ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ កែន គា បើកដៃឲ្យកូនចៅពុករលួយទើបមានបទល្មើសនេសាទ

ចែករំលែក៖

ប្រជានេសាទជាលក្ខណៈគ្រួសារនៅតំបន់បឹងទន្លេសាបក្នុងឃុំពាមបាង ស្រុក ស្ទោង ខេត្តកំពង់ធំបានឲ្យដឹងថាបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងឃុំពាមបាងនិងតំបន់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តសៀមរាបកំពុងកើតឡើងយ៉ាងពេញ បន្ទុក។ ប្រភពបានឲ្យដឹងទៀតថា លោក កែន គា នាយអធិការខាងជើងបឹងទន្លេសាប គឺជាអ្នកឃុបឃិតឲ្យមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាង រាលដាលដើម្បីជាថ្នូរនឹងលុយកាក់យ៉ាងច្រើនសន្ធឹកសន្ធាប់យកទៅធ្វើមានធ្វើបាន ផ្ទាល់ខ្លួន ។

មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំបាន ឲ្យដឹងថា ថ្មីៗនេះលោក កែន គា បានឃុបឃិតឲ្យឈ្មោះ ចេង និងឈ្មោះ ជឿន ប្រើប្រាស់កាណូត៦គ្រឿងធ្វើសកម្មភាពរុញយ៉ាំងកាវនៅតំបន់បឹងទន្លេសាប ក្នុងឃុំពាម បាងយ៉ាងគឃ្លើន។ សកម្មភាពអូសយ៉ាំងកាវខុសច្បាប់នោះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់របរនេសាទជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋ ព្រោះមងដែលប្រជាពល រដ្ឋរាយចាប់ត្រីត្រូវដាក់ខ្ទេចខ្ទីគ្មានសល់ឡើយ ។

ថ្មីៗនេះអំពើពុករលួយរបស់មន្ត្រីរដ្ឋបាលជលផលគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្ត កំពង់ធំត្រូវបានបើកកកាយជាសាធារណៈហើយអំពើពុករលួយរបស់លោក កែន គា នាយអធិការខាងជើងបឹងទន្លេសាបក៏ត្រូវបានបើកកកាយជាបន្តបន្ទាប់ដែរ ។

ជាងនេះទៅទៀតលោក ប៉ែន វណ្ណរឹទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងមន្ត្រីក្រោមឱវាទដូចជាឈ្មោះ យ៉ាន់ វិសាក់ ហៅសែ និងឈ្មោះ ហួន ផល ជាដើមត្រូវបានប្រជានេសាទក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោងរិះគន់ថា ជាមេខ្លោងនៅពីក្រោយបទល្មើសប្រើឧបករណ៍ខុសច្បាប់បំផ្លាញធនធានមច្ឆជាតិឲ្យវិនាស ៕


ចែករំលែក៖