ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក

ខ្សឹបដាក់ត្រចៀក៖ តាព្រីងថៅកែបនល្បែងសុីសងដ៏ធំប្រចាំភាគខាងលិចរាជធានីភ្នំពេញ

ប្រជាពលរដ្ឋបានរាយការណ៍ថា នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខមានមេល្បែង កន្ទុយលេខដ៏ធំម្នាក់ឈ្មោះព្រីង ហើយបុគ្គលនេះបើកល្បែងស៊ីសងរហូតមានទ្រព្យ សម្បត្តិស្តុកស្តម្ភដោយសារការបើកល្បែងស៊ីសង ។ ប្រភពបានឲ្យដឹងទៀតថា មេកន្ទុយលេខតូចតាចមួយចំនួនក្នុងសង្កាត់ទឹកថ្លា និង សង្កាត់មួយចំនួនទៀតក្នុងខណ្ឌសែនសុខត្រូវបានសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់។ ដោយឡែកលោក ព្រីង បែរជាអាចគេចផុតពីការបង្ក្រាបយ៉ាងក្រអឺតក្រទម ។ ... Read More »

លោក អូស្មាន ហាស្សាន់ សន្យាបន្ដជួយសហគមន៍ និងផ្ដល់អាហារូបករណ៍ដល់និស្សិតឥស្លាម

ភ្នំពេញ ៖ លោកអូស្មាន ហាស្សាន់ ណែនាំឲ្យ ក្រុមបណ្តាញយុវជន ដើម្បីអភិវឌ្ឍន៍សហគមន៍ (YNCD) ត្រូវធ្វើការងារសង្គម នៅមូលដ្ឋាន បម្រើផលប្រយោជន៏ ជូនប្រជាពលរដ្ឋ នៅសហគមន៏ ឲ្យបានច្រើន ដើម្បីចូលរួម ... Read More »

ខ្សឹបដាក់ត្រចៀក៖ បញ្ចាំស្រែ​យកលុយលោះកូនពាក់ព័ន្ធគ្រឿងញៀន

ប្រជាពលរដ្ឋរស់នៅភូមិស្រីប្រសើរ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ខ្សឹបខ្សៀវតគ្នាករណីគ្រួសារមួយដែលបានរត់យ៉ាងតក់ក្រហល់រកលុយដើម្បីលោះកូនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដែលសមត្ថកិច្ចស្រុកព្រៃកប្បាសចាប់ខ្លួនកាលពីព្រលប់ថ្ងៃទី២៤ ខែមករា ។ ទីបំផុតក្រុមគ្រួសារបានយកដីស្រែដែលធ្លាប់ធ្វើរាល់ឆ្នាំដាក់បញ្ចាំដើម្បីយកលុយបង់ឲ្យសមត្ថកិច្ច ស្រុកព្រៃកប្បាស លោះយកកូនមកវិញ ក្នុងតម្លៃ១៣០០ដុល្លារ ។   ប្រភពខ្សឹបខ្សៀវថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេល្បែងឈ្មោះ រិទ្ធ កំពុងពង្រឹងឥទ្ធិពលនៅសៀមរាប

ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប បានឲ្យដឹងថាបច្ចុប្បន្នល្បែងស៊ី សងជាច្រើនប្រភេទកំពុងរាលដាលយ៉ាងពេញបន្ទុកតាមបណ្តាសង្កាត់នានា ជាពិសេសល្បែង កន្ទុយលេខនិងភ្នាល់បាត់ទាត់ជាដើម ហើយអធិការនគរបាលក្រុងសៀមរាបនិងអភិបាលក្រុង សៀមរាប មិនចាត់វិធានការបង្ក្រាបបទល្មើសឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវយ៉ាងទទូចឲ្យអាជ្ញាធរខេត្តសៀមរាប និងលោក ស៊ត ណាឌី ស្នង ការនគរបាលខេត្តសៀមរាប ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងក្រុងសៀមរាប ... Read More »

