ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីគយដែលល្បីពុករលួយត្រូវបានឡើងធំ

ចែករំលែក៖

ការតែងតាំងលោក ហេង សំបូរ ពីប្រធានការិយាល័យគយ និងរដ្ឋាករតន់ហន់មកជាអនុប្រធានក្តាប់រួមនៃសាខាគយ និងរដ្ឋាករខេត្តកំពត ត្រូវគេមើលឃើញថា មានបញ្ហាថ្នាំងថ្នាក់ជាច្រើន ពីព្រោះបុគ្គលម្នាក់នេះ មានជាប់ពាក់ព័ន្ធនឹងបញ្ហាពុករលួយជាច្រើនកាលនៅជាប្រធានច្រកតន់ហន់ ។ បញ្ហានៃការតែងតាំងលោក ហេង សំបូរ មិនត្រឹមតែធ្វើឲ្យមានចម្រូងចម្រាស់នៅក្នុងចំណោមមន្ត្រីគយឯខេត្តកំពតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យថ្នាក់លើរង្គៀសចិត្តផងដែរ ។ យ៉ាងណាក៏ដោយ លោកហេង សំបូរបានបុកផ្តាច់យកតួនាទីរួចស្រេចហើយ ។

 

មន្ត្រីគយនៅខេត្តកំពតបាននិយាយថា មិនគួរណាថ្នាក់លើតែងតាំងលោកហេង សំបូរ ជាអនុប្រធានក្តាប់រួមគយខេត្តកំពតនោះទេ ពីព្រោះបុគ្គលម្នាក់នេះមានរឿងអាស្រូវជាច្រើនពាក់ព័ន្ធនឹងអំពើពុករលួយ ។ គ្រាដែលលោកហេង សំបូរ ធ្វើជាប្រធានការិយាល័យគយ និងរដ្ឋាករច្រកតន់ហន់ មានបញ្ហាដូចជាដឹកនាំគ្មានតម្លាភាព, អសកម្ម និងមិនអនុវត្តតាមសេចក្តីណែនាំរបស់ថ្នាក់លើជាដើម ។ មិនតែប៉ុណ្ណោះ លោកបានដឹកនាំអនុវត្តការងារតាមរបៀបជិះសេះលែងដៃ ហើយបង្កឲ្យមានភាពមិនប្រក្រតីជាច្រើន ជាពិសេសគឺការលួចបន្លំចំណូលពន្ធ និងឃុបឃិតឲ្យឈ្មួញនាំទំនិញខុសច្បាប់ ឆ្លងកាត់ព្រំដែនទាំងយប់ ទាំងថ្ងៃ ។ រដ្ឋត្រូវខាតបង់ចំណូលច្រើនសន្ធឹកសន្ធាប់ តាមរយៈឈ្មួញបង់លុយឲ្យលោកហេង សំបូរ ជំនួសបង់ចូលពន្ធរដ្ឋ ។

 

ការនៅជាប្រធានច្រកតន់ហន់ លោកបានប្រព្រឹត្តអំពើមិនគប្បីជាច្រើនដែលពាក់ព័ន្ធនឹងអំពើពុករលួយ រាប់ទាំងការ អនុញ្ញាតឲ្យមានការដឹកជញ្ជូនឈើទៅប្រទេសវៀតណាមនោះទៀត ។ ទំនិញភាគច្រើនបង់ពន្ធមិនត្រឹមត្រូវតាមការកំណត់របស់រដ្ឋ ។ មន្ត្រីគយខេត្តកំពតនិយាយថា ការដែលលោកហេង សំបូរមានសមត្ថភាពក្លាយជាអនុប្រធានក្តាប់រួមដោយឡើងពីមន្ត្រីការិយាល័យទៅនោះ ក៏ព្រោះតែគាត់មានប្រាក់ច្រើន អាចសម្រួលថ្នាក់លើបាន ។ ក្រុមមន្ត្រីគយនិយាយថា លោក ហេង សំបូរ ឡើងភ្លាមជាន់គេជាន់ឯងភ្លាម ។ គ្រាន់តែការជប់លៀងឡើងតំណែងចំណាយលុយខ្ទង់ម៉ឺនដុល្លារឯណោះ ៕

as-29

 


ចែករំលែក៖