំបានថ្លែងនូវការស្តីបន្ទោសចំពោះមន្ត្រីដ៏មានសារសំខាន់ទាំងពីរផ្នែកនេះដែរ ប៉ុន្តែហាក់គ្មាននរណាឈឺក្បាល និងអនុវត្តតាមនោះឡើយ ។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋនៅខេត្តកំពង់ធំយល់ថា វាជាល្បិចនៅក្នុងចំណោមថ្នាក់ដឹកនាំខេត្តដើម្បីផលប្រយោជន៍ណាមួយតែប៉ុណ្ណោះ ។ បញ្ហាបទល្មើសព្រៃឈើនៅខេត្តកំពង់ធំក្រោមអំណាចរបស់លោក ប៊ុន សុធី ... Read More »
ខ្សឹបដាក់ត្រចៀក៖ មេព្រៃខេត្តកំពង់ធំនៅរីកថ្លើមជាមួយបទល្មើស
ប្រជាសហគមន៍ការពារព្រៃឈើឃុំងន ឃុំដងកាំបិត ឃុំមានរិទ្ធ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឲ្យដឹងថា ព្រៃឡង់នៅក្នុងមូលដ្ឋានពួកគាត់កំពុងរងការបំផ្លាញយ៉ាងខ្លាំងក្លា ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបប្រកបដោយប្រសិទ្ធភាពនោះទេ។ ប្រជាសហគមន៍ការពារព្រៃឡង់ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានអំពាវនាវឲ្យអាជ្ញាធរខេត្តកំពង់ធំ ចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឡង់ជាបន្ទាន់ព្រោះមួយរយៈចុងក្រោយនេះព្រៃឡង់រងការបំផ្លាញកាន់តែខ្លាំង។ ប្រភពពីប្រជាពលរដ្ឋក្នុងឃុំទំរីង ... Read More »