ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ង៉ោ​​ម៉ៅ ឬឆាង ម៉ៅ ដា​ក់​​ហ៊ុ​ន​​ជា​មួ​យ ម​ន្ត្រី​​យោ​ធា​​ឈ្មោះ ផា​ន់​​នី ប​ន្ត​​ដឹ​ក​ឈើ​​រា​ជ​​ថ្កុ​ល ចេ​ញ​​ទៅ​​វៀ​ត​ណា​ម តា​ម​​ច្រក​​ត​ន់​​ហ​ន់

ចែករំលែក៖

មេឈ្មួញដ៏មានអំណាច ឈ្មោះ ច័ន្ទ ឃៀង ហៅ ង៉ោម៉ៅ នៅតែបន្តប្រមូលទិញ និងដឹកជញ្ជូនឈើ រាជកុល (ម្រិញ) ល្បីពេញខេត្តពោធិ៍សាត់ ដោយបានប្រើប្រាស់ កម្មករជាច្រើន ស្ទួចលើកឈើ ដាក់ឡានយីឌុប ដើម្បីដឹកចេញ ពីស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះមក ខេត្តកំពង់ស្ពឺ ដើម្បីបន្តទៅ ប្រទេសវៀតណាម តាមច្រកតន់ហន់ ខេត្តកំពត ។

ប្រភពបានឲ្យដឹងថា មន្ត្រីនគរបាល ខេត្តពោធិ៍សាត់ ឈ្មោះ ឆាង ម៉ៅ គឺជាឈ្មួញកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ ជាយូរមកហើយ ដោយមានការឃុបឃិត ជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ដទៃទៀត។ ក្នុងមួយថ្ងៃៗ ក្រុមលោក ឆាង ម៉ៅ បានដឹកជញ្ជូនឈើ ចេញពី តំបន់ព្រៃជួរភ្នំក្រវាញ មកចែកចាយតាមដេប៉ូ ក្នុងស្រុកក្រគរ ក្រុងពោធិ៍សាត់ និងខេត្ត កំពង់ឆ្នាំង តាមរថយន្ត និងរទេះគោក្របី មិនតិចនោះទេ ហើយរឿងដែលលោក ឆាង ម៉ៅ ហ៊ានធ្វើអ្វីៗតាម អំពើចិត្ត ដោយសារ មានការឃុបឃិត និងមាន ទំនាក់ទំនងល្អ ជាមួយមន្ត្រីក្នុងជួរ គណៈអភិបាល ខេត្តពោធិ៍សាត់ ផងដែរ។

ប្រភពដដែល បានអះអាងថា លោក ង៉ោ ម៉ៅ ឬឆាង ម៉ៅ មានតួនាទី ជានាយរងផ្នែក នៅអធិការដ្ឋាន នគរបាលស្រុកក្រគរ បានរកស៊ីហ៊ុនគ្នា ជាមួយឈ្មោះ ផាន់នី មន្ត្រីយោធា នៅកងពលលេខ១៤ និងឈ្មោះ វណ្ណ សមត្ថកិច្ច នៅក្រុងភ្នំពេញ។ អ្នកទាំង៣ ល្បីឈ្មោះពេញ ខេត្តពោធិ៍សាត់ ក្នុងការរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់គ្មាននរណាហ៊ានប៉ះពាល់ឡើយ ៕

 


ចែករំលែក៖