ព័ត៌មានទាន់ហេតុការណ៍៖

កុមារ៦០០នាក់ក្នុងខេត្តកំពង់ស្ពឺ បានសន្យាថានឹងខិតខំប្រឹងប្រែងរៀនសូត្រជាមួយនឹងជំនួយសម្ភារៈសិក្សាពីណាហ្គាវើលបេះដូងសប្បុរស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ថ្ងៃទី ០២កញ្ញា ២០១៦ ៖ នៅថ្ងៃទី ២០ សីហា ២០១៦ តំណាងមកពីណាហ្គាវើលបេះដូងសប្បុរស ដឹកនាំដោយ លោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលបានមកកាន់ខេត្តកំពង់ស្ពឺដើម្បីចែកជួននូវសម្ភារៈសិក្សាដល់កុមារក្រីក្រ និងកុមារកំព្រានៅសាលាបឋមសិក្សាអង្គតាម៉ៅ និងសាលាបឋមសិក្សាកន្ទួត ស្ថិតក្នុងស្រុកសំរោងទង។ សម្ភារៈសិក្សាដែលបានចែកជូនដល់កុមារនៅពេលនោះរួមមាន សៀវភៅសរសេរ ប៊ិច និងកាតាប។

លោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើល បានមានប្រសាសន៍ថា “ខ្ញុំកើតនៅក្នុងគ្រួសារក្រីក្រ។ គ្រូរបស់ខ្ញុំបានប្រាប់ខ្ញុំថា មានវិធីសាស្រ្តតែមួយគត់ដែលអាចនឹងផ្លាស់ប្តូរជោគវាសនារបស់ខ្ញុំបាននោះគឺតាមរយៈការអប់រំ។ តាំងពីពេលនោះមក ខ្ញុំបានខិតខំប្រឹងប្រែងរៀនសូត្រជាងមិត្តរួមសាលារបស់ខ្ញុំ ហើយនៅទីបំផុតខ្ញុំទទួលបានជោគជ័យលើការប្រឡងដោយទទួលបានពិន្ទុល្អ ហើយដោយទទួលបានអាហារូបករណ៍ ខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់។ យើងដឹងថាតើសម្ភារៈសិក្សាទាំងនេះ គឺមានសារសំខាន់យ៉ាងណាសម្រាប់កុមារក្រីក្រ និងកុមារកំព្រា។ យើងបាននិងកំពុងចែកសម្ភារៈសិក្សាទាំងនេះដល់កុមារជាង ១០៣.០០០ នាក់ នៅក្នុងខេត្តជាង ១០។យើងសង្ឃឹមថា សម្ភារៈសិក្សាទាំងនេះនឹងលើកទឹកចិត្តកុមារឲ្យខិតខំរៀនសូត្រជាងមុនដើម្បីអនាគតរបស់ប្រទេសជាតិ និងអនាគតរបស់ពួកគេផ្ទាល់។ សូមកុំបោះបង់ចោលនូវការសិក្សារបស់ខ្លួន បើទោះបីជាយើងជួបប្រទះនូវការលំបាកយ៉ាងណាក៏ដោយ” ។

លោកស្រី ឌៀប ចាន់រី នាយិកាសាលាបឋមសិក្សាអង្គតាម៉ៅមានប្រសាសន៍ថា “តាំងពីមានវត្តមានរបស់ណាហ្គាវើលបេះដូងសប្បុរសមក កុមារដែលមិនបានចូលរៀនទៀងទាត់ ឥឡូវបានមករៀនទៀងទាត់ ហើយកុមារដែលធ្លាប់រៀនខ្សោយ មានទឹកចិត្តខិតខំរៀនសូត្រជាងមុនដើម្បីទទួលបានរង្វាន់ជាច្រើនដូចជា កាតាប សៀវភៅរឿង សៀវភៅសរសេរ កាបូបដាក់ប៊ិចខ្មៅដៃ និងប៊ិចពីណាហ្គាវើលបេះដូងសប្បុរស។ រង្វាន់ទាំងនេះបានបង្កើតនូវការប្រកួតប្រជែងដ៏ល្អមួយក្នុងចំណោមកុមារទាំងនេះដើម្បីឲ្យពួកគេក្លាយជាសិក្សពូកែនៅក្នុងថ្នាក់។ តាងនាមឲ្យសិស្សានុសិស្ស ឳពុកម្តាយសិស្ស និងលោកគ្រូអ្នកគ្រូ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ណាហ្គាវើលបេះដូងសប្បុរសចំពោះការចូលរួមចំណែករបស់ពួកគេសម្រាប់សហគមន៍របស់យើង”។

