ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក

ខ្សឹបដាក់ត្រចៀក៖ អតិថិជនទិញដីក្រុមហ៊ុនលោករ៉ាឌីន កំពុងជ្រួល​

ក្រុមអាជីវករដែលទិញដីក្រុមហ៊ុន SP Development របស់លោក រ៉ាឌីន ដែលជាថៅកែរណ្តៅដីដ៏ធំក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ បានខ្សឹបតៗគ្នាអំពីការដែលក្រុមហ៊ុនគ្មានដីពិតប្រាកដ ពោលគឺមានតែរណ្តៅដីដែលមិនទាន់ចាក់បំពេញរួច ។ នៅពេលដែលអាជីវករសួរនាំអំពីការអនុវត្តកិច្ចសន្យា ដូចជាគម្រោងសាងសង់ផ្លូវ និងបណ្តាញទឹក អគ្គីសនីជាដើមនោះ បែរជាមេធាវីខាងក្រុមហ៊ុនជំរុញឲ្យអតិថិជនបង់លុយផ្តាច់ទៅវិញ ... Read More »

ខ្សឹបដាក់ត្រចៀក៖ យាយម៉ាយ បន្តដឹកឈើកក្រើកស្រុកអន្លង់វែង

ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបានឲ្យដឹងថា ស្ត្រីជនជាតិវៀតណាមម្នាក់ឈ្មោះ យាយ ម៉ាយ នៅតែបន្តសកម្មភាពរកស៊ីដឹកឈើខុសច្បាប់ជារៀងរាល់ថ្ងៃ ។ មន្ត្រីរដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ក៏ដូចជាខេត្តឧត្តរមានជ័យត្រូវគេរាយការណ៍ថា ជាអ្នកទទួលបានលាភសក្ការច្រើនពីឈ្មួញដឹកឈើម្នាក់នេះ ។ សកម្មភាពដឹកឈើធ្វើឡើងទាំងយប់ ទាំងថ្ងៃចេញពីតំបន់ព្រៃនៅក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ស្ពឹជ្រួលច្របល់

ក្រោយការដកតំណែងប្រធានមន្ទីរចាស់ រង់ចាំប្រធានមន្ទីរថ្មីឡើងមកដល់ ក្រុមមន្ត្រីនៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺកំពុងជ្រួលច្របល់ ។ ជ្រួលច្របល់ ក៏ព្រោះតែក្រុមមន្ត្រីនៅក្នុងមន្ទីរនេះលេចឮថា ប្រធានថ្មី គឺជាជើងខ្លាំងខាងកាប់ដាវ និងពូកែស្វែងរកលាភសក្ការ ។ ប្រធានចាស់ ជាមនុស្សមានជំនាញមឹៈៗ មិនសូវមាត់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ក្រុមហ៊ុន SP Development  លក់ដីខ្យល់?

មានការខ្សឹបខ្សៀវគ្នាក្នុងចំណោមអ្នកទិញដី ដែលនៅជារណ្តៅនៅឡើយស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ថា ក្រុមហ៊ុន SP Development មានតែរណ្តៅដី ដែលក្រុមហ៊ុនអះអាងថា មានប្រមាណ១៤ហិកតា អាចពុះច្រៀកជាឡូត៍បាន៩៦៨ឡូត៍ ។ ប៉ុន្តែការលក់ដីនៅលើប្លង់ (ក្រដាស់)ស្ទើរតែអស់ទៅហើយ តែដីធាតុពិតនៅជារណ្តៅនៅឡើយ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីនគរបាល២នាក់រកស៊ីរត់ពន្ធបារីទៅវៀតណាម

គេខ្សឹបខ្សៀវថា មានមន្ត្រីនគរបាល២នាក់ នៅខេត្តរតនគិរីជាប់ជំពាក់នឹងរបររកស៊ីរត់ពន្ធបារីទៅប្រទេសវៀតណាម ។ មន្ត្រីនគរបាលការពារព្រំដែនគោកលេខ៦២៣ ជាអ្នករកស៊ីរត់ពន្ធបារី Z និងបារី ESSER ទៅប្រទេសវៀតណាមតាមច្រករបៀងភ្នំក្រហម និងច្រករបៀងភូមិឡំ ។ ច្រករបៀងនេះ អាចដឹកទំនិញតាមរថយន្តធុនតូចបានដោយស្រួល ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសព្រៃឈើខេត្តពោធិ៍សាត់នៅតែកើតមាន

