ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មន្ត្រីជលផលខេត្តពោធិ៍សាត់នៃតំបន់ទន្លេសាបកំពុងប្រយុទ្ធយ៉ាងសស្រាក់សស្រាំ ដើរប្រមូលយកប្រាក់ពីអំពូលភ្លើងឈ្នក់នៅតំបន់បឹងទន្លេសាប តាមការកំណត់របស់ថ្នាក់ដឹកនាំរបស់ខ្លួន។ អំពូលភ្លើងមួយគ្រឿង ត្រូវបង់ប្រាក់ឲ្យក្រុមមន្ត្រីជលផល១០០ដុល្លារក្នុងមួយរដូវ។ នៅខេត្តពោធិ៍សាត់ រាប់ចាប់ពីព្រំដែនខេត្តកំពង់ឆ្នាំងដល់ខេត្តបាត់ដំបង់មានអំពូលភ្លើងឈ្នក់មិនតិចម៉ឺនអំពូលនោះឡើយ។ តាមការគណនាគណិតវិទ្យាបង្ហាញថា មន្ត្រីជលផល នាយផ្នែក នាយសង្កាត់ប្រមូលលុយឲ្យថ្នាក់ដឹកនាំ នៃមន្ទីរកសិកម្មខេត្តពោធិ៍សាត់ក្រោមអំណាចរបស់លោកឡាយ វិសិដ្ឋ ដែលត្រូវយកទៅចាត់ចែងជូនអភិបាលរងខេត្តម្នាក់ ... Read More »
ខ្សឹបដាក់ត្រចៀក
ខ្សឹបដាក់ត្រចៀក៖ ឯក សំអានអនុញ្ញាតឲ្យទូកវៀតណាមចូលនេសាទក្នុងសមុទ្រខ្មែរខេត្តកោះកុង
លោក ឯក សំអាន គឺជាទាហានជើងទឹកនៅខេត្តកោះកុង និងបក្ខពួកអំណាចខ្លាំងក្លាដោយពុំខ្លាចរអែងច្បាប់ទម្លាប់ អ្វីទាំងអស់។ ប្រជាពលរដ្ឋខេត្តកោះកុង បានបញ្ជាក់បន្ទាប់ពីគណៈកម្មការបង្ក្រាបបទល្មើសនេសាទសមុទ្ររបស់សាលាខេត្តកោះកុងត្រូវបានរំលាយក្រោយពេលដែលអភិបាលខេត្តកោះកុង ត្រូវបានផ្លាស់ប្តូរមកនោះបទល្មើសនេសាទសមុទ្រកំពុងមានសកម្មភាពកាន់តែខ្លាំង ព្រោះមន្ត្រីពុករលួយបើកដៃឲ្យជនបរទេសចូលនេសាទក្នុងសមុទ្រខ្មែរ។ សព្វថ្ងៃនេះតាមរយៈមេខ្យល់២នាក់ដែលសុទ្ធសឹងជនជាតិវៀតណាម គឺម្នាក់ជាស្ត្រីឈ្មោះ ង្វៀង ថាន់ទៀង ហើយម្នាក់ទៀតឈ្មោះ ... Read More »
ខ្សឹបដាក់ត្រចៀក៖ យប់ថ្ងៃទី១៨ ឈើប្រណីតឆ្លងទៅវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវប្រមាណជិត១០០ម៉ែត្រគូប
ឈើប្រណីតចំនួន៩៦ម៉ែត្រគូប ត្រូវបានដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវ បានយ៉ាងរលូនកាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ដោយប្រើរថយន្តសាំយ៉ុងធ្វើជាមធ្យោបាយដឹកជញ្ជូនបទល្មើសនេះ។ ប្រភពពីទឹកដីវៀតណាមបានបញ្ជាក់យ៉ាងច្បាស់ថា ឈើទាំង៩៦ម៉ែត្រគូបនេះ ប្រភេទឈើប្រណីតធ្នង់ បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលមួយរយៈ ក្នុងនោះសកម្មភាពដឹកជញ្ជូនឆ្លងទៅវៀតណាមនេះ អាចពាក់ព័ន្ធនឹងសមត្ថកិច្ចច្រក និងសមត្ថកិច្ចដទៃផ្សេងទៀត ទើបដំណើរការបានយ៉ាងរលូន ។ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ជនជាតិវៀតណាម២នាក់់ម៉ៅផ្តាច់នេសាទល្មើសច្បាប់នៅស្រុកអង្គរបុរី និងស្រុកបុរីជលសា
ប្រភពព័ត៌មានពីប្រជានេសាទបានឲ្យដឹងថា បទល្មើសនេសាទនៅរដូវត្រីពងកូន កំពុងមានសកម្មភាពយ៉ាងក្តៅគគុក ក្នុងស្រុកចំនួន២ នៅខេត្តតាកែវតែមន្ត្រីជំនាញរដ្ឋបាលជលផលហាក់បីដូចជាលង់លក់ក្នុងសុបិនដោយមិនឃើញមានសកម្មភាពទប់ស្កាត់នោះទេ ។ ប្រភពបានបន្តថា ចាប់តាំងពីដើមខែកក្កដារដូវបិទនេសាទដើម្បីទុកឲ្យត្រីពងកូននេះនៅក្នុងខេត្តតាកែវដែលជាខេត្តនៅជាព្រំប្រទល់ជាមួយប្រទេសវៀតណាមនោះ មានបទល្មើសនេសាទកំពុងកើតមានឡើងយ៉ាងពេញទំហឹងនៅលើស្រុកចំនួន២ គឺស្រុកអង្គរបុរី និងស្រុកបុរីជលសា ។ មន្រ្តីជលផលខេត្តតាកែវម្នាក់សូមមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា នារដូវ បិទនេសាទឆ្នាំនេះទឹកបានឡើងខ្លាំង។ ... Read More »
ខ្សឹបដាក់ត្រចៀក៖ លោកចាន់ សុធាកំពុងសប្បាយនឹងកើបលុយពីបទល្មើសឆ្លងកាត់ខេត្តបាត់ដំបង