កញ្ញាថៃ ពុទ្ធាវីនិស្សិតកម្មសិក្សារបស់ណាហ្គាវើលដែលបានចូលរួមក្នុងការចែកសម្ភារៈសិក្សានេះ បាននិយាយថា “ខ្ញុំមានអារម្មណ៍រំភើបណាស់ដែលបានចូលរួមក្នុងកម្មវិធីនេះ ពីព្រោះកម្មវិធីនេះគឺជាការចូលរួមចំណែកដ៏ល្អប្រសើរមួយក្នុងសង្គមរបស់យើង។ ខ្ញុំស្រឡាញ់ចូលចិត្តធ្វើការងារមនុស្សធម៌នេះណាស់។ ក្នុងនាមជានិស្សិតកម្មសិក្សា ខ្ញុំមានមោទនភាពណាស់ដែលក្លាយជាផ្នែកមួយនៃសកម្មភាពការងារសង្គមរបស់ណាហ្គាវើលដែលរៀបចំដោយណាហ្គាវើលបេះដូងសប្បុរស។ ខ្ញុំមកពីគ្រួសារក្រីក្រ ហើយខ្ញុំសង្ឃឹមថាកុមារទាំងអស់នឹងមិនឆ្លងកាត់នូវការលំបាក និងបទពិសោធន៍ដូចរូបខ្ញុំទេក្នុងការតស៊ូសិក្សារៀនសូត្ររបស់ពួកគេ”។

លោក ទូច សាមិត្ត នាយកសាលាបឋមសិក្សាកន្ទួតមានប្រសាសន៍ថា “ណាហ្គាវើលបេះដូងសប្បុរស លើកទឹកចិត្តកុមារឲ្យក្លាយជាសិស្សឆ្នើមនិងផ្តល់ឲ្យកុមារនូវសម្ភារៈចាំបាច់ និងរង្វាន់ជាច្រើនដល់កុមារដែលទទួលបានពិន្ទុល្អប្រសើរ។ការលើកទឹកចិត្តនេះបានជំរុញលើកទឹកចិត្តកុមារមួយចំនួនដែលបានបោះបង់ការសិក្សាហើយវិលត្រឡប់មករៀនវិញ។ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ កុមារមួយចំនួនក្នុងចំណោមកុមារទាំងនេះ ទទួលបានលទ្ធផលល្អប្រសើរក្នុងការសិក្សារបស់ពួកគេ”។
លោកបានបន្ថែមទៀតថា “រហូតមកដល់បច្ចុប្បន្ននេះ ណាហ្គាវើលបេះដូងសប្បុរសបានមកសួរសុខទុក្ខយើង ៤ លើកមកហើយ ហើយបានផ្តល់ឲ្យកុមារ និងសាលារៀនរបស់យើងនូវសៀវភៅសរសេរ សៀវភៅរឿង ប៊ិច និងកាតាប។ បន្ថែមពីលើនេះទៀត ណាហ្គាវើលបេះដូងសប្បុរសបានរៀបចំផងដែរនូវសកម្មភាពអប់រំជាច្រើនដូចជា ការប្រកួតប្រជែងគូរគំនូរ និងការប្រកួតប្រជែងប្រកបពាក្យភាសាអង់គ្លេស។ ជាមួយកិច្ចខិតខំប្រឹងប្រែងដែលបានរៀបចំឡើងដោយណាហ្គាវើលបេះដូងសប្បុរស វាបានផ្តល់នូវឱកាសជាច្រើនសម្រាប់កុមារក្រីក្រដើម្បីបន្តការសិក្សារបស់ពួកគេដូចកុមារដទៃដែរ។ យើងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់ណាហ្គាវើលបេះដូងសប្បុរសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ហើយសូមជូនពរពួកគេឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ច” ៕ ស ដារ៉ា

