ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក

ខ្សឹបដាក់ត្រចៀក៖ លោកគង់ វីរៈ ដោះលែងរថយន្តធុនធំដឹកឈើប្រណីតយកលុយយប់មិញល្បីពេញស្រុកកោះញែក

រថយន្តដឹកឈើប្រណីតប្រភេទធុនធំមួយគ្រឿង ត្រូវបានលោកគង់ វីរៈ នាយផ្នែករដ្ឋបាលព្រៃឈើឃាត់ និងដោះលែងឲ្យទៅវិញបន្ទាប់មានថ្នូរជាលាភសក្ការ កាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ។ ប៉ុន្តែគេពុំដឹងថា តម្លៃចរចាបទល្មើសឈើឈានដល់មានការដោះលែងដោយអំណាចបុគ្គលមេព្រៃរូបនេះក្នុងតម្លៃប៉ុន្មាននោះឡើយ។ លោកគង់ វីរៈ ល្បីឈ្មោះខ្លាំងក្លាបំផុតនៅស្រុកកោះញែក ដែលឈ្មួញចាត់ទុកថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោកកែវ វណ្ណឌី មេគយច្រកកំពង់ពពិលកំពុងត្រូវប៉ាន់

គេរាយការណ៍ថា លោកកែវ វណ្ណឌី ប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំច្រកព្រំដែនកំពង់ពពិល ស្ថិតក្នុងស្រុកបុរីជលសារ ខេត្តតាកែវ កំពុងត្រូវប៉ាន់យ៉ាងខ្លាំង ។ ត្រូវប៉ាន់ចំពោះទំនិញនាំចេញ នាំចូល ជាពិសេសវេលានេះជារដូវនាំស្រូវចេញ ។ ប្រភពបានរាយការណ៍ថា ទំនិញភាគច្រើនបង់ពន្ធមិនគ្រប់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ រដ្ឋបាលជលផលផ្តេកផ្តួលឲ្យមានបទល្មើសនេសាទនៅខេត្តកំពង់ធំ

ពួកមន្ត្រីជលផលនៅខេត្តកំពង់ធំនិយាយថា ពួកគេមិនខ្វល់នឹងអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំខេត្តនោះទេ គឺធ្វើម៉េចសរសេររបាយការណ៍ប្រាប់តែអគ្គនាយកដ្ឋានរដ្ឋបាលជលផល និងថ្នាក់ដឹកនាំក្រសួងកសិកម្មរួចទៅគឺចប់ហើយ។ រដ្ឋបាលជលផលថ្នាក់លើជឿតែទៅលើរបាយការណ៍ និងផ្តល់លាភសក្ការជូនខ្លះចប់បញ្ហាហើយ។ ហេតុដូច្នេះហើយបានជាពួកមន្ត្រីជលផលខេត្តកំពង់ធំក្លាយទៅជាជនកាងបទល្មើស ហើយរង់ចាំចាប់ប្រជាពលរដ្ឋណា ដែលមិនបង់ប្រាក់ឲ្យខ្លួនយកស្នាដៃបង្ហាញថ្នាក់ខេត្ត និងថ្នាក់ជាតិ។ ពួកមន្ត្រីជលផលខេត្តកំពង់ធំដឹកនាំដោយលោកប៉ែន វណ្ណរិទ្ធ យល់ចិត្តលោកជា អេងសាន ច្បាស់លាស់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោកជា អេងសាន បើកដៃឲ្យកូនចៅនៅខេត្តតាកែវប្រព្រឹត្តបទល្មើសនេសាទ

អគ្គនាយកដ្ឋានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអំណាចចាត់ចែងរបស់លោកជា អេងសាន មិនអើពើទាល់តែសោះក្នុងការចាត់វិធានការបង្ក្រាបបទល្មើសនេសាទ។ ជាក់ស្តែងបទល្មើសនេសាទនៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ដែលមានជនជាតិវៀតណាមមីដេរដាស់ពេញផ្ទៃទឹកនោះ គឺជាការបើកដៃដោយពួកមន្ត្រីជលផលប្រចាំតំបន់។ ពួកមន្ត្រីជលផលប្រចាំតំបន់ស្ថិតក្នុងស្រុកអង្គរបុរី នាំមុខដោយលោក ខឹម ប៊ុនថន និងអ៊ឹម ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ឃី វណ្ណា ប្រធានការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តតាកែវពុករលួយ

មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តស្នើឲ្យលោក សុខ សំណាង ស្នងការនគរបាល ខេត្តតាកែវពិនិត្យមើលឡើងវិញចំពោះទង្វើមិនប្រក្រតីរបស់លោកវរសេនីយ៍ឯក(ស័ក្ដិ៥) ឃី វណ្ណា ប្រធានការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តតាកែវជាបន្ទាន់។ ការអំពាវនាវបែបនេះបានកើតឡើងបន្ទាប់ពីមន្ត្រីនគរបាលក្នុងខេត្តតាកែវមួយចំនួនបានទម្លាយជាសាធារណៈថា លោក ឃី វណ្ណា តម្រូវឲ្យពួកគេបង់លុយដើម្បីជាថ្នូរនឹងការដំឡើងស័ក្ដិគឺកំណត់ឲ្យមន្ត្រីនគរបាលណាដែលត្រូវដំឡើងស័ក្ដិត្រូវបង់លុយតាមកម្រិតស័ក្ដិ។ ប្រការនេះធ្វើឲ្យមន្ត្រីនគរបាលមួយចំនួនសុខចិត្តបង់លុយតាមការ កំណត់របស់លោក ... Read More »

ខ្សឹបដាក់ច្រៀក ៖ ចាំមើលបទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្នុងការបង្ក្រាបបទល្មើសនេសាទមានប្រសិទ្ធភាពឬទេ?

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានបញ្ជាក់អំពីវិធានការបង្ក្រាបបទល្មើសនេសាទនៅក្នុងតំបន់បឹងទន្លេសាប ហើយប្រសិនបើខេត្តណានៅតែមានបទល្មើសកើតឡើងច្រើន គឺអភិបាលខេត្តនោះត្រូវប្រឈមនឹងដកហូតតំណែង។ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានព្រមានបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០១៨ នៅសាលាខេត្តសៀមរាប។ ប្រការនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមបណ្ដាខេត្តជាប់បឹងទន្លេសាប កំពុងរង់ចាំមើលចំណាត់ការរបស់ក្រសួងមហាផ្ទៃ ចំពោះការបង្ក្រាបបទល្មើសនេសាទដែលកំពុងកើតឡើងយ៉ាងរាលដាលនៅក្នុងបឹងទន្លេសាបនៃបណ្ដាខេត្តនានា ជាពិសេសនៅក្នុងខេត្តកំពង់ធំ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ជលផលកំពង់ធំអត់ខ្លាចចៅហ្វាយខេត្ត ទាល់តែថ្នាក់ដឹកនាំក្រសួងទើបព្រឺរោម

ក្រុមមន្ត្រីជលផលខេត្តកំពង់ធំដឹកនាំដោយលោកប៉ែន វណ្ណរិទ្ធ ហែហមដោយលោកយ៉ាន់ វិសាក់ ហៅសែ កាលពីសប្តាហ៍មុនបានទទួលរងនូវការស្តីបន្ទោសពីលោកសុខ លូ អភិបាលខេត្តកំពង់ធំ ករណីបណ្តែតបណ្តោយឲ្យមានបទល្មើសនេសាទនាបឹងទន្លេសាបយ៉ាងគគ្រឹកគគ្រេង។ ក្រុមមន្ត្រីជលផលឱនមុខនៅក្នុងកិច្ចប្រជុំ ប៉ុន្តែក្រោយគាត់ចប់កិច្ចប្រជុំ ពួកគេដើរនិយាយថា មិនខ្វល់នឹងបទបញ្ជាលោកអភិបាលខេត្តនោះទេ រឿងសំខាន់គឺថ្នាក់ដឹកនាំក្រសួងជឿលើរបាយការណ៍របស់ពួកគេ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងឃុំផាត់សណ្ដាយ រាលដាលកាន់តែខ្លាំង