បើទោះបីជាក្រសួងមហាផ្ទៃបញ្ជាឲ្យលោកចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានបង្ក្រាបបទល្មើសសេដ្ឋកិច្ចដកកូនចៅ ដែលដាក់ប៉ុស្តិ៍តាមខេត្តដើម្បីយកប្រាក់បង់ឲ្យនាយកដ្ឋាននោះយ៉ាងណាក៏ដោយ ក៏លោកចាន់ សុធា ដែលមុននេះមានភារកិច្ចចាំយកលុយពីបទល្មើសឆ្លងកាត់ខេត្តបាត់ដំបងនោះ ត្រូវគេអះអាងថា លោកមិនបានដកកម្លាំងថយដូចបទបញ្ជាក្រសួងមហាផ្ទៃនោះឡើយ។ កម្លាំងរបស់លោកចាន់ សុធា កំពុងត្រូវបានដាក់នៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ ប្រភពរាយការណ៍ថា លោកចាន់ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ផ្លូវជាតិលេខ៨ខូច គ្រាដែលជញ្ជីងថ្លឹងរថយន្តនៅចំណុចឃុំព្រៃព្នៅឃើញតែយកលុយរថយន្តដឹកលើសទម្ងន់
គេរាយការណ៍ថា ផ្លូវជាតិលេខ៨ក្នុងភូមិសាស្ត្រខេត្តព្រៃវែង រងការខូចខាតដោយអន្លើព្រោះតែរថយន្តដឹកលើសទម្ងន់។ ជញ្ជីងថ្លឹងរថយន្តមួយកន្លែងក្នុងឃុំព្រៃព្នៅ ស្រុកពារាំង ខេតព្រៃវែង យកលុយពីរថយន្តដឹកអុស ដឹកស្រូវលើសទម្ងន់។ គេរាយការណ៍ថា ប្រធានមន្ទីរសាធារណការខេត្តព្រៃវែង មិនខ្វល់រឿងផ្លូវខូច ប៉ុន្តែបែរជាមានមោទនភាពចំពោះចំណូលបានមកពីការផាកពិន័យរថយន្តដឹកលើសទម្ងន់ និងយកលុយក្រោមតុពីរថយន្តដឹកលើសទម្ងន់តិចតួច។ គេរាយការណ៍ថា លោកអ៊ុន ... Read More »
ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់នៅពីក្រោយបទល្មើសនេសាទ
លោកឡាយ វិសិដ្ឋប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ត្រូវបានមន្ត្រីជលផលអះអាងថា ជាមេខ្លោងធំនៃការបណ្តែតបណ្តោយឲ្យមានបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប។ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ម្នាក់ ជាអ្នកដែលកាងបទល្មើសនេសាទទាំងនោះ ដោយឃុបឃិតជាមួយប្រធានមន្ទីរ។ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទដើរប្រមូលប្រាក់ពីឈ្មួញដែលប្រព្រឹត្តបទល្មើស យកទៅឲ្យថ្នាក់ដឹកនាំខេត្ត ដែលគេខ្សឹបខ្សៀវថា ត្រូវប្រមូលប្រាក់ឲ្យថ្នាក់ដឹកនាំខេត្តមិនតិចជាង៦ពាន់ដុល្លារនោះឡើយក្នុងមួយខែ។ ប្រភពរាយការណ៍ថា នៅក្នុងចំណោមខេត្តជាប់បឹងទន្លេសាប មានតែខេត្តពោធិ៍សាត់មួយប៉ុណ្ណោះដែលមានបទល្មើសច្រើនជាងគេ។ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ច្រករបៀងខ្លះក្នុងខេត្តត្បូងឃ្មុំជាផ្លូវសម្រាប់នាំចូលម៉ូតូគេចពន្ធ
គេរាយការណ៍ថា ម៉ូតូគេចពន្ធត្រូវបាននាំចូលពីប្រទេសវៀតណាមតាមច្រករបៀងក្នុងខេត្តត្បូងឃ្មុំ។ ទាំងសមត្ថកិច្ច និងឈ្មួញត្រូវប៉ាន់ដូចគ្នា ពីព្រោះថា ម៉ូតូគេចពន្ធមានតម្លៃថោក លក់ឲ្យប្រជាពលរដ្ឋនៅតាមទីជនបទយកទៅជិះកម្ទេចចោល។ រីឯសមត្ថកិច្ចក៏បិទភ្នែកឲ្យមានបទល្មើសជាថ្នូរនឹងផលប្រយោជន៍លុយកាក់ដ៏ច្រើនសន្ធឹកសន្ធាប់។ មន្ត្រីនគរបាលខេត្តត្បូងឃ្មុំអះអាងថា គឺពួកសមត្ថកិច្ចច្រកព្រំដែនជាអ្នកបើកដៃឲ្យឈ្មួញនាំម៉ូតូគេចពន្ធចូល។ រីឯសមត្ថកិច្ចថ្នាក់ខេត្តបានទទួលផលប្រយោជន៍តិចតួចប៉ុណ្ណោះ។ ប្រភពព័ត៌មានបានឲ្យដឹងថា ម៉ូតូគេចពន្ធភាគច្រើននាំពីប្រទេសវៀតណាមដឹកតាមរថយន្តកូរ៉េឆ្លងកាត់ច្រករបៀងយកទៅលក់ឲ្យប្រជាពលរដ្ឋមួយចំនួននៅខេត្តកំពង់ធំ, កំពង់ចាម និងខេត្តក្រចេះ។ ... Read More »
ខ្សឹបដាក់ត្រចៀក ៖ ចែនី ឈ្មួញឈើធំជាងគេនៅខេត្តពោធិ៍សាត់
