ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងប្រហារជីវិតមន្ត្រីជាន់ខ្ពស់ពីររូបដោយកាំភ្លើងការពារដែនអាកាស

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចេញបញ្ជាឲ្យប្រហារជីវិតជាសាធារណៈដល់មន្ត្រីជាន់ខ្ពស់ពីររូបនៅក្នុងប្រទេសនេះ ដើម្បីជាការគំរាមដល់មន្ត្រីដទៃទៀត ។

សារព័ត៌មាន Korea Joongang Daily នៅថ្ងៃទី៣០ ខែសីហា បានប្រកាសថា មន្ត្រីពីររូប ដែលបានកាត់ទោសប្រហារជីវិតនោះគឺអតីតរដ្ឋមន្ត្រីក្រសួងកសិកម្មលោក Hwang Min និងលោក RI Yong-Jin ដែលជាមន្ត្រីជាន់ខ្ពស់មានតំណែងស្មើរដ្ឋមន្ត្រីក្រសួងអប់រំកូរ៉េខាងជើង ។

ប្រភពព័ត៌មានបានឲ្យដឹងថា «ខ្ញុំទទួលបានព័ត៌មានថា រដ្ឋមន្ត្រីនៅក្នុងក្រសួងកសិកម្ម និងអប់រំត្រូវបានកាត់ទោសប្រហារជីវិត្តជាសាធារណៈ តាមការបញ្ជាររបស់លោកគីម ជុងអ៊ុន » ។ ការប្រហារជីវិតជាសាធារណៈនោះធ្វើឡើងដោយកាំភ្លើងធំការពារដែនអាកាសនៅទីក្រុងព្យុងយ៉ាង ។ ប្រសិនបើព័ត៌មានខាងលើគឺជាការពិតគឺជាការប្រហារជីវិតដំបូងដែលចេញបបញ្ជាដោយលោកគីម ជុងអ៊ុន ចំពោះមន្ត្រីរដ្ឋាភិបាល ។

ប្រភពព័ត៌មានបានឲ្យដឹងថា លោក Hwant Min ត្រូវបានកាត់ទោសប្រហារជីវិត ដោយសារតែលោកមានគោលនយោបាយត្រូវបានគេចាត់ទុកថា ប្រឆាំងនឹងមេដឹកនាំគីម ជុងអ៊ុន ។ ប៉ុន្តែគេមិនបានដឹងថា គោលនយោបាយអ្វីនោះឡើយ ទើបអាចប្រហារជីវិត្ត ។ អ្នកដែលប្រហារជីវិតអាចជាប់ទោសក្បត់ជាតិ និងមេដឹកនាំ ។

សូមបញ្ចាក់ផងដែរថា តំណែងរបស់ លោក Hwang Min ត្រូវបានជំនួសដោយលោក Ko In Ho នៅក្នុងកិច្ចប្រជុំសភាកាលពីខែមិថុនា កន្លងមក មុនពេលលោកត្រូវបានកាត់ទោសប្រហារជីវិត ៕ ម៉ែវ សាធី

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដ៏មានអំណាចបំផុត

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដ៏មានអំណាចបំផុត

សូមអានបន្ត ៖ កុមារ៦០០នាក់ក្នុងខេត្តកំពង់ស្ពឺ បានសន្យាថានឹងខិតខំប្រឹងប្រែងរៀនសូត្រជាមួយនឹងជំនួយសម្ភារៈសិក្សាពីណាហ្គាវើលបេះដូងសប្បុរស


ចែករំលែក៖