ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីអគ្គិសនីម្នាក់ឡើងជួសជុលភ្លើងឆក់ស្លាប់នៅក្នុងកន្ត្រកលើរថយន្តយ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មន្រ្តីអគ្គិសនីកម្ពុជានៅខេត្តព្រះសីហនុម្នាក់បានឆក់ចរន្តអគ្គិសនីស្លាប់ខណៈដែលឡើងឈរក្នុងកន្រ្តករថយន្តដើម្បីជុះជុល និងមើលភ្លើង តែមិនដឹងថាចរន្តបញ្ជាចេញពីស្ថានីយ៏ណាមក បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទិ៥ ខែមករា ឆ្នាំ២០១៧នៅភូមិទំនប់រលកចាស់ សង្កាត់លេខ១ ខេត្តព្រះសីហនុ។

បើតាមបុគ្គលិករួមការងារជាមួយជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះត្រូវចរន្តអះគ្គិសនីឆកម់ស្លាប់ឈ្មោះ សឹម សង់ ភេទប្រុស អាយុ២៦ឆ្នាំ មានទីកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅអង្គភាពអគ្គិសនីខេត្តព្រះសីហនុ។

តាមបុគ្គលិកដដែលនេះបានបន្តថា នៅមុនពេលកើតហេតុ ចរន្តអគ្គិសនីនៅចំណុចកើតហេតុបានរលត់ភ្លើង ពេលនោះខ្លួន និងជនរងគ្រោះបានឡើងទៅជួសជលចរន្តភ្លើងនៅលើបង្គោល ដោយជនរងគ្រោះឈរនៅក្នុងកន្រ្តករថយន្ត។ ក៏ប៉ុន្តែពុំដឹងថាចរន្តភ្លើងបញ្ជាចេញពីស្ថានីយ៏មួយណាឆក់ជនរងគ្រោះប្រកាច់សន្លប់នៅក្នុងកន្រ្តក បន្ទាប់ និងក្រោមបន្តិចមក ដោយសារចរន្តភ្លើងមានថាមពល់ខ្ពស់(ភ្លើងឆៅ) ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់មុនពេលដឹកទៅសង្រ្គោះតែម្តង។

ករណីខាងលើនេះ អ្នកយកព័ត៌មាននគរវត្តប្រចាំខេត្តព្រះសីហនុមិនអាចរកការបំភ្លឺពីប្រធានអង្គភាពអគ្គីសនីខេត្តព្រះសីហនុបានទេ ថាតើមូលហេតុអ្វីបានជាភ្លើងដាច់នៅចំណុចកើតហេតុ បែរជាមានចរន្តភ្លើងខ្លាំងបុកមកឆក់ស្លាប់ជនរងគ្រោះពេលកំពុងបំពេញការងារដូច្នេះ?

ជុំវិញករណីចរន្តអគ្គិសនីឆក់ជនរងគ្រោះស្លាប់នៅពុំទាន់ដឹងទេថា អង្គភាពអគ្គីសនីខេត្តព្រះសីហនុជួយឧបត្ថម្ភដល់ក្រុមគ្រួសារសពប៉ុន្មាន ព្រោះកន្លងទៅ និងជារឿយៗនៅតាមបណ្តាលខេត្តក្រុងផ្សេងៗ ពេលដែលបុគ្គលិករបស់ខ្លួនមានគ្រោះថ្នាក់ របួស និងស្លាប់ មេដឹកនាំមួយចំនួនមិនទទួលខុសត្រូវនោះទេ៕ ឆ្លាម សមុទ្រ

img_5635 img_5630 img_5631 img_5632 img_5634


ចែករំលែក៖