ប្រភពពីប្រជាពលរដ្ឋនិងមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ បានឲ្យដឹងថា សព្វថ្ងៃនេះឈ្មួញឈើម្នាក់ឈ្មោះ ចែនី នៅតែបន្តសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីស្រុកទាំង២យ៉ាងរលូនដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ត្រូវមជ្ឈដ្ឋាននានារិះគន់ថាមិនយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសព្រៃឈើដែលកំពុងកើតឡើងយ៉ាងពេញបន្ទុកនោះទេ។ ប្រភពពីសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថាឈ្មួញឈ្មោះ ចែនី ដែលអាងមានខ្នងបង្អែករឹងមាំកំពុងធ្វើសកម្មភាពម៉ៅទិញឈើផ្ដាច់នៅក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ហើយតែងដឹកជញ្ជូនទៅដល់គោលដៅដោយគ្មានការរំខានពីសំណាក់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ។ ... Read More »
ខ្សឹបដាក់ត្រចៀក៖ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងពលិតកម្មសត្វពុករលួយបក្ខពួកនិយម
មន្ត្រីនៃអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានខ្សឹបខ្សៀវថា លោកអគ្គនាយកសេន សុវណ្ណបំពេញការងារពោរពេញទៅដោយអំពើពុករលួយ និងបក្ខពួកនិយម។ ដោយសារតែពុករលួយ និងបក្ខពួកនិយមនេះហើយទើបក្រុមមន្ត្រីទាំងនោះនាំគ្នាដើមមេតាមហាងកាហ្វេ។ គេនិយាយថា មន្ត្រីជំនាញមួយចំនួនត្រូវបានដកឲ្យមកលេងហ្វេសប៊ុកនៅនឹងកន្លែង ហើយដាក់បក្ខពួកដែលជិតស្និទ្ធនឹងខ្លួនចុះទៅធ្វើការងារប្រមូលប្រយោជន៍។ គេខ្សឹបខ្សៀវថា ការដកមន្ត្រីមានសមត្ថភាពចេញដាក់បក្ខពួករបស់ខ្លួនឲ្យទៅធ្វើការងារគឺជាការងាយឃុបឃិតប្រព្រឹត្តអំពើពុករលួយ។ កន្លងមកថ្នាក់ដឹកនាំក្រសួងធ្លាប់បានទូន្មានលោកសេន សុវណ្ណដោយមិនអនុញ្ញាតឲ្យមានការបែងចែកបក្ខពួកនិយមនៅក្នុងអគ្គនាយកដ្ឋាននោះឡើយ។ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ទូកដឹកឈើប្រណីតកំពុងចេញដំណើរពីស្រុកសៀមប៉ាងមកកាន់ស្ទឹងត្រែង
បន្ទាប់ពីកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឺងត្រែង បង្ក្រាបចាប់ឈើប្រណីតនៅខេត្តស្ទឹងត្រែងទាំងទីតាំងស្តុកទុក ដឹកជញ្ជូនតាមរថយន្តសាំយ៉ុង មានភាពមមាញឹក ពេលនេះឈ្មួញបានបង្វែទិសដៅដឹកជញ្ជូនបទល្មើសព្រៃឈើ តាមផ្លូវទឹកវិញម្តង ចេញពីស្រុកសៀមប៉ាងមកកាន់ខេត្តស្ទឹងត្រែង។ មុននេះបន្តិច ត្រូវបានគេរាយការណ៍មកថា ទូកមួយគ្រឿងបានផ្ទុកឈើប្រណីតយ៉ាងតិចជាង២០ម៉ែត្រគូប ចាប់ផ្តើមចេញដំណើរពីស្រុកសៀមប៉ាង ក្នុងនោះក៏មានសមត្ថកិច្ចអាជ្ញាធរ និងជំនាញរដ្ឋបាលព្រៃឈើបានដឹង ប៉ុន្តែលទ្ធផលសម្រាប់ការបង្ក្រាបមានបញ្ហាលំបាក ដូច្នេះគេរំពឹងថា ... Read More »
ខ្សឹបដាក់ត្រចៀក៖ យប់នេះ ឈ្មួញត្រៀមទម្លាក់ឈើដាក់ទូកឆ្លងទៅវៀតណាមតាមច្រកក្បាលពោធិ៍
ទូកធំៗចំនួន២គ្រឿងរបស់វៀតណាមបានមកចតរួចជាស្រេចនៅចំណុចកំពង់ដរក្បាលពោធិ៍ ស្ថិតក្នុងស្រុកទ្រាំង ខេត្តតាកែវ ដើម្បីទទួលឈើពីទឹកដីកម្ពុជាឆ្លងទៅប្រទេសវៀតណាមសម្រាប់យប់នេះ គឺថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ។ ប្រភពនៅទីនោះបានបង្ហើបថា ជាទម្លាប់ឲ្យតែទូកធំៗរបស់ឈ្មួញវៀតណាមមកចតនៅកំពង់ដរក្បាលពោធិ៍ គឺពេលយប់ប្រាកដជាមានរថយន្តយីឌុប មានរថយន្តឃ្លុបដឹកឈើប្រណីតមកកាន់កំពង់ដរនេះយ៉ាងយូរត្រឹមអំឡុងម៉ោង៨ទៅម៉ោង៩យប់ ដើម្បីផ្ទេរឈើពីរថយន្តដាក់លើទូកវៀតណាមប្រើរយៈពេលម្តងទៅ៤ទៅ៥ម៉ោង ទើបម៉ោង២ទៅម៉ោង៣ទៀបភ្លឺ ឈ្មួញវៀតណាមនឹងដឹកឈើទាំងនោះតាមទូកឆ្លងទៅវៀតណាមយ៉ាងរលូន។ ... Read More »
ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទនៅបឹងទន្លេសាបខេត្តពោធិ៍សាត់ កើតមានជាធម្មតា
