ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក

ខ្សឹបដាក់ត្រចៀក៖ ប្រធាន​រតនាគារ​ខេត្តកំពត​ទើប​ឡើង​ថ្មី ធុំក្លិនមិនស្រួល

ចាប់តាំងពី​ទទួល​ការតែងតាំង​ជា​ប្រធាន​រតនាគារ​ខេត្តកំពត លោក ដែក ទីវ​ណ្ណោ បាន​ពង្រីក​អំណាច់ នឹង​ប្រព្រឹត្ត​អំពើពុករលួយ តាមរយៈ​ទាមទារ​សេវា​ទឹកតែ ពី​បណ្ដា​ក្រុមហ៊ុន នឹង​មន្ទីរ​ជុំវិញ​ខេត្តកំពត ក្នុងតម្លៃ​ខ្ពស់ នៅពេល​ក្រុមហ៊ុន នឹង តំណាង​មន្ទីរ និមួយៗ កាន់​ឯកសារ​ឆ្លង​រតនាគារ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ជញ្ជីងថ្លឹងរថយន្តមុខសាលាស្រុកអង្គស្នួលយកតែលុយ

ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤បានរិះគន់មន្ត្រីដែលឈរជើង ត្រង់ចំណុចទីតាំងស្ថានីយជញ្ជីងអង្គស្នួល ខេត្តកណ្តាល ស្ថិតនៅមុខសាលាស្រុកអង្គ ស្នួលថា មិនបានយកចិត្តទុកដាក់ក្នុងការផាកពិន័យ ឬមានវិធានការផ្លូវច្បាប់ទៅរថយន្ត ដឹកល្មើសច្បាប់ឡើយ។ ជារៀងរាល់ថ្ងៃតែងតែសង្កេតឃើញអ្នកបើកបរចុះបង់លុយ រួចឆ្លងកាត់យ៉ាងរលួនទោះបីដឹកផ្ទុកលើទម្ងន់កំណត់ក៏ដោយនោះ ។ ប្រភពបានឱ្យដឹងថា សកម្មភាពរបស់កម្លាំងចម្រុះក្រោមការគ្រប់គ្រងរួមរបស់មន្ត្រី សាធារណការ និងដឹកជញ្ជូនមិនបានធ្វើការងារអ្វីក្រៅពីប្រមូលលុយពីរថយន្តដឹកដី ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេគយខេត្តកំពតជិះសេះលែងដៃ

មកដល់ពេលនេះ​អំពើពុករលួយ​របស់លោក ហេង សំបូរ មេ​គយ​ខេត្តកំពត ក្នុងការ​បើកដៃ​ឲ្យ ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​ព្រែក​ចាក ច្រក​តន់​ហន់ និង​តាម​ដែនសមុទ្រ​យ៉ាង​ពេញបន្ទុក គឺជា​រឿង​មិនអាច​បិទបាំង​បាន​តទៅ​ទៀតឡើយ​។ ​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​មេ​គយ​ខេត្តកំពត គឺ​លោក ហេង សំបូរ ... Read More »

ខ្សឹបដាក់ត្រចៀក នាយខណ្ឌរដ្ឋបាលជលផលកោះកុងគ្រប់ទឹកនឹងបទល្មើសនេសាទសមុទ្រ

ទូកនេសាទវៀតណាម និងថៃចូលមកនេសាទក្នុងដែននេសាទសមុទ្រខ្មែរ ភូមិសាស្ត្រ ខេត្តកោះកុង សុទ្ធតែត្រូវបង់ប្រាក់ដាក់ខែឲ្យលោកនាយខណ្ឌរដ្ឋបាលជលផលកោះកុង ឡាង គិរី គ្រប់ក្បាលទូកទាំងអស់ ។ ក្រៅពីបង់លុយដាក់ខែ ក៏មានការបង់សេវាផ្សេងៗទៀតទៅតាមការទាមទាររបស់លោកនាយខណ្ឌ ។ បទល្មើសនៅដែនសមុទ្រ គឺជារឿងដ៏ស្ងៀមស្ងាត់ ដែលនាយខណ្ឌរដ្ឋបាលជលផលកោះកុងប្រមូលប្រាក់បានយ៉ាងស្រួល ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោកឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលលេខ៨ និងជាមេកុងត្រូលជជុះ

