ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក

ខ្សឹបដាក់ត្រចៀក៖ លោក ទូច ពលៈ ក្តោបចំណូលពីការនាំចូល ទំនិញគេចពន្ធនិងការនេសាទខុសច្បាប់ក្នុងដែនសមុទ្រខេត្តកំពត-កែប

បទល្មើសក្នុងដែនសមុទ្រខេត្តកំពត និងខេត្តកែបស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់លោកឧត្តមសេនីយ៍ទោ ទូច ពលៈ មេនគរបាលជើងទឹកប្រចាំតំបន់នោះ។ ដូចដែលក្រុមអ្នកនេសាទសមុទ្របានអះអាងថាមិនត្រឹមតែបទល្មើសក្នុងការអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរនោះទេ សូម្បីតែបញ្ហារត់ពន្ធ ទំនិញផ្សេងៗក៏ស្ថិតក្រោមការគ្រប់គ្រងដ៏ម៉ត់ចត់របស់លោក ទូច ពលៈ ដែរ។ ប្រភពបានឲ្យដឹងថា ច្រើនឆ្នាំមកហើយលោក ទូច ពលៈ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាងខ្នងប្រធានក្រុមការងារថ្នាក់ជាតិ លោកប្រធានមន្ទីរការងារខេត្តពោធិ៍សាត់ជិះសេះលែងដៃ

ក្រុមមន្ត្រីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានខ្សឹបខ្សៀវគ្នាថា បើទោះបីជាកាសែតចុះផ្សាយយ៉ាងណា ក៏ទៅមិនរួចដែរ ព្រោះលោកប្រធានមន្ទីរ លី សុភា មានខ្នងបង្អែករឹងមាំ តាំងពីនៅជាមន្ត្រីមន្ទីរសង្គមកិច្ច ខេត្តសៀមរាបឯណោះមកម្ល៉េះ ។ លោកមានឥទ្ធិពលដោយសារតែប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តពោធិ៍សាត់ជាខ្នងបង្អែក ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសាធារណការខេត្តតាកែវពុករលួយ

ក្រុមមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ខ្សឹបខ្សៀវគ្នាថា លោក ណុប នី ប្រធានអង្គភាពរបស់ពួកគេបានប្រព្រឹត្តអំពើពុករលួយជាច្រើនករណី ។ បើទោះបីជាមិនដូចខេត្តដទៃ ដែលមានផ្លូវជាតិជាច្រើនសម្រាប់លើកគម្រោងជួសជុល ឬស្ថាបនាថ្មីដែលមានលាយឡំដោយអំពើពុករលួយយ៉ាងណាក៏ដោយ ក៏នៅខេត្តតាកែវ លោកប្រធានមន្ទីរអាចមានវិធីពុករលួយច្រើនបែបច្រើនយ៉ាង ។ សូម្បីតែរថយន្តដឹកស្រូវឆ្លងកាត់ភូមិសាស្ត្រខេត្តតាកែវ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ទំនិញគេចពន្ធជាប្រភពចំណូលដ៏ធំរបស់លោក ហេង សំបូរ មេគយខេត្តកំពត

មន្ត្រីគយតូចតាចក្នុងខេត្តកំពតបានបង្ហើបឲ្យដឹងថា ចាប់តាំងពីលោក ហេង សំបូរ ទទួលបានតំណែងជាមេគយខេត្តកំពតកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ មកគឺឈ្មួញធំៗ អាចនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ដោយសារមាន ការឃុបឃិតបើកដៃពីលោក ហេង សំបូរ នោះតែម្តង។ ប្រការនេះបានធ្វើឲ្យរដ្ឋត្រូវ ... Read More »

ខ្សឹបដាក់ត្រចៀក ៖ មេគយចល័តប្រើអំណាចតាម រយៈភារកិច្ច តួនាទីមកជំរិតទារឈ្មួញឈើតាមទំនើងចិត្ត???