ប្រជានេសាទតូចតាចបាននិយាយថា នៅខេត្តពោធិ៍សាត់រដូវបិទនេសាទ ក៏ដូចជារដូវបើកនេសាទមានបទល្មើសកើតឡើងជាធម្មតា។ បទល្មើសកើតឡើងដោយសារតែអំពើពុករលួយ ក្នុងនោះក្រុមមន្ត្រីជលផលតូចតាចបានអះអាងថា មេរបស់ខ្លួនបានចំណាយឲ្យថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ក្នុងមួយខែជាប្រាក់៧ពាន់ដុល្លារ ដើម្បីឲ្យអ្នកនេសាទធំៗ អាចប្រព្រឹត្តល្មើសច្បាប់បាន។ មន្ត្រីជលផលជាអ្នកដើរប្រមូលលុយឲ្យនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់យកទៅជូនថ្នាក់លើ។ ដោយសារតែហេតុផលនេះហើយ ទើបមានសេចក្តីរាយការណ៍ថា បទល្មើសនេសាទនៅខេត្តពោធិ៍សាត់ ទោះក្នុងរដូវបិទនេសាទ ក៏ដូចជារដូវបើកនេសាទដែរ។ ក្រុមអ្នកនេសាទល្មើសច្បាប់ដែលមានឧបករណ៍ទំនើបៗទ្រង់ទ្រាយធំអាចធ្វើសកម្មភាពបានរាល់វេលា។ ... Read More »
ខ្សឹបដាក់ត្រចៀក៖ នាយខណ្ឌរដ្ឋបាលជលផលខេត្តកោះកុងអនុញ្ញាតឲ្យទូកជនបរទេសចូលនេសាទក្នុងដែនទឹកខ្មែរ
ប្រជានេសាទខេត្តកោះកុងបានរិះគន់ថា ករណីអំពើពុករលួយក្នុងវិស័យលជលផលនៅតែកើតមាននៅឡើយ ព្រោះមន្ត្រីពុករលួយនិងឈ្មួញលខិលខូច ពិសេសឈ្មួញបរទេសដែលចូលមកនេសាទខុសច្បាប់ក្នុងដែនសមុទ្រកម្ពុជា នៅតែបន្តអាចឃុបឃិតគ្នាដោយរលូន។ ប្រភពដដែលបានបញ្ជាក់ថា លោក ឡាង គីរី នាយខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង ដែលរងការរិះគន់ក្នុងករណីទូកនេសាទខុសច្បាប់នោះកំពុងតែធ្វើព្រងើយកន្តើយក្នុងករណីទូកនេសាទជនបរទេស លួចចូលនេសាទខុសច្បាប់លើផ្ទៃសមុទ្រកម្ពុជា។ ទន្ទឹមនឹងនេះនគរបាលជើងទឹកដែលមានតួនាទីការពារដែនអធិបតេយ្យភាពកម្ពុជាលើផ្ទៃសមុទ្រក៏មានជាប់ពាក់ព័ន្ធជាមួយនឹងទូកនេសាទខុសច្បាប់ផងដែរ ប្រជានេសាទខេត្តកោះកុងបានបញ្ជាក់ថា សព្វថ្ងៃនេះករណីទូកនេសាទខុសច្បាប់របស់ជនជាតិថៃ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ចាន់ សុធា ក្បត់បទបញ្ជាក្រសួងមហាផ្ទៃ
សម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់បទបញ្ជាឲ្យសមត្ថកិច្ចនគរបាលទាំងអស់ដកប៉ុស្តិ៍កុងត្រូលគ្រប់ទីកន្លែង ពោលមិនមានការយកប្រាក់ពីអ្នករកស៊ីនោះឡើយ។ ប៉ុន្តែលោកចាន់ សុធាមន្ត្រីនគរបាលសេដ្ឋកិច្ចដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចគ្រាមុនដាក់ឲ្យទៅប្រចាំការចាំយកលុយពីរថយន្តដឹកទំនិញគ្រប់ប្រភេទ និងដឹកឈើនៅខេត្តបាត់ដំបងពេលនេះត្រូវគេរាយការណ៍ថានៅតែបន្តប្រើសហសេវិករបស់ខ្លួនយកប្រាក់ពីរថយន្តដឹកទំនិញដដែល។ គេរាយការណ៍ថា កម្លាំងនគរបាលរបស់លោកចាន់ សុធាបានឈរជើងតាមបន្ទាត់ព្រំដែនខ្មែរ-ថៃក្នុងខេត្តបាត់ដំបងដើម្បីយកប្រាក់ពីទំនិញចេញ-ចូលជារៀងរាល់ថ្ងៃ។ មិនតែប៉ុណ្ណោះរថយន្តដឹកទំនិញដែលបានបង់ប្រាក់ឲ្យសមត្ថកិច្ចហើយនោះ ក៏ត្រូវទាក់ទងលោកចាន់ សុធាតាមទូរស័ព្ទដើម្បីបង់ប្រាក់មួយជាន់ទៀត។ ប្រភពរាយការណ៍ថា ទោះបីជាបទបញ្ជាក្រសួងមហាផ្ទៃដាក់ចុះយ៉ាងណាក៏ដោយ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ល្បែងស៊ីសងកំពុងរាលដាលពេញបន្ទុកនៅស្រុកចម្ការលើ
ប្រជាពលរដ្ឋនៅភូមិមហា ឃុំស្វាយទាប ស្រុកចម្ការលើបានឲ្យដឹងថា បច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់មានសង្វៀនបញ្ជល់មាន់៣កន្លែង ហើយមានបន្ថែមល្បែងបៀអាប៉ោង ផងដែរ។ ប្រជាពលរដ្ឋបានឲ្យដឹងថា មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធាន ការបង្ក្រាបសង្វៀនបញ្ជល់មាន់ដែលបង្កប់ល្បែងស៊ីសងច្រើនប្រភេទនោះទេ បើទោះបីល្បែងស៊ីសងទាំងនោះត្រូវបានគេបើកលេងជាច្រើនថ្ងៃក៏ដោយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យអាជ្ញាធរខេត្តកំពង់ចាមចាត់វិធានការបង្ក្រាបល្បែងស៊ី សងក្នុងឃុំស្វាយទាប ស្រុកចម្ការលើជាបន្ទាន់ព្រោះការរាលដាលនៃល្បែងស៊ីសងនោះកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម ។ តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅឃុំស្វាយទាបបានឲ្យដឹងថា ... Read More »