ប្រជាពលរដ្ឋនៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យមានការព្រួយបារម្ភយ៉ាងខ្លាំងក្រោយពេលពួកគាត់បានប្រទះឃើញកងកម្លាំងយោធាពាក់ឯកសណ្ឋានរូបសេះហោះតំណាងឲ្យកងពលលេខ៨ប្រដាប់ដោយកាំភ្លើងអាកាស្វាយបត់មួយដើមចេញស្ទាក់ឃាត់រថយន្ដគ្រប់ប្រភេទយ៉ាងអនាធិបតេយ្យ ។ ប្រជាពលរដ្ឋម្នាក់បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ រូប គាត់មានការភិតភ័យស្ទើរលស់ព្រលឹងនៅពេលដែលមានមន្រ្ដីយោធាម្នាក់បម្រើការនៅអង្គភាពកងពលតូចលេខ៨បានប្រើប្រាស់កាំភ្លើងអាកាស្វាយបត់ចេញមកស្ទាក់ រថយន្ដរបស់គាត់ទាំងកំរោលនឹកស្មានថាជាអំពើចោរកម្ម ឬប៉ុនប៉ងមនុស្សឃាត និង រឿងហេតុផ្សេងៗទៀតបានកើតឡើងមកលើរូបគាត់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ក្លិបស្នូកឃ័រនិងបាល់ទះ J&T លួចបង្កប់ល្បែងច្រើនប្រភេទ

ប្រជាពលរដ្ឋបានលួចបង្ហើបថា ល្បែងស្ទើរគ្រប់ប្រភេទដុះស្លែយ៉ាងធំមួយកំពុង ទាក់ទាញអតិថិជនយ៉ាងពពាក់ពពូនចូលទៅលេងដោយសេរីយ៉ាងសប្បាយ និងលេងជារៀងរាល់យប់ថ្ងៃដែលមានទីតាំងក្នុងក្លិបស្នូកឃ័រ និងកីឡាបាល់ទះ J&T ស្ថិតនៅខាងជើងរង្វង់មូលកាំកូស៊ីធីប្រហែល៥០ម៉ែត្រ ក្នុងភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ប្រភពបានបង្ហើបឲ្យដឹងថា ទីតាំងវង់ល្បែងនេះបើយើងក្រឡេកមើលពីចម្ងាយ វាគ្រាន់តែជាក្លិបតារាងវាយបាល់ទះប្រភេទកីឡាមួយប៉ុណ្ណោះប៉ុន្តែធាតុពិតនៅខាង ... Read More »

ខ្សឹបដាក់ត្រចៀក៖ ជា ពៅកំពុងសម្រុកប្រមូលទិញឈើធ្នង់

នៅទូទាំងខេត្តពោធិ៍សាត់ នរណាក៏គេដឹងថា បុរសឈ្មោះជា ពៅ គឺជាឈ្មួញរកស៊ីឈើប្រណីតដ៏ធំនៅតំបន់នោះ ។ ជាធម្មតា ឈ្មួញរកស៊ីតែងតែមានល្បិច រីឯល្បិចរបស់ឈ្មួញ ជា ពៅ កំពុងត្រូវបានថៅកែធំៗ ដែលជាអ្នកទម្លាក់លុយឲ្យវិនិយោគការរកស៊ីឈើនោះដកសេចក្តីទុកចិត្តខ្លះៗ ក៏ព្រោះតែជា ពៅ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ការដ្ឋានបូមខ្សាច់របស់ឈ្មួញរស់ ចិន្តា ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋក្នុងក្រុងក្រចេះ

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិអណ្តែងដូន សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះជាង២០គ្រួសារបានឲ្យដឹងថា អាជីវកម្មបូមខ្សាច់របស់ឈ្មួញឈ្មោះ រស់ ចិន្តា នៅចំណុចដីឡូត៍មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះកំពុងធ្វើឲ្យប៉ះ ពាល់ដល់បរិស្ថានធម្មជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងពេញ បន្ទុក ។ ប្រជាពលរដ្ឋសង្ស័យថា ប្រធានមន្ទីររ៉ែ ... Read More »

