ភ្នំពេញ៖ បន្ទាប់ពីអាជ្ញាធរខណ្ឌដូនពេញ ទទួលព័ត៌មានថា មានករណីលួចបើកហ្គេមបាញ់ត្រីនៅក្នុងសង្កាត់ស្រះចក (ក្រោយទូតបារាំង) ខណ្ឌដូនពេញ រួចមក លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានដាក់បញ្ជាផ្ទាល់ឲ្យលោកយស់ យុទ្ធី អភិបាលរងខណ្ឌ និងលោក ចាប ឌីណា ដឹកនាំកំលាំងប្រជាការពារខណ្ឌចុះប្រតិបត្តិការបង្រ្កាបភ្លាមៗជាកស្តែងដោយដកហូតបានទូហ្គេមបាញ់ត្រីចំនួន១ទូ និងឃាត់ខ្លួនមនុស្ស៥នាក់ ដោយឡែកម្ចាស់ទូរត់បាត់ ។
ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០១៧ ស្ថិតនៅចំណុចក្រោយស្ថានទូតបារាំង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្នុងការចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ ចំនួន១ទីតាំង ដោយដកហូតបានទូហ្គេមបាញ់ត្រីចំនួន១គ្រឿង កង្ហារចំនួន៣គ្រឿង កៅអីចំនួន៦ និងឃាត់ខ្លួនមនុស្សបានចំនួន៥នាក់ ប្រុស៤នាក់ ស្រី១នាក់ និងទីតាំងផ្សេងទៀតគណៈបញ្ជាការឯកភាពខណ្ឌបានបិទកំណត់ហេតុនៅមាត់ទ្វាតចូលផ្ទះ រង់ចាំដីកាពីព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ កាត់សោនៅពេលព្រឹកថ្ងៃទី២០ ខែតុលា ព្រោះផ្ទះបិទទ្វារ។
ដោយឡែកទីតាំងខាងលើ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានសម្រេចដកហូតនូវវត្ថុតាង យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ដើម្បីមានវិធានការបន្ត ចំណែកមនុស្សទាំង៥នាក់ បានអប់រំណែនាំនៅនឹងកន្លែង ក្នុងករណីឃេីញមានលើកក្រោយទៀត គណៈបញ្ជាកាឯកភាពខណ្ឌនឹង បញ្ជូនទៅតុលាការដេីម្បីចាត់ការតាមច្បាប់ ៕ ស តារា