ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានគេជួយសង្រ្គោះដឹកទៅកាន់គ្លីនិកឯកជនភ្លាមៗ បន្ទាប់ពីរថយន្តដឹកខ្សាច់មួយគ្រឿងបុកពេលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវសាធារណៈ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅភូមិព្រែក តាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះមិនស្គាល់ឈ្មោះ និងអាសយដ្ឋានម្នាក់មានអាយុជាង២០ឆ្នាំជិះម៉ូតូសង់កូរ៉េកញ្ចាស់ពណ៌ក្រហមមួយគ្រឿងធ្វើដំណើរតាមបន្តោយផ្លូវជាតិលេខ២ ពីជើងទៅត្បូង ។ លុះជិះមកដល់លចំណុចកើតហេតុ សា្រប់តែមានរថយន្តដឹកដីមួយគ្រឿងម៉ាក ហ៊្វុយហ្សូ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP ១៥១០ ធ្វើដំណើរស្របទិសគ្នាមកពីក្រោយ រួចជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល រងរបួសធ្ងន់តែម្តង ។បន្ទាប់មកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនចាក់អង្រែលើដឹកទៅ សង្គ្រោះផងដែរ ឯអ្នកបើកបររថយន្តគេចខ្លួនបាត់ ។
ចំណែករថយន្តបង្កនិង ម៉ូតូជនរងគ្រោះ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរខណ្ឌ មានជ័យដើម្បីដោះស្រាយតាមក្រោយ ៕ ប្រាថ្នា
សូមអានបន្ត ៖ ខ្សឹបដាក់ត្រចៀកៈ បែកធ្លាយរឿងស្នងការខេត្តត្បូងឃ្មំុដោះដូរស្នងការរងផែនសេដ្ឋកិច្ចក្នុងភាពមិនប្រក្រតី ស្ងាត់ៗ