ប្រភពពីប្រជាសហគមន៍នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានឲ្យដឹងថាថ្មីៗនេះមានសមត្ថកិច្ច២នាក់ ដែលមានតួនាទីការពារនៅប៉ុស្ដិ៍ច្រករបៀងក្បាលដំរី ស្រុកពេជ្រាដា កំពុងឃុបឃិតឲ្យជនជាតិវៀតណាមចូលមកកាប់ឈើក្នុងទឹកដីខ្មែរតាមព្រំដែនយ៉ាងគឃ្លើន។ ប្រជាសហគមន៍និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានអំពាវនាវឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី ចាត់វិធានការទប់ស្កាត់ជាបន្ទាន់កុំឲ្យបទល្មើសកាប់ឈើកើតឡើងយ៉ាងអនាធិបតេយ្យតទៅទៀត។ ដោយហេតុថា បទល្មើសកាប់ឈើនៅចំណុចច្រកក្បាលដំរីនាពេលនេះ មិនចាញ់បទល្មើសដែលកើតឡើងនៅតំបន់អូរហ៊ុច កាលពីដើមឆ្នាំ២០១៧នោះឡើយ។ មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកពេជ្រាដា បានឲ្យដឹងថា សមត្ថកិច្ចទាំង២នាក់ដែលជាប់ពាក់ព័ន្ធបទល្មើសកាប់ឈើនៅចំណុចក្បាលដំរីនោះ ... Read More »
ខ្សឹបដាក់ត្រចៀក
ខ្សឹបដាក់ត្រចៀក៖ លោកព្រំ សុវណ្ណា គ្រប់ទឹកនឹងសិប្បកម្មច្រើនកន្លែងក្នុងតំបន់របស់ខ្លួន
នៅដែនដីដែនជម្រកសត្វព្រៃស្រែពក គេរាយការណ៍ថា មានរោងសិប្បកម្មកែច្នៃឈើប្រណីតជាច្រើនកន្លែងដែលជាប្រភពសេដ្ឋកិច្ចដ៏រឹងមាំរបស់លោកព្រំ សុវណ្ណា នាយកដែនជម្រកសត្វព្រៃស្រែពក។ រោងសិប្បកម្មតូចធំតាមប្រភេទ សុទ្ធតែត្រូវបង់ប្រាក់ប្រចាំខែជូនលោកព្រំ សុវណ្ណា បើមិនដូច្នោះ ពិតជាមិនអាចដំណើរការប្រកបអាជីវកម្មបានដោយសុខស្រួលនោះឡើយ។ ប្រភពបន្ថែមថា រោងសិប្បកម្មកែច្នៃឈើមានទ្រង់ទ្រាយតូច ឬធំទៅតាមកម្លាំងពលកម្ម។ លោកព្រំ សុវណ្ណា ... Read More »
ខ្សឹបដាក់ត្រចៀក៖ ច្រកទ្វារព្រំដែនភ្នំដិន មានករណីនាំចូលត្រីខុសច្បាប់កាន់តែច្រើនឡើងៗ
ប្រជាពលរដ្ឋស្រុកគិរីវង់ ខេត្តតាកែវ បានរាយការណ៍ថាក្នុងពេលដែលរដូវបុណ្យភ្ជុំបិណ្ឌកំពុងតែប្រព្រឹត្តទៅនោះសកម្មភាពនាំត្រីច្រើនប្រភេទ ពិសេសត្រីអណ្តែងនិងត្រីរ៉ស់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាមានចំនួនកាន់តែច្រើនឡើងៗ។ ប្រភពដដែលបានបញ្ជាក់ថា មន្ត្រីជំនាញនៅច្រកទ្វារព្រំដែនភ្នំដិន គឺជាអ្នកឃុបឃិតជាមួយឈ្មួញខ្មែរនិងឈ្មួញយួននាំចូលត្រីទាំងនោះដែលភាគច្រើនពួកគេបានធ្វើសកម្មភាពនៅពេលទៀបភ្លឺដែលមិនមានអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋបានឃើញច្បាស់។ ប្រជាពលរដ្ឋមូលដ្ឋានបានបញ្ជាក់ថា ក្នុងមួយថ្ងៃៗឈ្មួញបាននាំចូលត្រីមិនតិចជាង៣០តោនទេតាមច្រកទ្វារព្រំដែនភ្នំដិន ដែលពួកគេដឹកពីប្រទេសយួនមកដាក់នៅមាត់ទ្វារព្រំដែនតាំងពីពេលថ្ងៃ ហើយនៅពេលយប់ក្រោយពេលរត់ការបង់លុយឲ្យមន្ត្រីខ្មែររួចហើយទើបឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឆ្លងដែន។ ប្រភពដដែលបានបញ្ជាក់ថា មិនត្រឹមតែមន្ត្រីជំនាញនៅព្រំដែនទេ គឺសូម្បីតែមន្ត្រីជំនាញផ្សេងៗទៀតដែលប្រចាំការនៅតាមដងផ្លូវក៏បានទទួលលុយសូកប៉ាន់ពីឈ្មួញផងដែរទើបឈ្មួញដឹកត្រីដល់គោលដៅ។ ប្រជាពលរដ្ឋខេត្តតាកែវ ... Read More »
