ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ មេគយចល័តប្រើអំណាចតាម រយៈភារកិច្ច តួនាទីមកជំរិតទារឈ្មួញឈើតាមទំនើងចិត្ត???

ចែករំលែក៖

មិនដឹងថា លោកអគ្គនាយកអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ឬមេគយចល័តទូទាំងប្រទេសមានគោលការណ៍ឲ្យមន្រ្តីរបស់ខ្លួនដើរគៀបសង្កត់ បង្ខំឈ្មួញឲ្យបង់លុយ ឬមួយយ៉ាងទេ? ប៉ុន្តែរូបភាពគយចល័តប្រចាំតំបន់ឥសាន្តត្រូវឈ្មួញនិយាយដើមកប់ៗមាត់ថា៖ សែនមហាឃោរឃៅ សឹងហៅឈ្មួញទៅអារ ក ជម្រិតយកលុយទារតាមទំនើងចិត្ត ដោយការគំរាមសម្លុតលើសពីរបបប៉ុល ពត ទៅទៀត។

ឈ្មួញនិយាយដោយចំអកថា៖ ចរិកទារលុយម្តងៗ ប្រៀបដូចជាលុយជីដូន ជីតាគាត់យកមកទុកនៅនឹងឈ្មួញអ៊ីចឹង? ជាទម្លាប់របស់ពួកគេ គឺពេលផឹកសុ ីឬមានពេលឱបរឹតនារីៗ ត្រូវតែទូរស័ព្ទមកកាន់ឈ្មួញ ដូចជាឈ្មួញឈើឲ្យឡើងមកជួបខ្លួន យកលុយមកឲ្យ និងដំឡើងហាងឆេងតាមតែការនឹកឃើញរបស់ពួកគេ។ បើមិនឲ្យវិញអស់លោកទាំងនេះ មិនមែនមកចាប់បទល្មើសទេ គឺយកកម្លាំងមកគំរាម បន្លាច ឆ្វែលចុះឆ្វែលឡើង ដើម្បីចរចាពីតម្លៃ ។

ជាក់ស្តែងក្រុមឈ្មួញឈើដែលកន្លងទៅធ្លាប់បង់ឲ្យគយចល័តមួយឡាន ២០០ដុល្លារ តែឥឡូវនេះមួយឡានគេទារ១៨០០ដុល្លារ និងគម្រាមថា៖ បើមិនហ៊ានកុំរកសុី(ហាង ឆេងនេះចេញបញ្ជាឲ្យអនុវត្តចាប់ពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧) ហើយមិនដឹងថា ថ្នាក់លើបានដឹងឬទេ ពីវប្បធម៌ក្រុមជញ្ជក់ឈាមរាស្ត្រទាំងនេះ?

ក្រុមឈ្មួញបង្ហើបថា៖ ក្រុមគយចល័តធ្វើបែបនេះ ប្រយោជន៍ដើម្បីអោយខាងឧកញ៉ាៗ ដែលប្រមូលទិញឈើពីបាតអាងដោយឡានយីឌុប មានឱកាសបានដឹកឈើកាច់ចង្កេះទាំងឡាន ”ឆ្លងទៅវៀតណាម ហើយពួកគេប្រមូលលុយមូលពេញៗដៃតែម្តង ។ និយាយរួមទាំងទំនិញ ពីវៀតណាមដឹកចូលមកកម្ពុជា ទាំងឈើដឹកឆ្លងទៅវៀតណាម គឺជាប្រភពសេដ្ឋកិច្ចផ្ទាល់ខ្លួន ឬកញ្ចប់ទុកបង់អោយមេៗខាងលើរបស់គយចល័តទាំងនេះយ៉ាងចំហរ។

ករណីបែបនេះក្រុមគយចល័តបង្កើតជាវប្បធម៌ពុកលួយនេះយូរមកហើយ និងជោគជ័យរបស់ពួកគេ ស្របពេលថ្នាក់លើខ្លះបន្លំទាញយកប្រយោជន៍សេដ្ឋកិច្ចពីមន្ត្រីលោតផ្លោះ ដោយប្រើអំណាច ភារកិច្ច តួនាទី ជម្រិតយកលុយដោយស្របច្បាប់ តែឈ្មួញម្នាក់ៗស្អប់ជនប្រភេទនេះរកទីបំផុតគ្មាន និងចាត់ទុកជាជនសង្គមស្អប់ខ្ពើម៕

 


ចែករំលែក៖