ខ្សឹបដាក់ត្រចៀក៖ សមត្ថកិច្ចខេត្តពោធិ៍សាត់ មិនដែលហ៊ានប៉ះពាល់ឈ្មួញឈើធំៗ

ចាប់តាំងពីខែខែមករា ដើមឆ្នាំ២០១៧ រហូតមកដល់ពេលនេះសមត្ថកិច្ចក្នុងខេត្តពោធិ៍សាត់ បង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង ជាច្រើនករណី ហើយរឹបអូសឈើជាវត្ថុតាងសរុបរាប់ពាន់ម៉ែត្រគូប ប៉ុន្តែជាក់ស្តែងបទល្មើស កាប់ឈើនិងដឹកជញ្ជូនឈើចេញពីស្រុកវាលវែងនិងស្រុកភ្នំក្រវាញ នៅតែកើតឡើងយ៉ាង ពេញបន្ទុកដដែល។ ទាក់ទងនឹងបញ្ហានេះប្រជាពលរដ្ឋនិងសកម្មជនព្រៃឈើបានលើកឡើង ថាលការបង្ក្រាបបទល្មើសព្រៃឈលក្នុងខេត្តពោធិ៍សាត់ គ្រាន់តែធ្វើឡើងឲ្យល្អមើលប៉ុណ្ណោះ ព្រោះឈ្មួញធំៗដែលមានខ្នងបង្អែករឹងមាំដូចជាឈ្មួញឈ្មោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យលោក អឹុម សាវរិទ្ធ ជាប់ពាក់ព័ន្ធជំនួញឈើខុសច្បាប់

មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យរិះគន់ថា ចាប់តាំងពីលោក អឹុម សាវរិទ្ធ មកកាន់តំណែងជានាយខណ្ឌរដ្ឋបានព្រៃឈើខេត្តនេះគឺជំនួញឈើគ្រញូង ខុសច្បាប់នៅតែបន្តកើតឡើងយ៉ាងពេញបន្ទុក ព្រោះឈ្មួញឈ្មោះ ង្វៀង ធីម៉ៃ ហៅ យាយម៉ាយ និងឈ្មួញខ្មែរឈ្មោះ មករា នៅតែបន្តប្រមូលទិញឈើគ្រញូង ស្តុកឈើ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ពលរដ្ឋខេត្តពោធិ៍សាត់ផ្សងគ្រោះថ្នាក់ចូលកាប់ឈើដោយសារឈ្មួញ ជា ពៅ

ប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ នរណាក៏ស្គាល់ឈ្មោះ ជា ពៅ ឈ្មួញរកស៊ីឈើដ៏ធំ ដែលមានទីលំនៅភូមិអណ្តូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាននោះដែរ ។ ក្រៅពីជាឈ្មួញដែលចាំទិញឈើពីប្រជាពលរដ្ឋចូលព្រៃ ជា ពៅ ក៏ជាអ្នកញុះញង់ឲ្យប្រជាពលរដ្ឋខ្មែរឆ្លងដែនចូលទឹកដីថៃ ដើម្បីកាប់ឈើលក់ឲ្យខ្លួននោះដែរ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ នៅតែបន្តប្រព្រឹត្តអំពើពុករលួយ

រហូតមកដល់ពេលនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់ចាត់វិធានការលើលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំនៅឡើយទេ ហេតុនេះហើយ ទើបលោក ជូ កុល្លា ... Read More »

ខ្សឹបដាក់ត្រចៀក ៖ ច្រកអូរយ៉ាដាវនៅតែចេញឈើល្មើសច្បាប់ ឆ្លងទៅវៀតណាម

អាចនិយាយបានថា អសមត្ថភាពក្នុងការបង្ក្រាបការដឹកជញ្ជូនឈើឆ្លងដែនល្មើសច្បាប់ចេញទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិអូរយ៉ាដាវ ដោយអាជ្ញាធរខេត្ត សមត្ថកិច្ចជាច្រើនស្ថាប័ន និងជំនាញរដ្ឋបាលព្រៃឈើ ជាពិសេសសមត្ថកិច្ចប្រចាំច្រក នេះតែម្តង ។ ឬក៏អស់លោកទាំងនោះកំពុងទទួលបាននូវផលប្រយោជន៍ពីការដឹក ជញ្ជូនឈើល្មើសច្បាប់ រហូតដល់ពលរដ្ឋសាមញ្ញៗនិយាយដោយចំអកមិនសំចៃ មាត់ថា “គ្មានសមត្ថកិច្ចមកពីក្រហែងមេឃណា ដែលអាចលុបបំបាត់បទល្មើសដឹក ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញធុំក្លិនមិនស្រួល