អំពីណាហ្គាវើល®
ប្រជុំស្រស់ស្រូបអាហារលម្ហែជប់លៀងនិងលេងកម្សាន្តនៅណាហ្គាវើល មណ្ឌលកម្សាន្តគ្មានដែនកំណត់ល្អផ្តាច់គេ!
ស្ថិតនៅតាមដងទន្លេមេគង្គ និងទន្លេសាបដែលមានទេសភាពស្រស់ត្រកាលគួរឲ្យចាប់អារម្មណ៍គឺណាហ្គាវើលដែលជាទីតាំងអត្តសញ្ញាណនៃរាជធានីភ្នំពេញ។ ណាហ្គាវើល មានទីតាំងស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រនៅក្នុងរាជធានីភ្នំពេញដែលជាទីក្រុងមានប្រវត្តិសាស្រ្តដ៏សម្បូរបែប។ យោងតាមរឿងព្រេងនិទានឈ្មោះ “ណាហ្គាវើល” នេះជាឈ្មោះដែលយកតាមរឿងព្រេងបុរាណអំពីនាគស្តេចនាគមួយដែលមានក្បាលចំនួន៧។ស្តេចនាគនេះ ត្រូវបានគេជឿថារស់នៅក្នុងទន្លេនេះដើម្បីការពារច្រកចូលមកកាន់រាជធានីភ្នំពេញ។យោងតាមរឿងតំណាលគេអាចមើលឃើញស្តេចនាគនេះបង្ហាញខ្លួនខណៈពេលដែលមានឥន្ទធនូប៉ុណ្ណោះ។ដូចនេះបានជាទិដ្ឋភាពនេះ ត្រូវបានគេចាត់ទុកថាជាទិដ្ឋភាពដ៏មានឫទ្ធិអស្ចារ្យមួយ។ប្រដូចទៅនឹងថូមាសនៅចុងនៃឥន្ទធនូណាហ្គាវើលត្រូវបានប្រៀបប្រដូចទៅនឹងនិមិត្តសញ្ញានៃការចាប់ផ្តើមថ្មី និងភាពសម្បូររុងរឿង។

ណាហ្គាវើលបានទាក់ទាញនូវទេសចរជាច្រើនរួមមានទាំងទេសចរស្វែងរកការសម្រាកលម្ហែ ទេសចរផ្សងព្រេង និងទេសចរស្វែងរកការកម្សាន្តសម្បាយជាដើម។ ណាហ្គាវើលភ្នំពេញជាសណ្ឋាគារនិងមណ្ឌលកម្សាន្តចម្រុះដំបូងគេនិងល្អបំផុតនៅព្រះរាជាណាចក្រកម្ពុជាដែលកំពុងតែអភិវឌ្ឍយ៉ាងលឿនហើយណាហ្គាវើលភ្នំពេញមានម្ចាស់ជាក្រុមហ៊ុនណាហ្គាខបដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង។ ណាហ្គាវើល មានទំហំផ្ទៃដីសរុបជាង ១ លានហ្វីតការ៉េដែលមានបន្ទប់ប្រភេទស្វីត និងដឺលុចជាង៧០០ បន្ទប់មណ្ឌលស្ប៉ាដ៏ធំទូលាយប្រកបដោយផាសុកភាពហាងលក់ទំនិញភោជនីយដ្ឋាន និងបានីយដ្ឋានចំនួន១៤ សេវាកំសាន្តសម្បូរបែប ព្រមទាំងមានសាលប្រជុំបំពាក់ទៅដោយបរិក្ខារទំនើបៗនិងជាសណ្ឋាគារដែលមានសាលសន្និសីទធំជាងគេក្នុងចំណោមសណ្ឋាគារធំៗក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាចទទួលប្រតិភូច្រើនជាង ១.០០០ នាក់។

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបថត សូមទាក់ទង ៖
សម្រាប់ភាសាអង់គ្លេស
Ms. Samphy Lenain
មុខដំណែង ៖ Senior Executive, Marketing Communications Department
ទូរស័ព្ទ ៖ (+៨៥៥)១៥ ៨៨ ២២ ៣៧
អ៊ីម៉ែល ៖ samphylenain@nagaworld.com

សម្រាប់ភាសាខ្មែរ
កញ្ញា ភោគ សូលីនដា
មុខដំណែង ៖Brand Executive, Marketing Communications Department
ទូរស័ព្ទ ៖ (+៨៥៥) ១៥ ៨៨ ៩៩ ០៦
អ៊ីម៉ែល ៖ phouksolinda@nagaworld.com

P2 JPG

P1 JPG


ចែករំលែក៖