មិនដឹងថា លោកអគ្គនាយកអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ឬមេគយចល័តទូទាំងប្រទេសមានគោលការណ៍ឲ្យមន្រ្តីរបស់ខ្លួនដើរគៀបសង្កត់ បង្ខំឈ្មួញឲ្យបង់លុយ ឬមួយយ៉ាងទេ? ប៉ុន្តែរូបភាពគយចល័តប្រចាំតំបន់ឥសាន្តត្រូវឈ្មួញនិយាយដើមកប់ៗមាត់ថា៖ សែនមហាឃោរឃៅ សឹងហៅឈ្មួញទៅអារ ក ជម្រិតយកលុយទារតាមទំនើងចិត្ត ដោយការគំរាមសម្លុតលើសពីរបបប៉ុល ពត ទៅទៀត។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ នគរបាលអន្តោប្រវេសន៍ច្រកជាំស្រងាំយកប្រាក់ពីពលករខ្មែរតាមរយៈធ្វើបណ្ណឆ្លងដែនបានស្រួល

លោក យូ សុធារិទ្ធ ប្រធានស្នាក់ការនគរបាលអន្តោប្រវេសន៍ច្រកជាំស្រងាំ និង បក្ខពួកត្រូវបានប្រជាពលរដ្ឋខេត្តឧត្តរមានជ័យរិះគន់ថា គាបសង្កត់យកប្រាក់ពីពលករតាមរយៈធ្វើបណ្ណព្រំដែន។ ប្រភពដដែលបានបន្ថែមថា មន្រ្តីជំនាញនៅតាមព្រំដែន តែងតែប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនរកលុយតាមគ្រប់មធ្យោបាយទាំងស្របច្បាប់ និងខុសច្បាប់ដោយគ្មានខ្វល់ខ្វាយពីផលប្រយោជន៍ជាតិ និងទុក្ខលំបាករបស់ប្រជា ពលរដ្ឋនោះឡើយ ។ ប្រជាពលរដ្ឋដែលឆ្លងដែនចេញចូលនៅតាមច្រកទ្វារអន្តរជាតិជាំស្រងាំ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរការងារខេត្តពោធិ៍សាត់ពុករលួយ

ក្រុមមន្ត្រីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់អះអាងថា លោក លី សុភា ក្នុងនាមប្រធានមន្ទីរបានប្រព្រឹត្តអំពើពុករលួយ និងរឿងអាស្រូវជាហូហែ ។ អំពើពុករលួយដោយមានការឃុបឃិតជាមួយប្រធានការិយាល័យហិរញ្ញវត្ថុ ពិជ ពន់វិចិត្រ ដែលមានទំហំមិនតិចជាង១ពាន់លានរៀល ចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៦ ។   ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេគយចល័ត ប្រើអំណាចតាមរយះភារកិច្ច តួនាទីមកជម្រិតទារលុយឈ្មួញឈើតាមទំនើងចិត្ត???

មិនដឹងថា លោកអគ្គនាយកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឬមេគយចល័តទូទាំងប្រទេសមានគោលការណ៍អោយមន្រ្តីរបស់ខ្លួនដើរកៀបសង្កត់បង្ខំឈ្មួញអោយបង់លុយឬមួយយ៉ាងទេ? ប៉ុន្តែរូបភាពគយចល័តប្រចាំតំបន់ឥសាន្តត្រូវឈ្មួញនិយាយដើមកប់ៗមាត់ថា៖ សែនមហាឃោរឃៅសឹងហៅឈ្មួញទៅអារ ក ជម្រិតយកលុយទារតាមទំនើងចិត្ត ដោយការគំរាមសំឡុតលើសពីរបបប៉ុល ពត ទៅទៀត។ ឈ្មួញនិយាយដោយចំអកថា៖ ចរិកទារលុយម្តងៗ ប្រៀបដូចជាលុយជីដូន ជីតាគាត់យកមកទុកនៅនិងឈ្មួញអ៊ីចឹង? ... Read More »

