ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងពលិតកម្មសត្វពុករលួយបក្ខពួកនិយម

ចែករំលែក៖

មន្ត្រីនៃអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានខ្សឹបខ្សៀវថា លោកអគ្គនាយកសេន សុវណ្ណបំពេញការងារពោរពេញទៅដោយអំពើពុករលួយ និងបក្ខពួកនិយម។ ដោយសារតែពុករលួយ និងបក្ខពួកនិយមនេះហើយទើបក្រុមមន្ត្រីទាំងនោះនាំគ្នាដើមមេតាមហាងកាហ្វេ។ គេនិយាយថា មន្ត្រីជំនាញមួយចំនួនត្រូវបានដកឲ្យមកលេងហ្វេសប៊ុកនៅនឹងកន្លែង ហើយដាក់បក្ខពួកដែលជិតស្និទ្ធនឹងខ្លួនចុះទៅធ្វើការងារប្រមូលប្រយោជន៍។

គេខ្សឹបខ្សៀវថា ការដកមន្ត្រីមានសមត្ថភាពចេញដាក់បក្ខពួករបស់ខ្លួនឲ្យទៅធ្វើការងារគឺជាការងាយឃុបឃិតប្រព្រឹត្តអំពើពុករលួយ។ កន្លងមកថ្នាក់ដឹកនាំក្រសួងធ្លាប់បានទូន្មានលោកសេន សុវណ្ណដោយមិនអនុញ្ញាតឲ្យមានការបែងចែកបក្ខពួកនិយមនៅក្នុងអគ្គនាយកដ្ឋាននោះឡើយ។ ប៉ុន្តែលោកសេន សុវណ្ណមិនស្តាប់ថ្នាក់ដឹកនាំនោះឡើយ។ ការដោះដូរតំណែងមន្ត្រីដែលលោកអគ្គនាយកយល់ថាជាកន្លែងខ្លាញ់ បានកំពុងកើតមានដដែលជាដដែល។ ប្រការនេះធ្វើឲ្យមន្ត្រីមានសមត្ថភាពពិតប្រាកដបាក់ទឹកចិត្ត ហើយយកអ្នកគ្មានសមត្ថភាពទៅធ្វើការ គឺមិនទទួលបានលទ្ធផលវិជ្ជមានដុំកំភួននោះឡើយ។

ប្រភពបានរាយការណ៍ថា លោកសេន សុវណ្ណហាក់ដូចជាមិនបានយកចិត្តទុកដាក់ចំពោះការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងនោះឡើយ។ ប្រភពបន្តថា មន្ត្រីពុករលួយនៅក្នុងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វភាគច្រើនជាដៃជើងរបស់លោកសេន សុវណ្ណ។ រឿងនេះត្រូវគេអះអាងថា មិនមែនទើបតែកើតមាននោះទេ ផ្ទុយទៅវិញវាបានកើតឡើងជាយូរមកហើយ រីឯថ្នាក់ដឹកនាំក្រសួងក៏បានត្រឹមតែណែនាំដដែលជាដដែលតែប៉ុណ្ណោះ៕


ចែករំលែក៖