ខ្សឹបដាក់ត្រចៀក៖ នាយកដែនជម្រកសត្វព្រៃស្រែពកព្រំ សុវណ្ណា កំពុងគ្រប់ទឹក
ក្រោយពីបានតែងតាំងជានាយកដែនជម្រកសត្វព្រៃស្រែពកបានរយៈពេលប្រហែល៤ខែប៉ុណ្ណោះ លោកព្រំ សុវណ្ណា កំពុងធ្វើឲ្យមន្ត្រីនៅក្រោមឱវាទបាក់ទឹកចិត្តជាខ្លាំង ព្រោះតែលោកស្រវាយកទាំងអស់ ដោយមិនទុក ឬចែករំលែកផលចំណែកតិចតួចឲ្យកូនចៅនោះទេ។ និយាយតាមត្រង់ទៅ បទល្មើសនៅតំបន់ជម្រកសត្វព្រៃស្រែពក ពិតជាកើតមាន ដោយមិនអាចកាត់ផ្តាច់បាន។ ប៉ុន្តែអ្វីដែលធ្វើឲ្យកូនចៅមិនសប្បាយចិត្តនោះ គឺលោកនាយកដែនមិនចេះចែករំលែកឲ្យគ្នារស់នោះផងទេ។ ខុសពីមេមុនៗ លោកព្រំ ... Read More »
ខ្សឹបដាក់ត្រចៀក៖ មន្ត្រីពន្ធដារខេត្តព្រៃវែងត្រូវគេចោទថាពុករលួយ
តំណាងក្រុមហ៊ុនជាច្រើនក្នុងខេត្តព្រៃវែងបានទម្លាយបញ្ហាមន្ត្រីពន្ធដារខេត្តព្រៃវែងគាបជំរិតយកលុយពីពួកគាត់តាមរបៀបពុករលួយស្រេចតែអំពើចិត្ត ហើយពួក គាត់អំពាវនាវឲ្យលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារពិនិត្យមើល បញ្ហានេះជាបន្ទាន់ផងដែរ។ តំណាងក្រុមហ៊ុនមួយចំនួនដែលជាក្រុមហ៊ុនដេញថ្លៃ គម្រោងជួសជុលនិងស្ថាបនាផ្លូវតាមឃុំ-សង្កាត់ក្នុងខេត្តព្រៃវែងបានលើកឡើងថា មាន មន្ត្រីពន្ធដារដើរជំរិតយកលុយពីពួកគាត់តាមរបៀបផាកពិន័យយ៉ាងគឃ្លើន។ ហេតុនេះហើយទើបតំណាងក្រុមហ៊ុនពី៤០ទៅ៥០ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនធំៗជិត១០ក្រុមហ៊ុនគ្រោងតវ៉ាក្នុងពេលឆាប់ៗខាងមុខនេះដើម្បីឲ្យលោក ហ៊ឹម ឡូញ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ប្រធានសាខាគយខេត្តប៉ៃលិននិងប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំកាន់តែពុករលួយ
សេចក្ដីរាយការណ៍ពីសមត្ថកិច្ចនានានៅខេត្តប៉ៃលិនបានឲ្យដឹងថា សព្វថ្ងៃនេះឈ្មួញ ធំៗកំពុងតែបង្កើនសកម្មភាពនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រក ទ្វារអន្តរជាតិព្រំដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំកំពុងធ្វើអ្វីៗស្រេចតែអំពើចិត្ត ដើម្បីប្រមូលផលប្រយោជន៍តាមរបៀបពុករលួយដោយសារអាងមានខ្នងបង្អែកធំជាងលោក គុណ ញឹម ដែលជាអគ្គនាយក អគ្គនាយកដ្ឋានគយនិងរដ្ឋាករទៅទៀត ... Read More »
ខ្សឹបដាក់ត្រចៀក ៖ ជនជាតិវៀតណាមប្រើឧបករណ៍នេសាទខុសច្បាប់ដោយសេរីនៅក្នុងស្រុកបុរីជលសា