ខ្សឹបដាក់ត្រចៀក៖ បទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រៃស្រែពកកើតមានយ៉ាងគគ្រឹកគគ្រេង
គេរាយការណ៍ថា សកម្មភាពនៃការកាប់និងដឹកជញ្ជូនឈើនៅតំបន់ដែនជម្រកសត្វព្រៃស្រែពក បានកើតមានយ៉ាងគគ្រឹកគគ្រេងមិនចាញ់ករណីនៅតំបន់អូរហ៊ុចកាលពីអតីតកាលនោះឡើយ។ មន្ត្រីមានសមត្ថកិច្ច រួមទាំងនាយកដែនជម្រកសត្វព្រៃស្រែពកផងមិនខ្វល់អំពល់នឹងបទល្មើសនោះឡើយ គឺគិតតែលូកដៃយកលុយពីឈ្មួញដឹកឈើដែលមានទាំងជនជាតិវៀតណាមនោះតែប៉ុណ្ណោះ។ បទល្មើសនៃការដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមបានធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃដោយបើកចំហរ។ អាជ្ញាធរមានទាំងកងកម្លាំងប្រដាប់អាវុធ ទាហានប៉ូលិស សុទ្ធតែបានផលប្រយោជន៍ពីបទល្មើសព្រៃឈើ គ្រាន់តែថា បានតិច ឬច្រើនតែប៉ុណ្ណោះ។ ប្រភពរាយការណ៍ថា អ្នកដែលបានផលប្រយោជន៍ច្រើនជាងគេពីបទល្មើសព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃស្រែពកច្រើនជាងគេនោះគឺលោកព្រំ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ប្រាក់ អ៊ីឡេងកំពុងកាក់កបយ៉ាងខ្លាំងនឹងបទល្មើសក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
នៅខេត្តពោធិ៍សាត់ ក្នុងចំណោមមន្ត្រីជំនាញបរិស្ថាន នរណាក៏ស្គាល់លោកប្រាក់ អ៊ីឡេង ប្រធានក្រុមល្បាតពិសេសនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ប្រចាំការនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នោះដែរ។ ភាពល្បីល្បាញរបស់លោកប្រាក់ អ៊ីឡេង នៅក្នុងចំណោមអ្នករកស៊ីដឹកជញ្ជូនឈើប្រណីតចេញពីតំបន់ដែនជម្រកសត្វព្រៃក៏ខ្លាំងក្លាណាស់ដែរ។ លោកអាចរកលុយបានរាប់សិបលានរៀលក្នុងមួយថ្ងៃពីបទល្មើសព្រៃឈើដែលដឹកចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់។ គេរាយការណ៍ថា រថយន្តកែច្នៃមួយគ្រឿងមុននឹងចេញផុតពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ត្រូវបង់លុយឲ្យលោកប្រាក់ អ៊ីឡេង ៦០ម៉ឺនរៀល។ ក្រុមមន្ត្រីបរិស្ថានដែលឈរជើងនៅស្នាក់ការរងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់និយាយថា ករណីលោកប្រាក់ ... Read More »
ខ្សឹបដាក់ត្រចៀក៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានមើលបទល្មើសព្រៃឈើដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ផង
គេរាយការណ៍ថា បទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់កំពុងកើតមានយ៉ាងគគ្រឹកគគ្រេង ក្រោមក្រសែភ្នែកមន្ត្រីបរិស្ថាននៅទីនោះ។ អ្នកដែលផ្អែមល្ហែមនឹងបទល្មើសព្រៃឈើខ្លាំងជាងគឺលោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដែលជាអ្នកត្រួតត្រាដោយផ្ទាល់លើស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។ នៅឯស្នាក់ការរងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ ក្រុមអ្នករកស៊ីដឹកឈើប្រណីតផ្សេងៗ ត្រូវបង់លុយឲ្យមន្ត្រីដែលប្រចាំការនៅស្នាក់ការរងនោះមិនអាចហួសឡើយ។ គេឲ្យដឹងថា ក្នុងរថយន្តកែច្នៃ១គ្រឿងដឹកឈើប្រណីតត្រូវបង់៦០ម៉ឺនរៀល, ... Read More »
ខ្សឹបដាក់ត្រចៀក៖ សមត្ថកិច្ចច្រកដា នៅតែអនុញ្ញាតឲ្យឈ្មួញនាំប្រេងឆានិងមីខ្លាឃ្មុំចូលស្រុកខ្មែរ
