ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តល្បឿនលឿនដូចហោះជ្រុលទៅបុកម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់២នាក់នៅស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ រថយន្តសាំងយ៉ុងដឹកអ្នកដំណើរ១គ្រឿង បើកក្នុងល្បឿនលឿនដូចហោះ ជ្រុលទៅបុកម៉ូតូ១គ្រឿងបណ្តាលឲ្យរងរបួសធ្ងន់មនុស្ស២នាក់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវប្រសព្វ ភូមិត្រពាំងព្រីង សង្កាត់-ក្រុង ខេត្តស្ទឹងត្រែង ។

ប្រភពរាយការណ៍ថា មុននឹងកើតហេតុ រថយន្តសាំងយ៉ុងដឹកអ្នកដំណើរ១គ្រឿង ពណ៌ស្លែ ពាក់ស្លាក់លេខ ពោធិ៍សាត់ 2A 1011 បើកពីលិចទៅកើត ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ក៏បុកជាមួយម៉ូតូ ឌ្រីម សង់ សេ ១២៥ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាក់លេខ ភ្នំពេញ 1CC 8025 ទិសដៅពីជើងទៅត្បូង បញ្ច្រាសទិសគ្នា ពេញទំហឹងបណ្តាល ឲ្យ ប្តីប្រពន្ធ២នាក់ រងរបួសធ្ងន់ ។

សេចក្តីរាយការណ៍បញ្ជាក់ថា ជនរងគ្រោះជាប្តីបែកលលាដ៍ក្បាល និងបាក់ជើងឆ្វេងមួយចំហៀង ឈ្មោះ កន នឿន អាយុ៦២ឆ្នាំ ចំណែកឯប្រពន្ធវិញ រងរបួសបាក់ភ្លៅមួយចំហៀងខាងស្តាំ មានឈ្មោះ ហឺយ យឿម អាយុ៦២ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

ជនរងគ្រោះត្រូវដឹកយកទៅសង្រ្គោះនៅ មន្ទីរពេទ្យយោធាភូមិភាគ១ម្នាក់(ប្រពន្ធ) និងម្នាក់ទៀត (ប្តី)យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ។ រីឯរថយន្តបង្ក និងម៉ូតូជនរងគ្រោះក្រោយសមត្ថកិច្ច វាស់វែងរួចហើយ បាននាំយកទៅរក្សាទុកនៅស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ សុផាត
7

6

5

4

3

2

1

77


ចែករំលែក៖