ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេល្បែងឈ្មោះ រិទ្ធ កំពុងពង្រឹងឥទ្ធិពលនៅសៀមរាប

ចែករំលែក៖

ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប បានឲ្យដឹងថាបច្ចុប្បន្នល្បែងស៊ី សងជាច្រើនប្រភេទកំពុងរាលដាលយ៉ាងពេញបន្ទុកតាមបណ្តាសង្កាត់នានា ជាពិសេសល្បែង កន្ទុយលេខនិងភ្នាល់បាត់ទាត់ជាដើម ហើយអធិការនគរបាលក្រុងសៀមរាបនិងអភិបាលក្រុង សៀមរាប មិនចាត់វិធានការបង្ក្រាបបទល្មើសឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវយ៉ាងទទូចឲ្យអាជ្ញាធរខេត្តសៀមរាប និងលោក ស៊ត ណាឌី ស្នង ការនគរបាលខេត្តសៀមរាប ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងក្រុងសៀមរាប ជាបន្ទាន់ ដើម្បីពង្រឹងសន្តិសុខសង្គម។

ប្រភពពីសមត្ថកិច្ចតូចតាចបានឲ្យដឹងថា មេល្បែងកន្ទុយលេខនិងភ្នាល់បាល់ទាត់ ក្នុងក្រុងសៀមរាប ដែលកំពុងល្បីខ្លាំងជាងគេគឺឈ្មោះ រិទ្ធ ព្រោះមេល្បែងម្នាក់នេះមានទំនាក់ ទំនងល្អជាមួយសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមូលដ្ឋានទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ប្រភពបានឲ្យដឹងទៀតថា មេល្បែងឈ្មោះ រិទ្ធ គឺជាមេកន្ទុយលេខនិងមេជាមេភ្នាល់បាល់ ទាត់ធំជាងគេក្នុងក្រុងសៀមរាប រយៈពេលប្រមាណកន្លះឆ្នាំកន្លងទៅនេះដោយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមិនហ៊ានប៉ះពាល់ឡើយ។

ប្រភពខ្លះបានបង្ហើបឲ្យដឹងថាឈ្មោះ រិទ្ធ គឺជាអតីតមេល្បែងស៊ីសងដ៏ធំនៅរាជធានីភ្នំពេញ នាពេលកន្លងមកផងដែរ ហើយធ្លាប់យកឈ្មោះមន្ត្រីធំនៅក្រសួងមហា ផ្ទៃដើម្បីកាងមុខរបរខុសច្បាប់របស់ខ្លួនទៀតផង។ ក្រោយមកប្រហែលមានបញ្ហាប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះមន្ត្រីធំទាំងនោះ ទើបរត់ទៅបើកល្បែងស៊ីសងនៅក្រុងសៀមរាប ហើយមាន ការឃុបឃិតជាប្រព័ន្ធផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន ៕

 


ចែករំលែក៖