ព័ត៌មានទាន់ហេតុការណ៍៖

នាទីឈ្វេងយល់អំពីសត្វកែះ

ចែករំលែក៖

ភ្នំពេញ៖ សត្វកែះជាប្រភេទសត្វរស់ នៅក្នុងព្រៃភ្នំមានរូបភាពស្រដៀងនឹងពពែមានសម្បុរខ្មៅប្រផេះនិងរោមវែងៗស្តើង មានដងខ្លួនខ្លីនិងជើងទាំងបួនវែង។ ផ្នែក ខាងលើដងខ្លួនមានសម្បុរខ្មៅនិងផ្នែក ខាងក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះ មានពណ៌ចម្រុះខ្មៅប្រផេះលឿងហើយនៅ ពំនូលក្បាលរហូតដល់ស្មាមានរោមរឹង វែងៗដូចជាប្រែង។ បបូរមាត់ពណ៌ស ហើយផ្នែកខាងក្រោមមានពណ៌លឿងឫស ត្រចៀកវែងៗត្រង់ទៅលើ មានស្នែងដូច សត្វពពែដុះកោងទៅក្រោយបន្តិចប្រហែល ២៨០មិល្លីម៉ែត្រ ពណ៌ខ្មៅនិងមានគន្លាក់ៗ ជារង្វង់នៅផ្នែកគល់កន្ទុយខ្លី ហើយមាន រោមសំពោងពណ៌ប្រផេះ។

ជីវសាស្រ្ត៖ កែះចូលចិត្តរស់នៅតំបន់ ព្រៃភ្នំជ្រលងផ្ទាំងថ្មខ្ពស់ៗ ដែលមានគម្រប ព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ក្រោម ច្រើន។ សត្វកែះស្ទាត់ជំនាញចំណាប់ក្នុង ការដើរឡើងតាមផ្ទាំងថ្មចោតៗ និងនៅ ពេលថ្ងៃចូលចិត្តសម្រាកតាមគុម្ពោតព្រៃ ក្រាស់ៗ ហើយចេញរកសុីនៅពេលព្រលឹម ឬក្បាលព្រលប់។ ចំណែកអាហាររបស់វា រួមមានស្លឹករុក្ខជាតិ និងល្បាស់គ្រប់ប្រភេទ។

សត្វកែះចូលចិត្តរស់នៅរូងភ្នំរាក់ៗធ្វើ ជាទីជម្រក។ កែះជាសត្វមានភាពរហ័ស រហួននិងពូកែស្រង់ក្លិន ភ្នែកពូកែមើល បានឆ្ងាយ និងរស់នៅតាមទីជម្រកស្ងាត់។

តាមការឲ្យដឹងពីអ្នកអភិរក្សសត្វព្រៃភ្នំ តាមៅ៉បានឲ្យដឹងថា រដូវបន្តពូជសត្វកែះ មាននៅខែតុលារហូតដល់ខែធ្នូហើយ ពេលកូនម្តងគឺបានមួយជួនកាលភ្លោះតែ មានដោយកម្របន្ទាប់ពីពពោះ៧ខែ កូន រស់នៅជាមួយមេស្ទើរពេញមួយឆ្នាំទើប ចាកចេញ។

ស្ថានភាពអភិរក្ស៖ កែះស្ថិតក្នុងក្រុម មានដោយកម្រត្រូវបានចុះក្នុងបញ្ជីក្រហម ជាប្រភេទរងគ្រោះថ្នាក់ជាសកលស្ថិតក្នុង ឧបសម្ព័ន្ធទី១នៃអនុសញ្ញា។ តាមប្រភពពី ពលរដ្ឋម្នាក់ជនជាតិភាគតិចគួយឈ្មោះ ស្រូវ កាហន រស់នៅខេត្តព្រះវិហារបានប្រាប់ ឲ្យអ្នកយកព័ត៌មានដឹងថា សត្វកែះនេះចូល ចិត្តសុីដើមប្រទាលដែលដុះនៅកុ្នុងព្រៃជា អាហារ។

បច្ចុប្បន្នសត្វកែះស្ទើរផុតពូជដោយសារ មនុស្សប្រមាញ់ច្រើនជាងគេជាងសត្វព្រៃ ផ្សេងៗដោយសត្វប្រភេទនេះមានតម្លៃខ្ពស់ រហូតរាប់ពាន់ដុល្លារក្នុងមួយក្បាលៗ៕ ឡូ សំអាត

talosamath (4) talosamath talosamath (1) talosamath (2) talosamath (3)


ចែករំលែក៖