គេរាយការណ៍ថា បទល្មើសព្រៃឈើនៅស្រុកភ្នំក្រវាញ និងស្រុកវាលវែងខេត្តពោធិ៍សាត់ នៅតែបន្តកើតមានមិនឈប់ឈរ បើទោះបីជាតំបន់នោះ ជាតំបន់ការពារក៏ដោយ ។ ប្រភពបានឲ្យដឹងថា ឈ្មួញឈើធំៗ បានប្រើប្រាស់រថយន្តរាប់សិបគ្រឿងចូលទៅដឹកជញ្ជូនឈើនៅក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ។ ការដឹកជញ្ជូនឈើបានដំណើរការក្រោមក្រសែភ្នែកមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បង្គន់ក៏ឡើងថ្លៃដែរ

ប្រជាពលរដ្ឋដែលទៅកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលប្រព្រឹត្តទៅនៅមុខព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ បានខ្សឹបខ្សៀវថា ក្រៅតែពីសេវាផ្ញើម៉ូតូឡើងថ្លៃលើបបូរមាត់រហូត៥ពាន់រៀលនោះ សេវាបង្គន់អនាម័យក៏ឡើងដល់១ពាន់រៀល ឬ២ពាន់រៀល ពោលគឺអាស្រ័យទៅលើអ្នកមើលថែទាំបន្ទប់ទឹកទាំងនោះជាអ្នកកំណត់ ។ ទង្វើបែបនេះ ញាំងឲ្យអ្នកទៅចូលរួមព្រះរាជពិធីបុណ្យបង្ហាញភាពថ្នាំងថ្នាក់ចំពោះអាជ្ញាធរ មានសមត្ថកិច្ច ។ មន្ត្រីសាលារាជធានីភ្នំពេញ បានអះអាងថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ តម្លៃផ្ញើម៉ូតូក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក១គ្រឿង៥ពាន់រៀល

អ្វីៗហាក់ដូចជាប្រសើរសម្រាប់ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែឆ្នាំនេះ ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងជាងគេនោះ គឺតម្លៃផ្ញើម៉ូតូជាទូទៅ១គ្រឿង៥ពាន់រៀល ដែលអ្នកផងទាំងពួងយល់ថា វាហាក់ដូចជាថ្លៃហួសហេតុហើយ ។ គេមិនដឹងថា តើអាជ្ញាធរមានសមត្ថកិច្ចខាងណាជាអ្នកទទួលខុសត្រូវចំពោះរឿងនេះទេ ។ ប្រភពបានឲ្យដឹងថា គ្រប់ទីកន្លែងដែលមានចងខ្សែខ្វាត់ខ្វែងសម្រាប់ទទួលផ្ញើម៉ូតូទាំងនៅតាមមុខគ្រឹះស្ថានសាធារណៈ ក៏ដូចជាសួនច្បារសាធារណៈ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ក្រសួងមហាផ្ទៃសម្រេចផ្លាស់ប្តូរ(ដក)លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មំុ ចេញពីតំណែងហើយ

តាមប្រភពច្បាស់ការបានឲ្យដឹងថា ក្រសួងមហាផ្ទៃបានសម្រេចផ្លាស់ប្តូរ(ដក)លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មំុ ចេញពីតំណែងហើយ បន្ទាប់ពីមានពាក្យបណ្តឹងជាច្រើនករណីដាក់ទៅក្រសួងលើការដឹកនាំរបស់ស្នងការរូបនេះពីសំណាក់មន្ត្រីក្រោមឱវាទ។ ចំណែកមកដល់ថ្ងៃទី១១ វិច្ឆិកា មានរយៈពេល២ថ្ងៃមកហើយ ដែលជំនាញអធិការកិច្ចក្រសួងមហាផ្ទៃកំពុងចុះមកបើកការសើុបអង្កេតតាមនីតិវិធីអំពីករណីនេះ។ ប្រភពបានបញ្ជាក់ថា គេមិនបានដឹងអំពីមូលហេតុច្បាស់លាស់ ដែលនាំឲ្យមានការដកតំណែងលោកស្នងការ ម៉ៅ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងកាងសិប្បកម្មកែច្នៃឈើខុសច្បាប់