ខ្សឹបដាក់ត្រចៀក៖ ច្រកកោះរកា ស្រុកពាមជរ កើតមានភាពមិនប្រក្រតីជាបន្តបន្ទាប់

ច្រកព្រំដែនកោះរកា ស្រុកពាមជរ ខេត្តព្រៃវែងកន្លងមកកើតមានភាពមិនប្រក្រតីជាបន្តបន្ទាប់ដូចជាករណីសមត្ថកិច្ចបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធពីប្រទេសវៀតណាម និងករណីសមត្ថកិច្ចជំរិតយកលុយពីអាជីវករខ្មែរដឹកជញ្ជូនស្រូវក៏ដូចជា កសិផលផ្សេងៗទៅលក់នៅប្រទេសវៀតណាម។ ឥឡូវនេះនៅច្រកព្រំដែនកោះរកា ដដែលមានករណីទាហានប្រចាំការនៅច្រកនេះមួយក្រុមចេញមុខស្ទាក់ឃាត់រថយន្តដឹកផ្កាយ៉ាងកំរោលបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋទាំងយប់ ។ តាមប្រភពពីមន្ត្រីនៅច្រកកោះរកាបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧មានទាហានការពារព្រំដែនច្រកកោះរកាមួយក្រុមបានចេញមកឃាត់រថយន្តដឹកផ្កាមួយគ្រឿងដោយសារតែម្ចាស់រថយន្តនោះមិនបានបង់លុយឲ្យពួកគេ ហើយការស្ទាក់ឃាត់នោះបាននាំឲ្យមានការភ្ញាក់ផ្អើលទាំងយប់។ ប្រភពបានឲ្យដឹងទៀតថា រថយន្តដឹកផ្កាធុនធំ១គ្រឿងត្រូវបានម្ចាស់រត់ការបង់លុយឲ្យមន្ត្រីជំនាញនៅច្រកព្រំដែននិងនៅតាមផ្លូវជាតិលេខ៦៤អស់ហើយ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ កោតតែខ្លួនជាសមត្ថកិច្ចថ្លើមពាសមេឃហ៊ានបើកមេឆ្នោតវៀតណាមយ៉ាងធំល្បីពេញខណ្ឌពោធិសែនជ័យ

ភ្នំពេញ៖ មន្រ្តីសមត្ថកិច្ចមានមុខមាត់មួយរូបនៅរាជធានីភ្នំពេញ កំពុងធ្វើអោយបាក់មុខបាក់មាត់អង្គភាព ខណះគាត់បាននឹងកំពុងជាប់ពាក់ព័ន្ធ ល្បែងសុីសងល្មើសច្បាប់ ហើយគាត់ជាមេឆ្នោតវៀតណាមយ៉ាងធំជាងគេ ស្របពេលសម្តេចក្រឡាហោម ស ខេង រឹតបន្តឹងលុបបំបាត់ បញ្ហាល្បែងសុីសងនេះ ពិសេសខ្លួនជាសមត្ថកិច្ចចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពនោះ។ អ្នករស់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខ័ណ្ឌពោធ៍សែនជ៏យ ... Read More »

ខ្សឹបដាក់ត្រចៀក៖ សាលាខេត្ត​ពោធិ៍សាត់​កំណត់យក​លុយ​១ដុល្លារពីខ្សាច់មួយប៉ែល

ក្រុមអាជីវកររកស៊ីបូមខ្សាច់លក់នៅខេត្តពោធិ៍សាត់បានឲ្យដឹងថា សាលាខេត្តពោធិ៍សាត់បានកំណត់ឲ្យពួកខ្លួនបង់ប្រាក់ក្នុងមួយប៉ែលខ្សាច់៤ពាន់រៀល ឬប្រហាក់ប្រហែល១ដុល្លារ ។ ប្រភពរាយការណ៍ថា ការដែលសាលាខេត្តធ្វើយ៉ាងនេះ ក៏ព្រោះតែខេត្តគ្មានចំណូលដើម្បីទ្រទ្រង់ការងារប្រចាំថ្ងៃ ។ ពួកឈ្មួញនិយាយថា នៅពេលដែលសាលាខេត្តកំណត់យ៉ាងដូច្នេះពួកខ្លួនគ្មានជម្រើសអ្វី ក្រៅពីបង់ប្រាក់តាមសំណើរបស់អាជ្ញាធរនោះទេ ។   គេនិយាយថា នៅទីរួមខេត្តពោធិ៍សាត់មានក្រុមហ៊ុនបូមខ្សាច់ចំនួន៦ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ហេតុអ្វីបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តពោធិ៍សាត់មិនចេះអស់

រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះកម្លាំងកងរាជអាវុធហត្ថក្នុងខេត្តពោធិ៍សាត់បានចាត់វិធានការបង្ក្រាបរថយន្តដឹកឈើខុសច្បាប់ជាបន្តបន្ទាប់ ហើយប្រគល់ឲ្យខាង ជំនាញរដ្ឋ បាលព្រៃឈើចាត់និធានការតាមនីតិវិធី ។ ថ្មីៗនេះកម្លាំងកងអាវុធហត្ថខេត្តពោធិ៍សាត់សហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកក្រគរបង្ក្រាបរថយន្តដឹកឈើខុសច្បាប់៣គ្រឿងនៅក្នុងស្រុកក្រគរ ក្នុងនោះ រួមមានរថយន្តធុនធំ២គ្រឿងនិងរថយន្តសាំយ៉ុង១គ្រឿងដែលដឹកឈើសរុបជាច្រើនម៉ែត្រគូប។ ប៉ុន្តែប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់នៅតែមានការងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះសមត្ថកិច្ចបង្ក្រាបរថយន្តដឹកឈើខុសច្បាប់ជាបន្តបន្ទាប់ ហើយបទល្មើសនៅតែកើតឡើងយ៉ាងពេញបន្ទុកដដែលពុំមានការថយចុះគួរឲ្យកត់សម្គាល់ឡើយ ។ ជាមួយគ្នានេះកម្លាំងកងអាវុធហត្ថបង្ក្រាបរថយន្តដឹកឈើធុនធំ២គ្រឿងនៅចំណុចអម្ពិលផ្អែមភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេគយខេត្តប៉ៃលិនធុំក្លិនមិនសូវស្រួល

លោក ទុំ ណូ ប្រធានសាខាគយខេត្តប៉ៃលិន រងការរិះគន់ថាឃុបឃិតជាមួយឈ្មួញនាំចូលទំនិញគេចពន្ធធ្វើឲ្យបាត់បង់ថវិកាជាតិក្នុងមួយខែៗរាប់សិបម៉ឺនដុល្លារ។ ក្រុម ឈ្មួញបានបង្ហើបថា លោក ទុំ ណូ ប្រធានសាខាគយខេត្តប៉ៃលិនមិនបានឃុបឃិតជាមួយឈ្មួញដោយផ្ទាល់ទេ គឺបានបញ្ជាឲ្យមន្រ្តីក្រោមឱវាទរបស់ខ្លួនសហការផ្ទាល់ជា មួយឈ្មួញ ហើយរូបគេជាអ្នកសម្រេចចិត្តលើកិច្ចការសំខាន់ៗ។ ដូចនេះបើរឿងណា ... Read More »

ខ្សឹបដាក់ត្រចៀក ង៉ោ​​ម៉ៅ ឬឆាង ម៉ៅ ដា​ក់​​ហ៊ុ​ន​​ជា​មួ​យ ម​ន្ត្រី​​យោ​ធា​​ឈ្មោះ ផា​ន់​​នី ប​ន្ត​​ដឹ​ក​ឈើ​​រា​ជ​​ថ្កុ​ល ចេ​ញ​​ទៅ​​វៀ​ត​ណា​ម តា​ម​​ច្រក​​ត​ន់​​ហ​ន់

មេឈ្មួញដ៏មានអំណាច ឈ្មោះ ច័ន្ទ ឃៀង ហៅ ង៉ោម៉ៅ នៅតែបន្តប្រមូលទិញ និងដឹកជញ្ជូនឈើ រាជកុល (ម្រិញ) ល្បីពេញខេត្តពោធិ៍សាត់ ដោយបានប្រើប្រាស់ កម្មករជាច្រើន ស្ទួចលើកឈើ ដាក់ឡានយីឌុប ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីមន្ទីរអប់រំខេត្តព្រៃវែងកំពុងជ្រួល