ខ្សឹបដាក់ត្រចៀក៖ គយខេត្តតាកែវចាំតែរាប់ក្បាលរថយន្តយកលុយ

ប្រជាពលរដ្ឋរិះគន់មន្ត្រីគយសាខាខេត្តតាកែវថា ដេកចាំតែរាប់ក្បាលរថយន្តយក លុយមិនដែលឃើញមកពិនិត្យទំនិញម្តងណាឡើយ ហើយបញ្ហានេះកំពុងតែធ្វើឲ្យ ឈ្មួញខិលខូចពង្រីកអាជីវកម្មរបស់ពួកគេកាន់តែមានទ្រង់ទ្រាយធំៗឡើង។ ប្រភព ដដែលបានបញ្ជាក់ថា ច្រើនឆ្នាំមកហើយដែលមន្រ្តីគយខេត្តតាកែវប្រមូលប្រាក់ពីឈ្មួញដោយមិនខ្វល់ខ្វាយពីគោលការណ៍ច្បាប់ ឬផលប្រយោជន៍ជាតិឡើយ ។ ដោយសារមានការឃុបឃិតគ្នាពីមន្ត្រីគយខេត្តតាកែវនិងមន្រ្តីគយខេត្តកណ្តាល ទើបពួកឈ្មួញដឹកទំនិញគេចពន្ធផ្សេងៗចូលមកដល់ខេត្តកណ្តាល ហើយឈ្មួញទាំងនោះត្រូវបង់លុយឲ្យមន្រ្តីជំនាញផ្សេងៗទៀផងដែរ។ តែមន្រ្តីគយខេត្តតាកែវគេដឹងថា ទទួលបានផលប្រយោជន៍ច្រើនជាងគេ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អ្នកខេត្តកំពតថា ភាពអនាធិបតេយ្យកាន់តែរីក

ប្រជាពលរដ្ឋខេត្តកំពតនាំគ្នានិយាយថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំខេត្តក្នុងគោលបំណងដើម្បីឲ្យខេត្តមានការរីកចម្រើន ប៉ុន្តែសម្រាប់ខេត្តកំពត បន្ទាប់ពីការឡើងកាន់តំណែងរបស់លោក ចាន់ ចេស្តា មិនឃើញមានការវិវឌ្ឍថ្មីគួរឲ្យកត់សម្គាល់នោះឡើយ ។ ភាពអនាធិបតេយ្យច្រើនពាក់ព័ន្ធនឹងបញ្ហាសំណង់កាន់តែរីកខ្លាំងឡើង ។ និយាយរួមទៅ តាំងពីលោកចាន់ ចេស្តា មកកាន់តំណែង ស្ថានភាពទូទៅហាក់ដូចជាកាន់តែធ្លាក់ចុះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីថាអភិបាលខេត្តកែបមានរឿងពុករលួយ

រឿងអាស្រូវពុករលួយរបស់លោក កែន សត្ថា អភិបាលខេត្តកែបកំពុងត្រូវបាន មន្ត្រីសាលាខេត្តនេះលាតត្រដាងជាសាធារណៈដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ ប្រភពពីមន្ត្រីរាជការក្នុង សាលាខេត្តកែបមួយចំនួនបានឲ្យដឹងថា ចាប់តាំងពីលោក កែន សត្ថា ទទួលបាន តំណែងជាអភិបាលខេត្តកែបនៅឆ្នាំ២០១២ក៏ចាប់ផ្តើមប្រព្រឹត្តអំពើមិនប្រក្រតី និងប្រើអំណាចប្រមូលផលប្រយោជន៍តាមរបៀបពុករលួយនិងដឹកនាំតាមរបៀបផ្តាច់ការ ទៀតផង ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីររៀបចំដែនដីខេត្តក្រចេះ កូនចៅចោទថាពុករលួយ

ក្រុមមន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះខ្សឹបខ្សៀវគ្នាថា លោកប្រធានរបស់ពួកគេពុករលួយ មិនចែកកូនចៅឲ្យបានរស់ផងទេ ។ ច្រើនឆ្នាំមកនេះ លោកប្រធានមន្ទីរឈ្មោះ កៅ ម៉ាឌីឡែន បានប្រព្រឹត្តអំពើពុករលួយកិបកេងថវិកាក្នុងមន្ទីរ ជាពិសេសការទាមទារប្រាក់ថ្លៃសេវាសុំច្បាប់សាងសង់ និងការរត់ការផ្ទេរកម្មសិទ្ធិដីធ្លីជាដើម ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អំពើពុករលួយជាមូលហេតុនាំឲ្យអ្នកនេសាទសមុទ្រតវ៉ា

