ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នារបួសធ្ងន់ទាំងសងខាងនៅស្រុកស្វាយជ្រំ

ចែករំលែក៖

 

ខេត្តស្វាយរៀង៖ ម៉ូតូ២គ្រឿង ដែលបើកបញ្រាសគ្នាបានបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យបុស២នាក់រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចនគរបាលដឹកមកកាន់មន្ទីរពេទ្យខេត្ត កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិឫស្សីព្រៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលជាអ្នកបង្កមានឈ្មោះ ស្រឿង វាសនា អាយុ៣៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិជ្រួយជ្រែ ឃុំសំបួរ ស្រុករវាអែម ខេត្តកណ្ដាល ខណៈជិះម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០០៩ ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AE៨៤៤២ ខូតខាតយ៉ាងដំណំ។

រីឯអ្នករងគ្រោះមានឈ្មោះចាប សុរិយា អាយុ៣៥ឆ្នាំ មានទីលំនៅភូមតាជៃ ឃុំចម្លង ស្រុកស្វាយជ្រំ ខណៈជិះម៉ូតូម៉ាកC125 សេរី2014 ពាក់ស្លាកលេខ ស្វាយរៀង ១D៦៩១៥។

តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូហុងដា សេ ១២៥ សេរី ២០០៩ ក្នុងល្បឿនលឿន ហើយក៏បានទៅបុកម៉ូតូហុងដាសេរី២០១៤ ដែលបញ្រាសគ្នាពេញទំហឹងបណ្ដាលឲ្យដួលទាំងសងខាងតែម្ដង។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានមកដល់ និងយកជនរងគ្រោះ និងជនបង្កទៅកាន់មន្ទីរពេទ្យ និងវាស់វែង អូសយកមកកាន់ប៉ុស្តិ៍រដ្ឋបាលដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន

bre bre (1)


ចែករំលែក៖