ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀកៈ​ បែកធ្លាយរឿងស្នងការខេត្តត្បូងឃ្មំុដោះដូរស្នងការរងផែនសេដ្ឋកិច្ចក្នុងភាពមិនប្រក្រតី ស្ងាត់ៗ

ចែករំលែក៖

ខេត្តត្បូងឃ្មុំៈ​ តាមប្រភពព័ត៌មានច្បាស់ការណ៍ពីមន្រ្តីនគរបាលខេត្តត្បូងឃ្មំុនៅថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១៦ បានឲ្យដឹងថាៈ​ លោកស្នងការខេត្ត ម៉ៅ ពៅ បានធ្វើសំណើរទៅថ្នាក់លើ សម្រេចប្តូរភារកិច្ចលោកស្នងការរងទទួលផែនសេដ្ឋកិច្ច ឆាយ សុខា ចេញ ដោយដាក់លោក ផន សុពៅ អត្ថលេខ ០៧២១៨ បច្ចុប្បន្នជាស្នងការរង ទទួលផែនអត្តសញ្ញាណកម្មជំនួសម្តង និងមិនឲ្យសាមីុខ្លួនដឹងនោះឡើយ សូម្បីតែបន្តិច ហើយការផ្លាស់ប្តូរស្នងការរងទាំង២ នឹងធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ផងដែរ ។

ប្រភពបានបង្ហើបឲ្យដឹងថា ការផ្លាស់ប្តូរស្នងការរងខាងលើនេះគឺបង្កប់ដោយភាពមិនប្រកតីយ៉ាងច្រើន​ និងជាមួយគ្នានឹងភាពមិនប្រក្រតីខាងលើនេះដែរ ប្រភព ក៏បានប្រាប់ឲ្យដឹងថា កន្លងមកការដឹកនាំបញ្ជារបស់លោក ស្នងការរូបនេះ គឺមានភាពចម្រូងចម្រាស់ខ្លាំងណាស់ ហើយជាក់ស្តែងអធិការស្រុកក្រុងទាំង៧ រាល់ថ្ងៃនេះ ស្ទើរតែគ្រប់អធិការទាំងអស់ សុទ្ធតែមានសតិអារម្មណ៍នឹងការដឹកនាំបញ្ជារបស់ស្នងការ ម៉ៅ ពៅ នាពេលកន្លងមក ៕​


ចែករំលែក៖