លោក ឯក សំអាន គឺជាទាហានជើងទឹកនៅខេត្តកោះកុង និងបក្ខពួកអំណាចខ្លាំងក្លាដោយពុំខ្លាចរអែងច្បាប់ទម្លាប់ អ្វីទាំងអស់។ ប្រជាពលរដ្ឋខេត្តកោះកុង បានបញ្ជាក់បន្ទាប់ពីគណៈកម្មការបង្ក្រាបបទល្មើសនេសាទសមុទ្ររបស់សាលាខេត្តកោះកុងត្រូវបានរំលាយក្រោយពេលដែលអភិបាលខេត្តកោះកុង ត្រូវបានផ្លាស់ប្តូរមកនោះបទល្មើសនេសាទសមុទ្រកំពុងមានសកម្មភាពកាន់តែខ្លាំង ព្រោះមន្ត្រីពុករលួយបើកដៃឲ្យជនបរទេសចូលនេសាទក្នុងសមុទ្រខ្មែរ។
សព្វថ្ងៃនេះតាមរយៈមេខ្យល់២នាក់ដែលសុទ្ធសឹងជនជាតិវៀតណាម គឺម្នាក់ជាស្ត្រីឈ្មោះ ង្វៀង ថាន់ទៀង ហើយម្នាក់ទៀតឈ្មោះ លឹម សៀម ដែលទាំង២នាក់នេះបាននាំទូកនេសាទវៀតណាមខុសច្បាប់រាប់សិបគ្រឿងចូលមកនេសាទក្នុងដែនសមុទ្រកម្ពុជាក្នុងភូមិសាស្ត្រខេត្តកោះកុង។ មេខ្យល់ជនជាតិវៀតណាមទាំងពីរនាក់បានយកលុយជាកញ្ចប់មកបង់ឲ្យលោក ឯក សំអាន ដែលគេស្គាល់ថាជាទាហានជើងទឹកដោយក្នុងមួយទូកត្រូវបង់២០០០ដុល្លារក្នុងមួយខែៗ និងបង់ឲ្យនគរបាលជើងទឹក១៣០០ដុល្លារក្នុងមួយខែៗផងដែរ។
ក្រុមអ្នកនេសាទជនជាតិខ្មែរបានបញ្ជាក់ថាលោក ឯក សំអាន និងមេខ្យល់ជនជាតិវៀតណាមមានភាពស៊ីសង្វាក់គ្នាខ្លាំងណាស់ព្រោះពួកគេមានផលប្រយោជន៍រួមគ្នា ខណៈវិស័យជលផលកម្ពុជានិងអ្នកនេសាទខ្មែរកំពុងរងគ្រោះ ព្រោះសកម្មភាពនេសាទរបស់ទូកនេសាទជនជាតិយួនបង្កផលប៉ះពាល់ច្រើនដល់ធនធានមច្ឆជាតិសមុទ្រកម្ពុជា។ ប្រភពដដែលបានសង្កត់ធ្ងន់ថា បើឈ្មួញយួនគេហ៊ានបង់រាប់ពាន់ដុល្លារក្នុងមួយខែៗទៅហើយ គឺមានន័យថាគេក៏អាចរកផលប្រយោជន៍ពីបទល្មើសនេសាទមិនតិចម៉ឺនដុល្លារឡើយ៕