លោក ប៊ុន លៀប នាយសង្កាត់ជលផលស្រុកបុរីជលសា ខេត្តតាកែវ ត្រូវបានប្រជាពលរដ្ឋទូទៅ ការរិះគន់ចំៗអំពីភាពអសកម្មបណ្តែតបណ្តោយឱ្យកើតមានបទល្មើសនេសាទនៅក្នុងដែនគ្រប់គ្រងរបស់ខ្លួនរៀងរាល់រដូវ ពិសេសនៅក្នុងរដូវត្រីពងកូន។ ប្រភពដដែលបានបញ្ជាក់ថា អ្នកនេសាទខុសច្បាប់ភាគច្រើនសុទ្ធតែជាជនជាតិវៀតណាមដែលពួកគេទំនងជាសូកប៉ាន់លុយដល់មន្ត្រីជំនាញនៅស្រុកបុរីជលសា។ ថ្មីៗនេះប្រជាពលរដ្ឋមូលដ្ឋានបានរៀបរាប់ថា ការប្រើឧបករណ៍នេសាទខុសច្បាប់ចាប់ត្រីនៅក្នុងស្រុកបុរីជលសា ខេត្តតាកែវ គឺជនល្មើសប្រើឧបករណ៍នេសាទទំនើបៗទៅតាមរដូវដូចជា នៅក្នុងរដូវបិទនេសាទនេះភាគច្រើនគេនេសាទដោយប្រើឧបករណ៍លបលូស្បៃមុងក្រឡាញឹក ... Read More »
ខ្សឹបដាក់ត្រចៀក៖ កូនគ្រែងឈាមកំពុងដឹកជញ្ជូនតាមខេត្តកំពតទៅលក់នៅវៀតណាម
ប្រជាពលរដ្ឋខេត្តកំពតបានបញ្ជាក់ថា ឈ្មួញនៅតែអាចដឹកជញ្ជូនកូនគ្រែងឈាមយកទៅលក់នៅប្រទេសវៀតណាមដដែល ហើយបញ្ហានេះសមត្ថកិច្ចនៅតាមព្រំដែនជាអ្នកឃុបឃិតជាមួយឈ្មួញដើម្បីដឹកជញ្ជូនផលិតផលដែលច្បាប់ហាមឃាត់យកទៅលក់នៅប្រទេសវៀតណាមតាមអំពើចិត្ត។ កូនគ្រែងឈាមទាំងនោះត្រូវបានឈ្មួញនាំមកពីប្រទេសម៉ាឡេស៊ី និងប្រទេសថៃរួចនាំចូលមកតាមខេត្តកោះកុងទើបដឹកបន្តមកកាន់ខេត្តកំពតសម្រាប់ចែកចាយលក់ទៅឲ្យប្រទេសជិតខាង។ ក្រុមកម្មករបើករថយន្តឲ្យឈ្មួញបានបង្ហើបថា ការដឹកជញ្ជូនកូនគ្រែងឈាមនេះ បើតាមគេដឹងពុំមានឯកសារធ្វើអាជីវកម្មត្រឹមត្រូវនោះទេ ម្យ៉ាងទៀតអ្នករកស៊ីមុខរបរនេះក៏មានខ្នងបង្អែកក្រាស់ ឃ្មឹកណាស់ដែរ ។ សមត្ថកិច្ចខេត្តកំពតដែលទំនងមិនបានទទួលផលប្រយោជន៍ពីបទល្មើសខាងលើបានបញ្ជាក់ថា កូនគ្រែងឈាមនៅតែបន្តដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមព្រំដែនខេត្តកំពត គឺមួយចំនួនធំមានប្រភពពីខេត្តព្រះសីហនុ។ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ខណៈនេះរកឃើញកន្លែងពុករលួយទាក់ទងនឹងរថយន្តដឹកដីខ្សាច់
ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍ពីក្រុមប្រកបរបរដឹកជញ្ជូនដីខ្សាច់លក់ចេញពីខេត្តពោធិ៍សាត់បានរៀបរាប់ថា សព្វថ្ងៃពួកគាត់កំពុងរងគំនាបយ៉ាងខ្លាំងពាក់ព័ន្ធនឹងការដឹកជញ្ជូនដីខ្សាច់លក់ ដោយឆ្លងកាត់ស្ថានីយ ថ្លឹងរថយន្ត មិនមានភាពយុត្តិធម៌ ។ ប្រភពរាយការណ៍នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ បានឲ្យដឹងថា ជាក់ស្តែងមានមនុស្សមួយក្រុម បានឈរជើងនៅម្តុំឧកញ៉ាឃ្លាំងមឿង ស្ថិតក្នុងភូមិស្វាយអាត សង្កាត់ស្វាយអាត ... Read More »
ខ្សឹបដាក់ត្រចៀក៖ លោកសៅ សាវ៉ាត និងភរិយា កំពុងអុកឡុកស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