ប្រភពពីប្រជានេសាទខ្មែរក្នុងខេត្តកែប និងខេត្តកំពត បានឲ្យដឹងថា ការដែលជនជាតិវៀតណាម អាចយកទូករាប់រយគ្រឿងចូលមកធ្វើសកម្មភាពនេសាទខុសច្បាប់ក្នុងដែនសមុទ្រខ្មែរនាពេលកន្លងមក និងបច្ចុប្បន្នគឺមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីពុករលួយជាច្រើនស្ថាប័នតទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ប្រភពខ្លះទៀតបានឲ្យដឹងថា ដែនសមុទ្រខេត្តកែបនិងខេត្តកំពតស្ថិតនៅក្រោម ការគ្រប់គ្រងរបស់លោកឧត្តមសេនីយ៍ទោ ទូច ពលៈ ដែលជាមេនគរបាលជើងទឹកប្រចាំតំបន់ នេះ ដូច្នេះលោក ទូច ... Read More »

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញនាំចូលម៉ូតូគេចពន្ធតាមផ្លូវទឹកក្នុងភូមិសាស្រ្តខេត្តកោះកុងជាចំហ

ប្រភពព័ត៌មានពីខេត្តកោះកុងបានឲ្យដឹងថា ករណីនាំម៉ូតូគេចពន្ធចូលមកតាមផ្លូវទឹកខេត្តកោះកុងកំពុងកក្រើកឡើងវិញហើយ ខណៈពិធីបុណ្យចូលឆ្នាំខ្មែរកាន់តែខិតជិតចូលមកដល់។ ប្រភពដដែលបានបញ្ជាក់ថា ម៉ូតូគេចពន្ធដែលឈ្មួញនិងមន្រ្តីពុក រលួយឃុបឃិតគ្នានាំចូលក្នុងខែមីនានេះគឺទំនងជាសម្រាប់វាយលុកទីផ្សារនាចុងខែ មីនា ឬដើមខែមេសា ឆ្នាំ២០១៧ ដែលជាឱកាសបុណ្យចូលឆ្នាំខ្មែរ។ ការនាំចូលម៉ូតូគេចពន្ធក្នុងខេត្តកោះកុងនេះមិនមែនជាលើកទី១ទេ ហើយគេនៅ តែមិនឃើញមានការបង្ក្រាបពីសំណាក់មន្ត្រីគយម្តងណាឡើយលើកលែងតែមានសារព័ត៌មានចុះផ្សាយរិះគន់ខ្លាំងឡើងៗ ឬមានមន្រ្តីកម្រិតរដ្ឋាភិបាលព្រមានពីភ្នំពេញទៅទើបមន្រ្តីមូលដ្ឋាននៅខេត្តកោះកុងបង្រ្កាប ។ ... Read More »

ខ្សឹបដាក់ត្រចៀក ៖ អគ្គនាយកកាំកុងត្រូលត្រូវមន្រ្តីក្រោមឱវាទនិយាយពីភាពមិនប្រក្រតីការងារ

មន្រ្តីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានកាំកុងត្រូល បានបញ្ជាក់កាលពីពេលថ្មីៗនេះថា រឿងអាស្រូវរបស់លោក ម៉ក់ ពេជ្ជរិទ្ធ បានកើតមានតាំងពីលោកក្លាយជាអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលមកម្ល៉េះ តែថ្នាក់លើហាក់មិនខ្វល់នឹងការរិះគន់ឡើយ។ ប្រភពដដែលបានបញ្ជាក់ថា ករណីនេះក្រសួងពាណិជ្ជកម្ម មិនត្រូវមើលរំលងពីភាពអសកម្មរបស់លោក ម៉ក់ ពេជ្ជរិទ្ធ និងបក្ខពួកនោះទេ។ ការត្រួតពិនិត្យទំនិញគ្រប់ប្រភេទ និងបង្ក្រាបអំពើក្លែងបន្លំ ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេគយខេត្តព្រះសីហនុកំពុងរងការរិះគន់ពីអំពើពុករលួយ