មន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញក្នុងរយៈពេលជាច្រើនឆ្នាំមកនេះបានកើត មានរឿងអាស្រូវពុករលួយដ៏ធ្ងន់ធ្ងរដោយមានការបំប៉ោងតួលេខចំណាយលើផ្នែក ថែទាំ ជួសជុលផ្លូវលំ និងជួសជុលអណ្ដូងស្នប់ ព្រមទាំងការចំណាយលើផ្នែកថែទាំ អគារមន្ទីររួមទាំងការចំណាយមិនប្រក្រតីជាច្រើនទៀត ។ អំពើពុករលួយទាំងនេះត្រូវបានគេដឹងផ្ដើមចេញពីការត្រូវរ៉ូវគ្នារវាងលោកប្រធាន មន្ទីរ គឹម វិបុល នឹងលោកប្រធានការិយាល័យគណនេយ្យ សំ រដ្ឋា ... Read More »

ខ្សឹបដាក់ត្រចៀក ៖ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ភ្នំពេញធុំក្លិនមិនស្រួល

មន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញក្នុងរយៈពេលជាច្រើនឆ្នាំមកនេះបានកើតមានរឿងអាស្រូវពុករលួយដ៏ធ្ងន់ធ្ងរ ដោយមានការបំប៉ោងតួលេខចំណាយ លើផ្នែកថែទាំ និងជួសជុលផ្លូវលំ ការថែទាំ និងជួសជុលអណ្ដូងស្នប់ ព្រមទាំងការចំណាយលើផ្នែកថែទាំអគារមន្ទីររួមទាំងការចំណាយមិនប្រក្រតីជាច្រើនទៀត។ អំពើពុករលួយទាំងនេះត្រូវបានគេដឹងផ្ដើមចេញពីការត្រូវរ៉ូវគ្នារវាងលោកប្រធានមន្ទីរ គឹម វិបុល នឹងលោកប្រធានការិយាល័យគណនេយ្យ សំ រដ្ឋា តាំងពីលោក សំ ... Read More »

ខ្សឹបដាក់ត្រចៀក៖ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពតធុំក្លិនមិនស្រួល

សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពតក្រោមការដឹកនាំដោយលោក ឈុន សំណាង សព្វថ្ងៃកំពុងកើតមានអំពើពុករលួយនិងបក្ខពួកនិយមធ្ងន់ធ្ងរធ្វើឲ្យមន្ត្រីដែល គ្មានបក្ខពួកកើតការក្ដៅក្រហាយតែមិនហ៊ានចេញតវ៉ាខ្លាចបែកមាត់និងត្រូវព្រនង់។ ប្រភពបានឲ្យដឹងថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពតគឺកើតមានអំពើពុករលួយច្រើនករណីពាក់ព័ន្ធនឹងការកិបកេងថវិកា ចំណាយរដ្ឋរបស់សាលាដូចជា កិបកេងថវិកាថែទាំ និងជួសជុលសាលា ការចំណាយ ផ្នែកសម្ភាររដ្ឋបាល និងឧបករណ៍បច្ចេកទេសដែលក្នុងមួយឆ្នាំៗសាលាបានបាត់បង់ ថវិកាជាតិមិនតិចជាង២០០លានរៀល លើប្រាក់ចំណាយទាំងអស់បូកសរុបជាង ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេយោធាស្រុកគិរីវង់ដាក់កុងត្រូលជជុះយកលុយពីរថយន្តដឹកស្រូវ

