ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីមន្ទីរអប់រំខេត្តព្រៃវែងកំពុងជ្រួល

ចែករំលែក៖

មន្ត្រីរាជការនៃមន្ទីរអប់រំ យុជន និងកីឡាខេត្តព្រៃវែង ពេលជិតដល់ពេលចូលនិវត្តន៍ ស្រាប់តែលោក ហ៊ឹម សុផល ខិតខំរកវិធីធ្វើយ៉ាងណា ជួយឲ្យបក្ខពួកនិងកូនក្មួយរបស់ខ្លួនទទួលបានតំណែងជាប្រធានការិយាល័យ និងជាអនុប្រ ធានការិយាល័យនៅក្នុងមន្ទីរយ៉ាងប្រសេចប្រសាច។ ប្រភពបានឲ្យដឹងទៀតថា នៅប្រមាណ ៣សប្តាហ៍ទៀតលោក ហ៊ឹម សុផល ត្រូវចូលនិវត្តន៍ហើយ ។

សកម្មភាពរបស់លោក ហ៊ឹម សុផល មួយរយៈពេលកន្លងទៅនេះបានធ្វើឲ្យមាន ការរិះគន់យ៉ាងខ្លាំងពីសំណាក់មន្ត្រីរាជការភាគច្រើននៅក្នុងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង ។ មន្ត្រីរាជការទាំងនោះបានឲ្យដឹងទៀតថា លោក ហ៊ឹម សុផល បានរៀបចំផ្ទេរតំ ណែងឲ្យកូនក្មួយនៅក្នុងមន្ទីរ ដោយរៀបចំដាក់តាមប្រអប់សំខាន់ៗនៃការិយាល័យមួយចំនួន តាមអំពើចិត្ត។ ទង្វើរបស់លោក ហ៊ឹម សុផល កំពុងធ្វើឲ្យប៉ពាល់ដល់អារម្មណ៍មន្ត្រីដែលបម្រើ ការងារក្នុងមន្ទីរនេះរាប់សិបឆ្នាំមកហើយ តែមិនទទួលបានតួនាទីសមរម្យនៅឡើយ។

តាមការអះអាងរបស់មន្ត្រីរាជការនៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តព្រៃវែងបានឲ្យ ដឹងថា តាមច្បាប់ការផ្ទេរឬប្តូរតំណែងក្នុងខេត្តឬក្រៅខេត្ត គឺគេធ្វើនៅអំឡុងខែកក្កដាឬ នៅខែ សីហា ប៉ុន្តែឥឡូវនេះបែរជាលោក ហ៊ឹម សុផល ធ្វើឲ្យមានរឿងច្របូកច្របល់ពេញក្នុងមន្ទីរអប់ រំខេត្តព្រៃវែងទៅហើយ។ ក្នុងនោះការ ផ្តល់តំណែងឬតែងតាំងមន្ត្រីសម្រាប់មន្ទីរអប់រំ យុវជននិងកីឡាខេត្តព្រៃវែង គួរធ្វើដោយផ្អែក លើសមត្ថភាពនិងអតីតភាពការងារ មិនមែនចាត់តាំងតែបក្ខពួកនិងកូនក្មួយខ្លួនឯងដូច ដែលលោក ហ៊ឹម សុផល កំពុងធ្វើទាំងបំពាននោះឡើយ៕

 


ចែករំលែក៖