លោក ទុំ ណូ ដែលកន្លងមកបានកាន់តំណែងជាប្រធានសាខាគយខេត្តប៉ៃលិននោះត្រូវបានថ្នាក់លើផ្លាស់ប្តូរឲ្យមកធ្វើជាមេគយខេត្តព្រះសីហនុបន្តពីតំណែងចាស់ពេលនេះកំពុងតែប្រឈមនឹងការរិះគន់កាន់តែខ្លាំងឡើងៗ។ មានការលើកឡើងថា លោក ទុំ ណូ កំពុងរកគ្រប់វិធីដើម្បីប្រមូលលុយក្នុងតំណែងជាប្រធានសាខាគយខេត្តព្រះសីហនុដោយយកមេរៀនចាស់មកអនុវត្តន៍។ ការរិះគន់ក៏ដោយសារតែកាលនៅកាន់តំណែងចាស់នៅខេត្តប៉ៃលិនលោក ទុំ ណូ ត្រូវគេដឹងថា បានឃុបឃិតជាមួយក្រុមឈ្មួញដោយផ្តល់ឱកាសឲ្យក្រុមឈ្មួញដឹកជញ្ជូន ទំនិញគេចពន្ធឆ្លងកាត់ខេត្តប៉ៃលិនដោយរលូន។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោកឧត្តមសេនីយ៍ទូច ពលៈ ដឹងគ្រប់បទល្មើសដែនសមុទ្រខេត្តកំពត កែប

គេរាយការណ៍ថាបទល្មើសក្នុងដែនសមុទ្រខេត្តកំពត កែប ស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់លោកឧត្តមសេនីយ៍ទោ ទូច ពលៈ ប្រធាននគរបាលជើងទឹកតំបន់នោះ ។ ក្រុមអ្នកនេសាទសមុទ្រខេត្តកំពតអះអាងថា មិនត្រឹមតែបទល្មើសក្នុងការអនុញ្ញាតឲ្យអ្នកនេសាទវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរនោះទេ សូម្បីតែបញ្ហារត់ពន្ធទំនិញផ្សេងៗ ក៏ស្ថិតក្នុងការគ្រប់គ្រងដ៏ម៉ត់ចត់របស់លោកឧត្តមសេនីយ៍ទោនេះដែរ ។ គេរាយការណ៍ថា យូរឆ្នាំមកហើយ ដែលលោកឧត្តមសេនីយ៍រូបនេះជាអ្នកឃុបឃិតជាមួយឈ្មួញដឹកទំនិញគេចពន្ធតាមសមុទ្រ ... Read More »

ខ្សឹបដាក់ត្រចៀក៖ គយចល័តនៅខេត្តឧត្តរមានជ័យឈ្មោះ ខាន់ ផល្លា ត្រូវឈ្មួញចោទថា ប្រើអំណាចប្រមូលលុយហួសហេតុ

លោក ខាន់ ផល្លា មន្ត្រីគយចល័តនៅខេត្តឧត្តរមានជ័យត្រូវបានក្រុមឈ្មួញរិះ គន់ថា កំពុងប្រើអំណាចរដើម្បីប្រមូលលុយពុំមានញញើតច្បាប់ ឬអាជ្ញាធរខេត្តឧត្តរមានជ័យអ្វីទាំងអស់។ ប្រភពដដែលបានបញ្ជាក់ថា មន្រ្តីគយឈ្មោះ ខាន់ ផល្លា ដែល គេដឹងថា មានខ្នងធំកំពុងតែប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនប្រមូលលុយពីឈ្មួញតាមអំពើចិត្ត ។ ... Read More »

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជន គឺមិនមែនជារបស់រដ្ឋទេ!