មន្ត្រីរាជការនៃមន្ទីរអប់រំ យុជន និងកីឡាខេត្តព្រៃវែង ពេលជិតដល់ពេលចូលនិវត្តន៍ ស្រាប់តែលោក ហ៊ឹម សុផល ខិតខំរកវិធីធ្វើយ៉ាងណា ជួយឲ្យបក្ខពួកនិងកូនក្មួយរបស់ខ្លួនទទួលបានតំណែងជាប្រធានការិយាល័យ និងជាអនុប្រ ធានការិយាល័យនៅក្នុងមន្ទីរយ៉ាងប្រសេចប្រសាច។ ប្រភពបានឲ្យដឹងទៀតថា នៅប្រមាណ ៣សប្តាហ៍ទៀតលោក ហ៊ឹម ... Read More »

ខ្សឹបដាក់ត្រចៀក៖ ក្រសួងសាធារណការគួរពិនិត្យមើលមន្ទីរសាធារណការ នៅខេត្តមណ្ឌលគិរីផង

រឿងអាស្រូវពុករលួយរបស់លោក ម៉ៅ ធនារក្ស ប្រធានមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តមណ្ឌលគិរីត្រូវបានមន្ត្រីរាជការក្នុងមន្ទីរនេះលាតត្រដាងជាសាធារណៈ ដើម្បីឲ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹងនិងចាត់វិធានការលើក្រុមមន្ត្រីពុករលួយជាបន្ទាន់។ ជាមួយគ្នានេះអង្គភាព ប្រឆាំងអំពើពុលរលួយស៊ើបអង្កេតផងដែរព្រោះក្នុងមួយឆ្នាំៗ លោក ម៉ៅ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ធ្លាយរឿងអាស្រូវប្រធានមន្ទីរសាធារណការខេត្តមណ្ឌលគិរី

អំពើពុករលួយនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរីក្នុងរយៈពេលជាច្រើនឆ្នាំមកនេះត្រូវបានគេរាយកាណ៍ថា បានកើតមានឡើងយ៉ាងខ្លាំងនិងមាន លក្ខណៈជាប្រព័ន្ធក្រោមការចាត់ចែងរបស់លោកប្រធានមន្ទីរ ម៉ៅ ធនរក្ស និងអនុ ប្រធានមន្ទីរលោក សន ថា រួមទាំងបក្ខពួកមួយចំនួនតូច ។ ប្រភពបានឲ្យដឹងថា នៅក្នុងមន្ទីរមួយនេះក្នុង១ឆ្នាំបានបាត់លុយដោយសារអំពើ ពុករលួយរាប់រយលានរៀលតាមរយៈការចំណាយមិនប្រក្រតីលើការថែទាំផ្លូវនៅក្នុងខេត្ត ... Read More »

ខ្សឹបដាក់ត្រចៀក៖​ ចែ(យូវី)សម្រុកដឹកឈើចេញពីសៀមប៉ាងទៅវៀតណាមតាមស្រុកវ៉ើនសៃដូចហែកឋិន

ភ្នំពេញ៖ ជិតមួយសប្តាហ៍នេះ បទល្មើសព្រៃឈើនៅតំបន់ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង បានកក្រើកឡើងវិញគួរអោយកត់សម្គាល់ក្រោមក្រសែភ្នែកអាជ្ញាធរ សមត្ថកិច្ច ជំនាញរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង និងខេត្តរតនគិរីកំពុងបើកដៃយ៉ាងចំហរបំផុត។ គេបានទម្លាយព័ត៍មាននេះមកថា៖ ការដឹកជញ្ជូនឈើចេញពីស្រុកសៀមប៉ាងតាម(បាកកាឡាញ)ឆ្ពោះទៅស្រុកវើុនសៃខេត្តរតនគិរីប្រើរថយន្តកុងប្រដេញ កង់១០ ដាក់មួយឡានជាង១០តោនឬ១០ម៉ែត្រគូបប្រភេទឈើប្រណិត ដោយមានចែ(យូ វី)អ្នកស្រុកសៀមប៉ាងនេះតែម្តងចេញមុខរត់ការផ្លូវ។ សកម្មភាពដឹកជញ្ជូនឈើនៅទីនោះគឺមានទ្រង់ទ្រាយធំដោយមានថៅកែវៀតណាមជាអ្នកដាក់លុយមកអោយប្រមូលទិញឈើ រត់ការដឹកជញ្ជូន ... Read More »