ប្រជាពលរដ្ឋខេត្តតាកែវដែលថ្មីៗនេះបានត្អូញត្អែរពីគ្មានទីផ្សារស្រូវដែលត្រូវ ឈ្មួញក្រឡុកតម្លៃតាមអំពើចិត្តនោះបានបញ្ជាក់ថា ពួកគាត់មានការលំបាកកាន់តែ ខ្លាំងឡើងៗមួយកម្រិតទៀត ព្រោះពេលដឹកស្រូវទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាម នៅព្រំដែនត្រូវចំណាយច្រើនលើការដឹកជញ្ជូន ពិសេសមានមន្រ្តីយោធាគាបយក លុយពីពួកគាត់ដោយប្រើរូបភាពជាប៉ុស្តិ៍ត្រួតពិនិត្យផ្សេងៗ ។ ប្រជាពលរដ្ឋស្រុកគិរីវង់ដែលដឹកស្រូវយកទៅលក់នៅព្រំដែនវៀតណាម និងដឹក ទំនិញពីវៀតណាមយកមកលក់នៅប្រទេសកម្ពុជាបានបញ្ជាក់ថា មេបញ្ជាការតំបន់ ប្រតិបត្តិការផ្នែកសឹករងស្រុកគីរីវង់ ខេត្តតាកែវលោកវរសេនីយ៍ត្រី ... Read More »

ខ្សឹបដាក់ត្រចៀក៖ ក្រុមហ៊ុនសន្តិសុខម៉ាស្ទ័រប្រឺហ្វេសិនណល សីុឃ្យួរឹធីខូអិលធីឌីបោកប្រាស់យកលុយយាមកាមបុរីឃិតឈឿន?

ប្រជាពលរដ្ឋរស់នៅក្នុងបុរីឃិតឈឿនដែលមានទីតាំងក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខមិនតិចជា១០០គ្រួសារបានចាញ់បោកក្រុមហ៊ុនសន្តិសុខម៉ាស្ទ័រ ប្រឺហ្វេសិន ណល សីុឃ្យួរឹធីខូអិលធីឌី (MPS) ដែលមានទីតាំងស្ថិតនៅភូមិគោក្លាង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខក្នុងមួយគ្រួសារៗមិនតិចជាង៣មឺុនរៀល ដែលក្រុមហ៊ុននេះធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋ រស់នៅក្នុងបុរីខាងលើ។ ក្នុងការធានាដាក់កម្លាំងសន្តិសុខការពារសណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងបុរីទាំងមូលដោយមិនឲ្យមានក្រុមចោរលួច ... Read More »

ខ្សឹបដាក់ត្រចៀក៖ ទំនិញគ្មានគុណភាពនៅតែនាំចូលដោយសារលោក ម៉ក់ ពេជ្ជរិទ្ធ

ថ្មីៗនេះលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលក្រសួង ពាណិជ្ជកម្មកំពុងត្រូវបានមន្ត្រីតូចតាចនៅក្រោមឱវាទបើកកាយពីរឿងអាស្រូវពុក រលួយប្រមូលលុយតាមគ្រប់រូបភាពដើម្បីយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម។ ដោយសារតែអំពើពុករលួយរបស់លោក ម៉ក់ ពេជ្ជរិទ្ធ នោះហើយទើបឈ្មួញ ខិលខូចអាចនាំទំនិញខូចគុណភាព ទំនិញហួសកាលកំណត់ប្រើប្រាស់ និងចំណី អាហារមានផ្ទុកសារធាតុគីមីមកលក់ចែកចាយពេញទីផ្សារប្រទេសកម្ពុជា ហើយកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ជា ពៅ ឈ្មួញរកស៊ីឈើប្រណីតធំជាងគេនៅខេត្តពោធិ៍សាត់

គេខ្សឹបថា បើទោះបីជា មានការបង្ក្រាបដោយតឹងតែងចំពោះការដឹកជញ្ជូនឈើយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់ឈ្មួញ ឈ្មោះជា ពៅ ដែលមានទីលំនៅភូមិអណ្តូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅតែជាជនឈរលេខ១ នាំមុខគេ ក្នុងការរកស៊ីឈើប្រណីត នាំចេញទៅក្រៅប្រទេស ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ គយឈ្មោះ កែវ វ៉ាន្នី កំពុងល្បីល្បាញនៅតាកែវ