ប្រភពព័ត៌មានបានរាយការណ៍ថា សមត្ថកិច្ចគយ និងកាំកុងត្រូលប្រចាំការនៅច្រកដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅតែបន្តអនុញ្ញាតឲ្យឈ្មួញឈ្មោះចែ ដែត នាំចូលប្រេងឆា និងមីខ្លាឃ្មុំក្រហមវៀតណាមចូលក្នុងប្រទេសខ្មែរជារៀងរាល់ថ្ងៃ បើទោះបីជាច្បាប់ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឲ្យនាំផលិតផលទាំងពីរមុខនេះចូលក្នុងប្រទេសក៏ដោយ។ ឈ្មួញបានចំណាយប្រាក់ឲ្យសមត្ថកិច្ចគ្រប់ផ្នែក រួមទាំងអាជ្ញាធរខេត្តផង ទើបអាចដឹកទំនិញខុសច្បាប់យកមកចរាចរណ៍លក់ពេញផ្ទៃប្រទេសបាន។ ដោយមើលឃើញពីគ្រោះថ្នាក់នៃការទទួលទានផលិតផលទាំងពីរប្រភេទខាងលើនេះ ទើបកម្ពុជាចេញច្បាប់ហាមឃាត់ការនាំចូលប្រេងឆា ... Read More »
ខ្សឹបដាក់ត្រចៀក៖ បទល្មើសព្រៃឈើខេត្តពោធិ៍សាត់ក្រោមក្រសែភ្នែកលោក ប៉ាន់ មរកត
មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់បានកត់សម្គាល់ថា ចាប់តាំងពីលោក ប៉ាន់ មរកត ទទួលបានតំណែងជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់មកគឺបទល្មើសកាប់ឈើក្នុងតំបន់ព្រៃការពារ និងព្រៃអភិរក្សកើតឡើងខ្លាំងជាងមុនទៅទៀត។ សកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានលើកឡើងថា ការដែលមន្ត្រី បរិស្ថានប្រចាំតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់ដែនជម្រកសត្វព្រៃភ្នំសំកុសនិង តំបន់ជួរភ្នំក្រវាញភាគកណ្ដាលបើកដៃឲ្យឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់មានការឃុបឃិតពីលោក ប៉ាន់ មរកត ដែលជាចៅហ្វាយនាយពួកគេផងដែរ។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ប៉ាន់ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ធ្លាយរឿងអាស្រូវនៅមន្ទីរសាធារណការខេត្តកំពង់ឆ្នាំងលោក កែវ ពៅ និងកូនប្រុសឡេង រដ្ឋា ត្រូវប៉ាន់ខ្លាំងណាស់
អំពើពុករលួយនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងដែលមានលោក កែវ ពៅ ជាប្រធានមន្ទីរនោះនិងកូនប្រុសជាប្រធានការិយាល័យមកដល់ពេលនេះត្រូវបានទម្លាយចេញជាបណ្ដើរៗដោយសារមន្ត្រីខ្លះមិនសប្បាយចិត្តនិងការដឹកនាំរបស់លោកប្រធានមន្ទីរ ។ ប្រភពបានឲ្យដឹងថា នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបើគេ មើលពីសកម្មភាព និងប្រឹងប្រែងរបស់មន្ត្រីក្នុងការបំពេញភារកិច្ចពីខាងក្រៅប្រាកដជាថា ការដឹកនាំរបស់លោកប្រធានមន្ទីរ កែវ ពៅ បានល្អជាងប្រធានមន្ទីរជាច្រើនទៀត នៅក្នុងខេត្ត។ ... Read More »
ខ្សឹបដាក់ត្រចៀក៖ អគ្គនាយករងគយ ហុីវ គឹមហេង កែអាយុពី២០ កុម្ភៈ ១៩៥៦មក២០ កុម្ភៈ ១៩៥៩
នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករក្រៅពីអំពើពុករលួយគេសង្កេតឃើញអំពើបក្ខពួកនិយម និងការពន្យារអាយុចូលនិវត្តន៍របស់មន្ត្រីធំៗបានកើតឡើងគួរឲ្យខ្ពើម រអើមដែលបញ្ហានេះអ្នកតាមដានកំណែទម្រង់គយបានលើកឡើងថា វាជាវប្បធម៌ដើរផ្ទុយពីកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល និងជាគម្រូដ៏អាក្រក់ធ្វើឲ្យប៉ះពាល់ ដល់សតិអារម្មណ៍ របស់មន្ត្រីក្មេងៗដែលមានសមត្ថភាព និងជំនាញតែគ្មានឱកាស បានធ្វើការងារបម្រើជាតិ ។ តាមការកំណត់របស់ច្បាប់គឺមន្ត្រីរាជការកាំកុងត្រូវចូលនិវត្តន៍នៅត្រឹមអាយុ៦០ ឆ្នាំ។ ចម្លែកអីនៅអគ្គនាយកដ្ឋានគយ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ត្រឹមអធិការស្រុកបាទីអនុញ្ញាតឲ្យបើកដំណើរការ «សង្វៀនបញ្ជល់មាន់ដ៏ធំនៅភូមិត្រពាំងលើ ឬមានថ្នាក់លើពាក់ព័ន្ធ?
