ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ត្រឹមអធិការស្រុកបាទីអនុញ្ញាតឲ្យបើកដំណើរការ «សង្វៀនបញ្ជល់មាន់ដ៏ធំនៅភូមិត្រពាំងលើ ឬមានថ្នាក់លើពាក់ព័ន្ធ?

ចែករំលែក៖

 

ក្រោយពីបែកធ្លាយរឿងការគ្រោងបើកសម្ភោធរបស់សង្វៀនបញ្ជល់មាន់ដ៍ធំមួយដែលកសាងអសង់រាប់ម៉ឺនដុល្លារ ដែលស្ថិតនៅក្នុងភូមិត្រពាំងលើកឃុំក្រាំងធ្នង់ស្រុកបាទីខេត្តតាកែវដែលគ្រោងនឹងបើកសម្ភោធនៅថ្ងៃពុធទី២៧ខែកញ្ញាឆ្នាំ២០១៧នេះ លោកអធិការស្រុកបាទីលែងហ៊ានបកស្រាយរឿងសង្វៀនបញ្ជល់មាន់នេះទៀតហើយ ។

សង្វៀនមាន់ដ៍ធំដែលសាងសង់យ៉ាងរលូននិងបានដាក់ថ្ងៃបើកសម្ភោធនេះត្រូវបានអញ្ជើញសមត្ថកិច្ចអាជ្ញាធរនិងអ្នកមានប្រាក់មានអំណាចដែលចូលចិត្តល្បែងបញ្ជល់មាន់ ហើយបន្ទាប់ពីមានការិះគន់ពីសំណាក់ប្រជាពលរដ្ឋមកត្រូវបានលោកង៉ាន់សារីអធិការស្រុកបាទីចេញមុខបកស្រាយថាសង្វៀនមាន់ដ៍ធំដែលគ្រោងនឹងបើកសម្ភោធនៅថ្ងៃខែខាងលើនេះពិតជាមាននៅក្នុងមូលដ្ឋានរបស់លោកមែនហើយលោកថាលោកមិនមានចំណាត់ការទេតែលោកបានរាយការណ៍ជូនលោកអភិបាលស្រុកបាទីនិងលោកស្នងការរួចហើយដើម្បីចាត់ការតាមនិតិវិធីឬបញ្ជាមកផ្ទាល់ដើម្បីបង្រ្កាប ។

ក្រោយពេលអ្នកសារព៌ត៍មានបានយករឿងនេះទៅផ្សព្វផ្សាយលោកង៉ាន់សារីអធិការស្រុកបាទីលែងហ៊ានបកស្រាយរឿងសង្វៀនបញ្ជល់មាន់ដ៍ធំនេះទៀតហើយដោយលោកបានអោយដឹងថាលោកលែងបកស្រាយទៀតហើយបើអស់លោកអ្នកសារព៌ត៍មានចង់ផ្សាយអីក៍ផ្សាយទៅ។

បើយោងតាមប្រពភច្បាស់ការណ៍ពីមន្ត្រីនគរបាលជាច្រើនរូបនៅក្នុងអធិការដ្ឋាននគបាលស្រុកបាទីបានលើកឡើងថាលោកអធិការទំនងជារងសំពាធពីថ្នាក់លើហើយមើលទៅព្រោះសង្វៀនមាន់ខាងលើជារបស់អ្នកមានអំណាចនៅភ្នំពេញ។បើទោះជាយ៉ាងនោះក្តីលោកសួនផុនស្នងការរងទទួលផែនយុត្តិធម៍នៃស្នងការនគរបាលខេត្តតាកែវបានអោយដឹងថារឿងសង្វៀនមាន់នេះគេមិនមែនត្រឹមតែគ្រោងនឹងបើកសម្ភោធឲ្យមានការលេងស៊ីសងលុយដ៍ធំនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នេះទេគេថែមទាំងមានការជប់លៀងស៊ីផឹកនៅថ្ងៃទី២៦មុនថ្ងៃបើកសម្ភោធនេះហើយកម្លាំងរបស់លោកមិនបានទៅចូលរួមការជប់លៀងនិងការបើកសម្ភោធសង្វៀនបញ្ជល់មាន់នេះទេប៉ុន្តែកម្លាំងរបស់លោកកំពុងរៀបចំផែនការដើម្បីជួយការពារនិងធ្វើការបង្រ្កាប។

ប្រសិនបើសង្វៀនមាន់ដំណើរការប្រជាពលរដ្ឋចង់សួរថា៖ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពត្រូវបានបញ្ឈប់អនុវត្តឬបោះចោលទៅកៀនជញ្ជាំង? បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពតាមមូលដ្ឋានត្រូវបានគិតគូទេឬមួយអោយតែអ្នកធំមានអំណាចធ្វើអ្វីខុសច្បាប់តាមទំនើងចិត្ត ហើយពលរដ្ឋគ្មានសិទ្ធស្មើគ្នាតាមផ្លូវច្បាប់? បញ្ហាសង្វៀនមាន់នេះតាមគម្រោងគេត្រូវចំណាយសម្រាប់សមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធរៀងរាល់ថ្ងៃសៅរ៍-អាទិត្យម្តង ហើយសុទ្ធតែខ្លាធំៗ ប៉ុន្តែពួកគាតើកំពុងបង្កភាពក្តៅក្រហាយដល់ពលរដ្ឋនិងភ័យខ្លាចពីបញ្ហាអសន្តិសុខ ផ្តើមចេញអោយមានបទល្មើសក្នុងមូលដ្ឋានដោយសារប្រភពបនល្បែងសង្វៀនមាន់បង្កប់វង់អាប៉ោង បៀ គ្រប់ប្រភេទ។ ចាំមើលអាជ្ញាធរសមត្ថកិច្ចស្រុកបាទីបង្ក្រាបឬខ្លាចអំណាចថ្នាក់លើ?????៕

 


ចែករំលែក៖