មន្រ្តីគយវ័យក្មេងម្នាក់ លោក កែវ វ៉ាន្នី កំពុងត្រូវបានឈ្មួញរកស៊ីរិះគន់ថា គាបយកលុយពីពួកគាត់តាមអំពើចិត្ត ខណៈអាជ្ញាធរខេត្តតាកែវ និងមន្រ្តីគយជាន់ខ្ពស់ក៏មិនបានអើពើចំពោះការត្អូញត្អែររបស់ពួកគាត់ឡើយ។ ប្រភពដដែលបានបញ្ជាក់ថា លោក កែវ វ៉ាន្នី កំពុងតែយកអង្គភាពគយធ្វើជាមុខរបររកស៊ីរបស់ខ្លួន និងបក្ខពួក ព្រោះពួកគេគិតតែគាបយកលុយដោយគ្មានខ្វល់ខ្វាយចំពោះច្បាប់ទម្លាប់អ្វីឡើយដែលទង្វើខាងលើនេះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសុរិយោដីខេត្តក្រចេះធុំក្លិនមិនស្រួល

លោក កៅ ម៉ាឌីឡែន ប្រធាន និងលោក យិន បូទុម អនុប្រធាន នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ ត្រូវបានមន្ត្រីថ្នាក់ក្រោមជាច្រើនឲ្យដឹងថា រាល់ថ្ងៃនេះ ប្រធានមន្ទីរ លោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ ថៅកែចំណតរថយន្តតាក់សុីស្រុកចំការលើធ្វើអ្វីស្រេចនឹងចិត្ត

ករណីអភិបាលស្រុកចំការលើ ខេត្តកំពង់ចាមធ្វើជាបង្អែកឲ្យអ្នកអ្នកយកភាស៊ី ចំណតរថយន្ត និងបណ្តោយឲ្យអ្នកវិយោគភាស៊ីចំណតរថយន្តស្រុកចំការលើបង្កើត កុងត្រូលជជុះគាបជំរិតយកលុយពីក្រុមអ្នកបើករថយន្តឈ្នួលនិងអ្នករត់តាក់ស៊ីកំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំង។ ឈ្មោះ ស្រេង រ៉ា អ្នកវិនិយោគភាស៊ីចំណតរថយន្តស្រុកចំការលើបច្ចុប្បន្នហាក់ដូចជាមានអំណាចយ៉ាងធំធេងក្នុងការបង្កើតកុងត្រូល ជជុះបំពានទៅលើបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលយ៉ាងកំរោល។ ជាងនេះទៅទៀត ការដែលអភិបាលស្រុកចំការលើធ្វើអន្តរាគមន៍ឲ្យមានការដោះលែងអ្នកប្រើអំពើហិង្សាទៅលើអ្នករត់តាក់ស៊ី គឺជារឿងអយុត្តិធម៌ដ៏អាក្រក់បំផុត ។ សូមរំលឹកថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ ក្រសួងសាធារណការមើលប្រធានមន្ទីរនៅខេត្តតាកែវផង

ថ្មីៗនេះរឿងអាស្រូវពុករលួយរបស់លោក ណុប នី ប្រធានមន្ទីរសាធារការនិងដឹក ជញ្ជូនខេត្តតាកែវ ត្រូវបានមន្ត្រីក្នុងមន្ទីរនេះបើកកកាយជាសាធារណៈ ដើម្បីឲ្យថ្នាក់លើចាត់ វិធានការទប់ស្កាត់កុំឲ្យមន្ត្រីពុករលួយធ្វើអ្វីៗតាមអំពើចិត្តទៀត។ ប៉ុន្តែលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនទាន់ចាត់វិធានការលើលោក ណុប នី ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរការងារខេត្តពោធិ៍សាត់ជិះសេះលែងដៃហើយ

រឿងអាស្រូវពុករលួយរបស់លោក លី សុភា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តពោធិ៍សាត់ត្រូវបានបើកកកាយជាបន្តបន្ទាប់ ប៉ុន្តែរហូតមកដល់ពេលនេះ អត់មាននរណាហ៊ានប៉ះពាល់លោក លី សុភា នៅឡើយទេ។ ឥឡូវនេះលោក លី សុភា កំពុងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងដោយសារអាងមានប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ជាខ្នងបង្អែកដ៏រឹងមាំ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ករណីលោក សេង សុខណាក់ ផ្លោះជាអនុប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ កំពុងរងការរិះគន់កាន់តែខ្លាំង