ក្រោយពីបែកធ្លាយរឿងការគ្រោងបើកសម្ភោធរបស់សង្វៀនបញ្ជល់មាន់ដ៍ធំមួយដែលកសាងអសង់រាប់ម៉ឺនដុល្លារ ដែលស្ថិតនៅក្នុងភូមិត្រពាំងលើកឃុំក្រាំងធ្នង់ស្រុកបាទីខេត្តតាកែវដែលគ្រោងនឹងបើកសម្ភោធនៅថ្ងៃពុធទី២៧ខែកញ្ញាឆ្នាំ២០១៧នេះ លោកអធិការស្រុកបាទីលែងហ៊ានបកស្រាយរឿងសង្វៀនបញ្ជល់មាន់នេះទៀតហើយ ។ សង្វៀនមាន់ដ៍ធំដែលសាងសង់យ៉ាងរលូននិងបានដាក់ថ្ងៃបើកសម្ភោធនេះត្រូវបានអញ្ជើញសមត្ថកិច្ចអាជ្ញាធរនិងអ្នកមានប្រាក់មានអំណាចដែលចូលចិត្តល្បែងបញ្ជល់មាន់ ហើយបន្ទាប់ពីមានការិះគន់ពីសំណាក់ប្រជាពលរដ្ឋមកត្រូវបានលោកង៉ាន់សារីអធិការស្រុកបាទីចេញមុខបកស្រាយថាសង្វៀនមាន់ដ៍ធំដែលគ្រោងនឹងបើកសម្ភោធនៅថ្ងៃខែខាងលើនេះពិតជាមាននៅក្នុងមូលដ្ឋានរបស់លោកមែនហើយលោកថាលោកមិនមានចំណាត់ការទេតែលោកបានរាយការណ៍ជូនលោកអភិបាលស្រុកបាទីនិងលោកស្នងការរួចហើយដើម្បីចាត់ការតាមនិតិវិធីឬបញ្ជាមកផ្ទាល់ដើម្បីបង្រ្កាប ។ ក្រោយពេលអ្នកសារព៌ត៍មានបានយករឿងនេះទៅផ្សព្វផ្សាយលោកង៉ាន់សារីអធិការស្រុកបាទីលែងហ៊ានបកស្រាយរឿងសង្វៀនបញ្ជល់មាន់ដ៍ធំនេះទៀតហើយដោយលោកបានអោយដឹងថាលោកលែងបកស្រាយទៀតហើយបើអស់លោកអ្នកសារព៌ត៍មានចង់ផ្សាយអីក៍ផ្សាយទៅ។ បើយោងតាមប្រពភច្បាស់ការណ៍ពីមន្ត្រីនគរបាលជាច្រើនរូបនៅក្នុងអធិការដ្ឋាននគបាលស្រុកបាទីបានលើកឡើងថាលោកអធិការទំនងជារងសំពាធពីថ្នាក់លើហើយមើលទៅព្រោះសង្វៀនមាន់ខាងលើជារបស់អ្នកមានអំណាចនៅភ្នំពេញ។បើទោះជាយ៉ាងនោះក្តីលោកសួនផុនស្នងការរងទទួលផែនយុត្តិធម៍នៃស្នងការនគរបាលខេត្តតាកែវបានអោយដឹងថារឿងសង្វៀនមាន់នេះគេមិនមែនត្រឹមតែគ្រោងនឹងបើកសម្ភោធឲ្យមានការលេងស៊ីសងលុយដ៍ធំនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នេះទេគេថែមទាំងមានការជប់លៀងស៊ីផឹកនៅថ្ងៃទី២៦មុនថ្ងៃបើកសម្ភោធនេះហើយកម្លាំងរបស់លោកមិនបានទៅចូលរួមការជប់លៀងនិងការបើកសម្ភោធសង្វៀនបញ្ជល់មាន់នេះទេប៉ុន្តែកម្លាំងរបស់លោកកំពុងរៀបចំផែនការដើម្បីជួយការពារនិងធ្វើការបង្រ្កាប។ ប្រសិនបើសង្វៀនមាន់ដំណើរការប្រជាពលរដ្ឋចង់សួរថា៖ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពត្រូវបានបញ្ឈប់អនុវត្តឬបោះចោលទៅកៀនជញ្ជាំង? ... Read More »
ខ្សឹបដាក់ត្រចៀក៖ បែកធ្លាយហើយករណីនាំគោយន្តកន្ត្រៃ(សែកាង)ពីវៀតណាមចូលដឹកឈើតាមច្រករបៀងជិតប៉ុស្តិ៍៧គឺយោធាដៃស្តាំរបស់លោកផ្កាយ១ ឃឹន ម៉េងស្រេង
កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ គោយន្តកន្ត្រៃ(សែកាង) ប្រភេទជារថយន្តកែច្នៃត្រូវបាននាំចូលពីទឹកដីវៀតណាម តាមប៉ុស្តិ៍៧៥១ ច្រកណាំលៀ-ប៉ុស្តិ៍៧ ដើម្បីចូលទៅដឹកឈើនៅចំណុចប៉ុស្តិ៍៤ ប៉ុស្តិ៍៥ ត្រូវបានបែកការណ៍ហើយនៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ លោកស្នងការនគរបាលខេត្ត ក៏បានទទួលដំណឹងនេះ និងបញ្ជាទៅកាន់ស្នងការរងទទួលបន្ទុកព្រំដែន ... Read More »
ខ្សឹបដាក់ត្រចៀក៖ អ្នកប្រឡងចូលក្របខ័ណ្ឌនគរបាលជាតិថា ចំណាយលុយ
មួយរយៈពេលកន្លងមកនេះ សកម្មភាពនៃការប្រឡងជ្រើសរើសក្របខ័ណ្ឌនគរបាលជាតិត្រូវបានប្រព្រឹត្តទៅនៅតាមបណ្តាខេត្ត ដោយក្នុងនោះស្នងការនគរបាលខេត្តជាអ្នករៀបចំការប្រឡងផ្ទាល់។ បេក្ខជនជាច្រើននៅតាមបណ្តាខេត្តសុទ្ទតែអះអាងស្រដៀងគ្នាថា ពួកគេបានចំណាយប្រាក់យ៉ាងហោចណាស់៥ពាន់ដុល្លារសម្រាប់ការប្រឡង។ ទឹកប្រាក់៥ពាន់ដុល្លារមិនប្រាកដថា នឹងជាប់នោះផងទេ។ យុវជនម្នាក់នៅខេត្តត្បូងឃ្មុំនិយាយថា ខ្លួនបានចំណាយទឹកប្រាក់៥ពាន់ដុល្លារឲ្យទៅមន្ត្រីនគរបាលម្នាក់។ គេថា បើមិនជាប់ទេប្រគល់ប្រាក់ឲ្យវិញ។ រីឯអ្នកផ្សេងទៀតដែលហ៊ានចំណាយប្រាក់រហូតដល់៧ពាន់ដុល្លារអះអាងថា ខ្លួនមានសង្ឃឹមច្រើន។ ការចំណាយប្រាក់ហាក់ដូចជាមានការលាក់លៀម និងស្ងាត់កំបាំង។ ... Read More »