គេរាយការណ៍ថា លោកសៅ សាវ៉ាត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ទទួលបន្ទុកកិច្ចការធនធានមនុស្ស ដែលមានភារកិច្ចក្នុងការដំឡើងតួនាទី, ដំឡើងឋានន្តរស័ក្តិ, ការដាក់វិន័យ, ការផ្លាស់ប្តូរមុខតំណែង, ការជូនលិខិតសរសើរ ឬប័ណ្ណសរសើរ… ស្ថិតនៅក្រោមការចាត់ចែងរបស់លោកសៅ សាវ៉ាត ។ ហេតុដូច្នេះហើយបានជា ... Read More »
ខ្សឹបដាក់ត្រចៀក៖ នាយសង្កាត់រដ្ឋបាលព្រៃឈើតាសាល កំពុងល្បីល្បាញរឿងពុករលួយ
ប្រភពពីប្រជាពលរដ្ឋស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថាបច្ចុប្បន្នបទល្មើសដឹកជញ្ជូនឈើឆ្លងកាត់ស្រុកទាំង២នេះ កំពុងកើតឡើងយ៉ាងពេញបន្ទុកដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ ផ្ទុយទៅវិញលោក ស ស៊ីប៉ូឡែត នាយសង្កាត់រដ្ឋបាលព្រៃឈើតាសាត បានបញ្ជាឲ្យកូនចៅចងអង្រឹងនៅទល់មុខថ្នាលបណ្ដុះកូនឈើចាំយកលុយពីឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ និងពលរដ្ឋដឹកអនុផលព្រៃឈើតាមអំពើចិត្ត។ ប្រការនេះទំនងជាមានការឃុបឃិតបើកដៃពីលោក ឈាង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងគ្រប់ទឹកនឹងមន្ត្រីខ្មោច
គេរាយការណ៍ថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង តាំងពីយូរមកនោះ កំពុងកាកកបគ្រប់ទឹកជាមួយនឹងក្រុមមន្ត្រីខ្មោច ពោលគឺមានតែឈ្មោះបើកប្រាក់ខែ ប៉ុន្តែគ្មានមនុស្សធ្វើការ។ ប្រាក់ខែមន្ត្រីខ្មោចទាំងនោះស្ថិតនៅលើកណ្តាប់ដៃរបស់លោកប្រធានមន្ទីរទាំងអស់។ គ្រាន់តែនៅមន្ទីរពេទ្យបង្អែកជីភូ មានគ្រូពេទ្យថ្នាក់វេជ្ជបណ្ឌិតខ្លះគ្រាន់តែមានឈ្មោះ ប៉ុន្តែមិនដែលមកធ្វើការ ហើយលោកប្រធានមន្ទីរជាអ្នកម៉ៅការយកប្រាក់ខែ។ ប្រភពបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ លោកវេជ្ជបណ្ឌិត ... Read More »
ខ្សឹបដាក់ត្រចៀក៖ យប់មិញឈើចេញពីខេត្តស្ទឹងត្រែងមកខេត្តក្រចេះត្រឹម១០រថយន្តប៉ុណ្ណោះ
ករណីចរាចរណ៍ដឹកជញ្ជូនឈើល្មើសច្បាប់នៅតែបន្តកើតមានជាហូរហែ ក្នុងមួយ យប់ៗត្រឹម៨ឡានសាំយ៉ុង ឬលើសពីនេះ ដើម្បីយកពីខេត្តស្ទឹងត្រែងឆ្លងទៅវៀតណាម តាមច្រករបៀង ស្រុកស្នួល ខេត្តក្រចេះ ។ នៅវេលាម៉ោង១២និង១៤នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៧ គេបានលួចខ្សឹបឲ្យដឹងថា សកម្មភាពដឹកឈើធ្នង់ចេញពីខេត្តស្ទឹងត្រែងមក ... Read More »
ខ្សឹបដាក់ត្រចៀក ៖ ក្រុមមន្ត្រីទម្លាយថា ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបពួករលួយ
តាមការបង្ហើបពីមន្ត្រីរាជការតូចតាចក្នុងមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ច្រើនឆ្នាំកន្លងទៅនេះលោក ង៉ូវ សេងហាក់ ប្រធានមន្ទីរ និងបក្ខពួកមួយក្ដាប់តូចបានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន។ ប្រភពពីមន្ត្រីរាជការមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថាលោក ង៉ូវ សេងហាក់ និងបក្ខពួកមួយចំនួនដូចជាលោក ធឹម សិរីវុឌ្ឍ ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍អ្នកស្រី ... Read More »