ប្រភពពីប្រជានេសាទរស់នៅតំបន់បឹងទន្លេសាប ឃុំផាត់សណ្ដាយ ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំបានឲ្យដឹងថា រយៈពេលជាង១ខែកន្លងទៅនេះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់រាលដាលកាន់តែខ្លាំងធ្វើឲ្យធនធានមច្ឆជាតិកំពុងប្រឈមនឹងសេចក្ដីវិនាស។ ប្រជានេសាទក្នុងឃុំផាត់សណ្ដាយបានឲ្យដឹងថា កន្លងមកពួកគាត់ បានអំពាវនាវឲ្យលោក សុខ លូ អភិបាលខេត្តកំពង់ធំក៏ដូចជាលោក អេង ជាសាន អគ្គ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អភិបាលខេត្តកំពង់ធំផ្តេកផ្តួលរឿងបទល្មើសនេសាទ

ការតាំងចិត្តបានត្រឹម​តែលើបបូរមាត់ប៉ុណ្ណោះ ប៉ុន្តែលទ្ធផលជាក់ស្តែងមិនមែន​ត្រឹមតែមិនបង្ក្រាបបទល្មើសប៉ុណ្ណោះទេ ក្រុមមន្ត្រីជលផលខេត្តកំពង់ធំគឺជាអ្នកកសាងបទល្មើសក្រោមក្រសែភ្នែកលោកអភិបាលខេត្តនោះទៀតផង។ ការតាំង​ចិត្តរបស់លោកសុខ លូ អភិបាលខេត្តកំពង់ធំ គ្រាន់តែឲ្យឮដល់ត្រចៀករបស់ប្រជាពលរដ្ឋ​ ប៉ុន្តែវាជាឱកាស​ឲ្យពួក​មន្ត្រី​ជលផលដំឡើងថ្លៃ​លុយនៃការប្រព្រឹត្តបទល្មើសរបស់ពួកឈ្មួញតែប៉ុណ្ណោះ។ ពួកឈ្មួញភាគច្រើនជាជនជាតិវៀតណាម ដែលកំពុងប្រព្រឹត្តបទល្មើសនេសាទនៅ​ខេត្តកំពង់ធំ រីឯប្រជាពលរដ្ឋខ្មែរ ដែល​នេសាទដើម្បីចិញ្ចឹមក្រពះ​ត្រូវពួកមន្ត្រីជលផលចាប់យកទៅអួតប្រាប់​លោក សុខ លូ ឯណោះទៅវិញ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អភិបាលខេត្តកំពង់ធំមើលប្រធានមន្ទីរបរិស្ថានផង!

ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តកំពង់ធំ បាន​លើកឡើងថា លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រីក្រោមឱវាទ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​យ៉ាង​ក្រអឺតក្រទម​។ ប្រការនេះ​គឺជា​រឿង​ដែល​លោក សុខ លូ អភិបាលខេត្តកំពង់ធំ មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​លោក តុ​ប ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបើកដៃឲ្យកូនចៅយកលុយពីបទល្មើស

បញ្ហាបទល្មើសនេសាទនៅខេត្តកំពង់ធំនៅតែជាប្រធានបទក្តៅសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះ ។ វាជាបញ្ហាក្តៅក៏ព្រោះតែប្រជាពលរដ្ឋក្រីក្រគ្មានលុយបង់ឲ្យពួកមន្ត្រីជលផល គឺមិនអាចនេសាទបាននោះឡើយ។ សម្រាប់អ្នកដែលមានប្រាក់អាចប្រព្រឹត្តល្មើសបានតាមអំពើចិត្ត។ ពួកគេភាគច្រើនជាជនជាតិវៀតណាមដែលបានបង់ប្រាក់ឲ្យទៅមន្ត្រីជលផលក្រោមអំណាចចាត់ចែងរបស់លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ។ ចំណូលបានពីបទល្មើសមួយផ្នែកធំក៏ត្រូវបង់ជូនលោកអភិបាលខេត្តសុខ លូ ផងដែរ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អភិបាលខេត្តកំពង់ធំបូញមាត់បត់ដុំដៃឲ្យមានបទល្មើសនេសាទ