ខ្សឹបដាក់ត្រចៀក៖ វៀតណាមយកឡានសែកាង(រថយន្តកែច្នៃ)ជិត៥០គ្រឿងចូលតាមច្រកណាំលៀ ដើម្បីចូលដឹកឈើម្តុំប៉ុស្តិ៤-៥ ស្រុកពេជ្រាដា
កាលពីម្សិលមិញថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ឈ្មួញវៀតណាមបាននាំឡានសែកាង(រថយន្តកែច្នៃ)ជិត៥០គ្រឿងចូលតាម(ច្រកណាំលៀ-ខាងភាគីវៀតណាម) ហើយខាងភាគីកម្ពុជាគេហៅថា៖ ប៉ុស្តិ៧ ដើម្បីចូលដឹកឈើម្តុំប៉ុស្តិ៤-៥ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បន្ទាប់ពីគម្រោងឈ្មួញវៀតណាមត្រៀមយកម៉ូតូកែច្នៃជិត៥០០គ្រឿងចូលដឹកឈើម្តុំប៉ុស្តិ៤-៥ ឆ្លងទៅវៀតណាមតាមច្រក៧៥១ត្រូវបែកការណ៍។ ករណីនេះខាងវៀតណាមនិងខាងសមត្ថកិច្ចកម្ពុជាក៏រួមគ្នាកាយលុបផ្លូវដែលឈូសឆាយពីទឹកវៀតណាមចូលតាមច្រក៧៥១អោយដូចដើមវិញ ចៀសវាងគម្រោងដឹកបទល្មើសឈើនៅប៉ុស្តិ៤-៥ បែកធ្លាយដល់ថ្នាក់លើ។ បច្ចុប្បន្នគេប្តូររូបភាពអោយឡានសែកាង(រថយន្តកែច្នៃ)ជិត៥០គ្រឿងចូលតាមច្រកណាំលៀ-ប៉ុស្តិ៧ដើម្បីចូលដឹកឈើម្តុំប៉ុស្តិ៤-៥ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ចាន់ សុធា ស៊ីដាច់មេប៉ូលិសសេដ្ឋកិច្ច
បទបញ្ជារបស់សម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ឈប់ឲ្យមានកុងត្រូលជជុះគឺជាឱកាសដែលផ្តល់ឲ្យមន្ត្រីនគរបាលសេដ្ឋកិច្ចដេកស៊ីដោយស្របច្បាប់។ ពួកឈ្មួញរកស៊ីដឹកទំនិញគេចពន្ធក្តី ឬបង់ពន្ធមិនគ្រប់ក្តីសុទ្ធតែត្រូវសុំការអនុញ្ញាតពីក្រុមសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច។ នៅខេត្តបាត់ដំបង នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានផ្តល់សិទ្ធិឲ្យលោកចាន់ សុធាជាអ្នករៀបចំបង្ក្រាបបទល្មើស ឬនិយាយឲ្យខ្លីជាអ្នកដែលត្រូវរកប្រាក់ឲ្យថ្នាក់លើ។ ប៉ុន្តែក្រោយបទបញ្ជានេះ ថ្នាក់លើលែងទារប្រាក់ពីលោកចាន់ សុធាទៀតហើយ ព្រោះសំអាងថា មិនបានដាក់កុងត្រូលចាំទារលុយពីពួកឈ្មួញទៀតទេ។ នៅគ្រាដែលថ្នាក់លើឈប់យកលុយពីលោកចាន់ ... Read More »
ខ្សឹបដាក់ត្រចៀក៖ បទល្មើសកាប់ឈើកំពុងកក្រើកខ្លាំងនៅដែនជម្រកសត្វស្រែពក
គេរាយការណ៍ថា សកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើតមានយ៉ាងសកម្មនៅក្នុងដែនជម្រកសត្វស្រែពក ខេត្តមណ្ឌលគិរី។ អាជ្ញាធរពាក់ព័ន្ធរួមទាំងនាយកដែនជម្រកសត្វស្រែពកត្រូវគេអះអាងថា កំពុងសោយសុខយ៉ាងសប្បាយរីករាយ។ ប្រភពបានបន្ថែមថា ឈ្មួញខ្មែរ និងវៀតណាមបាននិងកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងក្នុងការដឹកជញ្ជូនឈើចេញពីតំបន់ជម្រកសត្វស្រែពក។ ប្រភពពីសមត្ថកិច្ចប្រចាំតំបន់នោះបានឲ្យដឹងថា ចាប់ពីពិធីបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ សកម្មភាពកាប់និងដឹកជញ្ជូនឈើបានកើតឡើងយ៉ាងសកម្ម មានទាំងក្រុមហ៊ុនស្របច្បាប់ និងការលួចកាប់អនាធិបតេយ្យ។ គេឃើញមានមន្ត្រីដែនជម្រកសត្វស្រែពកបានចុះពិនិត្យដល់ទីកន្លែងនៃការកាប់បំផ្លាញព្រៃឈើនោះដែរ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ឈ្មួញវៀតណាមត្រៀមទទួលយកឈើតាមច្រកប៉ុស្តិ៍៤ប៉ុស្តិ៍៥ទ្រង់ទ្រាយស្រដៀងនឹងតំបន់អូរហ៊ុច
ប៉ុស្តិ៍៧៥១(ទឹកដីវៀតណាម) ត្រូវបានគេឈូសឆាយផ្លូវរួចជាស្រេចដើម្បីចាំប្រមូលទិញឈើពីទឹកដីខេត្តមណ្ឌលគិរី តាមប៉ុស្តិ៍៤ ប៉ុស្តិ៍៥ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងនោះត្រូវបានឈ្មួញប្តូររូបភាពពីការដឹកជញ្ជូនដោយត្រាក់ទ័រ រថយន្តបាកុង រថយន្តកែច្នៃ មកប្រើម៉ូតូកែច្នៃ ធ្វើជាមធ្យោបាយដឹកជញ្ជូនបទល្មើសឈើនេះ ឆ្លងទៅវៀតណាមតាមប៉ុស្តិ៍៤ ប៉ុស្តិ៍៥ ខណៈប៉ុស្តិ៍៧៥១របស់វៀតណាម មានការសម្រួលផ្លូវរួចជាស្រេច។ ... Read More »