ក្រោយការកែទម្រង់ឲ្យរដ្ឋបាលព្រៃឈើមកស្ថិតនៅក្រោមមន្ទីរកសិកម្មវិញនោះ ក្រុមមន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងរាយការណ៍ថា ប្រធានមន្ទីរកសិកម្មមានពាក់ព័ន្ធយ៉ាងជ្រៅទៅនឹងសិប្បកម្មកែច្នៃឈើខុសច្បាប់ច្រើនកន្លែងនៅក្នុងខេត្តនេះ ។ រោងសិប្បកម្មកែច្នៃឈើប្រណីតនៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង បាននិងកំពុងដំណើរការដោយគ្មានច្បាប់ទម្លាប់ ក្រោមការកាងរបស់លោកប្រធានមន្ទីរកសិកម្ម ។ ប្រភពពីមន្ត្រីនៃមន្ទីរកសិកម្មអះអាងថា នៅក្នុងសង្កាត់ចំការសំរោង ម្ចាស់សិប្បកម្មដែលមានឪពុកឈ្មោះ សៀ និងកូន ឈ្មោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ការប្រឡងក្របខ័ណ្ឌមន្ត្រីនៅមន្ទីរផែនការខេត្តរតនគិរីលាយឡំអំពើពុករលួយ

បេក្ខជនចូលប្រឡងក្របខ័ណ្ឌមន្ត្រីរាជការនៃមន្ទីរផែនការខេត្តរតនគិរីខ្សឹបខ្សៀវថា មានលាយឡំដោយអំពើពុករលួយ ដែលបេក្ខជនម្នាក់ត្រូវចំណាយ៤៥០០ដុល្លារទើបជាប់ ។ ប្រភពបានរាយការណ៍ថា រឿងរ៉ាវនេះ ហាក់ដូចជាលាក់បាំងមុនការប្រឡង ប៉ុន្តែត្រូវបានទម្លាយចេញតៗគ្នាពីក្នុងចំណោមមន្ត្រីនៅក្នុងមន្ទីរនេះ ព្រោះតែឋានៈជាអនុប្រធានមន្ទីរខ្លះ មិនទទួលបានផលប្រយោជន៍ពីការប្រឡងនេះ ។ ប្រភពបានឲ្យដឹងថា មានបេក្ខជនជាច្រើនបានដាក់ពាក្យប្រឡងចូលក្របខ័ណ្ឌមន្ទីរផែនការខេត្តរតនគិរី ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បែកធ្លាយហើយសមត្ថកិច្ចឈ្មោះ អង់ បុត្រ កាងឈើគ្រញូងចរាចរណ៍លើផ្លូវជាតិលេខ៥

ជំនួញឈើគ្រញូងបានកក្រើកវិញហើយ ឆ្លងកាត់ផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ប្រទេសវៀតណាមតាមខេត្តស្វាយរៀង និងមួយចំនួនទៀត លួចឆ្លងទៅខេត្តត្បូងឃ្មុំ ដែលមានសកម្មភាពជារៀងរាល់ថ្ងៃ មានទាំងពេលយប់ និងពេលថ្ងៃ តាមរយៈរថយន្តបាឡែន ឡិចស៊ីស វីហ្គោ ឡង់គ្រីស័រ ជាដើម ។ ឈ្មួញដែលធំជាងគេ ... Read More »

ខ្សឹបដាក់ត្រចៀក៖ សាខាពន្ធដារខេត្តសៀមរាបមានអំពើពុករលួយ

អំពើពុករលួយនៅសាខាពន្ធដារខេត្តសៀមរាបបានកើតឡើងដែលមានលក្ខណៈជាប្រព័ន្ធបានបង្កឲ្យប្រជាពលរដ្ឋដែលជាអ្នកត្រូវបង់ពន្ធលើការផ្ទេរកម្មសិទ្ធិដីធ្លីត្រូវ ចំណាយប្រាក់យ៉ាងច្រើនទៅជូនប្រធានការិយាល័យចុះបញ្ជីលោក អាំង រ៉ាស៊ី ដែល ជាមន្ត្រីជំនិតរបស់លោកប្រធានសាខា ខូយ ឈឺន ។ កន្លងមកបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនអតីតប្រធានផ្នែកស្វ័យ ប្រកាស ប៉ុន្តែលោក ខូយ ឈឺន មានវាសនាខ្ពស់បាននៅបន្តកាន់តំណែងជាប្រធាន ... Read More »