Read More »

ខ្សឹបដាក់ត្រចៀក៖ សមត្ថកិច្ចជំនាញមិនបង្រ្កាបជំនួញឈើគ្រញូងនៅខេត្តឧត្តរមានជ័យ

សមត្ថកិច្ចជំនាញខេត្តឧត្តរមានជ័យ ត្រូវបានប្រជាពលរដ្ឋរិះគន់ថា មិនបានចាប់ក្រុមឈ្មួញឈើគ្រញូងនៅខេត្តឧត្តរមានជ័យឡើយ ខណៈមុខឈ្មួញដដែលៗ ហើយសមត្ថកិច្ចយកលុយពីឈ្មួញមុខដដែលៗ។ ប្រភពដដែលបានបញ្ជាក់ថា សព្វថ្ងៃនេះជំនួញឈើគ្រញូងនៅតែមានសកម្មភាពយ៉ាងគគ្រឹកគគ្រេងដដែល តែការបង្រ្កាបរបស់សមត្ថកិច្ចជំនាញអសកម្មដែលធ្វើឲ្យឈ្មួញអាចប្រព្រឹត្តបទល្មើសបានស្រួល។ ឈ្មួញឈើឈ្មោះ រ៉ា ឈ្មោះ ជឿន ឈ្មោះ ស៊ូ និងឈ្មោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ ពុករលួយ

ប្រភពព័ត៌មានពីមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានរាយការណ៍ថា ជាង២ឆ្នាំនេះ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បានប្រព្រឹត្តអំពើពុករលួយបាត់បង់ថវិកាជាតិជាង៤០០លានរៀល។ ប្រភពដដែលបានបញ្ជាក់ថា លោក ជូ កុល្លា ត្រូវគេដឹងថាបានអាងអំណាចឪពុកក្មេករបស់ខ្លួនជាឧត្តមសេនីយ៍នៅក្រសួងការពារជាតិ បានបំពេញការងារខុសប្រក្រតីបាត់បង់ថវិកាជាតិច្រើនរយលានរៀល ... Read More »

ខ្សឹបដាក់ត្រចៀក ៖ លោកស្រី ស៊ូ ម៉ារីណា ហៅពៅ ប្រពន្ធស្នងការរង រស់ ភឿន មេខ្លោងរត់ការនាំឈើចេញទៅវៀតណាមតាមច្រកមុឺនជ័យ

ប្រហែលជិត២សប្តាហ៍នេះ សកម្មភាពនាំឈើទៅវៀតណាម តាមច្រកមុឺនជ័យ ខេត្តព្រៃវែង បានកើតមានសារជាថ្មីយ៉ាងគគ្រឹកគគ្រេង សុទ្ធតែប្រើប្រាស់ឡានយីឌុប និងឡានឃ្លុបបិទជិត ធ្វើជាមធ្យោបាយដឹកជញ្ជូន ក្នុងនោះ មានឈើរបស់ឧកញ៉ា លី ឈុនអ៊ូ ផងដែរ គាត់អតីតជាមេឈ្មួញឈើគ្រញូង ដែលសមត្ថកិច្ចចាប់ញឹកញាប់ ... Read More »

ខ្សឹបដាក់ត្រចៀក ៖ លោក ឡាយ សុមេធី ប្រធានមន្ទីរប្រៃសណីយ៍ ខេត្តក្រចេះពុករលួយ

រឿងអាស្រូវជាច្រើនរបស់ លោក ឡាយ សុមេធី ប្រធានមន្ទីរប្រៃសណីយ៍ និង ទូរគមនាគមន៍ខេត្តក្រចេះ ត្រូវបានមន្ត្រីថ្នាក់ក្រោមទម្លាយឲ្យដឹងថា ក្នុងពេលដែលរាជរដ្ឋាភិបាល បានខិតខំ កែទម្រង់នឹងលុបបំបាត់ អំពើពុករលួយ បែរជាប្រធានមន្ទីរខាងលើ ប្រឹងពុករលួយដើម្បីចង់ក្លាយជាអ្នកមានធំនៅក្នងខេត្ត។ ប្រភពចំណូលសំខាន់របស់លោក ... Read More »

ខ្សឹបដាក់ត្រចៀក៖​ ជំនួញឈើគ្រញូងនៅខេត្តឧត្តរមានជ័យមុខសញ្ញាដដែលៗ​ ខណៈសមត្ថកិច្ចយកលុយមុខដដែលៗនោះ?