ខ្សឹបដាក់ត្រចៀក៖ រណ្តៅខ្សាច់ដូចរន្ធបាយខ្ញុំ នៅស្រុកគិរីវង់

ប្រជាពលរដ្ឋស្រុកគិរីវង់ ខេត្តតាកែវ បានឲ្យដឹងថា នៅក្នុងភូមិ-ឃុំ របស់ពួកគាត់ គឺមានរណ្តៅជីកយកខ្សាច់ភ្នំយ៉ាងច្រើន ស្ទើរពាសពេញជើងភ្នំទាំងមូល។ ប្រភពដដែលបានបញ្ជាក់ថា ការជីកយកខ្សាច់នៅក្នុងមូលដ្ឋានរបស់ពួកគាត់មិនត្រឹមតែធ្វើឲ្យប៉ះពាល់បរិស្ថានរស់នៅនោះទេ តែអាជីវកម្មខ្សាច់ក៏ទំនងជាពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ ហើយអាជ្ញាធរមូលដ្ឋានក៏មិនហ៊ានសួរនាំក្រុមឈ្មួញជីកខ្សាច់ឡើយ។ លោក ផេង វុធ ប្រធានមន្ទីររ៉ែ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ច្រកព្រំដែនស្រុកពាមជរមានករណីនាំចូលទំនិញគេចពន្ធ

ប្រជាពលរដ្ឋស្រុកពាមជរ ខេត្តព្រៃវែង បានខ្សឹបថា ច្រករបៀងកោះស្កូ ដែលស្ថិតនៅជាប់ច្រកព្រំដែនកោះសំពៅ នៅស្រុកពាមជរ ខេត្តព្រៃវែង មានករណីនាំចូល និងនាំ ចេញទំនិញគេចពន្ធជារៀងរាល់ឆ្នាំ។ ប្រភពដដែលបានបញ្ជាក់ថា ឈ្មួញដែលធ្វើសកម្ម ភាពនាំចូលនិងនាំចេញទំនិញគេចពន្ធភាគច្រើនជាមន្រ្តីកម្លាំងប្រដាប់អាវុធជនជាតិខ្មែរដោយសហការជាមួយឈ្មួញជនជាតិវៀតណាម ។ ទំនិញដែលនាំចូលពីប្រទេសវៀតណាមមានដូចជាគ្រឿងទេស ... Read More »

ខ្សឹបដាក់ត្រចៀក៖ ឃើញតែអ.ហ.ចុះបង្ក្រាបបទល្មើសព្រៃឈើ ចុះមេព្រៃកំពង់ស្ពឺបាត់ទៅណាអស់ហើយ?

តាំងពីលោក ឈៀង តុលា ឡើងធ្វើជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺមក គេមិនដែលឃើញមេព្រៃ ដែលស្ថិតនៅក្រោមអំណាចរបស់លោកចុះបង្ក្រាបបទល្មើសព្រៃឈើម្តងណាឡើយ ។ ផ្ទុយទៅវិញ គេឃើញតែមន្ត្រីកងរាជអាវុធហត្ថ ក៏ដូចជាលើផ្ទៃប្រទេសចុះបង្ក្រាបទៅវិញ ។ ជាក់ស្តែងថ្មីៗនេះ សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំមួយ ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានលេចចេញជាសំណួរថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ ពេលណាបង្ក្រាបបទល្មើសដឹកឈើនៅខេត្តពោធិ៍សាត់បញ្ចប់

តាមប្រភពខ្លះបានឲ្យដឹងថា ឈ្មួញឈើធំៗមួយចំនួន ដែលមានមន្ត្រីជាន់ខ្ពស់ក្នុងខេត្តពោធិ៍សាត់ ជាខ្នងបង្អែក ពួកគេមិនញញើតនឹងចំណាត់ការរបស់មន្ត្រីរដ្ឋបាលព្រៃឈើឡើយ ជាពិសេសឈ្មួញឈើ ដែលជាមន្ត្រីនគរបាល និងមន្ត្រីយោធា។ ហេតុនេះហើយ ទើបករណីឈ្មួញប្រើប្រាស់រថយន្តយីឌុបធំៗដឹកឈើចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ឆ្លងកាត់ផ្លូវជាតិលេខ៥ នៅតែបន្តកើតឡើង ជាបន្តបន្ទាប់ បើទោះបីសមត្ថ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ច្រកតំបន់៤០០មានករណីនាំចូលប្រេង និងហ្គាសគេចពន្ធកាន់តែច្រើនឡើង