ខ្សឹបដាក់ត្រចៀក៖ ឆាង ម៉ៅ មន្ត្រីផង ឈ្មួញផងកាប់ឈើនៅស្រុកភ្នំក្រវាញ

តាមប្រភពពីប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញបានឲ្យដឹងថា បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីមូលដ្ឋានរបស់ពួកគាត់នៅតែបន្តកើតមានយ៉ាងគំហុក ព្រោះ មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតមិនចាត់វិធានការបង្ក្រាបតាមតួនាទីរបស់ខ្លួននោះទេ ។ សេចក្ដីរាយការណ៍ពីសមត្ថកិច្ចតូចតាចនៅស្រុក ភ្នំក្រវាញឲ្យដឹងថាមន្ត្រីនគរបាលខេត្តពោធិ៍សាត់ម្នាក់ឈ្មោះ ឆាង ម៉ៅ គឺជាឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ជាយូរមកហើយ ដោយមានការឃុបឃិតជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អនុប្រធានការិយាល័យភូមិបាលស្រុកកណ្តាលស្ទឹងពុករលួយ

ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹងបានដឹងលោកអេង សុភាព អនុប្រធានការិយាល័យភូមិបាល ស្រុកកណ្តាលស្ទឹងពីបទប្រព្រឹត្តអំពើពុករលួយ រត់ការធ្វើប័ណ្ណកម្មសិទ្ធិលើផ្ទៃដីទំហំជាង១៧ហិកតា ស្ថិតនៅក្នុងអាងស្តុកទឹក៧មករា ដែលជាតំបន់ហាម មិនឲ្យធ្វើកម្មសិទ្ធិ ។ ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី១២ ខែតុលា ... Read More »

ខ្សឹបដាក់ត្រចៀក៖ ស្នងការរងខេត្តព្រះសីហនុ២រូបអុកឡុកពីសរាំស្រាតរបស់ជនជាតិចិន

គេរាយការណ៍ថា កាលពីយប់ថ្ងៃទី២២ ខែតុលា កន្លងទៅនេះ ស្នងការរងនគរបាលខេត្តព្រះសីហនុ២រូប ដែលស្ថិតក្នុងស្ថានភាពស្រវឹងបានចូលទៅកន្លែងរាំរែករបស់ជនជាតិចិន ដែលនៅទីនោះ យូរៗម្តងមានកម្មវិធីពិសេសប្លែកភ្នែក ។ លោកស្នងការរងទាំង២រូប ជិះរថយន្តទំនើបបានចូលទៅកន្លែងរាំរែកនោះ ក្នុងអាការស្រវឹង ហើយបានផ្ទុះកាំភ្លើងបណ្តាលឲ្យភ្ញៀវរត់ជាន់ជើងគ្នា ។ ប្រភពបានរាយការណ៍ថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ បង ស្នេហា កំពុងអុកឡុកបឹងទន្លេសាប

គេរាយការណ៍ថា លោក ប៉ុន ស្នេហា មន្ត្រីនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បង្ក្រាបបទល្មើសនៅបឹងទន្លេសាប កំពុងអុកឡុក គាបសង្កត់ប្រជានេសាទឲ្យបង់ប្រាក់ ឲ្យខ្លួនច្រើនហួសប្រមាណ ។ នៅលើផ្ទៃបឹងទន្លេសាប ចាប់ពីខេត្តកំពង់ឆ្នាំងរហូតដល់ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប ... Read More »

ខ្សឹបដាក់ត្រចៀក៖ អ៊ឹង ឈុនផេង បើកល្បែងជល់មាន់ បៀ អាប៉ោងកណ្តាលក្រុងក្រចេះអួតថារត់ការជាមួយសមត្ថកិច្ចអស់ហើយ!