ខ្សឹបដាក់ត្រចៀក៖ មេគយនិងមេស្នាក់ការច្រកមុឺនជ័យប្រើជំនាញតួនាទីភារកិច្ចគៀបសង្កត់អ្នកដឹកទំនិញទាញយកលាភសក្ការៈ,ប្រឈមការរិះគន់និងអំពើពុករលួយ
ខេត្តព្រៃវែង៖ លោក ចាន់ រតនា ប្រធានច្រកទ្វេរភាគីមុឺនជ័យ និងលោក គង់ សឺឌី មេគយប្រចាំច្រកនេះ ប្រឈមនិងការរិះគន់ពីឈ្មួញដោយមិនសំចៃមាត់ថា៖ អស់លោកមេៗ២រូបនេះ បាននឹងកំពុងយកអំណាចតួនាទីភារកិច្ចធ្វើជាមធ្យោបាយគៀបសង្កត់លើឈ្មួញដឹកទំនិញដើម្បីទាញយកលាភសក្ការៈ ទាំងទំនិញ ស្របច្បាប់ បង់ពន្ធមិនគ្រប់ ... Read More »
ខ្សឹបដាក់ត្រចៀក៖ នាយកដ្ឋានមុខរបរ និងហត្ថពលកម្មត្រូវប៉ាន់ដោយស្ងាត់ស្ងៀម
នៅពេលដែលប្រមុខរាជរដ្ឋាភិបាលមានប្រសាសន៍អំពីបញ្ហាប្រាក់ចូលនិវត្តន៍របស់កម្មករគ្រប់ទីកន្លែង ធ្វើឲ្យព័ត៌មានស្តីអំពីអំពើពុករលួយរបស់មន្ត្រីនៅក្នុងឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលេចឡើងដែរ។ នោះគឺនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម ត្រូវគេអះអាងថា ជានាយកដ្ឋានមួយដែលបានប្រព្រឹត្តអំពើពុករលួយជាយូរមកហើយ ជាមួយថៅកែរោងចក្រ សហគ្រាស និងសិប្បកម្មតូចតាចទាំងឡាយ។ គេរាយការណ៍ថា ក្រុមមន្ត្រីនៃនាយកដ្ឋានខាងលើនេះបានចុះទៅដល់ទីកន្លែងណា ដែលមានការបម្រើការងារដោយកម្លាំងពលកម្ម ដូចជាហាងគុយទាវ, សិប្បកម្មផលិតអ្វីៗសព្វបែបយ៉ាងដែលមានទ្រង់ទ្រាយតូចល្មម, ... Read More »
ខ្សឹបដាក់ត្រចៀក៖ ហេង សំបូរ បើកដៃឲ្យលោក ញ៉ែម សេង មេគយច្រកព្រែកចាកប្រព្រឹត្តអំពើពុករលួយតាមចិត្ត
មន្ត្រីនិងភ្នាក់ងារគយមួយចំនួននៅខេត្តកំពតបានឲ្យដឹងថា ចាប់តាំងពីលោក ញ៉ែម សេង ចូលកាន់តំណែងជាប្រធានការិយាល័យគយច្រកព្រែកចាករួចមកគឺ បុគ្គលនេះប្រើអំណាចប្រព្រឹត្តអំពើពុករលួយប្រមូលលុយដាក់ហោប៉ៅដោយពុំមាន ញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ញ៉ែម សេង ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក ហេង សំបូរ ដែល ... Read More »
ខ្សឹបដាក់ត្រចៀក៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដឹងទេ កាំកុងត្រូលច្រកបន្ទាយចក្រីយកពន្ធស្រូវនាំចេញ៤០ភាគរយ