ខេត្តឧត្តរមានជ័យ៖ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបទីតាំងស្តុកឈើក្រញូងយាយម៉ៃ ហើយដំណើរការនីតិវិធីមិនទាន់ចោទប្រកាន់មេឈ្មួញរូបនេះជាផ្លូវការនោះ កាន់តែធ្វើអោយឈ្មួញមួយចំនួនធំជាដៃជើងយាយម៉ៃ និងធ្លាប់យកឈើក្រញូងលាក់ទុកទីតាំងយាយម៉ៃ បានបន្តជំនួញឈើក្រញូងនេះដ៏គគ្រឹកគគ្រែងដដែល តាមឡាន ហាយឡែនឌឺ កាមរីបាឡែន ធុនត្រា ឡិចសុីសនេះជាដើម។ គេបានដឹងយ៉ាងច្បាស់និងល្បីពេញស្រុកអន្លង់វែងថា៖ អស់ពីយាយម៉ៃមួយនៅមានយាយម៉ៃ៤ទៅ៥នាក់ទៀត ព្រោះឈ្មួញទាំងនោះជាដៃជើងយាយម៉ៃ មានដូចជាឈ្មោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់រងការរិះគន់ថាបំពេញការងារមិនត្រឹមត្រូវ

លោក លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោ ដីខេត្តពោធិ៍សាត់ត្រូវបានមន្រ្តីក្រោមឱវាទរិះគន់ថា បំពេញការងារមិនត្រឹមត្រូវ។ ប្រភពដដែលបានបញ្ជាក់ថា បញ្ហាបក្ខពួកនិយម និងអំពើពុករលួយកំពុងមានស្ថាន ភាពកាន់តែធ្ងន់ធ្ងរនៅក្រោមការដឹកនាំរបស់លោក លៀម ប៊ុនរឿន មួយរយៈកន្លង ... Read More »

ខ្សឹបដាក់ត្រចៀក ៖ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺចាត់កូនចៅឲ្យចាំយកលុយពីរថយន្តដឹកឈើ

មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ថ្ពងបានដើរនិយាយប្រាប់ប្រជាពលរដ្ឋដឹកឈើបន្តិច បន្តួចក៏ដូចជាឈ្មួញឈើធំៗឆ្លងកាត់ស្រុកថ្ពងឲ្យដឹងថា ការណ៍ដែលពួកគេបង្ខំចិត្ត យកលុយពីគោយន្តដឹកឈើ ឬដឹកគ្រឿងសង្ហារិមក៏ដូចជារថយន្តឈ្មួញធំៗដឹកឈើ ដោយតម្លៃថ្លៃៗនោះក៏ព្រោះតែមានបទបញ្ជាពីលោក ឈាង តុលា ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ស្ពឺជាអ្នកបញ្ជានោះដែរ។ ប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺនិយាយថា លោកប្រធានមន្ទីរមានជំនាញតែមួយមុខគត់គឺរឿងចាប់ឈើ។ នៅឯស្រុកថ្ពងមានសេចក្តីរាយការណ៍ថា មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើថ្ពង២នាក់ កំពុងធ្វើសកម្មភាពខ្លាំងក្លាក្នុងការប្រមូលប្រាក់ពីបទល្មើសក៏ដូចជាតាមរថយន្ត ... Read More »

ខ្សឹបដាក់ត្រចៀក៖ បងអភិបាលខេត្តតាកែវរត់ការចេញឈើម្រិញទៅវៀតណាមតាមច្រកក្បាលពោធិ៍

សកម្មភាពស្ទួចឈើម្រិញ ក្រុមឈ្មួញបានធ្វើទាំងយប់កណ្តាលអធ្រាត្រលើកដាក់លើទូកឆ្លងទៅប្រទេសវៀតណាម នៅចំណុចក្បាលពោធិ៍ ស្ថិតក្នុងស្រុកទ្រាំង ខេត្តតាកែវកាលពីវេលាម៉ោង៩និង៤៥នាទីយប់ រហូតដល់ម៉ោងរំលោងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបរួចរាល់ ។ ប្រជាពលរដ្ឋនៅទីនោះបានរាយការណ៍ថា ឈើបានបង្កប់នៅក្នុងរថយន្តកូរ៉េ៥តោន បិទឃ្លប់ ដែលពួកគេរបៀបនេះជាច្រើនលើកច្រើនសារមកហើយ ក្នុងនោះគេលួចទម្លាយថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ ច្រកប៉ុស្តិ៍៧-ណាំលាវ ឈ្មួញសម្រុកដឹកជញ្ជូនឈើទៅវៀតណាមដូចហែកឋិន

