ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ធូ ហុងលី និងយូ ស៊ីធន អុកឡុកខេត្តបាត់ដំបង

ចែករំលែក៖

គេរាយការណ៍ថា មន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ២រូប បាននិងកំពុងឈរជើងនៅឯខេត្តបាត់ដំបងដើម្បីចាំប្រមូលប្រាក់ឲ្យមេថ្នាក់លើ ពីបទល្មើសនានា ជាពិសេសការដឹកជញ្ជូនឈើ ។ ពួកគេមានជំនាញក្នុងការរកប្រាក់ប្រចាំនៅខេត្តបាត់ដំបងនេះជាយូរឆ្នាំណាស់មកហើយ ។ ដូច្នេះទើបមេថ្នាក់លើទុកចិត្តឲ្យពួកគេ ប្រចាំការនៅខេត្តនេះដើម្បីប្រមូលហិរញ្ញវត្ថុ ។

ប្រភពរាយការណ៍ថា មន្ត្រីនគរបាលទាំងពីរនាក់ ជាមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងការរកប្រាក់ពីពួកឈ្មួញដឹកទំនិញ និងបទល្មើសផ្សេងៗ ។ មួយរយៈកន្លងទៅ ពួកគេត្រូវបានអគ្គស្នងការនគរបាលជាតិបញ្ជាឲ្យត្រឡប់មកកាន់កន្លែងវិញ ពោលគឺដកប៉ុស្តិ៍ ។ បើទោះជាយ៉ាងនេះក្តីពួកឈ្មួញ ដែលរកស៊ីដឹកជញ្ជូនបទល្មើសនៅតែមានមេត្តាករុណាធម៌ ផ្តល់សេវាឲ្យមន្ត្រីទាំងពីរនាក់នេះ តាមការយោគយល់ និងសណ្តានចិត្ត ។ ដូច្នេះ បើទោះបីជាពួកគេដកប៉ុស្តិ៍(កុងត្រូលជជុះ) ក៏ពួកគេនៅតែលាភសក្ការៈដដែល ។

ថ្មីៗនេះទៀត ពួកគេទាំងពីរនាក់ទទួលបានសិទ្ធិក្នុងការឃ្លាំមើលបទល្មើសដឹកជញ្ជូនឈើនៅក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង ។ ប៉ុន្តែបើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មិនមែនត្រឹមតែឈើនោះទេដែលពួកគេឃ្លាំមើល ផ្ទុយទៅវិញបទល្មើសផ្សេងៗទៀត ក៏ត្រូវពួកគេប្រមូលប្រាក់បានដែរ ពីព្រោះ វាជាជំនាញស្រាប់ ។ គេមិនដឹងថា តើនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានជ្រាប់ករណីនេះឬទេ? ៕

 


ចែករំលែក៖