មិនមែនជាការឡង់សេ ឬ ផ្សាយពាណិជ្ជកម្មឲ្យបងប្អូននៅខេត្តក្រចេះត្រូវតែរូតរះទៅលេងល្បែងស៊ីសងឲ្យត្រជាក់ប្រម៉ាត់ស្អីនោះទេ នៅពេលដែលប្រជាពលរដ្ឋអះអាងថា វង់ ល្បែងជល់មាន់ បៀ អាប៉ោង របស់លោក អ៊ឹង ឈុនផេង ហៅ ផេង កំពុងបើកលេងស្ទើរ២៤ ម៉ោង ... Read More »

ខ្សឹបដាក់ត្រចៀក៖ ក្រុមហ៊ុនជិនធីអិលកំពុងនាំត្រីពីវៀតណាមវាយលុកទីផ្សារ

បច្ចុប្បន្នក្រុមហ៊ុនស៊ិនធីអិលនាំចូលត្រីពីប្រទេសវៀតណាមតាមច្រកព្រំដែនក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដោយបង់ពន្ធមិនគ្រប់កំពុងធ្វើឲ្យអាជីវករនិងឈ្មួញតូច តាចមួយចំនួនរិះគន់យ៉ាងខ្លាំង ហើយចោទថាក្រុមហ៊ុននេះឃុបឃិតជាមួយមន្ត្រី ជំនាញ ជាពិសេសមន្ត្រីរដ្ឋបាលជលផលដែលប្រព្រឹត្តអំពើពុករលួយ ។ ក្រុមអាជីវករនិងឈ្មួញដែលរកស៊ីនាំចូលត្រីដូចគ្នាបានឲ្យដឹងថា ចាប់តាំងពីក្រុម ហ៊ុនស៊ិនធីអិលមកប្រកួតប្រជែងនៅទីនេះធ្វើឲ្យពួកគាត់បាត់បង់អតិថិជនអស់យ៉ាងច្រើន។ ដោយហេតុថា អតិថិជនដែលធ្លាប់ទិញត្រីពីពួកគាត់យកទៅលក់បន្តពួកគេទៅយកត្រីពីក្រុមហ៊ុនស៊ិនធីអិលជំនួសវិញដោយមានតម្លៃទាបជាង ។ ប្រភពបានឲ្យដឹងថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ ក្រុមលោក មាស ប៊ុនធឿនកាន់តែខ្លាំងហើយ

អំពើអាក្រក់ពាក់ព័ន្ធរឿងអាស្រូវពុករលួយរបស់មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ដឹកនាំដោយលោក មាស ប៊ុនធឿន ហៅម៉ែល ត្រូវបានប្រព័ន្ធ ផ្សព្វផ្សាយចុះផ្សាយជាបន្តបន្ទាប់ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោក សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់មិនទាន់ចាត់វិធានការលើមន្ត្រីខិលខូចដូចជា លោក មាស ប៊ុនធឿន ហៅម៉ែល និងបក្ខពួកដែលប្រើអំណាចជំរិតយកលុយពីប្រជានេសាទតាមអំពើចិត្តនោះទេ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ វង់ សុខសេរី គឺជាមេខ្លោង​បង្កើតឲ្យមានបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី

សកម្មភាពបទល្មើសដឹកជញ្ជូនឈើនៅខេត្តមណ្ឌលគិរី ត្រូវបានចលាចល និងផ្អើលយ៉ាងប្រសេកប្រសាច ដល់ក្រុមឈ្មួញ និងសមត្ថកិច្ចពាក់ព័ន្ធ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើ បានទៅដល់ទឹកដីខេត្តមណ្ឌលគិរី នាពេលថ្មីៗកន្លងទៅនេះ ។ ការដឹកជញ្ជូនឈើទៅវៀតណាម តាមច្រកដាក់ដាំ ត្រូវបានឈ្មួញដឹកជញ្ជូនជារៀងរាល់ថ្ងៃ ចាប់តាំងពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ... Read More »

