ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ា៣នាក់ពាក់ព័ន្ធស្នាក់នៅកម្ពុជាមិនស្របច្បាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិនីហ្សេរីយ៉ា៣នាក់ ត្រូវបានកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយវរសេនីយន៍ទោ ជា ចិត្រា ជានាយការិយាល័យ សហការជាមួយសមត្ថកិច្ចនគរបាលមូលដ្ឋានខណ្ឌមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធ ស្នាក់នៅ និងពួនសម្ងំធ្វើការ ដោយខុសច្បាប់ នៅក្នុងរាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងកាលពី វេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅផ្ទះជួល ផ្លួវ១០BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជនជាតិ នីហ្សេរីយ៉ាទាំង៣នាក់ ដែលឃាត់ខ្លួននេះ គឺគ្មានលិខិតឆ្លងដែនម្នាក់ និងស្នាក់នៅលើសទិដ្ឋាការ២នាក់ ទី១-ឈ្មោះ EBEBE CHUK WUEBUKA PAUL អាយុ៣៥ឆ្នាំ លើសទិដ្ឋាការស្នាក់នៅ ទី២-ឈ្មោះ AGIM NNABUEZE ETHELBERI អាយុ៣៩ឆ្នាំ លើសទិដ្ឋាការស្នាក់នៅ និងទី៣-ឈ្មោះ MBEREDR CHARLEX OKECHUKWU ភេទប្រុស អាយុ៣២ឆ្នាំ គ្មានលិខិតឆ្លងដែន។

ប្រភពដដែលបានឲ្យដឹងទៀតថា បុរសជនជាតិនីហ្សេរីយ៉ាទាំង៣នាក់នេះ ត្រូវបាននាំទៅសាកសួរនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃដើម្បីអនុវត្តនីតិវិធីបន្ត៕ ប្រាថ្នា


ចែករំលែក៖