ម្ង៉ៃណោះនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំខេត្ត លោក សុខ លូ អភិបាលខេត្តកំពង់ធំប្រកាសឲ្យសមត្ថកិច្ចតាមជំនាញបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសនេសាទ។ ក្រោយការប្រកាសរបស់លោកអភិបាលខេត្តគេសង្កេតឃើញថា បទល្មើសនេសាទនៅតែបន្តរីករាលដាលក្រោមចំណាត់ការពុករលួយរបស់មន្ត្រីរដ្ឋបាលជលផល ដែលដើរទៅយកលុយពីឈ្មួញអ្នកនេសាទជនជាតិវៀតណាម។ រីឯអ្នកនេសាទខ្មែរដើម្បីចិញ្ចឹមក្រពះត្រូវក្រុមមន្ត្រីជលផលដឹកនាំដោយលោកប៉ែន វណ្ណរិទ្ធ, យ៉ាន់ វិសាក់ ហៅសែ, ហួន ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្មឃុបឃិតជាមួយនាយខណ្ឌរដ្ឋបាលជលផលក្រចេះស៊ីលុយជាតិអត់ចែកកូនចៅ

គេរាយការណ៍ថា លុយជាតិទម្លាក់ឲ្យនាយខណ្ឌរដ្ឋបាលជលផលក្រចេះរៀបចំទិវាមច្ឆជាតិនៅខេត្តក្រចេះ អំឡុងខែកក្កដា កន្លងទៅនោះ មិនត្រូវបានលោកសៀង គិន រៀបចំពិធីនោះទេ ប៉ុន្តែយកលុយនោះទុកក្នុងហោប៉ៅខ្លួនទៅវិញ។ នៅពេលរឿងនេះបែកខ្ចាយដល់មន្ត្រីក្រោមឱវាទ លោកកុយ ហួត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបានកោះហៅលោកសៀង គិន ... Read More »

ខ្សឹបដាក់ត្រចៀក៖ ធ្លាយរឿងអភិបាលស្រុកអង្គរបុរី ឌឹម គឹមសាន ជំរិតប្រាក់ពីម្ចាស់ខារ៉ាអូខេ១បន្ទប់១០០ដុល្លារក្នុងមួយឆ្នាំ

នៅថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ តាមប្រភពព័ត៌មានទើបទទួលបាន បានខ្សឹបឲ្យដឹងថា លោកអភិបាលស្រុកអង្គរបុរីបានធ្វើសកម្មភាពអារកខ្យងសម្រក់ឈាម គឺបានជំរិតទារប្រាក់ប្រជាពលរដ្ឋក្រោមការគ្រប់គ្រងរបស់ខ្លួនឲ្យបង់លុយ១០០ដុល្លារក្នុងមួយឆ្នាំសម្រាប់ជាថ្នូរនឹងការបើកអាជីវកម្មខារ៉ាអូខេក្នុងមួយបន្ទប់ ស្ថិតនៅក្នុងស្រុកអង្គរបុរី ... Read More »

ខ្សឹបដាក់ត្រចៀក៖ អ្នកចូលភ្ជួរដីនៅតំបន់ហាមឃាត់ត្រូវបង់លុយឲ្យជលផល​

ដីព្រៃលិចទឹកដែលច្បាប់ហាមឃាត់ ស្ថិតនៅក្នុងស្រុកអង្គរបូរី ខេត្តតាកែវ កំពុងត្រូវបាន​ក្លាយជាប្រធានបទសំខាន់មួយ និងជាប្រភពចំណូលដ៏សំខាន់របស់មន្ត្រីជលផលខេត្តតាកែវ។ លោក ខឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផលអង្គរបូរី គឺជាអ្នកចាត់ចែង​ក្នុងការបិទភ្នែកអនុញ្ញាតឲ្យមានការភ្ជួរដីនៅតំបន់ហាមឃាត់ ដោយក្នុងមួយកន្លែងត្រូវបង់ឲ្យលោកខឹម ប៊ុនថន ២០០ដុល្លារ។ នៅមានថ្លៃត្រាក់ទ័រសម្រាប់ចុះទៅភ្ជួរដីនៅតំបន់អភិរក្សនោះទៀត។ ដីនៅតំបន់អភិរក្សក្បែរស្នាក់ការជលផលត្រូវ​បាន​លោកខឹម ... Read More »