ក្រុមអាជីវកររកស៊ីដឹកស្រូវទៅប្រទេសវៀតណាមតាមច្រកបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែងបានឲ្យដឹងថា នៅគ្រាដែលសមត្ថកិច្ចច្រើនផ្នែកនៅច្រកនេះមិនយកប្រាក់មួយរៀលពីពួកគាត់រកស៊ីដឹកស្រូវនោះ បែរជាអង្គភាពកាំកុងត្រូលប្រចាំនៅច្រកទ្វារនេះ បង្ខំឲ្យពួកគាត់បង់ប្រាក់៤០ភាគរយ នៃតម្លៃស្រូវ មុននាំទៅប្រទេសវៀតណាម។ គេនិយាយថា ប្រសិនបើស្រូវប្រជាពលរដ្ឋមិនត្រូវបានទិញដោយឈ្មួញក្នុងតម្លៃថ្លៃនោះទេ ស្រូវទាំងនោះអាចនឹងត្រូវខូច ឬប្រជាពលរដ្ឋត្រូវបង្ខំចិត្តលក់តម្លៃថោកដើម្បីឈ្មួញមានប្រាក់បង់ឲ្យកាំកុងត្រូល៤០ភាគរយ។ ដូច្នេះមានន័យថា នយោបាយរបស់ក្រសួងពាណិជ្ជកម្ម មិនបានលើកកម្ពស់កសិផលខ្មែរទេ ... Read More »
ខ្សឹបដាក់ត្រចៀក៖ លោក ចាន់ សុធា នៅតែអាចប្រមូលលុយក្នុងខេត្តបាត់ដំបងបានយ៉ាងរលូន
ប្រភពពីឈ្មួញរកសុីដឹកទំនិញឆ្លងកាត់ខេត្តបាត់ដំបងបានឲ្យដឹងថា រហូតមកដល់ ពេលនេះលោក ចាន់ សុធា ប្រធានក្រុមនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង មហាផ្ទៃប្រចាំខេត្តបាត់ដំបងនៅតែប្រើអំណាចប្រមូលប្រាក់យ៉ាងរលូន។ ប្រភព បានឲ្យដឹងទៀតថា ទោះបីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃចេញបទបញ្ជាឲ្យបញ្ឈប់ការដាក់កុងត្រូលជជុះឬប៉ុស្ដិ៍ត្រួតពិនិត្យដើម្បីជំរិតយកប្រាក់ពីឈ្មួញនិងក្រុមអាជីវករដឹក ជញ្ជូនទំនិញយ៉ាងណាក៏ដោយ ក៏លោក ចាន់ សុធា នៅតែអាចចាត់តាំងកូនចៅឲ្យ ... Read More »
ស្មាតហ្វូន OnePlus 5 ឥឡូវនេះមានដាក់លក់នូវពណ៌ Soft Gold
ក្រុមហ៊ុន OnePlus បានប្រកាសនៅថ្ងៃនេះថាម៉ូដែល OnePlus 5 ថ្មីនេះ ឥឡូវនេះអាចទិញបាននៅក្នុងពណ៌មាស។ គេហៅថា “Soft Gold” កំណែ OnePlus 5 នេះមាន RAM ... Read More »
ខ្សឹបដាក់ត្រចៀក៖ ឈ្មួញ ញឹម ថេត កាប់និងដឹកជញ្ជូនឈើកក្រើកស្រុកវាលវែង
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅភូមិសំឡាញលើ ឃុំក្រពើពីរ ស្រុកវាល វែង ខេត្តពោធិ៍សាត់បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុសនៅតែបន្តកើតឡើងយ៉ាងគំហុកហើយគ្មានមន្ត្រី ជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធណាបង្ក្រាបឡើយ។ ឈ្មួញដែលកំពុងបោះជំរំក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុសដើម្បីកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ត្រូវបានគេស្គាល់ឈ្មោះ ញឹម ថេត ហើយឈ្មួញរូបនេះមានខ្នងបង្អែកយ៉ាងរឹងមាំ។ លោក ប៉ាន់ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ខេត្តត្បូងឃ្មុំគ្រាន់តែជាច្រកឆ្លងកាត់បទល្មើស
សមត្ថកិច្ចខេត្តត្បូងឃ្មុំកំពុងគ្រប់ទឹកនឹងបទល្មើស ដែលឆ្លងកាត់ភូមិសាស្ត្ររបស់ខ្លួនទៅប្រទេសវៀតណាម ។ បទល្មើសនៃការដឹកជញ្ជូនច្រើនប្រភេទ មានដូចជា ឈើ, ទំនិញគេចពន្ធគ្រប់ប្រភេទ, សត្វ មាន់ ទា… សុទ្ធតែស្ថិតក្រោមក្រសែភ្នែករបស់សមត្ថកិច្ច ដែលយកលុយបានយ៉ាងស្រួល។ យកលុយបានយ៉ាងស្រួលក៏ព្រោះតែវាមិនមែនជាចំណុចចាប់ផ្តើមនៃបទល្មើស ព្រោះវាគ្រាន់តែឆ្លងកាត់។ ដូច្នេះសមត្ថកិច្ចខេត្តត្បូងឃ្មុំសំអាងថា ... Read More »
ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរអប់រំខេត្តកំពតត្រូវកូនចៅចោទថាពុករលួយ
ប្រធានមន្ទីរអប់រំខេត្តកំពតលោក តាក ហាប់ និងមន្ត្រីចំនួន៣រូបទៀត ត្រូវមន្ត្រីក្នុង មន្ទីរអះអាងថា ពួកគាត់ត្រូវប៉ាន់ខ្លាំង ជាពិសេសលោកប្រធានមន្ទីរទទួលបានផល ប្រយោជន៍ជាប្រាក់ក្នុងមួយឆ្នាំៗមិនក្រោម៣០០លានរៀលទៅ៤០០លានរៀលតាម រយៈការប្រព្រឹត្តអំពើពុករលួយកិបកេងប្រាក់ចំណាយរបស់មន្ទីរ ។ ប្រភពបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧នេះលោក តាក ... Read More »
ខ្សឹបដាក់ត្រចៀក៖ លោកចាន់ សុធា គ្រប់ទឹកដោយស្ងៀមស្ងាត់នៅបាត់ដំបង
ក្រុមឈ្មួញដែលរកស៊ីដឹកទំនិញពីប្រទេសថៃចូលក្រុងភ្នំពេញ ក៏ដូចជាអ្នករកស៊ីដឹកជញ្ជូនទំនិញផ្សេងៗខ្សឹបខ្សៀវថា បើទោះបីជាក្រសួងមហាផ្ទៃបញ្ជាឲ្យអគ្គស្នងការនគរបាលជាតិដកប៉ុស្តិ៍(កុងត្រូលជជុះ) ចេញពីតាមផ្លូវជាតិក៏ដោយ ក៏មិនមែនន័យថា ឈ្មួញបានរួចខ្លួនពីការបង់ប្រាក់ឲ្យសមត្ថកិច្ចនោះទេ ។ មានន័យថា បើទោះបីជាមិនដាក់ប៉ុស្តិ៍ដូចជាបញ្ជរបង់ប្រាក់ក៏ដោយ ក៏ឈ្មួញរកស៊ីនៅតែបង់ប្រាក់ឲ្យសមត្ថកិច្ច។ នៅខេត្តបាត់ដំបងក្រោមអំណាចចាត់ចែងលោកចាន់ សុធា ប្រធានក្រុមបង្ក្រាបបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃថ្មីៗនេះបានបញ្ចេញកម្លាំងពិសេសឲ្យចាំទារប្រាក់ពីឈ្មួញដឹកជញ្ជូនទំនិញ គ្រាដែលឈ្មួញខ្លះអះអាងថា បើទោះបីជាលោក ... Read More »
ខ្សឹបដាក់ត្រចៀក៖ ធូ ហុងលី និងយូ ស៊ីធន អុកឡុកខេត្តបាត់ដំបង
គេរាយការណ៍ថា មន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ២រូប បាននិងកំពុងឈរជើងនៅឯខេត្តបាត់ដំបងដើម្បីចាំប្រមូលប្រាក់ឲ្យមេថ្នាក់លើ ពីបទល្មើសនានា ជាពិសេសការដឹកជញ្ជូនឈើ ។ ពួកគេមានជំនាញក្នុងការរកប្រាក់ប្រចាំនៅខេត្តបាត់ដំបងនេះជាយូរឆ្នាំណាស់មកហើយ ។ ដូច្នេះទើបមេថ្នាក់លើទុកចិត្តឲ្យពួកគេ ប្រចាំការនៅខេត្តនេះដើម្បីប្រមូលហិរញ្ញវត្ថុ ។ ប្រភពរាយការណ៍ថា មន្ត្រីនគរបាលទាំងពីរនាក់ ជាមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងការរកប្រាក់ពីពួកឈ្មួញដឹកទំនិញ និងបទល្មើសផ្សេងៗ ... Read More »
ខ្សឹបដាក់ត្រចៀក៖ អ្នកស្រី កែវ សុធារី ជាមេក្លោងពុករលួយនៅក្នុងក្រសួងធម្មការ
