ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋកូរ៉េខាងត្បូងប្រមាណ២មុឺននាក់ស្លាប់រាល់ថ្ងៃបើសង្គ្រាមកើតឡើង

ចែករំលែក៖

មន្ទីរបញ្ចកោណអាមេរិកបានប៉ាន ប្រមាណថា នឹងមានពលរដ្ឋកូរ៉េខាងត្បូង ដល់ទៅ២មឺុននាក់ស្លាប់ជារៀងរាល់ថ្ងៃ បើមានសង្គ្រាមកើតឡើងនៅឧបទ្វីបកូរ៉េ។

បណ្តាញព័ត៌មានCNBC នៅថ្ងៃទី២៦ ខែកញ្ញាបានផ្សាយថា ប្រធានាធិបតីកូរ៉េខាង ត្បូងលោក Moon Jae in បានអនុញ្ញាតឲ្យយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ អាមេរិក B-1B Lancers ហោះហើរឆ្លងកាត់តំបន់ភាគខាងជើងជិតដែនសមុទ្រកូរ៉េខាងជើង។ មេទ័ពចូលនិវត្តន៍អាមេរិក លោក Rob Givens បានផ្សាយថា បើមានសង្គ្រាមផ្ទុះឡើងនៅឧបទ្វីបកូរ៉េនោះ នឹងមានពលរដ្ឋ កូរ៉េខាងត្បូង យ៉ាងតិច២មឺុននាក់ស្លាប់ជារៀងរាល់ថ្ងៃ។

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ កាលពីសប្តាហ៍កន្លងមក បានប្រកាសថាទីក្រុងវ៉ាស៊ីនតោននឹងកម្ទេចកូរ៉េខាងជើងនៅក្នុងសង្គ្រាមប្រដាប់អាវុធ ។ ប៉ុន្តែតាម អ្នកឯកទេសវិភាគមកពីក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ថាសង្គ្រាមនៅកូរ៉េខាងជើង បើអាចកើតឡើងនោះគឺខុសពីសង្គ្រាមនៅក្នុងប្រទេសអីុរ៉ាក់និងអាហ្វហ្គានីស្ថាន ឬក៏សង្គ្រាមផ្តួលរំលំរបបដឹកនាំលីប៊ីលោកហ្គាដាហ្វុី។សង្គ្រាមកូរ៉េខាងជើង នឹងបង្កឲ្យមានការខាតបង់យ៉ាងធំធេង ដល់ភាគីទាំងសងខាង។

អតីតមន្ត្រីទាហានចូលនិវត្តន៍អាមេរិកបានឲ្យដឹងទៀតថា ពលរដ្ឋកូរ៉េខាងត្បូង យ៉ាងតិច២មឺុននាក់នឹងស្លាប់ជារៀងរាល់ថ្ងៃ មិនគិតពិពលរដ្ឋកូរ៉េខាងជើងនោះ ឡើយ ដែលមានប្រជាជន ប្រមាណ២៧-២៨លាននាក់។

នៅពេលនេះអ្នកឯកទេស បានបញ្ជាក់ ថា ភាគរយនៃការផ្ទុះសង្គ្រាមនៅឧបទ្វីប កូរ៉េគឺ៥០/៥០។កាលពីថ្ងៃទី២៥ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong ho បានចោទប្រកាន់ ប្រធានាធិបតី អាមេរិក​ដូណាល់ ត្រាំថាបានប្រកាស​សង្គ្រាម ជាមួយកូរ៉េខាងជើង ។ នៅ ពេលនេះដែរ កូរ៉េខាងជើងមានសិទ្ធិ បាញ់ ទម្លាក់យន្តហោះអាមេរិក នាពេលហោះហើរចូលក្នុងដែនអាកាសកូរ៉េខាងជើង។ លោករីក៏បានប្រកាសផងដែរកូរ៉េខាងជើង អាចនឹងសាកល្បងគ្រាប់បែកបរមាណូ អុីត្រូហ្សែន នាមហាសមុទ្រប៉ាស៊ីហ្វិក នៅ ពេលខាងមុខ។

ពាក់ព័ន្ធនឹងសង្គ្រាមពាក្យសម្តីរវាង អាមេរិកនឹងកូរ៉េខាងជើង ឯកអគ្គរដ្ឋទូតចិន ប្រចាំអង្គការសហប្រជាជាតិ លោក Liu Jieyi បានប្រាប់កាសែតរ៉យទ័រថា វោហារ សាស្រ្ត វាយប្រហារគ្នា ដែលកំពុងតែកើន ឡើង រវាងកូរ៉េខាងជើង នឹងសហរដ្ឋ អាមេរិក គឺមានគ្រោះថ្នាក់ជាខ្លាំង ហើយ ដំណោះ ស្រាយគឺមានតែមួយគត់ គឺការ ចរចាគ្នា។

លោក Liu បានប្រាប់រ៉យទ័រថា “យើងចង់ ឲ្យរឿងរ៉ាវ បានស្ងប់ស្ងាត់ទៅវិញ ដោយវា កំពុងតែមានគ្រោះថ្នាក់ហួស និងមិនផ្តល់ផលប្រយោជន៍ឲ្យអ្នកណាម្នាក់នោះទេ ហើយយើងពិតជាសង្ឃឹមថា (កូរ៉េខាង ជើង និងអាមេរិក) នឹងមើលឃើញថា គ្មានផ្លូវណាដទៃ ឲ្យក្រៃលែងជាងការ ចរចាគ្នា ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ លើឧបទ្វីបកូរ៉េ នោះឡើយចំណែកផ្លូវផ្សេង ទៀត គឺជាមហន្តរាយ”។

សូមជម្រាបផងដែរថា រដ្ឋមន្ត្រីការ បរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ កាលពីថ្ងៃចន្ទ បានប្រាប់អ្នកកាសែតថា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសសង្គ្រាមលើកូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាង នឹង រក្សាសិទ្ធិចាត់ វិធានការប្រឆាំង ដែលរួមទាំងការបាញ់ ទម្លាក់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធ សាស្ត្រអាមេរិក សូម្បីតែ មិនស្ថិតនៅក្នុងដែនអាកាសកូរ៉េខាងជើងក៏ដោយ៕ ម៉ែវ សាធី


ចែករំលែក៖