គេរាយការណ៍ថាច្រកតំបន់ ៤០០ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង មានករណីនាំចូលប្រេងគេចពន្ធច្រើនឆ្នាំមកហើយ តែស្ថានភាពសព្វថ្ងៃឈ្មួញ និងមន្រ្តីពុករលួយបានឃុបឃិតគ្នានាំចូលប្រេងគេចពន្ធកាន់តែច្រើនឡើងៗ។ ប្រភពដដែលបានបញ្ជាក់ថា សកម្មភាពនាំចូលប្រេងគេចពន្ធមានទ្រង់ទ្រាយកាន់តែធំឡើងៗនេះ ក៏ដោយសារតែថ្នាក់លើរក្សាភាពស្ងៀមស្ងាត់ដែលធ្វើឲ្យប្រជាពលរដ្ឋមូលដ្ឋាន រិះគន់ថាប្រហែលជាថ្នាក់លើបានទទួលផលប្រយោជន៍ពីថ្នាក់មូលដ្ឋានហើយ ទើបមិនចាត់វិធានការទប់ស្កាត់ ឬបង្រ្កាប ខណៈបញ្ហានៅច្រក៤០០សារព័ត៌មានបានផ្សព្វផ្សាយគគ្រឹកគ្រេង។ ឈ្មួញឈ្មោះ ប៉ោឌី ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីគយដែលល្បីពុករលួយត្រូវបានឡើងធំ

ការតែងតាំងលោក ហេង សំបូរ ពីប្រធានការិយាល័យគយ និងរដ្ឋាករតន់ហន់មកជាអនុប្រធានក្តាប់រួមនៃសាខាគយ និងរដ្ឋាករខេត្តកំពត ត្រូវគេមើលឃើញថា មានបញ្ហាថ្នាំងថ្នាក់ជាច្រើន ពីព្រោះបុគ្គលម្នាក់នេះ មានជាប់ពាក់ព័ន្ធនឹងបញ្ហាពុករលួយជាច្រើនកាលនៅជាប្រធានច្រកតន់ហន់ ។ បញ្ហានៃការតែងតាំងលោក ហេង សំបូរ មិនត្រឹមតែធ្វើឲ្យមានចម្រូងចម្រាស់នៅក្នុងចំណោមមន្ត្រីគយឯខេត្តកំពតប៉ុណ្ណោះទេ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីស្ថាប័នជំនាញ នៅពីក្រោយបទល្មើសកាប់ឈើស្រុកវាលវែង

តាមប្រភពពីប្រជាពលរដ្ឋនៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើបន្តកើតមានយ៉ាងពេញបន្ទុក ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត គិតតែរឿងផលប្រយោជន៍ប៉ុណ្ណោះ។ ថ្មីៗនេះគេបានរកឃើញគំនរឈើអារប្រភេទលេខ១ដែលក្រុមឈ្មួញយកមកស្តុកទុកក្នុងព្រៃ ដើម្បីលើកឡើងរថយន្តដឹកជញ្ជូនឆ្លងកាត់ស្រុកភ្នំក្រវាញ ឆ្ពោះទៅស្រុកក្រគរ និងក្រុងពោធិ៍សាត់។ បញ្ហាដែលធ្វើឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍នោះ គឺគំនរឈើយ៉ាងច្រើននោះនៅមិនឆ្លាយពីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើប្រមោយ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ឯក សឿន កំពុងអុកឡុកខេត្តសៀមរាប