ខ្សឹបដាក់ត្រចៀក ៖ កែន គា បើកដៃឲ្យកូនចៅពុករលួយទើបមានបទល្មើសនេសាទ

ប្រជានេសាទជាលក្ខណៈគ្រួសារនៅតំបន់បឹងទន្លេសាបក្នុងឃុំពាមបាង ស្រុក ស្ទោង ខេត្តកំពង់ធំបានឲ្យដឹងថាបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងឃុំពាមបាងនិងតំបន់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តសៀមរាបកំពុងកើតឡើងយ៉ាងពេញ បន្ទុក។ ប្រភពបានឲ្យដឹងទៀតថា លោក កែន គា នាយអធិការខាងជើងបឹងទន្លេសាប គឺជាអ្នកឃុបឃិតឲ្យមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាង រាលដាលដើម្បីជាថ្នូរនឹងលុយកាក់យ៉ាងច្រើនសន្ធឹកសន្ធាប់យកទៅធ្វើមានធ្វើបាន ផ្ទាល់ខ្លួន ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មាន​មន្ត្រីជាន់ខ្ពស់​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​នេសាទ​យ៉ាង​រាលដាល​នៅ​តំបន់​បឹង​ទន្លេសាប​ខេត្តកំពង់ធំ

​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុងស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅតែ​កើតឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រីរដ្ឋបាល​ជលផល​គ្រប់​លំដាប់ថ្នាក់ នៅក្នុង​ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ កំពុងតែ​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​សុខ​ស្រួល​។ បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប ក្នុង​ខេត្តកំពង់ធំ ត្រូវបាន​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ ​ក្រសួងកសិកម្ម និងអគ្គនាយក​រដ្ឋ​បាលជ​ល​ផល បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​បទល្មើស​កើតឡើង​កាន់តែខ្លាំង​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជា​នេសាទ​ក្នុងស្រុក​ស្ទោង ... Read More »

ខ្សឹបដាក់ត្រចៀក ៖ កែន គា បើកដៃឲ្យកូនចៅពុករលួយទើបមានបទល្មើសនេសាទនៅខេត្តកំពង់ធំ

ប្រជានេសាទជាលក្ខណៈគ្រួសារនៅតំបន់បឹងទន្លេសាបក្នុងឃុំពាមបាង ស្រុក ស្ទោង ខេត្តកំពង់ធំបានឲ្យដឹងថាបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងឃុំពាមបាងនិងតំបន់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តសៀមរាបកំពុងកើតឡើងយ៉ាងពេញ បន្ទុក។ ប្រភពបានឲ្យដឹងទៀតថា លោក កែន គា នាយអធិការខាងជើងបឹងទន្លេសាប គឺជាអ្នកឃុបឃិតឲ្យមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាង រាលដាលដើម្បីជាថ្នូរនឹងលុយកាក់យ៉ាងច្រើនសន្ធឹកសន្ធាប់យកទៅធ្វើមានធ្វើបាន ផ្ទាល់ខ្លួន ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រាក់ អ៊ីឡេង បន្តគ្រប់គ្រងការចេញឈើ​ពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

លោកប្រាក់ អ៊ីឡេង ប្រធានក្រុមល្បាតពិសេសនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ត្រូវជាមិត្តភក្តិលោកប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ផងនោះ ត្រូវគេអះអាងថា ពេលនេះ​នៅតែបន្តគ្រប់គ្រង​ការចេញឈើពីតំបន់​ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដដែល។ ឈើ​ដែល​កាប់រួចត្រូវដឹកចេញពីតំបន់​ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ចេញទៅខេត្តកំពង់ស្ពឺ តាមរយៈក្រុមឈ្មួញធំៗ ដែលធ្លាប់រកស៊ីពីមុន ។ ឈ្មួញធំៗនៅខេត្តកំពង់ស្ពឺ បើទោះបីជា​ធ្លាប់ជាប់ពន្ធនាគារក៏ដោយ ក៏ពួកគេមិនរអាក្នុងការរកស៊ីឈើនោះដែរ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តតាកែវឃុបឃិតជាមួយមន្ត្រីជលផលអនុញ្ញាតឲ្យជនជាតិវៀតណាមចូលនេសាទក្នុងស្រុកអង្គរបុរី