ករណី លោក សេង សុខណាក់ ដែលមានអាយុទើបតែ៣៣ឆ្នាំ ជាអនុប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកព្រៃនប់ ដែលមានកាំប្រាក់ ក៣-៦ កំពុងរត់ការជាមួយថ្នាក់លើ និងដោយមានការអន្តរាគមន៍ពីឧបនាយករដ្ឋមន្រី្តម្នាក់ ដើម្បីបានតំណែងជាអនុប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តព្រះសីហនុ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រតិបត្តិការអន្តរជាតិពុករលួយ

មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានខ្សឹបខ្សៀវថា លោក ប៉ែន ធីរុង្គ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺជាជនពុករលួយដល់ឆ្អឹងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនគួរបណ្តោយឲ្យមន្ត្រីពុករលួយធ្វើអ្វីៗតាមអំពើចិត្តតទៅ ទៀតនោះទេ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីមិនសប្បាយចិត្តការតែងតាំងលោក សេង សុខណាក់ ផ្លោះជាអនុប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ

មានភាពមិនប្រក្រតីមួយកើតមាននៅក្នុងមន្ទីរដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះសីហនុ បន្ទាប់ពីមន្ត្រីនៅក្នុងមន្ទីរមួយនេះនាំគ្នាជ្រួលជ្រើមនិងបម្រុងប្រតិកម្មខ្លាំង ដោយទទួលដំណឹងថា ថ្នាក់លើ កំពុងរៀបចំឯកសារតែងតាំង អនុប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្ម សំណង់ និងភូមិបាលថ្នាក់ស្រុកម្នាក់ធ្វើជាអនុប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ទៅអ្វីដែលមន្រី្តទាំងនោះនិយាយថាដូចជាផ្លោះរបង និងផ្ទុយពីអនុក្រឹត្យ របស់រាជរដ្ឋាភិបាលដែលតម្រូវឲ្យមន្ទីរនីមួយៗមានតែអនុប្រធានតែ៣នាក់ប៉ុណ្ណោះ ហើយសព្វថ្ងៃមានដល់ទៅ៥នាក់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ដ​ស្ទឹងច្រាល ចោទ​មន្ត្រី​ផាកពិន័យ​របស់​ក្រសួង​សាធារណៈការ​ម្នាក់ ធ្វើការ​២​កន្លែង​

  ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ដែលមាន​ទីតាំង​នៅក្នុង​ឃុំ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីពេល​ថ្មីៗ​នេះ បាន​ចោទ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថា បាន​ទុក​ឱកាស​ឲ្យ​មន្ត្រី​ផាកពិន័យ​ម្នាក់ ធ្វើការ​ដល់​ទៅ​២​កន្លែង។​ ​ប្រភពខ្សឹបថា លោក សុខ សារឿន បាន​ថ្លែងថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទក្នុងដែនសមុទ្រខេត្តកំពតក្រោមក្រសែភ្នែកមន្ត្រីជលផល

បើទោះបីជាប្រជានេសាទតវ៉ារឿងជនជាតិវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរច្រើនដងមកហើយក៏ដោយ ក៏គ្មានលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់នោះដែរ ។ ការដែលជនជាតិវៀតណាមអាចមកនេសាទក្នុងដែនសមុទ្រខ្មែរបាន សុទ្ធតែត្រូវចំណាយលុយកាក់ឲ្យសមត្ថកិច្ចលើដែនទឹក ក្នុងនោះ គឺសមត្ថកិច្ចរដ្ឋបាលជលផល ត្រូវអ្នកនេសាទវៀតណាមដាច់ខាតបង់ប្រាក់ឲ្យច្រើនជាងគេ ។ ហេតុដូច្នេះហើយបានជាការតវ៉ារបស់ប្រជានេសាទខ្មែរច្រើនលើកច្រើនសារមិនបានលទ្ធផលនោះ ។ លោក ស សូរិន្ទ នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម ... Read More »