អ្នកដឹកជញ្ជូនផលអនុផលព្រៃឈើតាមរយៈគោយន្តកន្រ្តៃ និងរថយន្តនានារាយការណ៍ថា លោក ទ្រឿង និស្ស័យ នាយរងផ្នែករដ្ឋបាលព្រៃឈើក្រវាញ កំពុងដើរតួនាទីជា(មេព្រៃខណ្ឌ)ប្រដេញគោយន្តកន្រ្តៃ និងរថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ កៀបយកលុយដោយមិនខ្មាស់អៀន និងរអាច្បាប់ទំលាប់ទាល់សោះឲ្យតែមិនតេទូរស័ព្ទប្រាប់គាត់មុន ជាក់ស្ដែងព្រឹកមិញនេះមានគោយន្តកន្រ្តៃ ១គ្រឿងដឹកឈើអារប្រហែល ២ម៉ែត្រគូប ត្រូវបានលោក ទ្រឿង និស្ស័យ ប្រដេញយកលុយ ៨០,០០០រៀល និងទុកលេខទូរស័ព្ទ ព្រមទាំងតួនាទីជំនាញរបស់ខ្លួនថែមទៀត។
ប្រភពរាយការណ៍ខាងលើបន្តថា លោក ទ្រឿង និស្ស័យ គេស្គាល់ច្បាស់ជានាយរងផ្នែករដ្ឋបាលព្រៃឈើក្រវាញ ប៉ុន្តែអ្នកដឹកជញ្ជូនឈើក៏ស្គាល់គាត់ច្បាស់ដែរ ហើយហៅគាត់ (មេៗ) ដូច្នេះនៅផ្នែករដ្ឋបាលព្រៃឈើក្រវាញនេះ គាត់ធំជាងគេហើយ ស្រាប់តែឥឡូវគាត់បានបង្ហាញយ៉ាងច្បាស់ក្រឡែត គាត់ជា(មេព្រៃខណ្ឌ)កាន់តែធំទៀត ចឹងតើបានគាត់សកម្មខាងប្រដេញគោយន្តកន្រ្តៃ និងរថយន្តដឹកជញ្ជូនឈើយកលុយទាំងយប់ថ្ងៃ ដោយគ្មានកាខ្មាស់អៀន និងខ្លាចរអាច្បាប់ទំលាប់សូម្បីតែបន្តិច។
ប្រភពរាយការណ៍បន្តទៀតថា លោក ទ្រឿង និស្ស័យ គេសង្កេតឃើញគាត់សកម្មភាពខ្លាំងនៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិព្រែក ១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពរាយការណ៍ដដែលខាងលើបន្តទៀតថា លោក ទ្រឿង និស្ស័យ ប្រដេញយកលុយពីគោយន្តកន្រ្តៃ និងរថយន្តដឹកជញ្ជូនឈើ បញ្ជាក់៖ គាត់សកម្មខាងប្រដេញគោយន្តកន្រ្តៃ និងរថយន្តដឹកជញ្ជូនឈើនេះ មិនមែនដេញដើម្បីបង្រ្កាបនោះទេគឺប្រដេញយកលុយមិនឲ្យរួចខ្លួនជាដាច់ខាតសូម្បីតែចំនួន ៥,០០០រៀល ឲ្យតែដឹកជញ្ជូនផលអនុផលព្រៃឈើមិនថាឈើបង្គោលរបងឬឈើអារនោះឡើយ និយាយរួមឲ្យតែមិនតេទូរស័ព្ទប្រាប់គាត់មុន ថែមទាំងបង្ហើពាក្យថាចាប់ពីពេលនេះទៅគាត់ត្រូវយកលុយច្រើនជាងមុនបន្តិច ព្រោះមេរបស់គាត់ឡើងថ្លៃដែរគ្មាននណាម្នាក់រកសុីខាតនោះទេ៕