ប្រជាពលរដ្ឋខ្មែរម្ចាស់ទឹកដីរស់នៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ កំពុងរងការឈឺចាប់ជាពន់ពេក ដោយសារតែក្រុមមន្ត្រីជលផលហាមឃាត់ពួកគាត់ជាដាច់ខាតមិនឲ្យនេសាទ ប៉ុន្តែបែរជាអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកនេសាទយ៉ាងគគ្រឹកគគ្រេងទាំងយប់ ទាំងថ្ងៃ ក្រោមលេសថា បើមិនឲ្យគេនេសាទ ក៏ត្រីទាំងនោះហូរតាមទឹកទៅប្រទេសវៀតណាមដែរ។ អាជ្ញាធរខេត្តតាកែវត្រូវបានប្រជាពលរដ្ឋចោទថា បានទទួលផលប្រយោជន៍ពីមន្ត្រីជលផលទាំងនោះ ទើបបានជាស្ងាត់ស្ងៀមបណ្តោយឲ្យទូកវៀតណាមរាប់រយគ្រឿងចូលមកនេសាទប្រព្រឹត្តល្មើសរៀងរាល់ថ្ងៃ។ នាយផ្នែករដ្ឋបាលជលផលអង្គរបុរីលោក អ៊ឹម ផាត ... Read More »

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញចោទលោក ជុំ ប៊ុណ្ណា​​រ័ត្ន មេ​​​ប៉ូ​លិ​​ស​​អ​​ន្តោ​​ប្រ​​វេ​ស​​ន៍ ច្រ​ក​​​អ​ន្តរ​ជាតិ ​ព្រែ​ក​​​ចា​ក ពុក​រលួ​យ​

ក្រុម​​អ្នក​​រត់កា​រ​​ឯក​សា​រ ក្រុម​ហ៊ុន នាំ​ចូល​​ទំ​និញ មួយ​​ចំនួន បា​ន​​ឲ្យ​ដឹ​ង​ថា​ នគរ​បាល អន្តោ​ប្រវេ​សន៍ ក្រោ​ម​កា​រគ្រ​ប់គ្រង រប​ស់លោ​ក ជុំ ប៊ុ​ណ្ណា​រ័​ត្ន កំពុង​​ប្រ​ព្រឹត្ត​​អំពើ​ពុក​រលួយ គួរ​​ឲ្យ​ញា​ក់​សាច់​ តាម​រយះ​​ការ​​កោ​សរូស​ ​ឲ្យ​​បង់​លុយ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសកើតមានយ៉ាងធ្ងន់ធ្ងរនៅស្រុកអង្គរបុរីគឺការអនុញ្ញាតឲ្យជនជាតិវៀតណាមចូលនេសាទ

បទល្មើសនេសាទនៅស្រុកអង្គរបុរី ក៏ដូចជាស្រុកបុរីជលសា​ខេត្តតាកែវ កំពុងកើតមានយ៉ាងគគ្រឹកគគ្រេង ដោយសារ​តែ​ពួកមន្ត្រីជលផលអនុញ្ញាតឲ្យអ្នកនេសាទជនជាតិវៀតណាមចូលមកនេសាទដោយសេរី និងអនាធិបតេយ្យដោយ​ពួកគេគ្រាន់តែបង់លុយជូនមន្ត្រីជលផលប្រចាំតំបន់តែប៉ុណ្ណោះ។ បុរសជនជាតិវៀតណាម ដែលជាអ្នកសម្របសម្រួល​រត់ការក្នុងការប្រព្រឹត្តបទល្មើសនេសាទនៅស្រុកអង្គរបុរីអះអាងថា លោកអ៊ឹម ផាត នាយ​សង្កាត់សង្កាត់រដ្ឋបាលជលផលស្លែង ក្នុងស្រុកអង្គរបុរីជាអ្នក​ប្រមូលផលប្រយោជន៍ទាំងស្រុងពីបទល្មើស ដែលអនុញ្ញាតឲ្យជនជាតិវៀតណាមចូលនេសាទ។ ប្រភពព័ត៌មានពីបុរសជនជាតិវៀតណាម ដែលជាមេការ​ប្រមូលប្រាក់ឲ្យលោកអឹម ផាត ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ទ្រឿង និស្ស័យ នាយរងផ្នែករដ្ឋបាលព្រៃឈើក្រវាញ កំពុងដើរតួនាទីមេព្រៃខណ្ឌប្រដេញគោយន្ត និងរថយន្តដឹកជញ្ជូនឈើជំរិតយកលុយ