ប្រភពបានឲ្យដឹងថា មន្ត្រីនគរបាលម្នាក់ឈ្មោះ ឯក សឿន ដែលអគ្គស្នងការនគរបាលជាតិបញ្ជូនពីភ្នំពេញឲ្យចាំ បង្ក្រាបបទល្មើសនោះ កំពុងអុកឡុកពួកឈ្មួញរកស៊ីនៅក្នុងខេត្តនេះ ដើម្បីប្រមូលយកប្រាក់ ពោលគឺគាត់មិនបានបំពេញតួនាទីក្នុងការបង្ក្រាបបទល្មើសនោះទេ ផ្ទុយទៅវិញ បែរជាដាក់កុងត្រូលឈរជើងនៅតាមផ្លូវជាតិលេខ៦ក្នុងស្រុកជីក្រែង, ប្រាសាទបាគង, សូទ្រនិគម, ក្រុងសៀមរាប, ស្រុកក្រឡាញ់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេគយខេត្តកំពតឡើងថ្មីកាន់តែពុករលួយ

ប្រភពពីមន្ត្រីគយនៃសាខាគយខេត្តកំពត បានឲ្យដឹងថា លោក ហេង សំបូរ អតីតមេគយច្រកតន់ហន់ ត្រូវបានដំឡើងតំណែងជាអនុប្រធានសាខាគយខេត្តកំពតទទួលបន្ទុកក្ដាប់រួម ដែលបញ្ហានេះធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង។ ប្រភពបានឲ្យដឹងទៀតថា លោក ហេង សំបូរ អតីតប្រធានការិយាល័យគយ និងរដ្ឋាករច្រកតន់ហន់ ត្រូវបានទទួលតំណែងដូចខាងលើនេះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ឈៀង តុលា កំពុងប្រើយុទ្ធសាស្ត្រយ៉ាងស្ងាត់ស្ងៀម

អតីតមន្ត្រីរដ្ឋបាលព្រៃឈើ ដែលជំនាញក្នុងការប្រមូលលុយពីបទល្មើសនៅឯខេត្តស្ទឹងត្រែង ឥឡូវបានមកកាន់តួនាទី ជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ កំពុងធ្វើឲ្យមន្ត្រីនៅក្នុងមន្ទីរនេះភ្នែកសគ្រប់គ្នា ពីព្រោះតែក្នុងរយៈពេលមិនដល់២សប្តាហ៍ លោក ឈៀង តុលា បានធ្វើឲ្យមន្ត្រីក្រោមឱវាទញាក់សាច់ ។ មានមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះ ដែលមានការងារធ្វើនៅក្នុងមន្ទីរ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានពន្ធនាគារខេត្តពោធិ៍សាត់ពុករលួយ

ក្រុមមន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ខ្សឹបខ្សៀវគ្នាប៉ុន្មានថ្ងៃកន្លងមកនេះរឿងលោក អៀ អៀម ពុករលួយ កិបកេងស៊ីលើស៊ីក្រោមគ្រប់កន្លែង ។ ករណីនេះកំពុងធ្វើឲ្យមន្ត្រីនៅក្រោមឱវាទជ្រួលច្របល់ខ្លាំង ។ អ្នកខ្លួះនិយាយថា លោកអៀ អៀម ប្រមូលលុយគ្រប់ច្រកដោយមិនគិតពីកូនចៅនោះឡើយ ។ គេនិយាយថា បើបានស៊ីហើយចេះចែករំលែកឲ្យកូនចៅគ្រាន់នឹងរស់នោះ ... Read More »