ខ្សឹបដាក់ត្រចៀក៖ គយ២នាក់ដាក់វេនគ្នាចាំយកលុយពីរថយន្តដឹកទំនិញតាមផ្លូវជាតិលេខ៤៨

មន្ត្រីគយមួយក្រុមក្រោមបញ្ជារបស់លោក នេត ចន្ថា និងលោក ទី សូរីវុទ្ធ បានដាក់ប៉ុស្ដិ៍ជជុះប្រចាំផ្លូវជាតិលេខ៤៨ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥៤-៥៥ ស្ថិតក្នុងភូមិ ជីនាល ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង កំពុងដេកយោលអង្រឹងរាល់ ថ្ងៃចាំប្រមូលលុយពីក្រុមឈ្មួញដឹកទំនិញឆ្លងកាត់ដោយមានឈ្មួញចូលទៅបង់លុយ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញវៀតណាម ឈ្មោះ យូ ដឹកត្រីតាមច្រកកោះធំរាល់ថ្ងៃ

សមត្ថកិច្ចច្រកស្រុកកោះធំបានរាយការណ៍ថា សព្វថ្ងៃនេះ ឈ្មួញជនជាតិវៀតណាមឈ្មោះ យូ បាននិងកំពុងដឹកជញ្ជូនត្រីខុសច្បាប់ នាំចូលពីប្រទេសវៀតណាម ឆ្លងកាត់ស្រុកកោះធំ ខេត្តកណ្តាលជារៀងរាល់ថ្ងៃ ។ អាជ្ញាធរមានសមត្ថកិច្ចស្ទើរគ្រប់ស្ថាប័ន លើកដៃទទួលប្រាក់ពីឈ្មួញ យូ ទាំងដាក់ប្រចាំខែ និងការបង់តាមក្បាលរថយន្ត ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ នគរបាលសេដ្ឋកិច្ចខេត្តពោធិ៍សាត់កំពុងអុកឡុកបឹងទន្លេសាប

ប្រភពពីប្រជានេសាទក្នុងខេត្តពោធិ៍សាត់បានឲ្យដឹងថា ក្រុមមន្ត្រីនគរបាលខេត្តពោធិ៍សាត់ដឹកនាំដោយលោក មាស ប៊ុនធឿន បាននិងកំពុងអុកឡុកយ៉ាងខ្លាំងនៅលើបឹងទន្លេសាប តាមរយៈការដាក់កម្លាំងយកលុយពីប្រជានេសាទ ។ ប្រជានេសាទនិយាយថា ក្រុមលោកមាស ប៊ុនធឿន ហៅ មែល បានកំពុងដើរជំរិតយកលុយពីប្រជានេសាទជារៀងរាល់ថ្ងៃ ។ យ៉ាងហោចណាស់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ច្រក​របៀងភូមិ ភិ ស្រុកអូរយ៉ាដាវ ចេញឈើទៅវៀតណាមទាំងយប់ទាំងថ្ងៃ

បទល្មើសដឹកជញ្ជូនឈើបានកក្រើកឡើងវិញនៅខេត្តរតនគិរី បើទោះជាពួកគេមិនបានចេញតាមច្រកអន្តរជាតិក៏ដោយ ឈ្មួញបានឃុបឃិតគ្នាជាមួយជំនាញរដ្ឋបាលព្រៃឈើ អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតដើម្បីឲ្យឈើអាចឆ្លងទៅវៀតណាមបានតាមច្រករបៀងយ៉ាងអនាធិបតេយ្យ ។ គេបានរាយការណ៍មកថា នៅច្រករបៀង ភូមិ ភិ ស្ថិតក្នុងភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំធុំក្លិនមិនស្រួល

ប្រភពបានបង្ហើបថា លោក ស្រី ស៊ីន ជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ និងលោក ឡាយ សុខៃ ប្រធានការិយាល័យគណនេយ្យ បានឃុបឃិតគ្នាកេងប្រវ័ញ្ចថវិការដ្ឋតាមគ្រប់រូបភាព ធ្វើឲ្យជីវភាពរស់នៅរបស់ពួកគេធូរធារយ៉ាងខ្លាំង។ ដូច្នេះថ្នាក់លើមិនគួរបណ្ដោយឲ្យលោក ស្រី ស៊ីន និងលោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ ស្រីពេជ្រ កូនមេយោធា មេឈ្មួញដឹកឈើប្រណីតទ្រង់ទ្រាយធំនៅ​ស្រុកកែវសីមា