អ្នកដឹកជញ្ជូនផលអនុផលព្រៃឈើតាមរយៈគោយន្តកន្រ្តៃ និងរថយន្តនានារាយការណ៍ថា លោក ទ្រឿង និស្ស័យ នាយរងផ្នែករដ្ឋបាលព្រៃឈើក្រវាញ កំពុងដើរតួនាទីជា(មេព្រៃខណ្ឌ)ប្រដេញគោយន្តកន្រ្តៃ និងរថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ កៀបយកលុយដោយមិនខ្មាស់អៀន និងរអាច្បាប់ទំលាប់ទាល់សោះឲ្យតែមិនតេទូរស័ព្ទប្រាប់គាត់មុន ជាក់ស្ដែងព្រឹកមិញនេះមានគោយន្តកន្រ្តៃ ១គ្រឿងដឹកឈើអារប្រហែល ២ម៉ែត្រគូប ត្រូវបានលោក ... Read More »

ខ្សឹបដាក់ត្រចៀក៖ ថ្នាក់ដឹកនាំក្រសួងបរិស្ថានជាខ្នងបង្អែកឲ្យលោកប៉ាន់ មរកត សាងបទល្មើសព្រៃឈើនៅខេត្តពោធិ៍សាត់

លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ត្រូវបាន​មន្ត្រីរាជការ​ក្នុង​មន្ទីរ​នេះ​បង្ហើប​ឲ្យ​ដឹងថា ជា​មេខ្លោង​ធំ​បំផុត​ក្នុងការ​ឃុបឃិត​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​គគ្រឹកគគ្រេង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ប៉ាន់ មរកត ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​ក្រសួងបរិស្ថាន​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះធ្វើអី្វៗស្រេចតែអំពើចិត្ត

ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​អាជីវកម្ម​រណ្ដៅ​មាសធំៗ​ចំនួន​១១​រណ្ដៅ​កំពុងដំណើរការ​យ៉ាងរ​លូន ហើយ​មិនឃើញ​មន្ត្រី​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្តក្រចេះ ក៏ដូចជា​សមត្ថកិច្ចខេត្តក្រចេះ ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ បើតាម​ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា លោក សុខ គិរី​រ័ត្ន ... Read More »

ខ្សឹបដាក់ត្រចៀក៖ ដូរស្នងការខេត្តកំពង់ចាមទើបអស់សង្វៀនជល់មាន់?

នៅគ្រាដែលសមត្ថកិច្ចខេត្តតាកែវ និងខេត្តកណ្តាលបង្ក្រាបសង្វៀនជល់មាន់តាមសំណូមពររបស់ប្រជាពលរដ្ឋនោះ នៅឯខេត្តកំពង់ចាមមានសេចក្តីរាយការណ៍ថា សង្វៀនជល់មាន់កើតមានគ្រប់ស្រុក ហើយបើសមត្ថកិច្ចចុះទៅបង្ក្រាបវិញនោះ គឺរើសបានតែស៊ុមក្រុងមាន់តែប៉ុណ្ណោះ។ ប្រជាពលរដ្ឋយល់ច្បាស់ថា ការដែលសមត្ថកិច្ចមិនអាចចាប់ម្ចាស់សង្វៀនមាន់បាន ព្រោះតែសមត្ថកិច្ចជាអ្នកផ្តល់ដំណឹងឲ្យម្ចាស់សង្វៀនមាន់រត់មុនខ្លួនទៅដល់។ ការដែលគេមិនអាចច្បាប់ម្ចាស់សង្វៀនមាន់យកទៅផ្តន្ទាទោសនោះ គឺជាឱកាសដែលឲ្យពួកឈ្មួញថៅកែសង្វៀនមាន់ទាំងនេះអាចរត់ទៅរកកន្លែងផ្សេងទៀត ដើម្បីបើកបន្តលេង។ ពលរដ្ឋនៅឃុំអម្ពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ... Read More »

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញធំៗនៅអាចដឹកឈើចេញពីស្រុកភ្នំក្រវាញ់បានរាល់ថ្ងៃ

រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅនេះ​សមត្ថកិច្ច​ចម្រុះ​ក្នុង​ខេត្តពោធិ៍សាត់ បាន​ចាត់វិធានការ​បង្ក្រាប​ស​កម្ម​ភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅក្នុង​ស្រុក​ភ្នំក្រវាញ ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​ជាក់ស្ដែង​បទល្មើស​នៅតែ​កើតឡើង​យ៉ាង​រាលដាល​។ ថ្មីៗនេះ សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ ក្នុងភូមិ​រវាង ស្រុក​ភ្នំក្រវាញ ដោយមាន​ការចូលរួម​ពី​មន្ត្រី​តុលាការខេត្ត​ពោធិ៍សាត់ ផងដែរ​។ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្នំក្រវាញ គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​ចម្រុះ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះទេ ព្រោះ​ឈ្មួញ​ធំៗ​នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​ក្រអឺតក្រទម​។ សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ... Read More »

ខ្សឹបដាក់ត្រចៀក៖ គយចល័តផ្លូវជាតិលេខ១ធ្វើការងារអីខ្លះក្រៅពីរាប់ក្បាលឡានយកប្រាក់?

នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីខេត្តស្វាយរៀងរហូតមកដល់រាជធានីភ្នំពេញ យ៉ាងតិចមានក្រុមគយចល័យ៣កន្លែង ក្នុងខេត្តស្វាយរៀងមួយកន្លែង ខេត្តព្រៃវែងមួយកន្លែង និងខេត្តកណ្តាលមួយកន្លែងទៀត។ ទីតាំងគយចល័តដាក់ប៉ុស្តិ៍ទាំងនោះ គេកំពុងឆ្ងល់ថា មានតួនាទីអ្វីសំខាន់ ខណៈឃើញតែរថយន្តដឹកទំនិញចូលបង់ប្រាក់ជាប្រចាំ ទាំងយប់ទាំងថ្ងៃ ហើយមានសកម្មភាពដេញចាប់ម្តងម្កាល ពេលម្ចាស់ដឹកទំនិញ មិនព្រមចូលបង់ប្រាក់។ ក្រុមឈ្មួញបានឲ្យដឹងថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ យប់មិញឡានយីឌុបវែងៗ ដឹកឈើប្រណីតឆ្លងទៅវៀមណាមតាមច្រកអូរយ៉ាដាវជិត១០គ្រឿង

មិនធម្មតាទេមួយរយះនេះឈើប្រណិតឆ្លងទៅវៀមណាមតាមច្រកអូរយ៉ាដាវ ដោយប្រើប្រភេទឡានយីឌុបវែងៗ ជាមធ្យោបាយដឹកជញ្ជូន។ ជាស្តែងយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ឡានយីឌុបវែងៗ ដឹកឈើប្រណិតពេញៗព្រៀបឆ្លងទៅវៀតណាមតាមច្រកអន្តរជាតិនេះ ក្នុងនោះមានជិត១០គ្រឿងឆ្លងផុតចូលទឹកដីវៀតណាម និង១គ្រឿងបង្ក្រាបចាប់ សង្ស័យអ្នកដឹករាយការណ៍បង់លុយត្រឹម៨គ្រឿង តែបន្លំលួចបន្លំចេញ១គ្រឿងទៀត ទើបឈានដល់បង្ក្រាប..? ប្រភពនៅទីនោះលួចបង្ហើបថា៖ ការដឹកឈើប្រណិតឆ្លងទៅវៀមណាមតាមច្រកអូរយ៉ាដាវ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ស្វាយ សំអាតគ្រប់គ្រងបទល្មើសនេសាទនៅស្រុកក្រគរ និងស្រុកកណ្តៀង

លោកស្វាយ សំអាត នាយផ្នែកស្តីទីនៃរដ្ឋបាលជលផលក្រគរ កំពុងគ្រប់គ្រងបទល្មើសនេសាទដ៏គគ្រឹកគគ្រេងនៅក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ។ ឧបករណ៍នេសាទខុសច្បាប់មានដូចជា បរ ច្រើនស្អេកស្កះ រាប់ពាន់ខ្សែនៅបឹងទន្លេសាបក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ដែលជាប្រភពសេដ្ឋកិច្ចដ៏ធំសម្បើមរបស់មន្ត្រីជលផលរូបនេះ។ បទល្មើសផ្សេងៗទៀត ក៏សុទ្ធតែត្រូវបង់ប្រាក់ឲ្យលោកស្វាយ សំអាត ... Read More »