ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ សមត្ថកិច្ចច្រកដា នៅតែអនុញ្ញាតឲ្យឈ្មួញនាំប្រេងឆានិងមីខ្លាឃ្មុំចូលស្រុកខ្មែរ

ចែករំលែក៖

ប្រភពព័ត៌មានបានរាយការណ៍ថា សមត្ថកិច្ចគយ និងកាំកុងត្រូលប្រចាំការនៅច្រកដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅតែបន្តអនុញ្ញាតឲ្យឈ្មួញឈ្មោះចែ ដែត នាំចូលប្រេងឆា និងមីខ្លាឃ្មុំក្រហមវៀតណាមចូលក្នុងប្រទេសខ្មែរជារៀងរាល់ថ្ងៃ បើទោះបីជាច្បាប់ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឲ្យនាំផលិតផលទាំងពីរមុខនេះចូលក្នុងប្រទេសក៏ដោយ។ ឈ្មួញបានចំណាយប្រាក់ឲ្យសមត្ថកិច្ចគ្រប់ផ្នែក រួមទាំងអាជ្ញាធរខេត្តផង ទើបអាចដឹកទំនិញខុសច្បាប់យកមកចរាចរណ៍លក់ពេញផ្ទៃប្រទេសបាន។

ដោយមើលឃើញពីគ្រោះថ្នាក់នៃការទទួលទានផលិតផលទាំងពីរប្រភេទខាងលើនេះ ទើបកម្ពុជាចេញច្បាប់ហាមឃាត់ការនាំចូលប្រេងឆា និងមីខ្លាឃ្មុំក្រហមពីប្រទេសវៀតណាម ព្រោះថាផលិតផលបរិភោគទាំងពីរប្រភេទនេះវាបានបំផ្លាញសុខភាពប្រជាពលរដ្ឋកម្ពុជាខ្លាំងណាស់។ ច្បាប់នេះត្រូវបានប្រកាសឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ច្រកព្រំដែនទប់ស្កាត់ការនាំចូល។ ប៉ុន្តែសម្រាប់សមត្ថកិច្ចគ្រប់លំដាបថ្នាក់នៅខេត្តត្បូងឃ្មុំ ជាពិសេសនៅច្រកដា ស្រុកមេមត់នៅតែបន្តប្រព្រឹត្តអំពើពុករលួយជាមួយឈ្មួញឈ្មោះ ចែ ដែត ក្នុងការអនុញ្ញាតឲ្យទំនិញទាំងពីរប្រភេទនាំចូលដោយសេរី។

ចែ ដែត ជាឈ្មួញដែលហ៊ានចំណាយប្រាក់មិនត្រឹមតែសមត្ថកិច្ចគយ និងកាំកុងត្រូលនៅច្រកដា ស្រុកមេមត់ខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ ប៉ុន្តែសមត្ថកិច្ចក្នុងខេត្តនេះក៏ទទួលបានផលប្រយោជន៍បន្ថែមក្រៅពីស្ថាប័នជំនាញនៅច្រកព្រំដែន។ ពួកឈ្មួញដែលដឹកជញ្ជូនប្រេងឆា និងមីខ្លាឃ្មុំក្រហមដោយមិនបិទបាំងអ្វីទាំងអស់ឆ្លងកាត់ខេត្តត្បូងឃ្មុំ សំដៅរាជធានីភ្នំពេញ។ បើពួកសមត្ថកិច្ចនៅច្រកដា មិនចាប់ហើយនោះ? ហេតុអ្វីនគរបាលនៅខេត្តត្បូងឃ្មុំមិនចាប់ផងទៅ៕


ចែករំលែក៖