ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកភ្នំក្រវាញ់ ដែលទើបឡើងកាន់តំណែងថ្មី បើកដៃឲ្យឈ្នួញ ប្រព្រឹត្តបទល្មើស ព្រៃឈើតាមអំពើចិត្ត

ចែករំលែក៖

លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទើបតែឡើងកាន់តំណែង កាលពីពេលថ្មីៗនេះ កំពុងកាក់កបប្រមូលលុយ តាមរយៈការបើក ដៃឲ្យឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ តាមតែអំពើចិត្ត ។ ពួកឈ្មួញ​ធំៗ​បង់ប្រាក់​ពេញៗដៃ​ឲ្យលោក សួស សុផានិត ។ រីឯប្រជាពលរដ្ឋ​រកស៊ីដឹកឈើ​គ្រាន់ចិញ្ចឹមឆ្នាំង បើមិនបង់ប្រាក់​ឲ្យលោកទេនោះ មុខជាត្រូវប្រឈមនឹងការចាប់​ពិន័យជាមិនខាន ។

សេចក្ដីរាយការណ៍នានា បានឲ្យដឹងថា អ្នករកស៊ីដឹកអុស ដើម្បីចិញ្ចឹមក្រពះ ក៏ធ្លាប់មានការជំរិតទារប្រាក់ពីលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកភ្នំក្រវាញផងដែរ ។ សព្វថ្ងៃនេះ សកម្មភាពនៃការដឹកជញ្ជូនឈើ​នៅស្រុកភ្នំក្រវាញ់​ត្រូវបានបើកចំហរ ដោយមិនខ្លាចញញើតអ្វីឡើយ ។ សមត្ថកិច្ចជំនាញចម្រុះក្រោមបញ្ជារបស់ថ្នាក់ដឹកនាំខេត្តនេះ ដាក់​ប៉ុស្តិ៍កុងត្រូលចាំយកប្រាក់​ពីពួក​ឈ្មួញរកស៊ីដឹកឈើ ក៏ដូចជាប្រជាពលរដ្ឋ​ដែលដឹក​ឈើគ្រាន់ចិញ្ចឹមជីវិត្តនោះ ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកភ្នំក្រវាញ បើកឲ្យមានការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ជាចំហរហើយអាជ្ញាធរមានសមត្ថកិច្ច គ្រប់ប្រភេទ បែងចែកគ្នាដាក់ប៉ុស្តិ៍ ចាំយកលុយ ពីរថយន្តដឹកឈើទាំងនោះ ។ យ៉ាងណាក៏ដោយ អាជ្ញាធរខេត្តពោធិ៍សាត់​មិន​ចាត់ការ​ចំពោះ​បញ្ហាបទល្មើសព្រៃឈើ​នោះទេ ហើយមន្ត្រីដែលប្រព្រឹត្តអំពើល្មើស​ ក៏មិនមានទោសកំហុសអ្វីដែរ ។ ហេតុដូច្នេះហើយ​បានជាលោក សួស សុផានិត គិតតែប្រមូលប្រាក់​មិនគិតពីការបង្ក្រាប​ ៕


ចែករំលែក៖