កូនស្រីមេយោធាមួយរូបឈ្មោះស្រីពេជ្រ ត្រូវបានគេចាត់ទុកថា គាត់គឺជាមេឈ្មួញដ៏ធំក្នុងមុខរបរដឹកជញ្ជូនឈើខុសច្បាប់ ចេញពីតំបន់អូរាំង មកស្តុកទុកនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងបន្តដឹកជញ្ជូនទៅប្រទេសវៀតណាមទាំងយប់ ទាំងថ្ងៃ តាមច្រករបៀងមួយកន្លែងនៅជិតច្រកឡាប៉ាខេ ។ គេបានបង្ហើបឲ្យដឹងថា ក្នុងមួយថ្ងៃៗ ស្រីពេជ្រ បានដឹកជញ្ជូនឈើចាប់ពី៣០ឡានទៅ៥០ឡាន ប្រភេទជារថយន្តកាមរី ... Read More »

ខ្សឹបដាក់ត្រចៀកៈ​ បែកធ្លាយរឿងស្នងការខេត្តត្បូងឃ្មំុដោះដូរស្នងការរងផែនសេដ្ឋកិច្ចក្នុងភាពមិនប្រក្រតី ស្ងាត់ៗ

ខេត្តត្បូងឃ្មុំៈ​ តាមប្រភពព័ត៌មានច្បាស់ការណ៍ពីមន្រ្តីនគរបាលខេត្តត្បូងឃ្មំុនៅថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១៦ បានឲ្យដឹងថាៈ​ លោកស្នងការខេត្ត ម៉ៅ ពៅ បានធ្វើសំណើរទៅថ្នាក់លើ សម្រេចប្តូរភារកិច្ចលោកស្នងការរងទទួលផែនសេដ្ឋកិច្ច ឆាយ សុខា ចេញ ដោយដាក់លោក ផន ... Read More »

ខ្សឹបដាក់ត្រចៀក៖ ផ្លូវនៅខេត្តកំពតធ្វើជាប់ជាងគេ

ប្រជាពលរដ្ឋអ្នកធ្វើដំណើរកាត់ទឹកដីខេត្តកំពតបាននិយាយស្រដៀងគ្នាថា ផ្លូវជាតិសំខាន់ៗក្នុងខេត្តកំពតខូចខាតស្ទើរគ្រប់កន្លែង ហើយក៏ឃើញក្រុមមន្ត្រីមន្ទីរសាធារណការជួសជុលរាល់ថ្ងៃដែរ ប៉ុន្តែធ្វើខាងមុខ ខូចខាងក្រោយ ។ ធ្វើរាល់ថ្ងៃ ចំណូលក៏បានរាល់ថ្ងៃដែរ ។ ហេតុដូច្នេះហើយបានជាក្រុមមន្ត្រីមន្ទីរសាធារណការខេត្តកំពតអះអាងថា ការធ្វើផ្លូវរាល់ថ្ងៃ គឺជាប្រភពចំណូលដ៏សំខាន់របស់លោកប្រធានមន្ទីរ ។ លោក លឹម ... Read More »

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញដឹកត្រីពីវៀតណាម​ឈ្មោះ តូម សាងគុណសម្បត្តិច្រើនជាងគេ

នៅក្នុងចំណោមក្រុមឈ្មួញរកស៊ីនាំត្រីឆ្តោរ ត្រីរ៉ស់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ គេសង្កេតឃើញថា ឈ្មួញវៀតណាមឈ្មោះ តាន់ វណ្ណា ហៅ តូម ជាអ្នកដែលបានកសាងគុណសម្បត្តិធំធេងក្នុងចំណោមមន្ត្រីរដ្ឋបាលជលផល ពីព្រោះមន្ត្រីរដ្ឋបាលជលផលនិយាយថា បើគ្មានឈ្មួញនាំចូលត្រីពីប្រទេសជិតខាងទេនោះ ប្រជាជនកម្ពុជាគ្មានអ្វីទទួលទានឡើយ ។ ដូច្នេះមានន័យថា បើឈ្មួញវៀតណាមមិននាំត្រីចូលទេ ... Read More »