ព័ត៌មានទាន់ហេតុការណ៍៖

លោកអធិការខណ្ឌពោធិ៍សែនជ័យ៖ ជនល្មើសភាគច្រើនដែលបង្ក្រាបបានកន្លងមក គឺ៩០ភាគរយប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនល្មើសភាគច្រើន ដែលត្រូវសមត្ថកិច្ចបង្ក្រាបបានកន្លងមក គឺមាន ចំនួន ប្រមាណ ៩០ភាគរយ ប្រើប្រាស់គ្រឿងញៀន នេះគឺជាប្រសាសន៍លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ថ្លែងនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលប្រារព្ធឡើងដោយក្រុមហ៊ុន នំស្រួយ លី លី មានអាស័យដ្ឋាន ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ។

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលប្រារព្ធឡើង ដោយ ក្រុមហ៊ុន នំស្រួយ លី លី បានធ្វើឡើងដោយមានការចូលរួមពីលោកវរសេនីយ៍ទោ យិន យឿត តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ក្រសួងមហាផ្ទៃ និងលោកជំទាវ ឧកញ៉ា កែវ មុំ អគ្គនាយិកា ក្រុមហ៊ុន លី លី ព្រមទាំងបុគ្គលិក កម្មករ កម្មការិនី ដែលកំពុងបំរើការងារនៅក្នុង ក្រុមហ៊ុន លី លី ដោយផ្ទាល់តែម្តង ប្រមាណ ២៥០នាក់ ។

នៅក្នុងពិធីនេះ គឺផ្តោតសំខាន់ទៅបញ្ហាគ្រឿងញៀន ដែលបច្ចុប្បន្នបញ្ហាគ្រឿងញៀន កំពុងវាយ លុកយ៉ាងខ្លាំងទៅលើស្រទាប់យុវវ័យ មិនថា នៅតាមជនបទ ឬ ទីក្រុង ឡើយ បើទោះបីអ្នករស់នៅចុងកាត់ មាត់ញក ដាច់ស្រយ៉ាល ក៏បញ្ហាគ្រឿងញៀននេះ អាចទៅដល់ដែរ ដូច្នេះបញ្ហាគ្រឿងញៀន គឺជារឿងសំខាន់បំផុត សម្រាប់មនុស្សទូទៅ មិនថា មនុស្សចាស់ ឬ ក្មេង ឡើយ ត្រូវចៀសវាងឲ្យបាន ។

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ថ្លែង ឲ្យដឹងថា

ជាមួយគ្នានេះលោកអធិការក៏បានសំណូមដល់បុគ្គលិក កម្មករ កម្មការិនី ដែលកំពុងបំរើការងារនៅក្នុង ក្រុមហ៊ុន លី លី ក៍ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការជាប្រចាំជាមួយអាជ្ញាធរ មានសមត្ថកិច្ច ដោយត្រូវហ៊ានរាយការណ៍រាល់បទល្មើសទាំងឡាយ ណា ដែលបងប្អូនបានឃើញ និងជួបប្រទះ ក្នុងនោះរាប់ទាំងបទល្មើសគ្រឿងញៀនផងដែរ ។ បទល្មើសទាំងនេះ ប្រសិនបើបងប្អូនឃើញនៅទីណា ? ឬពេលណា ក៍ដោយ ត្រូវរាយការណ៍ជូនសមត្ថកិច្ច តាមរយះទូរស័ព្ទក្តី ឬ តាមការសរសេរជាលិខិត ក្តី ដើម្បីវិធានការទប់ស្កាត់ទាន់ពេលវេលា ហើយរាល់ព័ត៍មាន ដែលបងប្អូនបញ្ជូនមកកាន់សមត្ថកិច្ច គឺសម្ងាត់ជាទីបំផុត មិនអាចបែកធ្លាក់ដឹងទល់អ្នកដទៃបានឡើយ ៕ តុង សីហា

aew-3 aew aew-1 aew-2


ចែករំលែក៖