យ៉ាងតិចក្នុងមួយយប់ៗ មានរថយន្តដឹកឈើប្រណីតប្រភេទធ្នង់ ឆ្លងទៅប្រទេសវៀតណាមតាមច្រកប៉ុស្តិ៍៧ -ណាំលាវ ស្ថិតក្នុងពេជ្រចិន្តា ខេត្តមណ្ឌលគិរី មាន២០ទៅ៣០គ្រឿង ដោយឈ្មួញប្រើប្រាស់រថយន្តប្រភេទឡង់គ្រីស័រ ឡិចស៊ីស ធុនដ្រា ធ្វើជាមធ្យោបាយដឹកជញ្ជូនឈើទាំងនោះ បន្ទាប់ពីមេប៉ុស្តិ៍បានឯកភាពឲ្យក្រុមឈ្មួញប្រមូលផ្តុំគ្នាចេញតាមច្រកខាងលើនេះ ។ អាជ្ញាធរខេត្តជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធជំនាញរដ្ឋបាលព្រៃឈើបានដឹងរាល់សកម្មភាពចេញឈើទាំងនេះ ប៉ុន្តែគេសង្ស័យថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ សង្វៀនបញ្ជល់មាន់នៅក្បែរច្រកបន្ទាយចក្រីបើកលេងរាល់ថ្ងៃសៅរ៍-អាទិត្យ

ប្រជាពលរដ្ឋស្រុកព្រះស្តេចខ្សឹបទៅអភិបាលខេត្តព្រៃវែងឲ្យជួយចាត់វិធានការចុះទៅបង្ក្រាបសង្វៀនបញ្ជល់មាន់ ដែលគេបើកលេងនៅក្បែរតំបន់មាត់ច្រកទ្វារបន្ទាយ ចក្រីក្នុងស្រុកព្រះស្ដេចផង ។ ប្រជាពលរដ្ឋខ្សឹបថា សង្វៀនបញ្ជល់មាន់នេះភាគច្រើនគេបើកលេងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដែលអ្នកលេងទៅពីគ្រប់មជ្ឈដ្ឋាន ជាពិសេសមន្ត្រីកងកម្លាំងប្រដាប់ អាវុធ និងអ្នករកស៊ីជាដើមដោយគេមិនបានឃើញមន្ត្រីអាជ្ញាធរសមត្ថកិច្ចចុះបង្ក្រាបអ្វីឡើយ ព្រោះសុទ្ធតែទទួលបានផលប្រយោជន៍។ ប្រជាពលរដ្ឋបានបន្ថែមថា ដោយសារ តែវង់ល្បែងបញ្ជល់មាន់នេះហើយឲ្យតែថ្ងៃសៅរ៍-អាទិត្យឡើងគ្រួសារសាច់ញាតិពួកគាត់គ្មាននៅផ្ទះជួយរកស៊ី ឬនៅជួបជុំប្រពន្ធកូនអ្វីឡើយ ... Read More »

ខ្សឹបដាក់ត្រចៀក៖ សាឡង់កាយខ្សាច់បាតសមុទ្រកំពុងដំណើរការមុខពយអំពិល

ប្រជាពលរដ្ឋអ្នកនេសាទបានឲ្យដឹងថា សាឡង់មួយគ្រឿងកំពុងធ្វើសកម្មភាពកាយខ្សាច់ បាតសមុទ្រនៅមុខពយអំពិល ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជារៀងរាល់ថ្ងៃ ។ គេមិនដឹងថា តើសកម្មភាពរបស់សាឡង់នោះ មានច្បាប់ទម្លាប់ត្រឹមត្រូវដែរ ឬយ៉ាងណាទេ ប៉ុន្តែសកម្មភាពបែបនេះ កំពុងបង្កមហន្តរាយធ្ងន់ មិនត្រឹមតែខ្សាច់នោះទេ វាធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិថែមទៀតផង ... Read More »