អាជ្ញាធរខេត្តកំពតព្រមព្រៀងគ្នាជាឯកច្ឆន្ទដោយកូនមេឃុំព្រែកក្រឹះបើកបនល្បែង

ខេត្តកំពត៖ សង្វៀនជល់មាន់នៅស្រុកកំពង់ត្រាច ជិតព្រំដែនតន់ហន់ លេងបានដោយមានការបើកដៃពីសំណាក់លោកអ៊ុំ ស៊ីណាត ជាប្រធានក្រុមប្រឹក្សាស្រុកព្រមទាំងមន្ត្រីប្រដាប់អាវុធជាន់ខ្ពស់ ក្នុងខេត្តចាំយកលុយជាប្រចាំខែទៀតផង ។ ម្ចាស់សង្វៀននេះ ត្រូវបានស្គាល់ឈ្មោះចូច ត្រូវជាកូនលោកមេឃុំព្រែកក្រឹះតែម្តង ។ គេនៅចាំបានថាកាលពីពេលកន្លងទៅថ្មីៗនេះសម្តេចក្រឡាហោមសខេងបានដាក់វិធានការអោយគ្រប់តាមបណ្តាខេត្តអោយបង្ក្រាបរាល់ល្បែងសុីសងគ្រប់ប្រភេទដើម្បីគោលការណ៍ភូមិឃុំសុវត្ថិភាពនិងទប់ស្កាត់មិនអោយមានអំពើលួចឆក់ប្លន់កើតមានទៅលើប្រជាពលរដ្ឋស្លូតត្រង់នោះជាដាច់ខាត។ ក្នុងនោះខេត្តមួយចំនួនបានបញ្ចេញស្នាដៃបង្ក្រាបអោយថ្នាក់លើបានឃើញក្រោយចេញវិធានការបង្ក្រាបភ្លាម ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេកន្ទុយលេខនៅស្រុកព្រៃឈរកំពុងកាក់កប

មេកន្ទុយលេខបើកអាជីវកម្មខុសច្បាប់នៅផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនោះ គឺរហូតមកដល់ពេលនេះអធិការនគរបាលស្រុកព្រៃឈរ ក៏ដូចជាស្នងការនគរបាលខេត្តកំពង់ចាម មិនចាត់វិធានការបង្ក្រាបឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ អំពាវនាវឲ្យស្នងការនគរបាលខេត្តកំពង់ចាមថ្មី ពិនិត្យមើលភាពអសកម្មរបស់អធិការនគរបាលស្រុកព្រៃឈរ ជាបន្ទាន់ ។ សេចក្ដីរាយការណ៍ពីពលរដ្ឋរស់នៅជុំវិញផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីបរិស្ថានស្រុកកំពង់សិលារកស៊ីឈើ

ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែមន្ត្រីបរិស្ថានម្នាក់ ជាឈ្មួញដឹកជញ្ជូនឈើខុសច្បាប់។ មួយរយៈពេលចុងក្រោយនេះមន្ត្រីបរិស្ថានមួយចំនួននៅក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ជាដើម កំពុងជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ។ ជាក់ស្ដែងមន្ត្រីបរិស្ថានប្រចាំស្រុកកំពង់សិលា ឈ្មោះ ឌុល បានដឹកឈើស្រាលជាប្រភេទម៉ៃតាប់យកទៅលាក់ទុកនៅចំណុចវិហារចាម ... Read More »

ខ្សឹបដាក់ត្រចៀកៈ ក្រុមហ៊ុនស្រីរ័ត្ន អន្តរជាតិទេសចរណ៍ និងទួរស៍ បោកប្រាស់ចេញសែកស្អុយ ?

ភ្នំពេញ ៖ ក្រុមហ៊ុនស្រីរ័ត្ន អន្តរជាតិទេសចរណ៍ និងទួរស៍ បានរងការរិះគន់ពីអតិថិជន ថាបាន ចេញមូលប្បទានប័ត្រអត់សាច់ប្រាក់(សែកស្អុយ) គ្រាដែលអតិថិជនទិញសំបុត្រដើកម្សាន្តនៅ ក្រៅប្រទេស ហើយមិនបានទៅសុំប្តូរយកប្រាក់វិញ ។ អតិថិជនម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានលួចខ្សឹបឲ្យដឹងថា « ក្រុមហ៊ុន ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសកាប់បំផ្លាញព្រៃឈើនៅស្រុកវាលវែង នៅតែកើតមាន

អាជ្ញាធរ ស្រុក ខេត្ត និងស្ថាប័នជំនាញដូចជារដ្ឋបាលព្រៃឈើ និងបរិស្ថាននៅខេត្តពោធិ៍សាត់ នៅតែធ្វើមិនដឹង មិនឮចំពោះបទល្មើសកាប់បំផ្លាញព្រៃឈើ ដែលបាននិងកំពុងកើតឡើង ។ ជាក់ស្តែងថ្មី២នេះ កម្លាំងកងរាជអាវុធហត្ថខេត្តបានចុះបង្ក្រាបបទល្មើសព្រៃឈើនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយរឹបអូសបានរណារយន្ត៣គ្រឿង, ... Read More »