ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ វៀតណាមយកឡានសែកាង(រថយន្តកែច្នៃ)ជិត៥០គ្រឿងចូលតាមច្រកណាំលៀ ដើម្បីចូលដឹកឈើម្តុំប៉ុស្តិ៤-៥ ស្រុកពេជ្រាដា

ចែករំលែក៖

កាលពីម្សិលមិញថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ឈ្មួញវៀតណាមបាននាំឡានសែកាង(រថយន្តកែច្នៃ)ជិត៥០គ្រឿងចូលតាម(ច្រកណាំលៀ-ខាងភាគីវៀតណាម) ហើយខាងភាគីកម្ពុជាគេហៅថា៖ ប៉ុស្តិ៧ ដើម្បីចូលដឹកឈើម្តុំប៉ុស្តិ៤-៥ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បន្ទាប់ពីគម្រោងឈ្មួញវៀតណាមត្រៀមយកម៉ូតូកែច្នៃជិត៥០០គ្រឿងចូលដឹកឈើម្តុំប៉ុស្តិ៤-៥ ឆ្លងទៅវៀតណាមតាមច្រក៧៥១ត្រូវបែកការណ៍។

ករណីនេះខាងវៀតណាមនិងខាងសមត្ថកិច្ចកម្ពុជាក៏រួមគ្នាកាយលុបផ្លូវដែលឈូសឆាយពីទឹកវៀតណាមចូលតាមច្រក៧៥១អោយដូចដើមវិញ ចៀសវាងគម្រោងដឹកបទល្មើសឈើនៅប៉ុស្តិ៤-៥ បែកធ្លាយដល់ថ្នាក់លើ។ បច្ចុប្បន្នគេប្តូររូបភាពអោយឡានសែកាង(រថយន្តកែច្នៃ)ជិត៥០គ្រឿងចូលតាមច្រកណាំលៀ-ប៉ុស្តិ៧ដើម្បីចូលដឹកឈើម្តុំប៉ុស្តិ៤-៥ ស្រុកពេជ្រាដា ពេលកំពុងបែកការណ៍រឿងចេញតាមប៉ុស្តិខាងលើនេះ។

លោក សំរិទ្ធ ណយ មេប៉ុស្តិ៧ត្រូវបានគេទទួលស្គាល់ថា៖ ដ៏ឃ្លើននឹងច្បាប់អនុញ្ញាតិអោយមានបទល្មើសឈើឆ្លងកាត់ក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង ដែលគេសង្ស័យថា៖ អាចមានភ្លើងខៀវពីស្នងការជាមេកើយឬអាជ្ញាធរខេត្ត បន្ទាប់ពីលេចឮថា៖ ថ្ងៃទី២៥ ខែកញ្ញា គេយកកញ្ចប់មកបែងចែកអោយសមត្ថកិច្ចជាច្រើនស្ថាប័ន និងជំនាញពាក់ព័ន្ធ? គេបានទម្លាយថា៖ គម្រោងសកម្មភាពឈ្មួញវៀតណាមយកឡានសែកាង(រថយន្តកែច្នៃ)ជិត៥០គ្រឿងចូលតាមច្រកណាំលៀ ដើម្បីចូលដឹកឈើម្តុំប៉ុស្តិ៤-៥ ស្រុកពេជ្រាដា ហើយបង្វែរឆ្លងទៅវៀតណាមតាមប៉ុស្តិ៧នេះ គឺមានទ្រង់ទ្រាយធំជាងតំបន់អូរហ៊ុច ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលត្រូវបង្ក្រាបទាន់ពេលដោយបទល្មើសជាក់ស្តែងកន្លងទៅរបស់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលជោគជ័យដ៏ធំធេងនោះ។

ប្រភពខ្លះទម្លាយថា៖ ប្រសិនបើថ្នាក់មិនមានវិធានការស្រាវជ្រាវទប់ស្កាត់ទេ សកម្មភាពចូលឡានសែកាង(រថយន្តកែច្នៃ)ជិត៥០គ្រឿងចូលតាមច្រកណាំលៀ ដើម្បីចូលដឹកឈើម្តុំប៉ុស្តិ៤-៥ ស្រុកពេជ្រាដា ហើយបង្វែរឆ្លងទៅវៀតណាមតាមច្រកប៉ុស្តិ៧-ណាំលៀ មានទ្រង់ទ្រាយធំលើសតំបន់អូរហ៊ុច ខណះឡានសែកាង(រថយន្តកែច្នៃ)ជិត៥០គ្រឿងចូលតាមច្រកណាំលៀ ដើម្បីចូលដឹកឈើម្តុំប៉ុស្តិ៤-៥ ស្រុកពេជ្រាដា រួចរាល់ពីម្សិលមិញ៕

 


ចែករំលែក៖