ប្រភពពីមន្ត្រីរាជការនៅក្នុងក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា អ្នកស្រី កែវ សុធារី អគ្គនាយិកានៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ គឺជាមេខ្លោងប្រព្រឹត្តអំពើពុករលួយធំបំផុតនៅក្នុងក្រសួងធម្មការ ។ ប្រភពបានឲ្យដឹងទៀតថា ក្រោយពេលលោក ហ៊ឹម ឆែម ឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងធម្មការ ... Read More »
ខ្សឹបដាក់ត្រចៀក៖ មួយថ្ងៃរថយន្តដឹកខ្សាច់៣០-៤០គ្រឿងចេញពីខេត្តក្រចេះទៅវៀតណាម
គេអាចមើលឃើញដោយភ្នែកទទេបាន ករណីឈ្មួញឃុបឃិតជាមួយស្ថាប័នមានសមត្ថកិច្ចនាំខ្សាច់ចេញពីខេត្តក្រចេះទៅកាន់ប្រទេសវៀតណាមក្នុងមួយថ្ងៃៗ មានរថយន្តមិនតិចជាង៣០គ្រឿងទៅ៤០គ្រឿង ។ ប្រភពខ្សឹបថា លោកប្រធានមន្ទីរ៉ែ និងថាមពលខេត្តក្រចេះ សុខ គិរីរ័ត្ន ជាអ្នកដែលមានផលប្រយោជន៍ក្នុងការឃុបឃិតឲ្យឈ្មួញដឹកខ្សាច់ទៅប្រទេសវៀតណាម ។ ប្រភពបានខ្សឹបថា ខ្សាច់ត្រូវបានដឹកចេញពីទីរួមខេត្តក្រចេះសម្តៅមកស្រុកស្នួល ឆ្លងកាត់ច្រកព្រំដែនត្រពាំងស្រែ-វ៉ាលឺ ដែលការដឹកជញ្ជូននេះធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ ... Read More »
ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទសមុទ្រខេត្តកំពតជាផលប្រយោជន៍របស់មន្ត្រីជលផល
ប្រជានេសាទសមុទ្រខេត្តកំពតបានខ្សឹបថា ការដែលជនជាតិវៀតណាមអាចចូលមកនេសាទក្នុងដែនសមុទ្រខ្មែរតាមអំពើចិត្តសព្វថ្ងៃនេះ សុទ្ធតែត្រូវចំណាយលុយឲ្យសមត្ថកិច្ចដែនទឹក ជាពិសេសរដ្ឋបាលជលផល ។ ប្រភពបានបន្ថែមថា មន្ត្រីរដ្ឋបាលជលផល ទទួលបានផលប្រយោជន៍យ៉ាងក្រាស់ក្រែលពីអ្នកនេសាទវៀតណាម ដែលចូលមកនេសាទក្នុងដែនទឹកខ្មែរ ហើយវាមិនមែនទើបតែកើតនៅពេលនេះទេ ។ លោក ស សូរិន្ទ នាយខណ្ឌរដ្ឋបាលជលផលកំពត ... Read More »
ខ្សឹបដាក់ត្រចៀក៖ ចាប់ឈើគ្រញូងបាន លែងដុតចោលហើយលក់ឡៃឡុងម្តង
គេខ្សឹបថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចចម្រុះ ប្រចាំការនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ចាប់ឈើគ្រញូងបានជាង៣០០គីឡូក្រាម ហើយឥឡូវនេះកំពុងប្រកាសលក់ឡៃឡុង បន្ទាប់ពីកាលពីលើកមុន សមត្ថកិច្ចនៅតំបន់ក្បែរនោះ ក៏ចាប់បានឈើគ្រញូងមួយចំនួនដែរ ហើយឈើគ្រញូងនោះ ត្រូវបានដុតបំផ្លាញ នាំឲ្យមានការរិះគន់ជាខ្លាំង ... Read More »
ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ នៅតែពុករលួយ
ក្រុមមន្ត្រីនៃមន្ទីរសាធារណការខេត្តកំពង់ធំ ខ្សឹបថា លោកប្រធានរបស់ពួកគេ នៅតែបន្តប្រព្រឹត្តអំពើពុករលួយច្រើនផ្នែក ដោយមិនខ្លាចរអាថ្នាក់ដឹកនាំក្រសួងនោះឡើយ ។ គេឃើញក្រុមមន្ត្រីទៅពីក្រសួងអឺតឈ្ងោកនៅមន្ទីរនោះដែរ ប៉ុន្តែទំនងគ្រាន់តែដើម្បីរកសោហ៊ុយ… សម្រាប់ការធ្វើដំណើរទៅមកតែប៉ុណ្ណោះ ។ ហេតុដូច្នោះហើយទើបបានជា លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ ... Read More »